Mythical Bird

កុំចូលចិត្តប្រេនពេក មើលម៉ែឪផង ខំរកលុយឱ្យកូនរៀន​ ជាញើសឈាមរបស់ម្តាយឪពុក
សង្គម

កុំចូលចិត្តប្រេនពេក មើលម៉ែឪផង ខំរកលុយឱ្យកូនរៀន​ ជាញើសឈាមរបស់ម្តាយឪពុក

ម្តាយឪពុកមានគុណធំធេងណាស់ ចំពោះកូនៗទាំងតែពេលមានកំណើត  និងការចិញ្ចឹមបីបាច់ ផ្តល់ក្តីស្រលាញ់ដល់កូនៗគ្រប់រូប។ ភារៈចិញ្ចឹមបីបាច់កូនៗពិតជាភារៈដំធំ និងធ្ងន់ធ្ងរមួយ  ដែលជាការលះបង់ដ៏ធំធេងនៅក្នុងជីវិត ​ស៊ូទ្រាំលំបាកនានា  មិនខ្លាចនឿយហត់ ​ទម្រាំតែកូនៗបានធំធាត់​ចូលរៀនចូលសូត្រ និងអាចមានការងារល្អសម្រាប់ជីវិត  មិនថាម្តាយឪពុកក្រ ​ឬអ្នកមាន ​សុទ្ធតែមានការលះបង់ដូចគ្នា ​គ្រាន់តែស្ថិតនៅរូបភាពផ្សេងគ្នាប៉ុណ្ណោះ​។ ​តែក៏មានកូនៗមួយចំនួន ​មិនដែលធ្លាប់នឹកឃើញពីការលះបង់ ​និងការលំបាកនានានោះទេ ​គិតថាម្តាយឪពុកខ្លួនជាអ្នកមាន ​ខ្លួនចាំតែដេកស្រាប់ ស៊ីស្រាប់  និងរស់នៅស្រាប់ៗជាមួយនឹងជីវភាពល្អប្រសើរ។ នៅក្នុងជីវភាពរស់នៅរបស់កូនៗម្នាក់៏ការពិតនៅក្រោយខ្នងគឺជាញើសឈាម និងកម្លាំងពលកម្មរបស់ឪពុកម្តាយ ​ដូច្នេះសូមកូនៗគ្រប់រូបកុំចាយខ្ជះខ្ជាយ ​ដើរលេង ​ចូលហាងប្រេនៗពេក ​ព្រោះអ្នកប្រហែលជាមិនដឹងឡើយថា  រាល់លុយកាក់ និងការចាយវាយរបស់អ្នកគឺជាឈាមពេជ្ររបស់អ្នកមានគុណ។ ដូច្នេះសូមមកតាមដានការលំបាបរបស់ឪពុកម្តាយមួយចំនួនដូចខាងក្រោមនេះ​៖  

យុវជនមួយរូប​​ បានចែករំលែកបទពិសោធន៍ធ្វើឱ្យដឺក្រេភ្នែកម្ញ៉ូបចុះលេខទាប​ ដោយប្រើភេសជ្ជៈ១មុខនេះ
សង្គម

យុវជនមួយរូប​​ បានចែករំលែកបទពិសោធន៍ធ្វើឱ្យដឺក្រេភ្នែកម្ញ៉ូបចុះលេខទាប​ ដោយប្រើភេសជ្ជៈ១មុខនេះ

ដោយសារតែសម័យនេះជាសម័យកាលជឿនលឿន ការប្រើបច្ចេកវិជ្ជាទំនើបដូចជាកំព្យូរទ័រ និងទូរស័ព្ទដៃ ក៏កាន់តែមានការរីកចម្រើនឡើង  តែវាក៏បានរងផលប៉ះពាល់ដល់សុខភាពភ្នែគផងដែរ។ ​ដោយកាំរស្មី​ និងពន្លឺចេញពីឧបករណ៍ទំនើបៗទាំងនេះនឹងធ្វើឱ្យកើតមានបញ្ហាម្ញូ៉បភ្នែកមើលឆ្ងាយលែងច្បាស់ ទាល់តែប្រើវ៉ែនតាពាក់តម្រូវដែក្រេភ្នែកទើបអាចមើលឃើញប្រក្រតីបាន។ យ៉ាងណាមិញ ស្រាប់តែពេលនេះមានយុវជនមួយរូបបានចេញមុខចែកចាយបទពិសោធន៍ទាក់ទងនឹងបញ្ហាភ្នែកម្ញូ៉បរបស់ខ្លួនថា មានភេសជ្ជៈមួយមុខ គ្រាន់តែកិនលាយទទួលទានជាប្រចាំស្រាប់តែដឺក្រេភ្នែកបានចុះទាបគួរឱ្យភ្ញាក់ផ្អើល។ តាមរយៈគណនីហ្វេសប៊ុក Teng Yuthy Korn បានរៀបរាប់ឱ្យដឹងថា៖ «​ សួស្ដីអ្នកទាំងអស់គ្នាខ្ញុំចង់ចែករំលែកបន្តិចទាក់ទងជាមួយនឹងរឿងភ្នែកម្ញ៉ូបរបស់ខ្ញុំ។ ភ្នែកខ្ញុំការមុនឡើងដល់ទៅ 1075ដឺក្រេ សងខាង បន្ទាប់មកខ្ញុំបានញ៉ាំ ការ៉ុត ជាមួយនឹង ដំឡូងឈាមមាន់ ( beetroot + caroot) រយៈពេល 3…

ស្គាល់ទេម្ចាស់វីដេអូធ្វើម្ហូបបែបស្រុកស្រែ និងប្រើជីវិតបែបជនបទម្នាក់នេះ? ​ឃើញស្រែៗចឹងទេតែលុយក្រាស់ក្រាលគេងបាន (មានវីដេអូ)
សង្គម

ស្គាល់ទេម្ចាស់វីដេអូធ្វើម្ហូបបែបស្រុកស្រែ និងប្រើជីវិតបែបជនបទម្នាក់នេះ? ​ឃើញស្រែៗចឹងទេតែលុយក្រាស់ក្រាលគេងបាន (មានវីដេអូ)

