ចាក់ដោតខ្លាំង! ​ផ្ទះមួយ សុភមង្គលមួយ ផ្តើមពីមនុស្សពីរនាក់

Cover News Copy 899
ការផ្សាយពាណិជ្ជកម្ម

ជីវិតគូ ​ជាពាក្យដែលងាយស្រួលនិយាយ តែពិបាកធ្វើ ​ហើយការស្រលាញ់គ្នាជាគូសង្សារ ​វាខុសពីការរៀបការរួមរស់នៅជាមួយគ្នា។ ​ដោយការរស់នៅជីវិតជាប្តីប្រពន្ធវាក៏មានរឿងជាច្រើនដែលត្រូវអត់ធន់​ ត្រូវតស៊ូ​ ជម្នះឧបសគ្គ ពិសេសគឺការយោគយល់ និងការឱ្យតម្លៃគ្នានេះតែម្តង។

យ៉ាងណាមិញ ​ថ្មីៗនេះគូស្នេហ៍ថ្មោងថ្មីមួយគូ​ បានលាតត្រដាងនូវការរស់នៅជីវិតជាប្តីប្រពន្ធរបស់ខ្លួន​​ធ្វើឱ្យអ្នកលេងបណ្តាញសង្គមបង្ហាញការគាំទ្រ និងយកជាគំរូថាការគិតបែបនេះ អនុវត្តបែបនេះច្បាស់ណាស់ថាជីវិតគូប្រាកដជាល្អប្រសើរខ្លាំង។

ការផ្សាយពាណិជ្ជកម្ម
133207614_1278742439161984_8406823458475138675_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈគណនីហ្វេសប៊ុក Kimse បានរៀបរាប់ឱ្យដឹងថា៖ «​ ផ្ទះមួយ សុភមង្គលមួយ ផ្តើមពីមនុស្សពីរនាក់ ❤️
ហត់ពីការងារ មកផ្ទះ គឺត្រូវភ្លេចរឿងការងារចោលសិន
គិតរឿងក្នុងផ្ទះម្តង 👩‍❤️‍👨

នៅផ្ទះមួយគ្នាម៉្យាងដែរតាស ផ្ទះមួយនៅពីរនាក់
– ហូបបាយជុំគ្នា អូនធ្វើម្ហូប បងជួយអូនលាងចាន មានអីពិបាកសប្បាយណាស់ 🥘 🍲 🍽
– ខោអាវ អូនបោក បងជួយអូនហាល មានអីមិនល្អ 👕👚
– អូនបោសផ្ទះ បងជួយអូនជូតផ្ទះ មានអីពិបាក ជូតផងរាំផង 😂
ការងារទាំងអស់នេះអ្នកធ្លាប់ទៅរៀនឆ្ងាយពីផ្ទះ ស្គាល់ហើយ 🤣
អាចធ្វើតែប៉ុណ្ណឹងបាននៅជាមួយគ្នាសប្បាយដូចនៅជាមួយពួកម៉ាក់ចឹង 😘 មិនអផ្សុកទេ
👶 ចាំពេលមានកូនចាំរក ម៉ែដោះ 🐮 ព្រោះពេលនេះត្រូវការពេលវេលាពីរនាក់ ម៉ែវា 😍
ស្នេហាដែលគង់វង្សបាន ព្រោះតែភាគីទាំងសងខាងបានព្យាយាមធ្វើអោយវាគង់វង្ស មិនមែនដោយគ្រាន់តែបណ្តោយតាមវាសនា និង និស្ស័យហើយអាងថាបើវាជាស្នេហាពិតវានឹងមិនបែកបាក់ឡើយ 🪢

ការផ្សាយពាណិជ្ជកម្ម

អ្នកនឹងកែប្រែដើម្បីមនុស្សអ្នកស្រលាញ់ ពេលដែលអ្នកជួបមនុស្សដែលអ្នកស្រលាញ់ពិតប្រាកដ ហើយគិតថាអាចរស់នៅជាមួយគេអស់មួយជីវិតបាន គឺ ផ្តើមចេញពីយើងពីរនាក់ 🥰 #kimsesreying»។

Untitled 1 Copy១២៤៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
134118579_1284828755220019_581090924412431955_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
142311944_1299466057089622_3240290819203059222_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយពីអានសំណេរជីវិតប្តីប្រពន្ធមួយគូខាងលើ ​សង្គមថាគូស្នេហ៍ដទៃ ​នឹងអាចយកទុកជាមេរៀន និងយកតម្រាប់តាមដើម្បីឱ្យជីវិតគូមានតែភាពផ្អែមល្ហែម និងមានការរស់នៅចុះសម្រុងគ្នាជាដរាប៕

ការផ្សាយពាណិជ្ជកម្ម
142054780_1298602560509305_1842641712326508885_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម