ជីវិតនឹងមានការប្រែប្រួល នៅពេលដែលយើងងប់ងល់នៅក្នុងបណ្តាញសង្គមច្រើនពេក

ជីវិតនឹងមានការប្រែប្រួល នៅពេលដែលយើងងប់ងល់នៅក្នុងបណ្តាញសង្គមច្រើនពេក
ការផ្សាយពាណិជ្ជកម្ម

យើងអាចសង្កេតឃើញថា មុនពេលសង្គមអ៊ីនធើណែតមានការប្រើទូលំទូលាយបែបនេះ មនុស្សរស់នៅមានភាពសប្បាយរីករាយច្រើន មានសកម្មភាពផ្សេងៗ ឬនិយាយជាមួយក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិបានច្រើន និងមានភាពស្និទ្ធស្នាលរវាងគ្នា និងគ្នា។

ជីវិតនឹងមានការប្រែប្រួល នៅពេលដែលយើងងប់ងល់នៅក្នុងបណ្តាញសង្គមច្រើនពេក

ការផ្សាយពាណិជ្ជកម្ម

ជីវិតមនុស្សគឺរស់នៅក្នុងភាពសាមញ្ញ មានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អប្រសើរជាង មុនពេលសង្គមត្រូវបានទាក់ទាញដោយបណ្តាញសង្គម ហើយមនុស្សបានលង់លក់នឹងវាច្រើនជ្រុល។ ដោយសារតែសង្គមមានការប្រែប្រួល និងវិវត្តន៍ទៅមុខដោយបច្ចេកវិទ្យា មនុស្សក៏ត្រូវបានប្រែប្រួលជាលំដាប់ដូចគ្នាដែរ។

4d7135b312dfcc77b3b7068eed374156

ការផ្សាយពាណិជ្ជកម្ម

ការវិវិត្តន៍នៃបច្ចេកវិទ្យា គឺជាការប្រសើរ ប៉ុន្តែអ្វីៗដែលបង្កើតឡើងនៅលើលោកនេះ គឺមានគុណសម្បត្តិ និងគុណវិបត្តិ។ តួយ៉ាងទាំងអស់នេះគឺអាស្រ័យលើមនុស្សជាអ្នកប្រើវាឱ្យមានប្រយោជន៍ និងសមល្មមក្នុងកម្រិតណាមួយ។

ផ្ទុយទៅវិញ បើយើងប្រើវាលើសលប់ ដូចជាបណ្តាញសង្គម ខ្លួនយើងនឹងបាត់បង់ជាច្រើន ហើយបណ្តាលឱ្យមានផលលំបាកផ្សេងៗជាច្រើនដែលយើងមិនដែលគិតទុក។ វាបង្ហាញយ៉ាងច្បាស់នៅសង្គមមនុស្សបច្ចប្បន្នដូចជា

ការផ្សាយពាណិជ្ជកម្ម

00e9bbdd18d7d83bd7daf48fb00f8306

១. ការមើលអត្ថបទ ឬវីដេអូខ្លីដែលមិនល្អជាច្រើនដែលគេផុស វាអាចប៉ះពាល់ និងផ្សារភ្ជាប់ទៅនឹងអារម្មណ៍របស់យើងភ្លាមៗ ដូចជា ធ្វើឱ្យយើងខឹងសម្បារ ការច្រណែន និងភាពមិនពេញចិត្តផ្សេងៗ ដែលអាចបណ្តាលឱ្យយើងមានវិបត្តផ្លូវចិត្ត ក្រៀមក្រំ កើតទុក្ខផ្សេងៗជារាំរៃ ។

ការផ្សាយពាណិជ្ជកម្ម

នេះហើយដែលយូរៗទៅវាសន្សំនៅក្នុងខ្លួនយើងរហូតដល់យើងមិនបានកត់សម្គាល់ ហើយទាំងនេះវាក៏បណ្តាលឱ្យយើងគេងមិនលក់ គិតច្រើន បារម្ភច្រើន ដែលទាំងអស់នេះអាចវិវត្តន៍ទៅជាជំងឺបាក់ទឹកចិត្ត ឬជំងឺផ្សេងៗ។

8b91a602c065de23bf977aa2f49b2a72

ការផ្សាយពាណិជ្ជកម្ម

២. មនុស្សជាច្រើនតែងតែបំបាត់ភាពឯការបស់ខ្លួន និងស្វែងរកភាពរីករាយបន្តិចបន្តួច នៅពេលដែលគេទទួលបានការចុច Like Comment Share ពីអ្នកដទៃ។ ការធ្វើបែបនេះ វាកាន់តែបង្កើនភាពឯកានៅក្នុងខ្លួន ហើយវានឹងនៅជាមួយយើងរយៈពេលវែង បើយើងមិនធ្វើការផ្លាស់ប្តូរ។

