Mythical Bird

ត្រៀមខ្លួនហើយឬនៅ? សម្រាប់អ្នកដែលចង់បន្តរការសិស្សនៅ សាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានជាតិ

ត្រៀមខ្លួនហើយឬនៅ? សម្រាប់អ្នកដែលចង់បន្តរការសិស្សនៅ សាធារណរដ្ឋអាស៊ែបៃហ្សង់

យោងតាមការPost នៅលើ Facebook page របស់ ក្រសួងអប់រំ​ យុវជននិងកីឡា (MoEYS Cambodia) កាលពីព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ ស្តីពីផ្តល់ជូនអាហារូបករណ៍របស់ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដល់បរទេស រួមទាំងកម្ពុជាផងដែរ។ សម្រាប់ព៍ត៌មានលំអិត អាចចូលទៅ Page MoEYS Cambodia ឬ Link ដែលមាននៅខាងក្រោមនេះបាន។ អាហារូបករណ៍ទៅ សិក្សា នៅ សាកលវិទ្យាល័យ ADA នៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ សាកលវិទ្យាល័យនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានដល់អាហារូបករណ៍ជូនដល់និស្សិតបរទេស រួមទាំងកម្ពុជាផងដែរ…

១០នាទីជិតបង្កើយពីភ្នំពេញ ​ទទួលទានអាហារឆ្ងាញ់ក្បែរមាត់ទន្លេ មាននៅ «ម្ហូបជាតិ១៦៨» យើងហ្នឹង
ដើរកម្សាន្ត

១០នាទីជិតបង្កើយពីភ្នំពេញ ​ទទួលទានអាហារឆ្ងាញ់ក្បែរមាត់ទន្លេ មាននៅ «ម្ហូបជាតិ១៦៨» យើងហ្នឹង

ចង់ទទួលទានអាហារឆ្ងាញ់ៗស្រូបខ្យល់អាកាសមាត់ទន្លេត្រជាក់ស្រស់ស្រាយអារម្មណ៍ មិនខ្វះទេនៅក្បែរៗទៅក្រុងភ្នំពេញយើងហ្នឹង ​ហើយកន្លែងដែល ​«ក្នុងស្រុក» ​សូមណែនាំនោះគឺហាង «អាហារដ្ឋានម្ហូបជាតិ168» ដែលមានទីតាំងនៅតំបន់ព្រែកលៀបជិតៗនេះឯង។ «អាហារដ្ឋានម្ហូបជាតិ168» ជាកន្លែងទទួលទានអាហារដែលមានលក្ខណៈកញ្ចុះជាប់មាត់ទឹក មានតុ មានកន្លែងអង្គុយផ្ទាល់ដី ដែលមានខ្យល់អាកាសល្អជាប់មាត់ទន្លេ អាចចាក់ភ្លេង ច្រៀងលេងយ៉ាងសប្បាយរីករាយ ​ជាពិសេសម្ហូបកម្មង់បែបជនបទស្រុកស្រែសុទ្ធតែឆ្ងាញ់ៗពិសាជាប់ចិត្តគ្រប់មុខ  ជាមួយតម្លៃសមរម្យផងដែរ។ ក្រៅពីទទួលភ្ញៀវមកទទួលទានកម្សាន្តលំហែអារម្មណ៍ «អាហារដ្ឋានម្ហូបជាតិ168» ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត កម្មវិធីជប់លៀងបុគ្គលិក កម្មវិធីជួបជុំផ្សេងៗ ទៀតផង ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងទេ។ គួរឱ្យដឹងផងដែរថា «អាហារដ្ឋានម្ហូបជាតិ168»  មានទីតាំងនៅព្រែកលៀប ផ្លូវជាតិ 6A ចុះតាមរបងវត្តវារិន្ទព្រែកលៀប ប្រមាណជា ​៤០០ ម៉ែត្រ បើជិះប្រហែល១០នាទីពីភ្នំពេញតែប៉ុណ្ណោះ…

ទីបំផុតបទ Oysterរបស់លោក ខេមរៈ សិរីមន្តចេញ Music Video ហើយ ក្រោមការដឹកនាំសម្តែងពីភរិយារបស់លោកផ្ទាល់តែម្តង (មានវីឌីអូ)
សម្រង់

ទីបំផុតបទ Oysterរបស់លោក ខេមរៈ សិរីមន្តចេញ Music Video ហើយ ក្រោមការដឹកនាំសម្តែងពីភរិយារបស់លោកផ្ទាល់តែម្តង (មានវីឌីអូ)

បទ Oyster របស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ដែលផ្ទុះខ្លាំងកាលពីរយៈពេលបីខែមុន ដោយមានអ្នកទស្សនារហូតទៅដល់ជាង ប្រាំបីលានដង (8.5M Views) ពេលនេះបានចេញ Music video ជាផ្លូវការហើយ ពិតជាឡូយខ្លាំងមែនទែន។ បញ្ជាក់ផងដែរថា បទ Oyster នេះ គឺជាការនិពន្ធទំនុកច្រៀងរបស់លោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើតរបស់ លោក ខេមរៈ សិរីមន្ត បង្តើតតែម្តង។ សម្រាប់បទភ្លេងវិញ គឺជាស្នាដៃនិពន្ធរបស់អតីតសិស្សសាលា ហ្វាពន្លីសិល្បៈ លោក…

មួយរោងការនេះតុបតែងបែបខ្មែរសុទ្ធ ​មិនសូវចំណាយច្រើន ​ហើយស្អាតខ្លាំងមិនចាញ់ផ្កាស្រស់បែបបរទេសឡើយ!
សង្គម

មួយរោងការនេះតុបតែងបែបខ្មែរសុទ្ធ ​មិនសូវចំណាយច្រើន ​ហើយស្អាតខ្លាំងមិនចាញ់ផ្កាស្រស់បែបបរទេសឡើយ!

ជាការពិតណាស់ សម័យបច្ចុប្បន្ននេះ រាល់ពិធីមង្គលការ ស្ទើរតែគ្រប់គ្នាទៅហើយ ​តែងតែនិយមតុបតែងរោងការ និងពិធីទាំងមូលបែបទាន់សម័យ ដោយចំណាយទៅលើផ្កាស្រស់ ​ឬផ្កាបែបអឺរ៉ុប ដើម្បីឱ្យមានភាពទាន់សម័យក្នុងសង្គមបច្ចុប្បន្ន   ភាគច្រើន គេតែងតែប្រើរោងការបែបទាន់សម័យ ជាមួយការតុបតែផ្កាបែបអឺរ៉ុបដែលមើលទៅ ស្រស់ស្អាត និងដើរទាន់សម័យ តែការចំណាយក៏លើសលប់មិនស្ទើរដែរ។ តែយ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះពិធីរៀបមង្គលការរបស់គូស្វាមីភរិយាមួយកន្លែងដែលស្ថិតនៅជិតវត្តជំពុះក្អែក ក្រុងតាខ្មៅ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ​ព្រោះតែមង្គលការនេះមានការរៀបចំក្បាច់ផ្កាភ្ញីជារបៀបខ្មែរសុទ្ធដោយយកធាងដូង ដើមចេក ផ្កាភ្ញី ផ្កាស្លា ជាដើមជាការតុបតែងគោល ​តែមានភាពស្រស់ស្អាតស្ទើរតែមិនគួរឱ្យជឿ។ រូបក្នុងកម្មវិធីមង្គលការនេះ ត្រូវបានបង្ហោះឡើងដោយអ្នកដែលតុបតែងរៀបចំពិធីនេះផ្ទាល់តែម្តង ​ដោយមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Visal SK ដោយបានរៀបរាប់បន្ថែមដែរថា៖ «…

កំពង់ស្ពឺនេះសោះ! «ទំនប់ស្លា» ទេសភាព​ដ៏ស្រស់ត្រកាលនៅថ្ងៃសម្រាកលំហែអារម្មណ៍
ដើរកម្សាន្ត

កំពង់ស្ពឺនេះសោះ! «ទំនប់ស្លា» ទេសភាព​ដ៏ស្រស់ត្រកាលនៅថ្ងៃសម្រាកលំហែអារម្មណ៍

ថ្មីៗនេះ នៅក្នុងខេត្តកំពង់ស្ពឺ  មានរមណីយដ្ឋានមួយ ​ដែលជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលលាតត្រដាងនូវផ្ទាំងទេសភាព​ដ៏ស្រស់ត្រកាល ធ្វើឱ្យវាក្លាយជា​កន្លែងសម្រាកលំហែកាយគួរជាទីមនោរម្យសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ  នោះគឺ«​រមណីយដ្ឋានទំនប់ស្លា» ។ «​រមណីយដ្ឋានទំនប់ស្លា» ជាទំនប់បែបកែច្នៃ និងបែបធម្មជាតិ ដែលមានទេសភាពដ៏ស្រស់ស្អាតត្រកាលជាមួយនឹង ទិដ្ឋភាពក្នុងទំនប់ មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា និងភ្នំដុះអមជុំវិញ ។ ចំណែកឯទឹកទំនប់វិញ មានផៃ្ទទឹកពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះឡើយ។ ក្រៅពីការរីករាយនឹងទស្សនីយភាពជុំវិញបម្រើក្រសែភ្នែក ភ្ញៀវទេសចរអាចជួលទូក កៃយ៉ាក់ ទាទឹក ជិះលេងកំស្ដានបាន និងការកម្សាន្តផ្សេងៗទៀត យ៉ាងសប្បាយរីករាយ ពិសេសក៏មានកញ្ចុះត្រជាក់សម្រាប់សម្រាកលំហែ និងអាចកម្មង់ម្ហូបអាហារបែបជនបទ និងភេសជ្ជៈជាច្រើនមុខយ៉ាងឆ្ងាញ់ពិសាទៀតផង ដោយសេវាកម្មដ៍សប្បាយរីករាយទាំង…