សម្រាប់អ្នកដែលឧស្សាហ៍មើលវីដេអូធ្វើម្ហូប ​ប្រហែលជាមានមនុស្សមិនតិចអ្នកនោះទេ ​ស្គាល់ស្រីស្អាតធ្វើម្ហូបបែបស្រុកស្រែ  បោះបោចដំណាំក្បែរផ្ទះ  ច្នៃធ្វើម្ហូបឆ្ងាញ់ៗមើលទៅបែកភ្នែកមែនទែន ម្នាក់នេះ​។ បើមើលតែតាមវីដេអូ ​អ្នកប្រហែលជាគិតថានាងជាស្រីស្រុកស្រែក្រីក្រ ​តែការពិតអ្វីដែលអ្នកនឹកស្មានមិនដល់ នាងត្រូវបានគេដឹងថាជាអ្នកដែលមានទ្រព្យសម្បត្តិមួយរូបនៅក្នុងប្រទេសចិន មានឈ្មោះថា Li Ziqi ។ Li Ziqi ត្រូវបានគេដឹងថាកើតនៅក្នុងឆ្នាំ ១៩៩០ ក្នុងគ្រួសារក្រីក្រមួយនៃខេត្តស៊ីឈួនប្រទេសចិន និងរស់តែជាមយយលោកយាយ ​ដោយសារតែឪពុកម្តាយនាងបានលែងលះគ្នា និងបោះបង់នាងចោលតាំងពីនាងនៅតូចឯណោះ។ ដោយសារតែជីវភាព នៅពេលដែលនាងមានអាយុ ១៤ឆ្នាំ  ទាំងមិនបានសិក្សាជ្រៅជ្រះ  Li Ziqi បានចេញមកធ្វើការនៅទីក្រុងជាមួយការងារបានត្រឹមតែកម្មករ និងអ្នកបម្រើគេប៉ុណ្ណោះជាមួយនឹងការរស់នៅលំបាកលំបិន។ តែក្រោយមក ជីវិតនាងក៏បានផ្លាស់ប្តូរនៅក្នុងឆ្នាំ…

ទំនើបមែនគុកគេ ! សេរីភាព និងមានជីវិតរស់នៅប្រណីតខ្លាំង រហូតមានអ្នកលាន់មាត់ថាចង់ជាប់គុកដែរ
ប្លែកៗ

ទំនើបមែនគុកគេ ! សេរីភាព និងមានជីវិតរស់នៅប្រណីតខ្លាំង រហូតមានអ្នកលាន់មាត់ថាចង់ជាប់គុកដែរ

Halden ​គឺជាឈ្មោះគុកមួយនៅក្នុងប្រទេស ​Norway  ដែលគេឱ្យឈ្មោះថាជាគុកប្រណីត  ជាគុកដែលមានសិទ្ធសេរីភាព​ និងជាគុកដែលគួរឱ្យចង់រស់នៅខ្លាំងបំផុតនៅក្នុងពិភពលោក។ ដោយគុក ​Halden  មួយនេះ​បានសាងសង់ឡើងនៅក្នុងឆ្នាំ ២០១០ ដោយផ្តោតលើការស្តារនីតិសម្បទា។  ការរចនាកន្លែងរស់នៅក្នុងពន្ធនាគារ មិនខុសពីការរស់នៅក្នុងជីវិតនៅខាងក្រៅទេ ដោយអ្នកទោស ​អាចមានសកម្មភាពផ្សេងទៀតដើរហើរសេរី ​ដូចជាអាចលេងកីឡា លេងតន្ត្រី អាចចម្អិលម្ហូបដោយខ្លួនឯង មានហាងលក់ទំនិញ មានការកម្សាន្តនានា ​ដោយអ្នកទោស និងបុគ្គលិកថែមទាំងមានទំនាក់ទំនងល្អ ព្រមទាំងគ្មានអាវុធផ្សេងៗ ​ឬការការពារណាមួយឡើយ។ Halden ត្រូវបានគេកោតសរសើរថា ​ជាគុកដែលគោរពសិទ្ធមនុស្ស និងមានភាពមនុស្សធម៌ តែយ៉ាងណាក៏មានការរិះគន់ជាច្រើនថា ​ជាគុកដែលមានលក្ខណៈសេរីពេក ​ធ្វើឱ្យអ្នកទោសមិនយល់ពីការលំបាក ​ហើយអាចនឹងប្រព្រឹត្តិបទល្មើសផ្សេងៗមិនរៀងចាលពេលដែលមានសេរីភាពចេញពីគុក៕…

ភ្លេចអ្វីភ្លេចបាន តែហាមភ្លេចមនុស្សទាំង៥ប្រភេទនេះ
ទស្សនៈ

ភ្លេចអ្វីភ្លេចបាន តែហាមភ្លេចមនុស្សទាំង៥ប្រភេទនេះ

ពេលវេលាកន្លងទៅលឿនណាស់ មួយពព្រិចភ្នែកយើងដើរអស់មួយជីវិតទៅហើយ។ ទំនាក់ទំនងរបស់មនុស្ស​ បើមិនទាក់ទងគ្នាញឹកញាប់ទេ ទោះមនោញ្ចេតនាល្អយ៉ាងណាក៏ដោយ នឹងងាយផុតរលត់ដូចគ្នា ហើយខណៈពេលដែលអ្នកនឹកដល់ អ្វីៗវាក៏បានហួសពេលអស់ទៅហើយ អ្វីដែលបន្សល់ទុកគឺ “វិប្បដិសារីគ្មានទីបញ្ចប់”។ ក្នុងមួយជីវិតនេះអ្នកណាក៏អាចភ្លេចបានដែរ តែសូមកុំភ្លេចមនុស្ស៥ប្រភេទនេះឱ្យសោះ ពួកគេទើបជាមនុស្សដែលស្រលាញ់អ្នកដោយពិតប្រាកដ ត្រូវចេះឱបក្រសោបឱ្យបានល្អ។ ១. ឪពុកម្តាយដែលចិញ្ចឹមបីបាច់អ្នក នៅក្នុងលោកនេះ អ្នកដែលបារម្ភពីសុខទុក្ខគ្រប់ពេលវេលានោះមានតែឪពុកម្តាយអ្នកទេ មិនថាអ្នកទៅកន្លែងឆ្ងាយយ៉ាងណា ឱ្យតែមានពួកលោកស្ថិតនៅ នោះហើយគឺជា “ផ្ទះ” ជាគ្រួសារដ៏កក់ក្តៅ ។មានឪពុកម្តាយមួយចំនួន ក្រកម្សត់អស់មួយជីវិតហើយ តែដើម្បីតែអ្នក លោកបានត្បិតត្បៀត ខំសន្សំសំចៃប្រាក់មកផ្គត់ផ្គង់អ្នក ស្ទើរតែនៅពេលដែលវ័យលោកចំណាស់ទៅហើយ មិនដាច់ចិត្តបារម្ភពីអ្នក សុខចិត្តយកប្រាក់ដែលលោកទុកសម្រាប់មើលខ្លួនយកទៅទិញផ្ទះ ឬបើកអាជីវកម្មឱ្យអ្នកដោយមិនគិតគូរពីខ្លួនឈឺ…

