Mythical Bird

«មិនមែនខ្ញុំពូកែ ឬក៏រឹងមាំ អីទេ គ្រាន់តែខ្ញុំតស៊ូ»​!​​ នារីម្នាក់ប្រើពេល៥ឆ្នាំធ្វើឱ្យវិស័យភាពយន្តរបស់ខ្លួនរីកចម្រើនខ្លាំងនឹកស្មានមិនដល់
សង្គម

«មិនមែនខ្ញុំពូកែ ឬក៏រឹងមាំ អីទេ គ្រាន់តែខ្ញុំតស៊ូ»​!​​ នារីម្នាក់ប្រើពេល៥ឆ្នាំធ្វើឱ្យវិស័យភាពយន្តរបស់ខ្លួនរីកចម្រើនខ្លាំងនឹកស្មានមិនដល់

អ្នកស្រី ប៊ុន​ ចាន់និមល ត្រូវបានគ្រប់គ្នាស្គាល់ថាជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Sastra Film​ ដែលជាផលិតកម្មផលិតខ្សែភាពយន្តទាំងរឿងខ្លី​ និងរឿងបែប​ Series ភាគច្រើនស្តែងពីរឿងពិតនៃតថសង្គមសព្វថ្ងៃ ដែលកំពុងតែមានភាពល្បីល្បាញជាខ្លាំងនាពេលបច្ចុប្បន្ន រហូតវិវឌ្ឍន៍ខ្លួនបានបង្កើតកម្មវិធីមើលខ្សែភាពយន្តតាមទូរស័ព្ទដៃជារបស់ខ្លួនផ្ទាល់ផងដែរ។ យ៉ាងណាមិញ ទម្រាំទទួលបានភាពជោគជ័យដូចសព្វថ្ងៃ​ អ្នកស្រី ប៊ុន​ ចាន់និមល ដែលជាស្ត្រីនៅពីក្រោយភាពរុងរឿងនៃផលិតកម្មដ៏ល្បីល្បាញមួយនេះក៏ធ្លាប់បានហែលឆ្លងកាត់ការលំបាកជាច្រើននឹកស្មានមិនដល់ ដោយប្រើពេល​៥​ ទៅ៦ឆ្នាំឯណោះ ទម្រាំអាចឈរជើងរាល់ថ្ងៃ ក្រោមឧបសគ្គ និងការបាក់ទឹកចិត្តច្រើនរាប់មិនអស់។ ដោយ អ្នកស្រី ប៊ុន​ ចាន់និមល បានរៀបរាប់ប្រវត្តិខ្លះៗរបស់អ្នកស្រីលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ថា៖ «​មិនមែនខ្ញុំពូកែ ឬក៏រឹងមាំ អីទេ…

យូរហើយអត់ដឹងសោះនេះ! ចំការផ្កាថ្នាំជក់ គ្មានក្លិន មិនក្រអូប តែស្រស់ស្អាតណាស់ថតរូបដឹងតែឡូយកប់
ដើរកម្សាន្ត

យូរហើយអត់ដឹងសោះនេះ! ចំការផ្កាថ្នាំជក់ គ្មានក្លិន មិនក្រអូប តែស្រស់ស្អាតណាស់ថតរូបដឹងតែឡូយកប់

សម័យនេះមនុស្សគ្រប់គ្នាសុទ្ធតែនិយមថតរូបនៅក្នុងចំការផ្កា ដែលមានសម្រស់ស្រស់ស្អាតចម្រុះពណ៌ មនាក្លិនក្រអូបស្រស់ស្រាយ ​ដែលមានទីតាំងនៅជនបទ និងតាមបណ្តាខេត្តនានាជាច្រើន។ យ៉ាងណាមិញ ​សម្រាប់ខេត្តកំពង់ចាមវិញ ​ត្រូវបានគេស្គាល់ថាជាខេត្តដែលមានសក្តានុពលនូវចំការ និងដំណាំផ្សេងៗជាច្រើន ​ដោយក្នុងនោះចំការផ្កាមួយត្រូវបានគេថតរូបមកផ្សព្វផ្សាយមើលទៅស្រស់ស្អាតខ្លាំងណាស់ ​តែមិននឹកស្មានសោះថា ​ការពិតចំការផ្កាដ៏ស្រស់ស្អាតនេះ ការពិតជាចំការថ្នាំជក់ទៅវិញ។ ចំការថ្នាំជក់នេះត្រូវគេដឹងថាមានទីតាំងស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ​ដោយថ្នាំជក់បុរាណ គេបានយកស្លឹកនេះទៅហាលថ្ងៃដោតចង្កាក់ ​ឬចិញ្រ្ចាំមូរផលិតបានជា បារីខ្មែរ ​ឬហៅថា ​បារីកាតាប។ គួរឱ្យដឹងផងដែរថា ​ចំការថ្នាំជក់នេះមានសម្រស់ស្រស់ស្អាតណាស់ពេលចេញផ្កាម្តងៗ ​ដោយលោកអ្នកក៏អាចមកលេងកម្សាន្ត ​ឬថតរូបលេងទុកជាអនុស្សាវរីយ៍ក៏បានដែរ៕ អត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ Sok Mongkul

សារៈប្រយោជន៍នៃ Vitamin A ដែលអ្នកគួរតែដឹងឱ្យបានកាន់តែច្បាស់
ទស្សនៈ

សារៈប្រយោជន៍នៃ Vitamin A ដែលអ្នកគួរតែដឹងឱ្យបានកាន់តែច្បាស់

វីតាមីនA ជាវីតាមីនមួយប្រភេទដែលមនុស្សទូទៅដឹងថា វាជាវីតាមីនដែលសំខាន់សម្រាប់ភ្នែក ជាពិសេសកុមារ គឺត្រូវផ្តល់នូវវីតាមីន Aនេះឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យសុខភាពភ្នែករបស់ពួកគាត់ដំណើរការបានល្អ។ វីតាមីន Aជាប្រភេទ វីតាមីនដែលរលាយក្នុងខ្លាញ់ វាបានចូលរួមក្នុងការបង្កើនសុខភាពភ្នែក ដាស់ប្រព័ន្ធភាពស៊ាំ ព្យាបាលកោសិកា និងជួយដល់ការលូតលាស់ និងអភិវឌ្ឍន៍របស់ទារកក្នុងផ្ទៃ។ យោងតាមការណែនាំពីអ្នកជំនាញបានឱ្យដឹងថា បរិមាណ វីតាមីន A សម្រាប់បុរស គឺត្រូវការប្រមាណ 900mcg ក្នុងមួយថ្ងៃ ចំពោះស្រ្តី 700mcg ក្នុងមួយថ្ងៃ និងសម្រាប់កុមារវិញ ចន្លោះ 300 ដល់ 600mcg ក្នុងមួយថ្ងៃ។ សារៈសំខាន់ចម្បងរបស់វីតាមីន…

ខ្សែភាពយន្តខ្នាតធំជាមេរៀនប្រវត្តិសាស្រ្តពិភពលោក «គ្រោះជីវិតកូវីត១៩ » ​បានដំណើរការថតជាផ្លូវការ
PR

ខ្សែភាពយន្តខ្នាតធំជាមេរៀនប្រវត្តិសាស្រ្តពិភពលោក «គ្រោះជីវិតកូវីត១៩ » ​បានដំណើរការថតជាផ្លូវការ

ដើម្បីចង់ឱ្យជំងឺកូវីត១៩​ ក្លាយជាមេរៀនប្រវត្តិសាស្រ្តសម្រាប់ពិភពលោក និងប្រទេសកម្ពុជាពេលនេះ​លោក​ ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានប្រកាសថានឹងផលិតខ្សែភាពយន្តបែបអប់រំមួយមានចំណងជើងថា «គ្រោះជីវិតកូវីត១៩ »។ ហើយព្រឹកថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២១  «គ្រោះជីវិតកូវីត១៩ »​ បានធ្វើពិធីក្រុងពាលីចេញថតជាផ្លូវការហើយ ក្រោមវត្តមានសិល្បករ ក្នុងសាច់រឿងសំខាន់ៗ ចូលរួមសម្តែង​ ដោយក្នុងនោះកញ្ញាយ៉ែម ស្រីពេជ្រ គឺជាតួស្រីឯកនៅក្នុងរឿងនេះតែម្តង។ លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានបង្ហើបឱ្យដឹងថា ស្នាដៃនេះ មានរសជាតិច្រើនលាយឡំគ្នា យំ…

សួនផ្កា ​ជិះកង់លើអាកាស និងស្លៀតឈុតបុរាណ! ​ប្រមូលម្តុំកន្លែងកម្សាន្តគ្រប់រសជាតិនៅ «​សួនកំសាន្តជន្លង់ម្លូរ» ជិតៗនេះ
ដើរកម្សាន្ត

សួនផ្កា ​ជិះកង់លើអាកាស និងស្លៀតឈុតបុរាណ! ​ប្រមូលម្តុំកន្លែងកម្សាន្តគ្រប់រសជាតិនៅ «​សួនកំសាន្តជន្លង់ម្លូរ» ជិតៗនេះ

ចង់ទៅលេងសួនកម្សាន្ត ​ដែលមានអ្វីសប្បាយៗលេងច្រើនមុខនៅទីតាំងតែមួយ ពេលនេះលោកអ្នកមិនបាច់ទៅណាឆ្ងាយនោះទេ ដោយថ្ងៃនេះ « ក្នុងស្រុក» សូមណែនាំទីកន្លែងកម្សាន្តមួយកន្លែងនៅជិតទីក្រុងភ្នំពេញនេះតែប៉ុណ្ណោះ ថែមទាំងទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំង នោះគឺ « ​សួនកំសាន្តជន្លង់ម្លូរ» ។ « ​សួនកំសាន្តជន្លង់ម្លូរ»  គឺជាសួនកំសាន្តមួយ ​ដែលមានសួនផ្កាកំពុងតែរីកបណ្តេីរៗហេីយ ថែមទាំងអាចថតរូបស្អាត និងស្លៀកឈុតបុរាណ ជាមួយការកម្សាន្តជាច្រើនមុខដ៏សម្បូរបែបដូចជា៖ -ជិះកង់លេីអាកាស -ជិះខ្សែររ៉ត -ជិះទូក និងទាទឹក -ហែលទឹកលេងក្នុង -ថតរូបក្នុងសួនផ្កា – ស្លៀកឈុតសម័យបុរាណ  មួយនាក់១៣០០០៛  ពិសេសថែមទាំងមាននម្ហូបអាហារមានរសជាតិឆ្ងាញ់បម្រើជូនក្នុងតម្លៃសមរម្យផងដែរ។ គួរឱ្យដឹងផងដែរថា «…

អាណិតណាស់!​ ជនជាតិជប៉ុនមួយរូប​ធ្លាក់ខ្លួនរើសអេតចាយនៅវត្តបុទុម ​ព្រោះគ្មានប្រាក់ទិញសំបុត្រយន្តហោះទៅស្រុកកំណើតវិញ
សង្គម

អាណិតណាស់!​ ជនជាតិជប៉ុនមួយរូប​ធ្លាក់ខ្លួនរើសអេតចាយនៅវត្តបុទុម ​ព្រោះគ្មានប្រាក់ទិញសំបុត្រយន្តហោះទៅស្រុកកំណើតវិញ

