
រង្វង់មូលភ្នំគូលែន មានសួនផ្កាបង្កើតថ្មីទៀតហើយ ឃើញភ្លាមចង់ទៅលេងភ្លែត
សួនផ្កាជាច្រើន បានបង្កើតថ្មីជាបន្តបន្ទាប់សម្រាប់បម្រើអារម្មណ៍អ្នកដែលចូលចិត្តភាពស្រស់ស្អាតនៃទិដ្ឋភាពផ្កាស្អាតៗ ជាវាលសួនផ្កាធំៗតែម្តង។ ដោយពេលនេះដោយសារតែឃើញសក្តានុពលនៃទេសចរណ៍បែបធម្មជាតិសួនផ្កា ទទួលបានការពេញនិយមជាខ្លាំងពីសំណាក់ទេសចរណ៍ក្នុងស្រុកនោះហើយ ពេលនេះសួនផ្កាមួយកន្លែងទៀតបានបង្កើតឡើងនៅក្នុងខេត្តសៀមរាប។ ដោយនៅជិតរង្វង់មូលភ្នំគូលែន បានប្រែរូបរាងហើយ ប្រែពីដីទទេរមកជា កន្លែងគួរឱ្យស្រលាញ់សុទ្ធតែជាដើមផ្កាចម្រុះពណ៌ស្រស់ស្អាត ពេញនិយមសម្រាប់អ្នកដែលចូលចិត្តថតរូបកម្សាន្ត ទុកជាអនុស្សាវរីយ៍ មិនចាញ់ការដើរកម្សាន្តនៅសួនផ្កាក្រៅប្រទេសនោះឡើយ។ គួរឱ្យដឹងផងដែរថា សួនផ្កាទើបតែបង្កើតថ្មីតែមិនទាន់មានឈ្មោះមួយនេះ មានទីតាំងគឺស្រួលរកទេ គឺនៅហ្នឹងរង្វង់មូលភ្នំគូលែនតែម្តង ដោយលោកអ្នកអាចស្វែងរកយ៉ាងងាយសម្រាប់ការកម្សាន្តលេង ពិសេសថតរូបទុកជាអនុស្សាវរីយ៍តែម្តង៕ អត្ថបទសម្រួលដោយ៖ ក្នុងស្រុក ប្រភពរូបភាព៖ ភាព ភាណុច ទំនាក់ទំបងថតនៅសៀមរាប៖ 069 887 854




















