
នៅម្នាក់ឯងមែន! តែបើអ្នកចេះវិធីនេះ អ្នកនឹងមិនមានអារម្មណ៍ឯកាឡើយ
មនុស្សភាគច្រើនតែងតែយល់ថា ការរស់នៅម្នាក់ឯងគឺជាភាពឯកា ហើយអ្នកទាំងនោះតែងតែចង់បានដៃគូ ឬសង្សារទាំងនៅវ័យក្មេង។ សង្គមកាន់តែជឿនលឿន មនុស្សមួយភាគធំតែងតែមើល និងធ្វើត្រាប់តាមគ្នា ហើយបង្អួតគ្នាទៅវិញទៅមក។ ពួកគេចង់បានសង្សារ ឬមនុស្សមកកំដរគេដើម្បីបំបាត់ភាពឯកានៅក្នុងចិត្ត ទោះបីពេលខ្លះគេមិនសូវស្រលាញ់ចូលចិត្តម្នាក់នោះក៏ដោយ។ ការធ្វើដូច្នេះ នឹងនាំឱ្យភាពឯកាកាន់តែកើនឡើង ស្របពេលនោះការឈឺចាប់ក៏កើតឡើងនៅពេលគេគ្មានពេលវេលាគ្រប់គ្រាន់ ឬគេលែងរវល់នឹងយើង។ ដូច្នេះវិធីដែលល្អនោះគួរតែរកថា តើធ្វើយ៉ាងណាដើម្បីបំបាត់ភាពឯកាទោះបីជារស់នៅម្នាក់ឯង។ នេះគឺតម្លៃដែលយើងផ្តល់ជូនខ្លួនយើង ព្រមទាំងរស់នៅដោយភាពមានសុភមង្គល រីករាយ និងមានសេចក្តីស្ងប់ផ្លូវចិត្ត។ ១. យើងត្រូវរៀនទទួលស្គាល់ពីអារម្មណ៍ ឬសញ្ញានៃភាពឯកា ដូចជាអារម្មណ៍នៃភាពទទេស្អាត ការគេងមិនលក់ ឬគេងមិនស្កប់ ការពន្យាពេលក្នុងការធ្វើអី្វមួយដោយគ្មានអារម្មណ៍ មានអារម្មណ៍ស្ពឹកស្រពន់ មិនចង់ធ្វើអ្វី ។ យើងត្រូវរៀនសម្គាល់…




