ថ្មីៗនេះជនជាតិជប៉ុនមួយរូបត្រូវបានគេរកឃើញថាជួបបញ្ហាលំបាកបាត់បង់លិខិតស្នាមផ្សេងៗនៅក្នុងប្រទេសកម្ពុជា ​ហើយរើសអេតចាយដើម្បីរកប្រាក់ចិញ្ចឹមជីវិតខ្លួនឯង ​ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានចិត្តអាណិត និងសង្វេកជាខ្លាំង។ តាមរយៈគណនីហ្វេសប៊ុក Kashino Nita ដែលបានបង្ហោះរូបជនជាតិជប៉ុនមួយរូបនេះ ​ដោយបានរៀបរាប់លម្អិតថា៖ « បាន​ជួប​ជនជាតិ​ជប៉ុន​ដែល​ធ្លាក់​ខ្លួន​រេីស​អេតចាយ​ហើយ​ បេី​តាម​ការ​សួរ​នាំ​ពី​គាត់​គឺ​ថា​គាត់​មិនមាន​សាច់​ញាតិ​អី​ច្រើន​ទេ​នៅ​ជប៉ុន​គឺ​មាន​តែ​ប្អូន​ប្រុស​ម្នាក់​តែប្អូន​ប្រុស​គាត់​គឺ​ជា​កម្មករ​ចឹងប្អូន​គាត់​គ្មាន​លុយ​ទិញ​សំបុត្រ​យន្តហោះ​អោយ​គាត់​ទេ​ ហេីយ​ខាង​ទូតជប៉ុន​ជប៉ុន​ក៏​មិនបាន​ចេញ​ថ្លៃ​សំបុត្រ​យន្ត​ហោះ​អោយ​គាត់​ដែរ​ចឹង​ហើយ​គាត់​មាន​តែ​រេីស​អេតចាយ​បាន​មួយ​ថ្ងៃ​2$ទុក​ទិញ​បាយ​ហូប​ទេ​ ។ ខ្ញុំ​បាន​ទិញ​ទូរសព្ទ​អោយ​គាត់​មួយ​គ្រឿង​ដេីម្បី​អោយ​គាត់​អាច​មាន​លេខ​ទំនាក់ទំនង​និង​អោយ​លុយ​គាត់​ខ្លះ​ដេីម្បី​ទុក​ទិញ​ចំណី​អាហារ​។ សូម​បងៗ​អូន​ៗ​ជួយ​ស៊ែរ​ផុស​នេះ​ផង​ដេីម្បី​អោយ​អ្នក​ដែល​ចង់​ជួយ​គាត់​អាច​ជួយ​សម្រាល​ជីវភាព​គាត់​ខ្លះ​ ហេីយ​ពួក​យើង​ក៏​អាច​ជួយ​គ្នា​ចូល​លុយ​ដេីម្បី​អោយ​គាត់​អាច​ទិញ​សំបុត្រ​យន្តហោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​🙏🙏🙏🙏 អ្នក​ទាំងអស់​គ្នា​អាច​ជួប​គាត់​ផ្ទាល់​ គាត់​នៅ​មុខ​វត្ត​បុទុម​នៅ​ម្តុំ​បន្ទប់​ទឹក​ គាត់​គេង​លេី​បង់​ជិត​បន្ទប់​ទឹក​ហ្នឹង​ឯង​😭😭😭»។ បន្ថែមពីនោះ អ្នកដែលបានជួបគាត់ ​និងផ្តល់ព័ត៌មានពីជនជាតិជប៉ុនរូបនេះ បានបង្ហើបបកស្រាយបន្ថែមច្បាស់ថា ​ជន​ជាតិ​ជប៉ុនមួយរូបនេះមានឈ្មោះ Gen Kubota ស្រុក​កំណើតនៅ​ខេត្ត ​Fukuoka ។ ​គាត់​មក​ខ្មែរ​តាំង​ពី​ខែ៣ឆ្នាំ​មុន​ តាម​ការ​រៀបរាប់​…

ពិសេសប្លែកភ្នែកអស្ចារ្យ! ​គម្រោងខ្លោងទ្វារ វត្តកោះមេត្តាពោធិ៏វង្ស រចនាបថ បាយ័ន
សង្គម

ពិសេសប្លែកភ្នែកអស្ចារ្យ! ​គម្រោងខ្លោងទ្វារ វត្តកោះមេត្តាពោធិ៏វង្ស រចនាបថ បាយ័ន

ថ្មីៗនេះគម្រោងសាងសង់ខ្លោងទ្វារវត្តអារាមមួយ ​កំពុងតែល្បីល្បាញជាខ្លាំងនៅលើបណ្តាញសង្គមថាមានភាពប្លែកថ្មីបង្កប់នូវការច្នៃប្រតិដ្ឋខ្ពស់ ​លំនាំតាមរចនាបថដើម  បាយ័ន ​ធ្វើឱ្យមានការកោតសរសើរជាខ្លាំង។ យ៉ាងណាមិញ សម្រាប់ម្ចាស់គំនូរគម្រោងនេះ បានឱ្យដឹងថា​ គ្រប់ផ្នែកទាំងអស់គឺជាការធ្វើថ្មី សំរាប់សម័យកាលបច្ចុប្បន្នទៅតាមការចង់បានរបស់ព្រះសង្ឃ ដែលមិនមែនជាការចំលងតាមរចនាដើមទាំងស្រុងនោះទេ ។ មិនថាស្ថាប្យកម្ម ឬ រចនាបថ ប្រាសាទទេ គឺប្រែប្រួលតាម សម័យកាល និង ការច្នៃប្រឌិតរបស់ស្ថាបត្យករ ឬ វិចិត្រករ នាសម័យកាលនេះ ។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក​ Khmer Molding បានបង្ហោះរូបភាពគម្រោងនេះ ដោយបានរៀបរាប់ថា៖ «​ គម្រោងខ្លោងទ្វារ វត្តកោះមេត្តាពោធិ៏វង្ស…

បង្ហាញពីការគាំទ្រ និងរក​ទីផ្សារដល់សិល្បករ​ខ្មែរ! គំនូរ​លេីបន្ទះឫស្សី​  “HAPPY” ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​ 599$ ក្រោមស្នាដៃជាងគំនូរលាក់មុខ
សង្គម

បង្ហាញពីការគាំទ្រ និងរក​ទីផ្សារដល់សិល្បករ​ខ្មែរ! គំនូរ​លេីបន្ទះឫស្សី​ “HAPPY” ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​ 599$ ក្រោមស្នាដៃជាងគំនូរលាក់មុខ

បើយើងក្រឡេកមើលកាលពីអតីតកាលប្រមាណជា១០ឆ្នាំមុន ​វិស័យគំនូរនៅកម្ពុជាមិនសូវមានអ្នកមើលឃើញ និងឱ្យតម្លៃឡើយ ​ដោយការយល់ដឹងរបស់ប្រជាជនមានកម្រិត ​ហើយស្នាដៃគំនូរល្អៗរបស់វិចិត្រករខ្មែរទទួលបានការគាំទ្រតែពីជនបរទេសតែប៉ុណ្ណោះ។ តែបើមកមើលបច្ចុប្បន្ននេះវិញ អ្វីៗត្រូវបានផ្លាស់ប្តូរ ផ្នត់គំនិតរបស់ប្រជាជនក៏កាន់តែជឿនលឿន ហើយអ្នកស្នេហាជាតិ ​វប្បធម៌ និងសិល្បៈខ្មែរក៏កាន់តែមានការកើនឡើង ដែលជាហេតុធ្វើឱ្យវិចិត្រករល្បីៗដែលបានសំងំលាក់ខ្លួនចេញមុខមកបង្ហាញស្នាដៃជាបន្តបន្ទាប់ក្រោមការគាំទ្រជាច្រើនពីមហាជន។ ​ដោយថ្មីៗនេះគំនូរមួយផ្ទាំងតូច ​តែបង្កប់អត្ថន័យខ្លាំងមួយផ្ទាំងត្រូវបានគេឱ្យតម្លៃខ្លាំងជាងតម្លៃលក់ចេញទៅទៀត។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុក SamNang Vou ​បានឱ្យដឹងថា៖ «​ គំនូរ​លេីបន្ទះឫស្សី​ ដែល​មាន​ឈ្មោះ​ “HAPPY” ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​ 599$ សូម​ថ្លែង​អំណរគុណ​ Withe Canvas ដែល​ផ្តល់​ឱកាស​ ក៏ដូច​ជាជួយ​រក​ទីផ្សារ​ដល់សិល្បករ​ខ្មែរ​ »។ គួរបញ្ជាក់ផងដែរថា លោក…

ប្លែកសាហាវ! ​ស៊ីន ​យូប៊ីន  ហ្វេសសិន  កណ្តាលផ្សារជ្រូកខ្វៃ  ដើម្បីអបអរថ្ងៃចូលឆ្នាំចិន
សង្គម

ប្លែកសាហាវ! ​ស៊ីន ​យូប៊ីន ហ្វេសសិន កណ្តាលផ្សារជ្រូកខ្វៃ ដើម្បីអបអរថ្ងៃចូលឆ្នាំចិន

កញ្ញា ​ស៊ីន ​យូប៊ីន ​គឺជាតារាសម្តែងដែលមានកេរ្តិ៍ឈ្មោះល្បីជាខ្លាំងនៅក្នុងវិថីសិល្បៈដែលអាចសម្តែងបានតួគ្រប់ទម្រង់ ​ជាតារាដែលមិនតាមតែមានសម្រស់ផូរផង់តែល្បីពេញដោយសមត្ថភាពខ្ពស់ផងដែរ។ ​ដោយក្នុងនោះក្រៅពីជោគជ័យនៅក្នុងវិស័យសិល្បៈកញ្ញា ​ថែមទាំងជាម្ចាស់ជំនួញអាជីវកម្មជាច្រើននៅក្នុងដៃដែលកំពុងតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៀតផង។ យ៉ាងណាមិញ ​បន្ថែមពីនេះ​ កញ្ញា ​ស៊ីន​ យូប៊ីន ថែមទាំងត្រូវបានគេស្គាល់ថាជាតារាដែលពូកែលេងម៉ូតសំលៀកបំពាក់បែបហ្វេសសិន ទាំងការតុបតែងមុខ ​ទាំងការរៀបចំខ្លួន និងស្ទាយ៍ថតរូប ម្តងៗដឹងតែស្អាតប្លែកខុសពីគេផងដែរ។ ហើយសម្រាប់អបអរថ្ងៃចូលឆ្នាំចិនវៀតណាម ពេលនេះ​ កញ្ញា ​ស៊ីន យូប៊ីន បានបញ្ចេញរូបថតប៉ុន្មានសន្លឹកធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់ថាប្លែកខ្លាំង ​ពិសេសគឺកញ្ញាស្លៀកពាក់ដូចកូនចៅកាត់ចិន ​ឈរថតរូបធ្វើមិនដឹងនៅកណ្តាលផ្សារមុខហាងលក់ជ្រូកខ្វៃតែម្តង ពិតជាកោតសរសើរស្ទាយ៍ថតរូបរបស់កញ្ញាខ្លាំងមែនទែន។ ដើម្បីជ្រាបច្បាស់សូមតាមដានរូបភាពប៉ុន្មានសន្លឹកខាងក្រោមនេ៖  

ឆ្ងាញ់កប់មាត់តែម្តង!​ ប្រហុក លើជ្រុញអាំង ល្បីខ្លាំងនៅក្បែរអង្គរ
ដើរកម្សាន្ត

ឆ្ងាញ់កប់មាត់តែម្តង!​ ប្រហុក លើជ្រុញអាំង ល្បីខ្លាំងនៅក្បែរអង្គរ

ដំណើរកម្សាន្តទៅលេងខេត្តសៀមរាប ​អ្នកប្រាកដជាចង់ភ្លក់រសជាតិម្ហូបអាហារប្រចាំខេត្តវប្បធម៌នេះតែម្តង  ដោយឱ្យតែនិយាយដល់ខេត្តសៀមរាប ​និងប្រាសាទអង្គរវត្ត ​អ្នកប្រហែលជានឹកឃើញដល់អាហារបែបជនបទ  ត្រីអាំង  ស្វាយជ្រក់  នំបញ្ចុក ​ទឹកគ្រឿង ​ប្រហុកដុត ​និងម្ហូបអាហារឆ្ងាញ់ៗជាច្រើនតែម្តង។ តែសម្រាប់ពេលនេះ ​យើងខ្ញុំសូមណែនាំ ​អាហារមួយកន្លែងដែលកំពុងតែពេញនិយមខ្លាំងនៅក្បែរអង្គរវត្តខេត្តសៀមរាប ​នោះគឺ  ហាង « ប្រហុក(ល្បីប្រហុកជ្រុញអាំង)  ​» ​ដែលអ្នកសៀមរាប ​និងអ្នកដែលមកលេងកម្សាន្តនៅសៀមរាបអង្គរដែលមកលេងកម្សាន្តមិនអាចមើលរំឡងបានតែម្តង។ « ប្រហុក(ល្បីប្រហុកជ្រុញអាំង)  ​» មានម្ហូបបែបខ្មែរ ស្រុកស្រែចំការឆ្ងាញ់ៗជាច្រើនមុខសុទ្ធតែមានឱជារស  ពិសេសគឺមុខម្ហូបប្រហុកអាំង ​ប្រហុកអាំងលើជ្រុញ ​តែម្តង ​ដោយមុខម្ហូបគឺមានតម្លៃសមរម្យ   រួមជាមួយបរិយាកាសបែបធម្មជាតិត្រជាក់ៗស្រស់ស្រាយបាញ់ឆ្ងាញ់ទៀតផង។ គួរឱ្យដឹងផងដែរថា…