ការចុច Like Comment នេះ វាក៏មិនអាចជំនួសបាននូវការទំនាក់ទំនងគ្នាដោយផ្ទាល់ ដោយការជជែកគ្នាលេង ការឃើញមុខគ្នា និងការបញ្ចេញកាយវិការផ្សេងៗតាមរយៈការលេងសើច ឬការយកចិត្តទុកដាក់នឹងគ្នាដោយបានជួបមុខគ្នា ព្រោះទាំងអស់នេះ វាបង្កើតឱ្យមានអត្ថន័យ អនុស្សាវរីយ៍ ភាពស្និទ្ធស្នាល សុភមង្គល ភាពរីករាយពិតប្រាកដដែលចិត្តយើងទទួលបានយូរអង្វែង។

ការផ្សាយពាណិជ្ជកម្ម

អ្វីៗទាំងនេះត្រូវបានបាត់បង់បន្តិចៗម្តង នៅពេលមនុស្សស្ថិតក្នុងពិភពអ៊ីនធើណែតខ្លាំងពេក។

9f2b0c89f3f44a4eb44bed9208dbf280

ការផ្សាយពាណិជ្ជកម្ម

៣. ជារឿយៗ បណ្តាញសង្គមតែងតែធ្វើ ឬបង្កើតអ្វីៗដើម្បីឱ្យមនុស្សជក់ចិត្ត។ ទាំងអស់នេះ នឹងបន្តឱ្យយើងផ្តោតអារម្មណ៍លើវាទាំងស្រុងដោយចេះតែចង់តាមដានវា ហើយខ្លួនយើងក៏ចាប់ផ្តើមមិនបានសម្គាល់អ្វីៗដែលកើតទើ្បង នៅក្បែរយើង ទោះបីមានអ្នកដទៃកំពុងនិយាយមកកាន់យើង ដោយសារតែផ្លូវចិត្តរបស់យើងត្រូវបានរំខាន និងតែងតែត្រូវបានបង្អាក់ដោយប្រព័ន្ធបណ្តាញសង្គម។

ទំនោរនេះយូរទៅនឹងធ្វើឱ្យខ្លួនអ្នកមានសភាពស្ពឹក មានភាពយឺត ភ្លេចភ្លាំង និងពិបាកក្នុងការគិត ផ្ចង់អារម្មណ៍ និងសម្គាល់អារម្មណ៍ ដែលកត្តាទាំងនេះ វាអាចប៉ះពាល់ដល់ផលិតភាពការងារដែលយើងធ្វើជារៀងរាល់ថ្ងៃ។

ការផ្សាយពាណិជ្ជកម្ម

61af33e049268aefd0e36bb91de3874d

៤. មនុស្សនៅលើបណ្តាញសង្គមភាគច្រើនតែងតែផុសនូវអ្វីដែលពួកគេចង់ឱ្យអ្នកឃើញ ដូចជាសុខសុភមង្គល ភាពមានបាន ភាពឡូយឆាយ សម្ភារនិយមផ្សេងៗ។

ដោយសារតែសង្គមមានការប្រកួតប្រជែងគ្នាខ្លាំងដើម្បីសម្ភារអស់ទាំងនោះ ហើយនៅពេលដែលយើងមើលឃើញផ្នែកដ៏ល្អបំផុតរបស់អ្នកដទៃជារឿយៗ នោះយើងចាប់ផ្តើមតូចចិត្ត គិតថាភាពល្អៗមិនទាន់មានគ្រប់គ្រាន់ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ឬរបស់ទាំងអស់នោះអ្នកមិនទាន់អាចបំពេញវាបាន ពេលខ្លះធ្វើឱ្យយើងមានសម្ពាធ ហើយចាប់ផ្តើមមិនចូលចិត្ត និងឱ្យតម្លៃខ្លួនឯងតិចជាងអ្នកដទៃ ។

03854ac5f22493235f05d13c2a06a710

នេះជាអាហារដែលមិនល្អដែលអ្នកស្រូបទាញតាមការផ្តល់តម្លៃ និងឱ្យពេលវេលាខ្លាំងទៅលើបណ្តាញសង្គមច្រើន នោះអ្នកនឹងបាត់បង់ពេលវេលាសម្រាប់មើលថែ និងឱ្យតម្លៃខ្លួនឯង ដូចជាហាត់ប្រាណដើម្បីពង្រឹងផ្លូវចិត្ត និងសុខភាពរាងកាយ មើលសៀវភៅដើម្បីបង្កើនចំណេះដឹង -ល-។

ការប្រើប្រាស់បណ្តាញសង្គមច្រើនជ្រុល គឺមិនល្អសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តយ៉ាងខ្លាំង។ ការកាត់បន្ថយការប្រើប្រាស់ដោយកំណត់ចំនួនម៉ោងដែលប្រើប្រាស់ និងកំណត់កាលវិភាគសម្រាប់កម្មវិធីផ្សេងៗសម្រាប់ខ្លួនឯង ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើន។

វានឹងធ្វើឱ្យអ្នកមានភាពលេចធ្លោក្នុងចំណោមមនុស្សដទៃ បូករួមទាំងការគិត និយាយ សកម្មភាពសប្បាយផ្សេងៗដែលនាំអ្នកឱ្យមានសុភមង្គល ផលិតភាពការងារ សុខភាពផ្លូវចិត្ត និងសម្រស់៕

196470d96769356ffc1c6d8e5eed0e04

អត្ថបទ ៖ Mythical Bird2 

ការផ្សាយពាណិជ្ជកម្ម