ភ្ញាក់ផ្អើលមែន ដើររកឬស្សីបានជួបរូបចម្លាក់សត្វ ម្ករ ឬ មករ មួយដោយចៃដន្យនៅកណ្តាលព្រៃភ្នំគូលេនមិនដឹងតាំងពីសម័យណាទេ

ភ្ញាក់ផ្អើលមែន ដើររកឬស្សីបានជួបរូបចម្លាក់សត្វ ម្ករ ឬ មករ មួយដោយចៃដន្យនៅកណ្តាលព្រៃភ្នំគូលេនមិនដឹងតាំងពីសម័យណាទេ
ការផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង ​ដោយសារតែបុរសម្នាក់បានដើរព្រៃរកប្ញស្សី ​ស្រាប់តែបានជួបប្រទះនឹងចម្លាក់បុរាណមួយផ្ទាំង  ដ៏អស្ចារ្យមួយ ​សាងការរំភើបលាយឡំនឹងការភ្ញាក់ផ្អើលខ្លាំងទាំងអ្នករកឃើញ ​និងមហាជនក្នុងហ្វេសប៊ុក។

យោងតាមរយៈគណនីហ្វេសបុកឈ្មោះ Rithy Angkor ក៏បានប្រទះឃើញនៅរូបចម្លាប់សត្វដ៏ល្បីនាសម័យពីមុន ដោយលោកបានបង្ហោះវីដេអូ ភ្ជាប់ជាមួយសារថា៖ «  ថ្ងៃនេះដើររកឬស្សី បានជួបនិងរូបចម្លាក់សត្វ ម្ករ រឺ មករ មួយនៅកណ្តាលព្រៃភ្នំគូរលេន មិនដឹងតាំងពីរសម័យណាទេ »។

ការផ្សាយពាណិជ្ជកម្ម

1 255

2 262

ការផ្សាយពាណិជ្ជកម្ម

គួរឱ្យដឹងផងដែរថា ​សត្វម្ករ សត្វម្ករ ឬមករ នៅក្នុងភាសាពួកហិណ្ឌី និងភាសាសំស្រ្កឹត គឺជាសត្វក្រពើ ឬសត្វនាគ ដែលមាននិទានក្នុងគម្ពីរវេទ នៃទេវកថារបស់ព្រហ្មញ្ញសាសនា។ លក្ខណៈទូទៅរបស់សត្វនេះ មានក្បាល និងដងខ្លួនជាសត្វនាគ ត្រចៀកជ្រូក ធ្មេញក្រពើ ប្រមោយដំរី ភ្នែកស្វា ស្រកាត្រី ជើងរាជសីហ៍ កន្ទុយក្ងោក ។ជាយានជំនិះព្រះនាងគង្គារ និងព្រះពិរុណ(វិរុណ)។

សត្វម្ករ ជាសត្វដែលមានឥទ្ធិពលដ៏មហិមា ជាសត្វកាចសាហាវ បានចាប់កំណើតឡើងដោយព្រះកេសាមួយសសៃនៃព្រះនាងគង្គា ដែលរំសាយធ្លាក់ចុះមកផែនដី សូម្បីឥសូរ ឥសីក៏ខ្លបខ្លាចអំណាចតេជៈ ហើយខ្លាំងជាងអ្វីៗក្នុងលោក។ វាលួចលបលេប រាល់សព្វសត្វអ្វីៗ មិនថាគ្រុឌ នាគ និងសត្វទាំងពួងបួករួមពពួកទេពនិករទាំងហ្លាយណាដែលវាជួបប្រទះ។

ការផ្សាយពាណិជ្ជកម្ម

មង១

ដោយគ្មានទេវៈណា អាចបង្រ្កាបរិទ្ធានុភាពសត្វម្ករនេះបាន រួមទាំងព្រះសិវៈផង។(ក្នុងចម្បាំងរវាងព្រះសិវៈ និងសត្វម្ករនេះ ក្នុងតំណាលថា បានអូសបន្លាយជាច្រើនកប្ប មិនចាញ់ មិនឈ្នះ ទើបមានអន្តរាគមន៍ពីព្រះនាងគង្គាជាម្ចាស់នៃកំណើតសត្វម្ករនេះ ដោយក្នុងសង្រ្គាមនោះ ព្រះនាងបានបង្គាប់ឱ្យព្រះសិវៈលើកទ្រង់ដាក់លើព្រះហស្ថ រួចឱ្យគង់ពីលើម្ករ ដោយអំណាចតេជៈព្រះនាងដែលបានបង្កើតសត្វម្ករនេះឡើង ក៏ធ្វើឱ្យសត្វម្ករទ្រនូវទម្ងន់ដ៏ធ្ងន់មហិមាមិនបាន ក៏ខ្ជាក់សព្វសត្វទាំងពួងដែលខ្លួនបានលេបចេញមកនាឰដ៏អាកាសនោះហោង)។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះហើយទើបយើង ឃើញវត្តមានម្ករនៅក្នុងចម្លាក់សិល្បៈបុរាណខ្មែរសម័យមុនអង្គរ និងក្រោយអង្គរ រហូតតមកសម័យបច្ចុប្បន្ន ក៏នៅតែមានវត្តមានផងដែរ៕

3 256
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
8 132
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
7 158
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
5 205
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម