អស្ចារ្យមែនទែន! កូនខ្មែរពេញដោយសមត្ថភាពម្នាក់ កែច្នៃសិល្បៈ Make Up អប្សរាយន្ត ពិតជាស្រស់ស្អាតប្លែកប្រកបដោយគំនិតច្នៃប្រតិដ្ឋខ្ពស់ (មានវីដេអូ)

អស្ចារ្យមែនទែន! កូនខ្មែរពេញដោយសមត្ថភាពម្នាក់ កែច្នៃសិល្បៈ Make Up អប្សរាយន្ត ពិតជាស្រស់ស្អាតប្លែកប្រកបដោយគំនិតច្នៃប្រតិដ្ឋខ្ពស់ (មានវីដេអូ)
ការផ្សាយពាណិជ្ជកម្ម

ភ្នំពេញ៖ នៅក្នុងស្រុកខ្មែរយើង ទោះវិស័យការ Make Up ប្លែកៗ ឬបែប 3D មិនសូវជាមានអ្នកចេះច្រើន តែជាការពិតណាស់ អ្នកដែលមានសមត្ថភាពពិតប្រាកដមិនចាញ់អ្នកតុបតែងក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ដទៃពិតជាមិនអត់នោះទេ។

Apple Love ត្រូវបានគេស្គាល់ថា ជាកំពូលអ្នក Make Up ដ៏ពូកែម្នាក់ប្រចាំស្រុកខ្មែរ របៀបការតុបតែងមុខ បែប 3D របៀបប្លែកៗដូចពិតៗដូចជា ស្នាមដំបៅ ឈាម មុខរបួស ឬការតុបតែងបែបអឺរ៉ុបជាដើម។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្មានម៉ោងមុននេះ Apple Love បានបញ្ចេញស្នាដៃរបស់ខ្លួនជាថ្មីម្តងទៀតហើយ ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងលាន់មាត់សរសើរនូវគំនិតថ្មីមួយនេះ នោះគឺ ការតុបតែង « អប្សរាយន្ត »។ ការតុបតែងរបស់ Apple Love ពិតជាស្រស់ស្អាត និងប្លែកមែនទែន ដោយយកសិល្បៈខ្មែរ ច្នៃជាមួយនឹងសិល្បៈជឿនលឿនបែបបច្ចេកវិទ្យាសិល្បៈដែលស្ទើរតែគ្មានអ្នកណាធ្វើបានដូចឡើយ។ នៅក្នុងនោះ Apple Love បានបង្ហោះស្នាដៃគូ និង Make up របស់ខ្លួន ដោយបានសរសេររៀបរាប់ផងដែរថា៖ « អប្សារាយន្ត
ការគូខ្លួនដោយកាំភ្លើងបាញ់ខ្យល់រយះពេល ៥ម៉ោង ទំរាំរកម៉ូដែលនឹងជាងថតបាន លោកម្ចាស់ហើយ. ទាំងម្កុដ្តនឹងអាវ ទំរាំច្នៃហើយ ! ចង់រកម៉ូដែលខ្មែរដែរ តែ រកមិនបាន ចឹងប្អូនកុំប្រកាន់ ថាម៉ូដែលបរទេស។ រូបថតផ្លូវការនឹងផុសពេលក្រោយ។
..It take me awhile til i get to do this APSARA WARRIOR inspire one of the painting ILLUSKA by សុគន្ធកណ្ណិកា
It took time to do the head piece, corset , finding model and the right team to shoot this project. I cant wait to show you the final picture.
I did plan to do APSARA steam punk look before but then i saw the sketch from NIKa, so i thought why not support the young artist . I hope i didnt fail her expectation coz i do add alot of my own design.
This took 5h to airbrush and paint the detail . Totally worth it .Stay tune <3 »។

បន្ទាប់ពីបានឃើញបែបនេះ ក្រៅពីទទួលបានការស្ងើចសរសើរខ្លាំង ចំពោះការច្នៃប្រតិដ្ឋ និងចំណាយពេលដ៏លំបាកនៅក្នុងការតុបតែងអប្សរាយន្ត បែបនេះហើយ ក៏មានអ្នកលេងបណ្តាញសង្គម នឹកស្រមៃដល់ថ្ងៃអនាគតផងដែរ ថាអាចនឹងត្រូវបានក្រុមហ៊ុនបរទេសចាប់អារម្មណ៍ ឬអាចនឹងមានភាពយន្តណាមួយ និយាយពី Hero អប្សរាយន្តខ្មែរក៏ថាបាន៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

ការផ្សាយពាណិជ្ជកម្ម
60693275_2446432118734646_2632796999484702720_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
61363862_2465356253508899_1898997992967372800_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
61486713_2465356163508908_1285646478068416512_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
61523496_2465356203508904_6202465063605895168_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
61739709_2465356283508896_5371926548720910336_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព



ការផ្សាយពាណិជ្ជកម្ម