«ព្រៃដំរីភ្នំគូលេន»  ​ដែនដីជម្រកសម្រាប់ដំរីចូលនិវត្តន៍ដ៏ល្បីល្បាញ​ ឯតម្លៃសំបុត្រជាកញ្ចប់សមរម្យខ្លាំងអាចចូលកម្សាន្តបាន
ដើរកម្សាន្ត

«ព្រៃដំរីភ្នំគូលេន» ​ដែនដីជម្រកសម្រាប់ដំរីចូលនិវត្តន៍ដ៏ល្បីល្បាញ​ ឯតម្លៃសំបុត្រជាកញ្ចប់សមរម្យខ្លាំងអាចចូលកម្សាន្តបាន

បើនិយាយពីសក្តានុពលខេត្តសៀមរាប ​លោកអ្នកប្រាកដជាដឹងថាដែនដីនេះសម្បូរទៅដោយប្រាសាទបុរាណជាច្រើន ​ជាពិសេសគឺប្រាសាទអង្គរវត្តដែលជាអច្ឆរិយៈពិភពលោកតែម្តង។ ​ តែដែនដីដ៏ពិសិដ្ឋនេះ ក៏មានកន្លែងធម្មជាតិ និងទីកន្លែងកម្សាន្តសម្រាប់ភ្ញៀវជាតិ​ និងអន្តរជាតិចូលកម្សាន្តជាមួយអារម្មណ៍រីករាយឥតជិនណាយផងដែរ។ ​ដោយថ្ងៃនេះ «ក្នុងស្រុក» ​សូមណែនាំទីកន្លែងថ្មីមួយកន្លែងទៀតដែលមិនសូវមានអ្នកទេសចរណ៍ជាតិស្គាល់ ​តែពេញនិយមខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍បរទេសនោះគឺ «KULEN ELEPHANT FOREST» ។ «KULEN ELEPHANT FOREST» ឬ​ព្រៃដំរីភ្នំគូលេន គឺជាដែនជម្រកមួយសម្រាប់ដំរីចូលនិវត្តន៍ ដែលធ្លាប់បម្រើវិស័យទេសចរណ៍ក្នុងតំបន់អង្គរ និងជាកន្លែងអភិរក្សសត្វដំរីមួយស្ថិតនៅក្នុងខេត្តសៀមរាប។ នៅទីនោះមានដំរី១៣ក្បាល ដែលយកមកពីគ្រប់ទិសទីក្នុងកម្ពុជា ក្នុងគោលបំណងជួយសង្គ្រោះ និងថែរក្សាសត្វដំរីដែលជិតផុតពូជ ដែលមានប្រមាណជាង៥០០ក្បាលប៉ុណ្ណោះនៅកម្ពុជា។ លោកអ្នកអាចចូលកម្សាន្តនៅទីនេះ​ ចំណាយពេលប្រហែលកន្លះថ្ងៃដើម្បីដឹងពីការរស់នៅ និងចរិតពិតប្រាកដរបស់សត្វដំរី ។…

មិនថាក្រុមគ្រួសារ ​ឬបងប្អូនមិត្តភក្តិ បើទៅលេង ឬទទួលទានអាហារជុំគ្នាក្នុងថ្ងៃចូលឆ្នាំចិន គួរតែមានរបស់ទាំងនេះជាប់ដៃជាអំណោយ
សង្គម

មិនថាក្រុមគ្រួសារ ​ឬបងប្អូនមិត្តភក្តិ បើទៅលេង ឬទទួលទានអាហារជុំគ្នាក្នុងថ្ងៃចូលឆ្នាំចិន គួរតែមានរបស់ទាំងនេះជាប់ដៃជាអំណោយ

ចូលឆ្នាំថ្មីប្រពៃណីចិន កាន់តែឈានខិតជិតមកដល់ហើយ ហើយជាធម្មតាតាមប្រពៃណីទំនៀមទំលាប់ ជនជាតិចិន តែងតែអញ្ជើញបងប្អូន ញាតិមិត្ត និងមិត្តភក្តិដើម្បីចូលរួមប្រារព្វពិធីអបអរបុណ្យចូលឆ្នាំថ្មី ដូចជាការទទួលទានអាហារជុំគ្នា ឬមានកម្មវិធីជប់លៀងជាដើម។ នៅក្នុងនោះអំណោយ គឺជារបស់ដែលចៀសមិនផុតឡើយសម្រាប់ពិធីជួបជុំគ្នាទាំងអស់នោះ សម្រាប់ជូនគ្នាទៅវិញទៅមកក្នុងឱកាសឆ្នាំថ្មី ទៅកាន់ក្រុមគ្រួសារ ឪពុកម្តាយ សាច់ថ្លៃ បងប្អូន និងមិត្តភក្តិជាដើម ដែលការជូនអំណោយ ត្រូវតែចេះជ្រើសរើសឱ្យស័ក្តិសម និងត្រូវតាមទំនៀមទម្លាប់ជនជាតិចិនជាពណ៌ក្រហម និងពណ៌មាស ដើម្បីតំណាងឱ្យលាភសំណាងល្អ និងសុខសប្បាយផងដែរ។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកយក អំណោយមួយចំនួនដែលអ្នកអាចជូនទៅកាន់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់អ្នកឱ្យស័ក្តសមបំផុតដូចខាងក្រោមនេះ៖ ១. អាំងប៉ាវ ឬហុងប៉ាវ ប្រសិនជាភ្ញៀវ ឬម្ចាស់ផ្ទះ…

ញាក់សាច់!​ ម៉ូតសំលៀកបំពាក់ថ្មីឆ្នាំ​២០២១ ​ឃើញហើយរញ្ជួយអារម្មណ៍ណាស់ មានអ្នកចង់ពាក់ទេ?
ប្លែកៗ

ញាក់សាច់!​ ម៉ូតសំលៀកបំពាក់ថ្មីឆ្នាំ​២០២១ ​ឃើញហើយរញ្ជួយអារម្មណ៍ណាស់ មានអ្នកចង់ពាក់ទេ?

ជារៀងរាល់ឆ្នាំ ​អ្នកច្នៃម៉ូតសំលៀកបំពាក់ តែងតែប្រឹងប្រែងរិះរកគំនិតថ្មីៗច្នៃ​​​ម៉ូតឱ្យមានលក្ខណៈថ្មី ស្រស់ស្អាត ប្លែក និងទទួលបានការចាប់អារម្មណ៍ពីមហាជន។ យ៉ាងណាមិញការរចនាម៉ូតរបស់អ្នកជំនាញបរទេសពិតជាមិនធម្មតានោះទេ ​ដោយភាគច្រើនការរចនាពីជាងចំណានៗពីបរទេស តែងតែមានភាពប្លែកខ្លាំង ធានាថាឃើញហើយញាក់សាច់រហូតមិនមានអ្នកណាម្នាក់ហ៊ានស្លៀកពាក់តាមនោះឡើយ  តែបើនៅលើឆាកបង្ហាញអន្តរជាតិវិញប្រាកដជាមានអ្នកចាំទះដៃអបអរសាទរជាខ្លាំងជាមិនខាន។   ដូច្នេះថ្ងៃនេះសូមអញ្ជើញទស្សនាម៉ូតសំលៀកបំពាក់កែច្នៃថ្មីប្រចាំឆ្នាំ  ២០២១ ​ទាំងអស់គ្នាថាមានភាពប្លែកអ្វីខ្លះ។

សារៈប្រយោជន៍របស់ទឹកផ្កាកុលាប ដែលគ្រប់គ្នាគួរតែដឹង កុំមើលរំលងឱ្យសោះ
ទស្សនៈ

សារៈប្រយោជន៍របស់ទឹកផ្កាកុលាប ដែលគ្រប់គ្នាគួរតែដឹង កុំមើលរំលងឱ្យសោះ

ផ្កាកុលាប ជារុក្ខជាតិដែលគេនិយមធ្វើជាអំណោយ ក្នុងពិធីបុណ្យនៅប្រទេសលោកខាងលិច ប្រទេសកម្ពុជាយើងកុលាប ច្រើនគេយកទៅដាំដើម្បីយកផ្កាលំអគេហដ្ឋាន សួនច្បារ ឬគេប្រើផ្ការបស់វាដើម្បីឱ្យទៅនរណាម្នាក់តំណាងឱ្យក្តីស្រលាញ់។ ប៉ុន្តែផ្កាកុលាប វាមិនត្រឹមតែមានរូបរាងស្អាត និងក្លិនប្រហើរប៉ុណ្ណោះទេ ទឹកដែលបានចម្រេញចេញពីផ្កាកុលាប វាផ្តល់អត្ថប្រយោជន៍ជាច្រើន មិនថាសម្រាប់ផ្នែកសុខភាព និងសម្រស់នោះឡើយ។ ម្យ៉ាងទៀតផ្កាកុលាប ក៏ត្រូវគេចាត់ទុកវាជារុក្ខជាតិឱសថផងដែរ។ ដូច្នេះខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានពីការប្រើប្រាស់ទឹកផ្កាកុលាប ៖ ១. ថែរក្សាស្បែក ស្បែកជាផ្នែកចម្បងនៅលើតួខ្លួនរបស់មនុស្ស វាមានតួនាទីសំខាន់សម្រាប់ការពាររាងកាយពីការប៉ះទង្គិច កាំរស្មីព្រះអាទិត្រ និងសារធាតុកខ្វក់ផ្សេងៗពីខាងក្រៅ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្កាវាអាចជួយការពារកោសិកាស្បែកពីការខូចខាត ហើយវាក៏មានសារធាតុការពារការរលាកផ្សេងៗផងដែរ ដែលបណ្តាលមកពីកត្តាខាងក្រៅ និងខាងក្នុង ដូចជា ការរោលដោយសារពន្លឺព្រះអាទិត្រជាដើម។…

ចូលចិត្តភាពស្ងប់ស្ងាត់ទេសភាពអមដោយព្រៃកោងកាង យ៉ាងស្រស់បំព្រង កុំភ្លេចសាកល្បងទៅកម្សាន្តនៅ បឹងកាយ៉ាក ខេត្តកោះកុង
ដើរកម្សាន្ត

ចូលចិត្តភាពស្ងប់ស្ងាត់ទេសភាពអមដោយព្រៃកោងកាង យ៉ាងស្រស់បំព្រង កុំភ្លេចសាកល្បងទៅកម្សាន្តនៅ បឹងកាយ៉ាក ខេត្តកោះកុង

កោះកុង៖ កោះកុង គឺជាខេត្តដែលសមុទ្រមួយ ដែលក្រៅពីមានផ្ទៃសមុទ្រស្រស់ស្អាត ក៏ជាខេត្តដែលសម្បូរទៅដោយព្រៃឈើកោងកាងផងដែរ ដែលមិនត្រឹមជាជម្រកសត្វសមុទ្រ តែក៏ក្លាយទៅជាទេសភាពបែបធម្មជាតិដ៏ស្រស់បំព្រេងផងដែរ។ នៅក្នុងនោះ កោះកុងក៏មានរីសតមួយកន្លែង ដែលល្បីថាមានទេសភាពព្រៃកោងកាងដ៏ស្រស់ស្អាតផងដែរ នោះគឺ រីសតបឹងកាយ៉ាក ( Mangrove Sanctuary Resort ) ដែលជាផ្ទះស្នាក់នៅយ៉ាងប្រណីត ដែលមានផ្ទះ សំណាក់ បឹងហ្គាឡូ ដែឡលោកអ្នកមិនត្រឹមតែអាចស្នាក់នៅជាមួយនឹងទេសភាពបែបស្ងប់ស្ងាត់ហើយ អ្នកក៏អាចគយគន់ទេសភាពព្រៃកោងកាងយ៉ាងស្រស់ស្អាតនៅជុំវិញតំបន់នោះផងដែរ។ ជាពិសេសនៅទីនោះក៏មានភោជនីយដ្ឋានទទួលទានអាហារឆ្ងាញ់ៗ អាងហែលទឹកកណ្តាលធម្មជាតិ ការធ្វើដំណើរកម្សាន្តតាមទូកនិងការមើលអំពឹលអំពែកនៅពេលយប់ទៀតផង ។ គួរឱ្យដឹងផងដែរថា រីសតបឹងកាយ៉ាក មានទីតាំងស្ថិតនៅក្នុងឃុំ ពាមក្រសោប ស្រុកមណ្ឌលសីមា…

ឆ្ងល់ទេ! ហេតុអ្វីបានជាកូនចៅសែស្រឡាយចិនមួយចំនួន តែងបិតក្រដាសអក្សរសំណាង 福 បញ្ច្រាស់ទៅវិញ?
សង្គម

ឆ្ងល់ទេ! ហេតុអ្វីបានជាកូនចៅសែស្រឡាយចិនមួយចំនួន តែងបិតក្រដាសអក្សរសំណាង 福 បញ្ច្រាស់ទៅវិញ?

ជារៀងរាល់ឆ្នាំ ​ឱ្យតែដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ​កូនចៅសែស្រឡាយចិន ​តែងតែមានការរៀបចំតុបតែងផ្ទះយ៉ាងស្អាតបាត ​និងត្រៀមរៀនចំគ្រឿងសែនតង្វាយផ្សេងៗទៅតាមទំនៀមទម្លាប់រៀងៗខ្លួន។ នៅក្នុងនោះ ​ការតុបតែងបិតអក្សរចិននៅក្ខោងទ្វារផ្ទះ ​គឺជាប្រពៃណីដែលជនជាតិចិនតែងតែធ្វើ ​ដោយអក្សរចិននោះមានជាអក្សរពណ៌មាស ​ឬខ្មៅ ​ចារលើក្រដាសពណ៌ក្រហម  ដោយតួអក្សរ 福 ( Fu) ដែលតួអក្សរនេះមានន័យថា  «  ទ្រព្យ ឬ សំណាងល្អ » ។ ដោយតួ 福  ​(Fu) នេះផងដែរ ជាតួអក្សរប្រពៃណីមួយរបស់ប្រជាជនចិនក្នុងអំឡុងពេល 春节 [Chun-Jie] ឬបុណ្យនិទាឃរដូវ (ចូលឆ្នាំថ្មី) ជារៀងរាល់ឆ្នាំ។…

ពោតបារាំង! មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើនថែមទៀត
ទស្សនៈ

ពោតបារាំង! មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើនថែមទៀត

ពោតបារាំង ឬអាចហៅថា Okra ត្រូវបានប្រជាជនកម្ពុជា ស្គាល់ជាទូទៅ ដោយវាអាចយកមកបរិភោគស្រស់ក៏បាន ឬឆ្អិនក៏បាន។ ពោតបារាំង វាមានសារៈប្រយោជន៍ដល់សុខភាពជាច្រើន ហើយគេចាត់ទុកវាជារុក្ខជាតិឱសថបានទៀតផង។ ដោយសារតែក្នុងពោតបារាំង ១០០ក្រាម វាផ្ទុកដោយជាតិសរសៃ ដល់ ៣.២g វីតាមីន K , C , A , B1 , B6 , B9 និងសារធាតុរ៉ែដូចជា ប៉ូតា ស្យូម កាល់ស្យូម ម៉ង់កាណែស…

អំណោយទាំង ១០  ដែលហាមប្រាមជូនគ្នាជាដាច់ខាត សម្រាប់ថ្ងៃចូលឆ្នាំចិន
សង្គម

អំណោយទាំង ១០ ដែលហាមប្រាមជូនគ្នាជាដាច់ខាត សម្រាប់ថ្ងៃចូលឆ្នាំចិន

ឆ្នាំថ្មីប្រពៃណីចិន បានខិតជិតមកដល់ហើយ ហើយបើទោះបីជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មិនមែនជាទំនៀមទំលាប់ខ្មែរ តែការបើកចំហចិត្តទទួលបានចំណេះដឹងថ្មីៗ ក៏មិនមែនជារឿងមិនល្អដែរ ហើយជាពិសេសនៅប្រទេសកម្ពុជាយើង ក៏មានកូនកាត់សែស្រឡាយចិនមិនតិចនោះដែរ។ នៅក្នុងនោះ រាល់ពេលបុណ្យចូលឆ្នាំថ្មីម្តងៗ ការជូនជាអាំងប៉ាវ ឬជូនអំណោយគ្នាទៅវិញទៅមក គឺជារឿងដែលចៀសមិនផុតឡើយ សម្រាប់ប្រជាជនចិនទូទាំងពិភពលោក ដើម្បីជាការជូនពរ និងសុំសំណាងល្អ មានលាភមានជ័យហេងៗក្នុងឱកាសឆ្នាំថ្មីនេះ។ តែទោះយ៉ាងណា ការជ្រើសរើសអំណោយដែលស័ក្តសមក៏ជារឿងដែលត្រូវគិតដែរ ពោលគឺ ត្រូវយល់ដឹងពីអំណោយដែលត្រូវជូន ឬអំណោយដែលមិនគួរជូនជាដើម។ ដូច្នេះ ថ្ងៃនេះយើងនឹងលើកយក អំណោយដែលត្រូវបានហាមប្រាមដាច់ខាតនៅក្នុងជំនឿជនជាតិចិនដែលរួមមានដូចជា៖ ១. របស់ដែលមុត (ផ្តាច់ចំណងមិត្តភាព) ការជូនអំណោយជាអំណោយជារបស់មុតៗស្រួច ដូចជា កាំបិត ឬកន្ត្រៃនោះតំណាងឱ្យប្រផ្នូលមិនល្អ…

ហេតុអ្វីបានជាជីវិត មានភាពស្មុគស្មាញសម្រាប់អ្នក?
ទស្សនៈ

ហេតុអ្វីបានជាជីវិត មានភាពស្មុគស្មាញសម្រាប់អ្នក?

ពួកយើងរាល់គ្នារស់នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរ និងការរំខានជាប្រចាំ។ ពេលខ្លះយើងមិនអាចគ្រប់គ្រងស្ថានការតាមអំណាចរបស់យើងបានទេ ដោយសារកត្តាផ្សេងៗដែលជាកត្តាខាងក្រៅ ដូចជា ជំងឹ អាកាសធាតុ គ្រោះធម្មជាតិ សេដ្ឋកិច្ចសង្គម និងផ្សេងៗ ដូចនេះយើងត្រូវតែត្រៀមខ្លួនក្នុងការរក្សាជីវិតរបស់យើង ទើបមនុស្សម្នាក់ៗមានភាពស្មុគស្មាញ គិតបារម្ភ និងភ័យខ្លាចកាន់តែខ្លាំង។ ប្រសិនបើអ្នកមានអារម្មណ៍ថាជីវិតរបស់អ្នកស្មុគស្មាញ វាអាចបណ្តាលមកពីហេតុផល៥យ៉ាងនេះ ៖ ១. ផ្តោតលើភាពស្មុកស្មាញនៃជីវិត កុំធ្វើអោយទំនោរនៃការគិតរបស់យើងមានភាពលម្អៀងទៅរករឿងស្មុគស្មាញច្រើន ជាជាងរក្សាចិត្តយើងឱ្យវាសាមញ្ញបន្តិច។ នៅពេលដែលអ្នកប្រឈមនឹងព័ត៌មានច្រើនពេកដែលយើងទទួលបានពីការស្តាប់ និងមើលនោះ ឬយើងស្ថិតក្នុងស្ថានភាពច្របូកច្របល់អំពីអ្វីមួយ យើងនឹងផ្តោតអារម្មណ៍លើបញ្ហាស្មុគស្មាញជាជាងស្វែងរកដំណោះស្រាយសាមញ្ញ។ បើអ្នកសាកផ្លាស់ប្តូររបៀបគិតរបស់អ្នកទៅជាគំនិតវិជ្ជមានបន្តិច នោះអ្នកមិនសូវស្មុគស្មាញទៀតទេ ដូចជា តើការផ្លាស់ប្តូរនេះបង្រៀនអ្នកពីអ្វី? ផ្តល់អ្វីឱ្យអ្នក? ហើយរៀនសម្របខ្លួនទៅនឹងស្ថានភាពថ្មីតាមដែលអាចធ្វើបាន នោះវាមិនសូវជាមានផលរំខានខ្លាំងដល់អ្នកទេ។…

អ្នកនឹងទទួលបានអារម្មណ៍អស់ទាំងនេះ នៅថ្ងៃណាមួយ ដែលអ្នកបានជួបមនុស្សដែលស្រឡាញ់អ្នកពិត
ទស្សនៈ

អ្នកនឹងទទួលបានអារម្មណ៍អស់ទាំងនេះ នៅថ្ងៃណាមួយ ដែលអ្នកបានជួបមនុស្សដែលស្រឡាញ់អ្នកពិត

អ្នកនឹងទទួលអារម្មណ៍នៃក្តីស្រលាញ់គ្រប់ទង្វើដែលគេធ្វើជូនអ្នក។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថាហត់នឿយក្នុងការថែរក្សាទំនាក់ទំនងស្នេហានេះដោយម្នាក់ឯងឡើយ។ អ្នកមិនចាំបាច់ប្រឹងប្រែងច្រើនពេកក្នុងការរក្សាមនុស្សម្នាក់ឱ្យគេនៅក្បែរខ្លួនអ្នក។ អ្នកមិនចាំបាច់យល់ព្រមគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តគេ នៅពេលដែលពេលខ្លះអ្នកមិនចង់ក៏ដោយ។ មនុស្សម្នាក់ដែលគេយល់ពីអ្នក គេនឹងធ្វើការសម្របសម្រួល និងពិភាក្សាជាមួយអ្នក។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនចំណាយកម្លាំងច្រើនក្នុងការគិតព្រួយបារម្ភ ឬខ្វល់ខ្វាយនៅពេលគេមិននៅក្បែរអ្នកនោះទេ។ អ្នកនៅតែមានអារម្មណ៍សុវត្ថិភាព ទោះបីគេមិននៅក្បែរគ្នា ព្រោះអ្នកទទួលបានការស្រលាញ់ពីគេពិតប្រាកដ ហើយគេនឹងមិនធ្វើទង្វើដែលក្បត់អ្នកពីក្រោយខ្នងនោះឡើយ។ អ្នកមិនចាំបាច់បារម្ភថា តើអ្នកបានធ្វើទង្វើអ្វីខុសដែលធ្វើឱ្យគេគេចឆ្ងាយ ឬបាត់បង់ចំណាប់អារម្មណ៍មកលើអ្នក។ អ្នកនឹងទទួលអារម្មណ៍ដ៏ទុកចិត្តមួយដែលអ្នកអាចនិយាយរៀបរាប់ពីរឿងគ្រប់យ៉ាងទៅគេដោយធូរស្បើយ។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថប់ដង្ហើម តប់ប្រមល់ឡើយ។ អ្នកទាំងពីរនឹងមានការជឿជាក់គ្នាក្នុងទំនាក់ទំនងមួយនេះ។ អ្នកអាចធ្វើអ្វីដែលអ្នកចង់បានដោយមិនបាច់បារម្ភ។ អ្នកអាចផ្តោតអារម្មណ៍ទៅលើការងាររបស់អ្នក និងធ្វើវាដោយសប្បាយចិត្តដោយមិនមានអារម្មណ៍ថាខុសឆ្គង ហើយអ្វីដែលសំខាន់ គឺគេនឹងគាំទ្រអ្នកជានិច្ច។ គេនឹងតែងតែនៅពីក្រោយអ្នក ជម្រុញ និងលើកទឹកចិត្តអ្នកក្នុងការខិតខំប្រឹងប្រែងនឹងអ្វីដែលអ្នកគួរទទួលបាន។…

អស្ចារ្យស្អាតបែបខ្មែរ! គ្រឿងលម្អសា្ថបត្យកម្មអគារទីស្តីការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់
សង្គម

អស្ចារ្យស្អាតបែបខ្មែរ! គ្រឿងលម្អសា្ថបត្យកម្មអគារទីស្តីការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់

កាលពីមួយរយៈកន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចូលរួមម្មពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ដោយអគារនេះត្រូវបានគេដឹងថាមានរូបរាង ក្បាច់ក្បូររចនាស្រស់ស្អាតបែបខ្មែរអស្ចារ្យមែនទែន។ ហើយពេលនេះផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ក៏បានបង្ហាញឱ្យដឹងផងដែរពីគ្រឿងលម្អសា្ថបត្យកម្មអគារទីស្តីការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ដែលពិតជាមានការរចនាប្លែកបែបខ្មែរមិនខុសពីគម្រោងនោះឡើយ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ជា សុផារ៉ា បានសរសេររៀបរាប់ថា៖ «​ខ្ញុំសូមបង្ហាញជូននូវគ្រឿងលម្អសា្ថបត្យកម្មអគារទីស្តីការក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​…