រូប៨សន្លឹក ​ធ្វើឱ្យវិស្វករលាន់មាត់ថា ៖ «វិស្វករមិនមែនជាទេវតាទេ សុំស្ថាបត្យករគិតគូរឡើងវិញ»
ប្លែកៗ

រូប៨សន្លឹក ​ធ្វើឱ្យវិស្វករលាន់មាត់ថា ៖ «វិស្វករមិនមែនជាទេវតាទេ សុំស្ថាបត្យករគិតគូរឡើងវិញ»

ស្ថាបត្យករ គឺជាអ្នកស្ថាបនា​​​ អ្នកកសាង អ្នកបង្កើត។ ដើម្បីអាចក្លាយជាស្ថាបត្យករម្នាក់បាន លុះត្រាតែយើងយល់ដឹងអំពី ការរចនា និង យល់ដឹងពីសំណង់អគារ ឱ្យបានច្បាស់លាស់ មិនតែប៉ុណ្ណោះ គឺត្រូវយល់ដឹងជាពហុជំនាញ មានជាអាទិ៍៖ សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និងបរិស្ថានជាដើម។ និយាយជារួម ស្ថាបត្យករ មិនមែនជាអ្នកគូរប្លង់ទេ តែជាអ្នកសិក្សាគម្រោងប្លង់ ស្ថាបត្យកម្ម។ យ៉ាងណាមិញ ​ដើម្បីឱ្យសំណង់​​ ឬអគារមួយកើតឡើង ​ក្រៅពីជាស្នាដៃរបស់ស្ថាបត្យករនោះ វិស្វករ ​គឺជាអ្នកដែលធ្វើកិច្ចការដោយផ្ទាល់ទៅលើសំណង់នេះឱ្យចេញជារូបរាងទៅតាមការចង់បានរបស់ស្ថាបត្យករ ​ដោយការងារនេះពិតជាត្រូវពឹងផ្អែកគ្នាទៅវិញទៅមកទើបកិច្ចការបានសម្រេចជោគជ័យ។ ជាក់ស្តែងបើមកមើលការគូររូបរាង…

គ្រាន់តែឃើញរូបចង់ទៅភ្លាម!​ ម្ហូបឆ្ងាញ់ បរិយាកាសស្អាតអស់ទាស់ ​កន្លែងថតរូបស្អាតៗ​ ងាយស្រួលរកមែនទែននៅម្តុំជ្រោយចង្វារយើងហ្នឹង
PR

គ្រាន់តែឃើញរូបចង់ទៅភ្លាម!​ ម្ហូបឆ្ងាញ់ បរិយាកាសស្អាតអស់ទាស់ ​កន្លែងថតរូបស្អាតៗ​ ងាយស្រួលរកមែនទែននៅម្តុំជ្រោយចង្វារយើងហ្នឹង

ក្រៅពីចង់ទទួលទានអាហារឆ្ងាញ់ៗនៅរាល់ពេលសម្រាក និងទំនេរពីការងារដើម្បីលំហែអារម្មណ៍ហើយ មនុស្សភាគច្រើនពិតជាចង់ស្តាប់តន្ត្រីកំដរអារម្មណ៍ ដែលពោរពេញដោយបរិយកាសរីករាយហើយមែនទេ? ពេលនេះមិនបាច់ពិបាកទៅដល់ណាឆ្ងាយ «ក្នុងស្រុក » សូមណែនាំទៅកាន់កន្លែងទទួលទានអាហារមួយកន្លែងដែលមានទាំងបរិយកាស មានទាំងម្ហូបឆ្ងាញ់​ ថែមទាំងមានតន្រ្តីកំដរទៀតហើយនៅមិនឆ្ងាយពីភ្នំពេញយើងនោះទេ គឺ ហាង «អយស្ទ័រហៅស៍» ​ដែលមានទីតាំងថ្មីនៅម្តុំជ្រោយចង្វារ។ «អយស្ទ័រហៅស៍» មិនត្រឹមតែមានលក់មុខម្ហូបច្រើនមុខគ្រប់ប្រភេទ ​ពិសេសគឺគ្រឿងសមុទ្រស្រស់ៗនោះទេ ​តែសាខាថ្មីនេះមានការតុបតែងហាងយ៉ាងស្រស់ស្អាតមានកន្លែងអង្គុយផាសុកភាពនឹងការរៀបចំតុទទួលទានបែបប្លែកថ្មី ​ទីធ្លាធំទូលាយ ប្រកបដោយបរិយាកាសស្រស់ស្រាយសប្បាយអារម្មណ៍ ជាមួយខ្យល់ត្រជាក់ត្រសៀកៗពីមាត់ទន្លេ ​ហើយក៏មានតន្ត្រីកំដររាល់ពេលល្ងាចៗផងដែរ ធ្វើឱ្យលោកអ្នករំសាយអារម្មណ៍ពីភាពតានតឹងអស់ជាមិនខាន។  ហើយហាងនេះក៏មានទទួលរៀបចំ កម្មវិធីជួបជុំ កម្មវិធីជប់លៀង និងខួបកំណើតផ្សេងៗបានដោយមានតម្លៃសមរម្យផងដែរ។ គួរឱ្យដឹងផងដែរថា ប្រសិនជាលោកអ្នកចង់​មាន​កន្លែង​ថត​រូប​ស្អាត​ៗ​ និង​ ញ៉ាំ​គ្រឿង​សមុទ្រ​ឆ្ងាញ់ៗតម្លៃ​សមរម្យ សូម​អញ្ជើញ​មក «អយស្ទ័រហៅស៍»​…

គួរឱ្យសរសើរមែន!​ គ្រូពេទ្យក្រីក្រជាងគេលើលោកនៅខេត្តកំពង់ឆ្នាំង ​ព្យាបាលអ្នកជំងឺធ្ងន់ៗដោយមិនគិតថ្លៃ ថែមទាំងជួយចេញថ្លៃទឹកថ្លៃភ្លើងទៀត
សង្គម

គួរឱ្យសរសើរមែន!​ គ្រូពេទ្យក្រីក្រជាងគេលើលោកនៅខេត្តកំពង់ឆ្នាំង ​ព្យាបាលអ្នកជំងឺធ្ងន់ៗដោយមិនគិតថ្លៃ ថែមទាំងជួយចេញថ្លៃទឹកថ្លៃភ្លើងទៀត

ក្នុងមុខរបរជាគ្រូពេទ្យ ​ទម្រាំអាចចេញប្រកបមុខរបរដោយមានចំណេះដឹង ​វិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ប្រាកដជាប្រើរយៈពេលសិក្សាច្រើនឆ្នាំមែនទែន ​ពិសេសថ្លៃសិក្សាក៏ខ្ពស់ទៀត ​តែមុខរបរនេះបែរជាត្រូវមនុស្សគ្រប់គ្នាយល់ថាជាមុខរបរងាយរកស៊ី និងរកប្រាក់ទៅវិញ។ ​តែក្នុងនោះមានគ្រូពេទ្យជាច្រើនក៏មានក្រមសីលធម៌​ និងមេត្តាធម៌ច្រើនដល់អ្នកជំងឺគួរឱ្យសរសើរ ក្រឡេកមកមើលលោកវេជ្ជបណ្ឌិតមួយរូបវិញ​ ត្រូវបានគេដាក់ងារថាជាគ្រូពេទ្យក្រីក្រជាងគេលើលោក ​នោះក៏ដោយសារតែលោកគ្រូ តែងតែជួយទុក្ខធុរៈអ្នកជំងឺ ​ពិសេសថែមទាំងជួយព្យាបាលអ្នកជំងឺធ្ងន់ៗដោយមិនយកប្រាក់កម្រៃទៀតផង ពិតជាទង្វើគួរឱ្យស្ញប់ស្ញែងណាស់។ តាមរយៈគណនីហ្វេសប៊ុក Kim Yan Saing បានរៀបរាប់ថា៖ «​ខ្ញុំវេជ្ជបណ្ឌិត សាំង គឹម យ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។ ប្រហែលមិនជឿខ្ញុំទេ…

ពូកែដល់ម្លឹងផង? ដើមឈើមួយប្រភេទ អាចបន្សាបមន្តអាគមផ្លូវងងឹត និងជាតិស្រវឹង ឱ្យសាបរលាបយ៉ាងស័ក្តិសិទ្ធ
សង្គម

ពូកែដល់ម្លឹងផង? ដើមឈើមួយប្រភេទ អាចបន្សាបមន្តអាគមផ្លូវងងឹត និងជាតិស្រវឹង ឱ្យសាបរលាបយ៉ាងស័ក្តិសិទ្ធ

ចាស់ៗបុរាណតែងមានជំនឿថា ដើមរាំងសាប គឺជាប្រភេទដើមឈើមួយប្រភេទដែលមានអត្ថប្រយោជន៍ជាច្រើន ដែលក្នុងនោះផងដែរ បើតាមចាស់តែងមានជំនឿថាដើមប្រភេទនេះអាចការពារមន្តអាគមផ្សេងៗនៅក្នុងផ្លូវងងឹតឲ្យសាបរលៀប នឹងវិនាសសាបសូន្យបាន ។ ពួកគាត់តែងតែនិយមយកមកដាំតាមរបងផ្ទះនិងជាប់ជណ្តើរ ។ មិនតែប៉ុណ្ណោះដើមរាំងសាបគឺអាចជួយបន្សាបជាតិស្រវឹង ហើយក៏អាចបន្សាបមន្តអាគមអូមអាម និងផ្លូវងងឹតផ្សេងៗបានបានយ៉ាងមានប្រសិទ្ធិភាពបំផុត ដោយគ្រាន់តែយកសំបកដើមរាំងសាបមកបៀមប៉ុណ្ណោះ ហើយដើមឈើមួយនេះសំបូរជាងគេគឺនៅខេត្តសៀមរាបខ្លាំងណាស់។ យោងតាមគណនីហ្វេសប៊ុក មន្តអាគមខ្មែរ បានលើកបង្ហាញពីប្រភេទដើម និងរបៀបនៃការប្រើប្រាស់យ៉ាងលម្អិតថា ៖ « 🖕👉ឳសថសំរាប់ព្យាបាល បន្សាបដោះអំពើធ្មប់ អាប មន្តអាគមគ្រប់ប្រភេទ៖ រូបមន្ត៖ ដើមរាំងសាប ស្លឹកពោធិ៍ទទឹងថ្ងៃ ជើងធូបក្នុងព្រះវិហារវត្តឬមុខវិហារ និងជើងធូបក្នុងខ្ទមអ្នកតា។ 👉វិធីប្រើ និងព្យាបាល៖ ស្លឹករាំងសាប៧សន្លឹក ស្លឹកពោធិ៍៧សន្លឹក…

ទប់ទឹកភ្នែកមិនបាន!​​អ្នកណាមិនរំភើប ស្នេហា១០ឆ្នាំ បែកគ្នាច្រើនដង ​ចុងក្រោយបញ្ចប់ត្រឹមចិញ្ចៀនរៀបការ​(មានវីដេអូ)
សង្គម

ទប់ទឹកភ្នែកមិនបាន!​​អ្នកណាមិនរំភើប ស្នេហា១០ឆ្នាំ បែកគ្នាច្រើនដង ​ចុងក្រោយបញ្ចប់ត្រឹមចិញ្ចៀនរៀបការ​(មានវីដេអូ)

ពាក្យចាស់ពោលថាគូព្រេងពិតនៅតែជាគូព្រេង ​ទោះបែកគ្នារាប់ម៉ឺន ​រាប់សែន ​រាប់លានដង ​ក៏គង់តែអាចវិលត្រលប់មករកគ្នាវិញបាន។ ​ហើយស្នេហាពិត ​នឹងធ្វើឱ្យយើងមើលឃើញពីតម្លៃគ្នា ​ខ្លាចបាត់បង់គ្នា ​ពិសេសគឺអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខ។ ជាក់ស្តែងគូស្នេហ៍មួយគូបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំភើបភ្ញាក់ផ្អើល នូវវីដេអូ ​Surprised  សុំមិត្តស្រីរៀបការ​ ដោយវីដេអូនេះបានបង្ហាញពីគូស្នេហ៍មួយគូដែលស្រលាញ់គ្នារហូតដល់ទៅ១០ឆ្នាំ ​ហើយក៏ធ្លាប់មានបញ្ហាបែកគ្នាជាច្រើនលើកជាច្រើនសារ ​តែពេលបែកគ្នាទើបដឹងថាខ្វះគ្នាមិនបាន ​ហើយពេលត្រូវគ្នាវិញក៏បានបញ្ចប់ត្រឹមចិញ្ចៀនរៀបការទៅវិញ ​គ្រាន់តែមើលក៏រំភើបជំនួសដែរ។ នៅក្នុងនោះ បុរសជាគូស្នេហ៍បានរៀបរាប់ពាក្យពេចន៍មានន័យជាច្រើនចំពោះនារីដែលខ្លួនស្រលាញ់ ​ដោយគាត់ជាមនុស្សដេលមិនចេះនិយាយច្រើន មិនចេះផ្អែមល្ហែម ​មិនចេះបង្កើតភាពភ្ញាក់ផ្អើលដល់នរណាម្នាក់នោះឡើយ ​តែព្រោះតែដើម្បីនារីជាទីស្រលាញ់ និងចង់បង្កើតវេលាល្អជាមួយគ្នា ​ទើបបានជាធ្វើរឿងមួយនេះឡើងជាមួយនឹងស្នាមញញឹម និងទឹកភ្នែកអួលដើម-ក តែម្តង។ តាមរយៈគណនីហ្វេសប៊ុក Sambath Visal បានបង្ហោះវីដេអូការសុំរៀបការរបស់ខ្លួន…

អ្នកកំពតស្គាល់ច្បាស់ហ្មង! នេះជាមុខម្ហូប និងអាហារដែលល្បីបំផុតប្រចាំខេត្តកំពត សុទ្ធតែឆ្ងាញ់ៗ
ដើរកម្សាន្ត

អ្នកកំពតស្គាល់ច្បាស់ហ្មង! នេះជាមុខម្ហូប និងអាហារដែលល្បីបំផុតប្រចាំខេត្តកំពត សុទ្ធតែឆ្ងាញ់ៗ

កំពតគឺជាទឹកដីទេសចរណ៍ដ៏ល្បីមួយផងដែរ ​ដែលមានព្រៃឈើ ​ទេសភាព ​ព្រៃភ្នំបែបធម្មជាតិ និងមានទឹកដីជាប់មាត់សមុទ្រជាទីអំណោយផលនៃការកម្សាន្តពីអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកកម្សាន្ត។ ជាក់ស្តែង ​ក្រៅពីសម្បូរកន្លែងកម្សាន្ត និងរីហ្សតល្បីៗហើយនោះ ​ខេត្តកំពតក៏ត្រូវបានគេដឹងថាមានមុខម្ហូប និងអាហារពេញនិយមជាច្រើនមុខ ​សុទ្ធតែឆ្ងាញ់ៗ ​ដោយមុខម្ហូប និងអាហារខ្លះមិនអាចរកបាននៅទីក្រុង  ឬបណ្តាខេត្តផ្សេងឡើយ ​រហូតមានអ្នកជាប់ចិត្តខ្លះសុខចិត្តធ្វើដំណើរទោទទួលទានអាហារទាំងនោះផងដែរ។ អាហារ​ និងម្ហូបប្រចាំខេត្តកំពត ​ដែលល្បីថាឆ្ងាញ់មានដូចជា៖ នំបញ្ចុកទឹកម្ហិច នំចានប្រៃនំចានផ្អែម នំស្លឹកចាក បង្អែមចាប់លៀង បាយឆាក្តាម បាយស្រូបម៉ាក់កំពតក្រោយសាលាចិន នំក្រឡោជីកំពង់ត្រែង ទុរេនកំពត នំបាញ់កែប ​ឬនំបំពង់ នំដង្កូវ នំកង នំគាវ…

នៅចាំបានទេ? ​សម័យកាលសក់ប៉ោង ​មិនប៉ោងមិនចេញពីផ្ទះ? ជាពិសេសក្រាស់ស្នៀតមួយជាប់តាមខ្លួន ទុកត្រដុសនៅបន្ទប់ទឹក!
សង្គម

នៅចាំបានទេ? ​សម័យកាលសក់ប៉ោង ​មិនប៉ោងមិនចេញពីផ្ទះ? ជាពិសេសក្រាស់ស្នៀតមួយជាប់តាមខ្លួន ទុកត្រដុសនៅបន្ទប់ទឹក!

ពីមួយសម័យកាលទៅមួយសម៍យកាល ​Style នៃការតុបតែងខ្លួនតែងតែវិវឌ្ឍន៍ឥតឈប់ឈរ ហើយក៏តែងតែមានការផ្លាស់ប្តូរម៉ូតប្លែកៗពីមួយឆ្នាំទៅមួយឆ្នាំខុសៗគ្នាផងដែរ។ បើបកត្រលប់កាលពីខ្ទង់ ៧ ​ទៅ ៨ឆ្នាំមុន អ្នកដែលកើតជំនាន់ ​90s ប្រាកដជាដឹងហើយថា យុវវ័យជំនាន់នោះមានការតុបតែងខ្លួនមួយគួរឱ្យចាប់អារម្មណ៍ នោះគឺសម័យកាលសក់ប៉ោង ​ដូចគ្នាទាំងស្រី និងមនុស្សប្រុស ជាពិសេសូម្បីតែតារាស្រីៗក៏និយមលេងម៉ូតសក់នេះដែរ។ ម៉ូតសក់ទាំងនេះ បើជាមនុស្សស្រីគឺតម្រូវឱ្យកាត់សក់២តង់ ​ពោលគឺខ្លីពាក់កណ្តាលពីត្រឹមក ​ឬស្មាពាក់កណ្តាល និងសក់ពាក់កណ្តាលទៀតវែងចុះមកចង្កេះ ​ឬខ្នង។ សក់ដែលខ្លីគឺត្រូវគៀបកឹបជាសក់ជាម៉ូតបាញ់កាញ់ ហើយយកក្រាស់ស្នៀតត្រដុសវាឱ្យប៉ោងសព្រុះតែម្តង។ ចំណែកម៉ូតសក់មនុស្សប្រុសគឺដូចគ្នា ​តម្រូវទុកសក់ឱ្យវែងបន្តិច លាបជែល ​ឬគៀបឱ្យប៉ោង និងស្រួចពីលើ ដែលសម័យនោះប្រុសសង្ហាមួយណាក៏ធ្វើសក់មួយនេះដែរ។ តោះ! ដើម្បីឱ្យជ្រាបច្បាស់ថា…

ពិធីរៀបការត្រូវតាមក្បួនច្បាប់ខ្មែរ ​​អំបោះចងដៃត្រូវតែពណ៌ស ឬលឿង មិនមែនពណ៌ក្រហម​ ឬនីឡុងនោះទេ
សង្គម

ពិធីរៀបការត្រូវតាមក្បួនច្បាប់ខ្មែរ ​​អំបោះចងដៃត្រូវតែពណ៌ស ឬលឿង មិនមែនពណ៌ក្រហម​ ឬនីឡុងនោះទេ

ពិធីមង្គលការ ​គឺជាពិធីដល់ពិសេសមួយសម្រាប់គូស្វាមីភរិយាថ្មី ដែលត្រូវតែប្រតិបត្តិទៅតាមប្រពៃណី ​ទំនៀមទំលាប់ និងក្បួនច្បាប់ខ្មែរឱ្យបានភ្ជាប់ផ្ជួនទៅតាមពិធីនីមួយៗ។ ដោយក្នុងនោះពិធីសែនចងដៃ ​គឺជាពិធីមួយក្នុងចំណោមពិធីជាច្រើននៅក្នុងមង្គលការ ​ដែលមានមនុស្សមួយចំនួនបានប្រើប្រាស់ពណ៌អំបោះខុសពីទំនៀមទំលាប់ខ្មែរ។ អំបោះចងដៃ ជារបស់ដ៏តូចបំផុត ហើយក៏សំខាន់បំផុតរបស់ខ្មែរក្នុងពិធីមង្គល ក៏អាចនឹងបាត់ថែមិនគង់ព្រោះភ្លេចភ្លាំង ពេលហៅមកវិញហាក់ឆ្ងល់ រហូតសួរថា បងខ្ញុំអ្នកសាមញ្ញ គ្មានយសអំនាច ប្រើបានទេព្រោះឃើញតែកូនអ្នកធំប្រើ អំបោះមាស លឿងនោះ ។  បើអភិសេកជាកូនមាតានាគ និង ព្រះថោង ទោះជានរណាឋានៈប៉ុណ្ណាក៏អាចទទួលប្រើមរតក កេរម៉ែបានដូចគ្នា។ បើយើងមិនគាស់កកាយមរតកដើមមកវិញ វានឹងស្ងាត់បាត់ស្រមោល រហូតប្រើអំបោះឡែនលីឡុងក្រហមហុងស៊ុងតផៅ ភ្លេចមរតកមេជ័យហើយ។ ជាការពិតណាស់ អំបោះគួចចំណងដៃ (អំបោះចងដៃ)…

មិនដែលដឹងសោះ! ក្រដាសបិតផ្ទះអក្សរបាលីខ្មែរ រាល់ពេលមានបុណ្យទាន និងពិធីមង្គលការដែលខ្មែរកណ្តាលបានបំភ្លេចចោល ​តែខ្មែរកម្ពុជាក្រោមបានថែរក្សាអភិរក្សយ៉ាងភ្ជាប់ផ្ជួន (មានវីដេអូ)
សង្គម

មិនដែលដឹងសោះ! ក្រដាសបិតផ្ទះអក្សរបាលីខ្មែរ រាល់ពេលមានបុណ្យទាន និងពិធីមង្គលការដែលខ្មែរកណ្តាលបានបំភ្លេចចោល ​តែខ្មែរកម្ពុជាក្រោមបានថែរក្សាអភិរក្សយ៉ាងភ្ជាប់ផ្ជួន (មានវីដេអូ)

រឿងមួយនេះហាក់ដូចជារឿងចាស់ តែ ​«ក្នុងស្រុក​​» ​ចង់ចែករំលែកចំណេះដឹងទាក់ទងនឹងវប្បធម៌បុរាណខ្មែរ នៃការបិតក្រដាសជូនពរនៅក្នុងមុខផ្ទះ ​ដែលខ្មែរកណ្តាលជាច្រើនបានបំភ្លេចចោល​​ ​មិនដឹង  និងមិនស្គាល់សោះតែម្តង ​តែចំពោះបងប្អូនកម្ពុជាក្រោមស្ថិតនៅក្នុងដែនដីប្រទេសវៀតណាម បែរជាប្រឹងអភិរក្សថែរក្សារហូតដល់សព្វថ្ងៃ។ ជាក់ស្តែងរាល់ពេលមានបុណ្យទាន ​ដូចជាបុណ្យចូលឆ្នាំសាកល ​ចូលឆ្នាំចិន ​និងចូលឆ្នាំខ្មែរ ​ខ្មែរភាគច្រើនតែងតែទិញក្រដាសបិតផ្ទះបរទេស ដូចជាអក្សរចិនជាដើម ​ដោយមិនដឹងពីអត្ថន័យ ពោលគឺចេះតែធ្វើតាមគេតាមឯង ​ដែលពេលខ្លះថែមទាំងធ្វើការបិតខុស ​ឬបញ្ច្រាស់អក្សរផងដែរ។ តែការពិតទៅខ្មែរយើងក៏មានក្បួនអក្សរជូនពរបិតនៅមុខផ្ទះ ​ឬក្លោងទ្វារដែរ ​ដោយសិល្បៈវប្បធម៌ប្រពៃណីនេះមិនសូវមានអ្នកដឹងនោះទេ ​តែបងប្អូនខ្មែរក្រោម  ជាពិសេសចាស់ៗកម្ពុជាក្រោម ​គឺនៅតែចេះចាំក្បួនមួយនេះរហូតដល់សព្វថ្ងៃ ។ ​ដោយអក្សរដែលសរសេរលើក្រដាសនោះ ​គឺជាអក្សរខ្មែរយើងតែម្តង ​ដែលជាធម៌ បាលី ​ដែលមានអត្ថន័យល្អ…

អត់លុយ ​ឬមានលុយច្រើនប៉ុណ្ណាក៏ដោយ! ​សុំកុំចំណាយលុយ ​លើរឿងទាំង ៥ នេះដាច់ខាត
សង្គម

អត់លុយ ​ឬមានលុយច្រើនប៉ុណ្ណាក៏ដោយ! ​សុំកុំចំណាយលុយ ​លើរឿងទាំង ៥ នេះដាច់ខាត

ជាការពិតណាស់ ​សព្វថ្ងៃនេះលុយវាពិតជាពិបាករកណាស់ ​តែទោះបីជាអ្នករកលុយបានច្រើនរាប់ម៉ឺនរាប់លានដុល្លារយ៉ាងណាក៏ដោយ ​តែការដែលចាយលុយឥតប្រយោជន៍ ​និងទៅលើរឿងដែលមិនត្រឹមត្រូវ ​ទោះបីជារកលុយបានប៉ុណ្ណា វានឹងអស់ទៅវិញដោយឥតប្រយោជន៍។ ​ដូច្នេះសូមកុំចាយរបៀបអ្នកក្រ ​អ្នកត្រូវតែរៀនចាយតាមរបៀបអ្នកមាន ​ហើយអ្នកមានពិតប្រាកដមិនមែនស្ថិតទៅលើលុយដែលរកបានច្រើនប៉ុណ្ណាទេ ​នោះតើអ្នកនឹងសល់លុយពីការចាយវាយច្រើនប៉ុណ្ណាតែប៉ុណ្ណោះ។ ដូច្នេះថ្ងៃនេះយើងខ្ញុំសូមលើកឡើង ​ពីរឿងទាំង ៥យ៉ាង ដែលអ្នកមិនត្រូវចំណាយលុយលើវាទាល់តែសោះដូចជា៖ ១. យកលុយទៅលេងល្បែង លេងល្បែងគឺជាគំនិតរបស់មនុស្សបរាជ័យតែប៉ុណ្ណោះ ​គ្មានអ្នកណាដែលក្លាយជាអ្នកមានដោយសារតែល្បែងនោះទេ ​ទោះបីជាអាចឈ្នះបានលុយពេលដំបូង តែការវក់យូរៗទៅនឹងធ្វើឱ្យអ្នកញៀននឹងវា ​រហូតដល់អស់លុយ​​អស់ទ្រព្យសម្បត្តិក្ររហាមក៏មាន។ ​ ទាំងការលេងល្បែង ​ទាំងការចាក់ឆ្នោត ​ឬទិញសន្លឹកឆ្នោត ​គឺជាការរង់ចាំព្រេងសំណាងតែប៉ុណ្ណោះ ដែលអាចនិយាយថាសំណាង ​១ ក្នុងចំណោម ​១លាន។ ២.…

ប្លែកណាស់! អ្នកគ្រប់គ្រងការផលិតបទចម្រៀងនៅផលិតកម្មហ្គោលចង់ក្លាយជាតារាចម្រៀង (មានវីឌីអូ)
សង្គម

ប្លែកណាស់! អ្នកគ្រប់គ្រងការផលិតបទចម្រៀងនៅផលិតកម្មហ្គោលចង់ក្លាយជាតារាចម្រៀង (មានវីឌីអូ)

លោក យាំង បូរិន្ទ បច្ចុប្បន្នជាអ្នកគ្រប់គ្រងការផលិតបទចម្រៀង ហើយក៏ជាអ្នកនិពន្ធទំនុកច្រៀង និង មេឡូឌីនៅផលិតកម្មហ្គោល (Gold Production) ផងដែរ។ លោក យាំង បូរិន្ទ គឺជាមនុស្សម្នាក់ដែលមានសមត្ថភាពពិសេសច្រើន បូកផ្សំជាមួយការតស៊ូជាច្រើនឆ្នាំ ទើបលោកអាចឈានដល់ចំណុចនេះបាន។ ដំបូងឡើយ លោក យាំង បូរិន្ទគឺត្រឹមតែតារាសម្តែងម្នាក់ ដែលមិនសូវមានអ្នកស្គាល់ទេ។ លោកបានថតនូវខ្សែភាពយន្តជាច្រើននៅតាមបណ្តាផលិតកម្ម និង ទូរទស្សន៍ក្នុងស្រុកខ្មែរ ដោយមានផលិតកម្មមួយចំនួនមិនបានបើកលុយឲ្យក៏មាន តែទោះជាយ៉ាងណាក៏លោក នៅតែពុះពារតស៊ូ ព្យាយាម ដោយហេតុថាស្រលាញ់សិល្បៈខ្លាំង។ លោក យាំង បូរិន្ទ…

ម្ហូបឆ្ងាញ់មិនបាច់អស់លុយទិញគេ!​តោះរៀនពីរបៀបធ្វើស៊ុប«យ៉ាវហន»
តោះញ៉ាំ

ម្ហូបឆ្ងាញ់មិនបាច់អស់លុយទិញគេ!​តោះរៀនពីរបៀបធ្វើស៊ុប«យ៉ាវហន»

ម្ហូបអាហារជាច្រើនមុខណាស់ ដែលប្រជាជនខ្មែរនិយមទទួលទានលានជួបជុំគ្រួសារ និងទទួលទានជាអាហារសម្រន់នៅពេលល្ងាចៗ។ ​ដោយក្នុងនោះ ម្ហូប ​យ៉ាវហន ​ឬស៊ុប ​យ៉ាវហ៊ន ​ក៏ជាមុខម្ហូបដែលមានការពេញនិយមផងដែរសម្រាប់ប្រជាជនខ្មែរ ​តែទាល់តែទៅទទួលទាននៅហាងខាងក្រៅ។ តែពេលនេះមិនបាច់ពិបាកទៀតទេ ​ម្ហូប ​យ៉ាវហន ​ក៏អាចរៀនធ្វើនៅផ្ទះដោយខ្លួនឯងបានដែរ ​ជាមួយនឹងរបៀបធ្វើងាយៗដូចខាងក្រោមនេះ ៖ #រប្រៀបធ្វើ យ៉ាវហន #គ្រឿងផ្សំ -សាច់គោ បង្គា មុឹក … -បន្លែ ស្ពៃបូកគោ ត្រកួនចិន ផ្សិត ….. -ខ្ទិះដូង ( ខ្ទិះដើម )…

ព្រះនាងតូច ​នរោត្តម ​ជេនណា ​ក្នុងភាពយន្តខ្លី «បន្តោង »  បានបង្ហាញពីសិល្បៈអារស្ពាន់ក្នុងអត្តសញ្ញាណសិល្បៈវប្បធម៌ខ្មែរគួរឱ្យសរសើរ​(មានវីដេអូ)
សង្គម

ព្រះនាងតូច ​នរោត្តម ​ជេនណា ​ក្នុងភាពយន្តខ្លី «បន្តោង » បានបង្ហាញពីសិល្បៈអារស្ពាន់ក្នុងអត្តសញ្ញាណសិល្បៈវប្បធម៌ខ្មែរគួរឱ្យសរសើរ​(មានវីដេអូ)

មិនត្រឹមតែស្ថិតនៅក្នុងសែរាជវង្សដ៏ខ្ពង់ស្ពស់ថ្លៃថ្នូរ ​តែព្រះនាងតូច​ នរោត្តម  ជេនណា ​ដែលទើបតែមានព្រះជន្ម  វ័យក្មេង ​តែទ្រង់ពិតជាមានរូបសម្រស់ផូរផង់ ​ពិសេសគឺមានដុងផ្នែកវិស័យសិល្បៈគ្រប់ទម្រង់គួរឱ្យសរសើរ ​ទាំងផ្នែកដើរម៉ូត ​សម្តែង ​ចម្រៀងសម័យ បុរាណ បទបរទេស ​រួមទាំងក្បាច់រាំបុរាណខ្មែរ និងអន្តរជាតិទៀតផង។ បើទោះបីជាសែរាជ្យវង្ស តែទ្រង់តែងតែមានអត្តចរិតថ្លៃថ្នូរ និងមានភាពស្និទ្ធស្នាលដោយមិនប្រកាន់ព្រះកាយឡើយជាមួយអ្នកគាំទ្រ ​ពិសេសទ្រង់ក៏តែងតែផលិតចម្រៀង និងវីដេអូជាច្រើនលើកស្ទួយសិល្បៈ វប្បធម៌បុរាណខ្មែរជារឿយៗគួរឱ្យសរសើរ។ ហើយថ្មីៗនេះផងដែរ  ព្រះនាងតូច នរោត្តម​ ជេនណា ​ក៏បានរំលេចស្នាដៃសម្តែងដោយផ្ទាល់លើខ្សែភាពយន្តខ្លីមួយរឿងធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងលាន់មាត់សរសើរគ្រប់គ្នានូវទេពកោសល្យសម្តែងស័ក្តសមឥតខ្ចោះ របស់ទ្រង់ក្នុងរឿង «បន្តោង» ​ដោយរឿងនេះពិតជាមានអត្ថន័យជ្រាលជ្រៅផ្តល់តម្លៃ និងលើកស្ទួយសិល្ប៉វប្បធមនូវសិល្បៈអារស្ពាន់ ដែលជាអត្តសញ្ញាណសិល្បៈវប្បធម៌របស់ប្រទេសកម្ពុជា។…

