ជីវប្រវត្តិរបស់វីរនារីក្លាហាន ឌៀប វណ្ណដារ៉ា ដែលបានពលីជីវិតដើម្បីជាតិ រហូតអ្នកនិពន្ធល្បីយកសរសេរចម្រៀង ​ថែមទាំងបានបោះពុម្ពលើក្រដាសប្រាក់ខ្មែរសម័យនោះទៀត (មានវីដេអូចម្រៀង)

ជីវប្រវត្តិរបស់វីរនារីក្លាហាន ឌៀប វណ្ណដារ៉ា ដែលបានពលីជីវិតដើម្បីជាតិ រហូតអ្នកនិពន្ធល្បីយកសរសេរចម្រៀង  ​ថែមទាំងបានបោះពុម្ពលើក្រដាសប្រាក់ខ្មែរសម័យនោះទៀត (មានវីដេអូចម្រៀង)
ការផ្សាយពាណិជ្ជកម្ម

មកទល់បច្ចុប្បន្នមិនសូវជាអ្នកបានដឹងនោះទេថា  ជំនាន់មុន ​ទាំងយុវជន  និងយុវនារីទាំងអស់ សុទ្ធតែមានឈាមជ័រជាអ្នកក្លាហាន ស្រលាញ់ជាតិមាតុភូមិ ​និងទឹកដី ​រហូតហ៊ានពលីជីវិតនៅក្នុងសង្គ្រាមការពារខ្មាំងឈ្លានពាន ​គួរជាទីគោរព និងលើកតម្កើងមែនទែន។

នៅក្នុងនោះ កញ្ញាឌៀប វណ្ណដារ៉ា ត្រូវបានជាតិខ្មែរជំនាន់មុន សម័យសង្គ្រាមឆ្នាំ  ៧០ ឱ្យឈ្មោះថាជាវីរនារីក្លាហានដែលបានពលីជីវិត ដោយកាន់កាំភ្លើងការ៉ាប៊ីនM2 នៅការពារវិទ្យាល័យសៀមរាប ជាមួយយុវសិស្សប្រមាណ៧នាក់ ពេលយៀកកុងវាយឆ្មក់កណ្តាលអាធ្រាត្រឆ្នាំ១៩៧០។

ការផ្សាយពាណិជ្ជកម្ម

82782044_4014358558589590_8662137308687892480_n

ក្រោមការសោកស្តាយដ៏ធំធេងនូវវីរនារីមួយរូបនេះ ​សពរបស់នាងត្រូវគេហែរមកទីក្រុងភ្នំពេញ រួចបូជានៅវិទ្យាល័យក្បាលថ្នល់។ ហើយសូម្បីតែរដ្ឋាភិបាលរបបលន់នល់ ក៏បំរុងនឹងបញ្ចេញក្រដាស់ប្រាក់ ១០០០រៀល ដែលមានរូបនាងក្នុងវ័យជំទង់ ដើម្បីរំលឹកដល់វីរភាពរបស់នាង។ តែកាលណោះ ខាងសហរដ្ឋអាមេរិកបានហាមការបញ្ចេញក្រដាសប្រាក់នេះ ដើម្បីការពារអតិផរណាកុំឱ្យធ្ងន់ធ្ងរពេក។  តែក្រដាសប្រាក់នេះក៏បានបោះពុម្ពបានសម្រេច​ និងចាយវាយបានខ្ទង់ឆ្នាំ  ១៩៧៥វិញ។

ការផ្សាយពាណិជ្ជកម្ម

82910172_1584043338402090_7575435601260838912_n

82944142_1365538770320954_6652006087748747264_n

ការផ្សាយពាណិជ្ជកម្ម

82268383_1245210579019384_178472010161061888_n

ដោយសារគុណបំណាច់របស់នាងពលីកម្មចំពោះជាតិ រដ្ឋាភិបាលសម័យសាធារណរដ្ឋខ្មែរ បានដាក់ឈ្មោះវិថីមួយក្នុងក្រុង ភ្នំពេញថាជាវិថី ឌៀប សុវណ្ណដារ៉ា (ផ្លូវតូចមួយជាប់និងវិទ្យាស្ថានវិក្រិតការជាតិ និងគរុកោសល្យខាងជើង ជាផ្លូវភ្ជាប់រវាងផ្លូវប៉ាស្ទ័រ និងមហាវិថីព្រះនរោត្តម ជិតវិមានឯករាជ្យសព្វថ្ងៃ )។

ការផ្សាយពាណិជ្ជកម្ម

ចង់ជ្រាបច្បាស់ អាចរកអានប្រលោមលោករបស់លោក តាំងវស្សា ដែលជាប្រលោមលោក​រឿងធ្វេីឲ្យដៃយេីង​ញ័រ​ បេះដូង​យេីង​រំជួល​ទឹកភ្នែក​យេីង​ហូរ​ ឧត្ដម​គតិ​យេីង​កាន់​តែចូលជ្រៅ​ ។លោកអ្នកអាចអានសៀវភៅពីប្រវត្តិរបស់វីរនារី បានដោយចុចលើតំណលីងមួយនេះ៖

https://www.elibraryofcambodia.org/diep-vanndara-ebook/

ការផ្សាយពាណិជ្ជកម្ម

83038718_2400309490284035_5962649332636188672_n

ហើយនេះជាបទចម្រៀង « វិញ្ញាណក្ខ័ន្ធ នាង ឌៀប វណ្ណដារ៉ា (ផ្កាត្របែកព្រៃ) ​» ដែល កវី ម៉ា ឡៅពី បានសរសេរចំរៀងមួយបទអំពីនាងឱ្យលោក សុិន សុីសាមុតច្រៀង តែបទនេះបានបាត់បង់ទៅហើយនៅបន្សល់ត្រឹមប៉ារូលចម្រៀង និងអ្នកចេះចាំច្រៀងថតទុកតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

I. ក្នុងសង្គមមនុស្សមានឈ្មោះជាស្រី
ស្រឡាញ់ទឹកដីដូចឌៀបវណ្ណដារ៉ា
វិញ្ញាណក្ខ័ន្ធនាងស្រែកផ្តាំខ្មែរថា
សូមជាតិខេមរាសងឈាមឱ្យផង។

II. រូបនាងស្លាប់ទៅសល់នៅកេរ្តិ៍ឈ្មោះ
ល្បីល្បាញពីរោះខ្ទរខ្ទារំពង
ទុកជាគំរូដល់ញាតិប្អូនបង
ដើរតាមគន្លងអ្នកស្នេហាជាតិ។

ការផ្សាយពាណិជ្ជកម្ម

R. ទឹកចិត្តយុទ្ធជនជំនាន់ទៅមុខ
ប្រាថ្នាក្តីសុខទុកកេរ្តិ៍ឱ្យញាតិ
យៀកកុងឈ្លានពានកូនខ្មែរពិឃាដ
ឱ្យវាបាក់ស្បាតដោយដៃកូនខ្មែរ។

III. រូបនាងស្លាប់ពិតតែចិត្តនាងនៅ
ជួយប្រៀនប្រដៅឱ្យខ្លាំងពូកែ
អង្គផ្នត់គំនិតដួងចិត្តចាក់ខ្សែ
សូមវិលងាកបែរជួយថែទឹកដី។

82252385_10220528689229145_8930616779512741888_n

នេះជាវីដេអូចម្រៀង « វិញ្ញាណក្ខ័ន្ធ នាងឌៀបវណ្ណដារ៉ា ៖

ប្រភព៖ Phal Tivoine/ Ta Reak

ការផ្សាយពាណិជ្ជកម្ម