ក្មេងៗជំនាន់ក្រោយស្គាល់ទេ ទាំងនេះជាតារាសម្តែងដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាយេីងនាពាក់កណ្តាលឆ្នាំ៥០-៧០
សង្គម

ក្មេងៗជំនាន់ក្រោយស្គាល់ទេ ទាំងនេះជាតារាសម្តែងដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាយេីងនាពាក់កណ្តាលឆ្នាំ៥០-៧០

ប្រទេសកម្ពុជាយើងកាលពីសម័យមុនសម័យសង្គ្រាមក្នុងស្រុក និងសង្គ្រាមនៅក្នុងស័យប៉ុលពត ពោលគឺស្ថិតនៅក្រោមរបបសម្តេចសីហនុ ក្នុងខ្ទង់ពាក់កណ្តាលឆ្នាំ​១៩៥០​ ដល់ឆ្នាំ ១៩៧០ ត្រូវបានគេដឹងថាជាប្រទេសមានការអភិវឌ្ឍន៍ និងមានការីកចម្រើនគ្រប់វិស័យតែម្តង។ នៅក្នុងនោះវិស័យសិល្បៈចម្រៀង និងភាពយន្តមានការរីកចម្រើន​ រីកដុះដាលដូចផ្សិត​ រហូតបទចម្រៀងខ្មែរ និងខ្សែភាពយន្តខ្មែរបានចេញទៅទីផ្សារក្រៅប្រទេស និងប្រទេសជិតខាងផងដែរ។​ ដោយក្នុងនោះតារាសម្តែងល្បីៗជាច្រើនសុទ្ធតែមានរូបសម្ផស្សស្រស់ស្អាត ជាពិសេសគឺសមត្ថភាពសម្តែងល្អឥតខ្ចោះមែនទែន​ ដែលតារាខ្លះក៏បានបាត់បង់ជីវិតនៅក្នុងសម័យសង្គ្រាម ហើយតារាខ្លះក៏បានចាស់ ជរា​ និងរស់នៅក្រៅប្រទេសជាដើម។ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានដឹងបានស្គាល់ពីភាពល្បីល្បាញ និងរូបសម្រស់តារាខ្មែរសម័យមុន​ តោះ មកតាមដានទស្សនារូបភាពតារាដ៏ល្បីល្បាញរបស់កម្ពុជាក្នុងជំនាន់ឆ្នាំ ៥០ និង​ ៧០​ ខាងក្រោមនេះទាំងអស់គ្នា ៖ ប្រភពរូបភាព៖ ហ្វេសប៊ុក៖​ សុិន សុីសាមុត

អ្នកណាអីក៏ខ្លាំងដៃម្ល៉េះ! Hack អាខោនហ្វេសប៊ុកផ្លូវការរបស់កីឡាករ Alvaro Odriozola របស់ Real Madrid  ឱ្យអ្នកលក់ឡេនៅខ្មែរ ​Lives  លក់ផលិតផល
កីទ្បា

អ្នកណាអីក៏ខ្លាំងដៃម្ល៉េះ! Hack អាខោនហ្វេសប៊ុកផ្លូវការរបស់កីឡាករ Alvaro Odriozola របស់ Real Madrid ឱ្យអ្នកលក់ឡេនៅខ្មែរ ​Lives លក់ផលិតផល

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងក្លាយជាប្រធានបទក្តៅគគុកល្បីពេញបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ ក្រោយគណនីហ្វេសប៊ុកជាផ្លូវការរបស់កីឡាករ Alvaro Odriozola ក្នុងក្រុម Real Madrid  ​ស្រាប់តែត្រូវបានបានប្រែក្លាយទំព័រ Facebook ផ្លូវការណ៏របស់ខ្លួន មកលក់ផលិតផល Online នៅខ្មែរយើងទៅវិញ។ បើទោះបីជាគណនីហ្វេសប៊ុកជាផ្លូវការរបស់ Alvaro Odriozola  ដែលត្រូវបានប៉ាន់ស្មានថាប្រហែលជាត្រូវក្រុម ​IT  Hack  យកមកលក់ឱ្យអ្នកលក់អនឡាញនៅស្រុកខ្មែរ​ និងត្រូវបានលួចយកមកកាន់កាប់ប្រហែលជារយៈពេល១ខែក៏ដោយ ​តែគេក៏ឃើញថាមាន​តែគណនី Twitter និង​ Instagram ប៉ុណ្ណោះរបស់លោក Alvaro Odriozola​ ដែល​សុវត្ថិភាព ​និងមានការបង្ហោះជាធម្មតា។ គួរឱ្យដឹងផងដែរថា …

ចុមអត់ដឹងអីបន្តិចថា​ « ម្ជូរល្មម ឬម្ជូរព្រឹក្ស » មានអត្ថប្រយោជន៍សុខភាពច្រើនមិននឹកស្មានដល់
សង្គម

ចុមអត់ដឹងអីបន្តិចថា​ « ម្ជូរល្មម ឬម្ជូរព្រឹក្ស » មានអត្ថប្រយោជន៍សុខភាពច្រើនមិននឹកស្មានដល់

« ម្ជូរល្មម ឬ ម្ជូរព្រឹក្ស » ​ត្រូវបានគេដឹងថាជាគ្រឿងទេស  គ្រឿងផ្សំមួយនៅក្នុងភេសជ្ជៈប្រចាំថ្ងៃ ដែលវាមានរសជាតិជូរឆ្ងាញ់ជ្រះល្អណាស់ ។ ​តែតាមការស្រាវជ្រាវនោះ ក្រៅពីអាចទទួលទានជាភេសជ្ជៈឆ្ងាញ់ពិសា ​« ម្ជូរល្មម ឬ ម្ជូរព្រឹក្ស » ​ត្រូវគេដឹងថាមានគុណប្រយោជន៍ជាច្រើនដល់សុខភាព ​ជាពិសេសគឺអាចជួយកាត់ក្រួសក្នុងតម្រងនោម ប៉ូវប្រមាត់ បន្ថយជំងឺលើសឈាម បំបាត់ក្អក ស្លេស្ម បំបាត់ឈាមតាមអញ្ចាញធ្មេញផងដែរ។ – ស្លឹក : មានរសជាតិជូរអាចព្យាបាលអាការក្អក កាត់ស្លេស្មិ៍ និងសំបោរក្នុងពោះវៀនអោយចេញមកតាមទ្វារធំ។ – គ្រាប់ :…