ស្រីៗធ្លាប់តែខឹងគេហៅ​ « អ្នកនាង» ! ​ដឹងអត់  អ្នកនាង ​មានអត្ថន័យល្អពីរោះជាងពាក្យ «កញ្ញា» ទៅទៀត
សង្គម

ស្រីៗធ្លាប់តែខឹងគេហៅ​ « អ្នកនាង» ! ​ដឹងអត់ អ្នកនាង ​មានអត្ថន័យល្អពីរោះជាងពាក្យ «កញ្ញា» ទៅទៀត

សព្វថ្ងៃនេះនារីៗជាច្រើនចង់តែឱ្យគេហៅកញ្ញា ​ជាជាងអ្នកនាង ​ដោយគេយល់ថាពាក្យកញ្ញា ​សំដៅលើនារីនៅលីវ ​ឬស្រីក្រមុំ ​តែបើគេហៅអ្នកនាងវិញគឺអន់ចិត្តតែម្តង ​ព្រោះយល់ថាគេហៅសំដៅលើនារីមានប្តី។  តែការពិតទៅអ្នកប្រហែលជាមិនទាន់យល់ច្បាស់ពីអត្ថន័យនៃពាក្យអ្នកនាង ​និងកញ្ញា នៅឡើយនោះទេ។ តោះមកដឹងពីអត្ថន័យនៃ ពាក្យថា នាង អ្នកនាង អានាង មីនាង ម្នាង អ្នកម្នាង នាងឯង តើគេប្រើនៅពេលណាខ្លះ? ​ដែលរៀបរាប់ដកស្រង់លម្អិតពីអ្នកស្រី កែវ ច័ន្ទបូរណ៍ ដូចខាងក្រោមនេះ ៖ នាង ៖ ជាពាក្យដែលបុរសប្រើសម្រាប់ហៅភរិយាជាទីស្រលាញ់ ឧទាហរណ៍ នាងអើយ! យើងគិតទៅលេងម៉ែពុក នៅស្រុកម្តង…

រឿងបីយ៉ាងដែលអ្នកមិនគួរធ្វើនៅពេលដែលអ្នកមានដៃគូស្នេហាហើយ
សង្គម

រឿងបីយ៉ាងដែលអ្នកមិនគួរធ្វើនៅពេលដែលអ្នកមានដៃគូស្នេហាហើយ

អត្ថបទមួយនេះល្អសម្រាប់អ្នកដែលកំពុងតែមានទំនាក់ទំនងស្នេហា ឬ ប្តីប្រពន្ធ ហើយរឹតតែល្អសម្រាប់អ្នកដែលមិនទាន់មានដៃគូស្នេហាផងដែរ។ ប្រសិនបើអ្នកមិនទាន់មានដៃគូស្នេហាអ្នកគួរតែអានអត្ថបទមួយនេះ ឬ អត្ថបទទាក់ទងនឹងរឿងស្នេហាឲ្យបានច្រើន ព្រោះវាអាចជួយឲ្យអ្នករើសដៃគូត្រូវនៅពេលដែលអ្នកសម្រេចចិត្តទទួលយកស្នេហា។ ១/ ស្នេហាលួចលាក់ឬ Private Love បើសិនបើអ្នកសម្រេចចិត្តថាស្រលាញ់នរណាម្នាក់ហើយ ចូរអ្នកកុំលួចលាក់បង្កើតស្នេហាក្រោយខ្នងឬកង់សាគួរបន្ថែមទៀត ព្រោះវាមិនបានជួយឲ្យចំណងស្នេហារបស់់អ្នករឹងមាំនោះទេ វាមានតែធ្វើឲ្យចំណងស្នេហាពេលមុខរបស់អ្នកឆាប់ដាច់ទៅវិញទេ។ កាលបើអ្នកមានស្នេហាក្រោយខ្នងកាន់តែច្រើន ពេលវេលាដែលអ្នកផ្តល់ឲ្យដៃគូស្នេហារបស់អ្នកក៏មានកាន់តែតិចដូចគ្នា។ ហើយនៅពេលដែលអ្នកលួចលាក់មានស្នេហាក្រោយខ្នង អាកប្បកិរិយា និង ពាក្យសម្តីរបស់អ្នកនឹងប្រែប្រួលស្ទើតែមួយរយប៉ែតសិបដឺក្រេ ព្រោះតែអ្នកបានផ្តល់វាទៅឲ្យស្នេហាក្រោយខ្នងរបស់អ្នកស្ទើតែអស់ទៅហើយ។ នៅពេលនោះស្នេហាពេញមុខរបស់អ្នកនឹងចាប់ផ្តើមសាបរលាបម្តងបន្តិចរហូតដល់គ្មានចិត្តឲ្យគ្នាតែម្តង ដូច្នេះហើយប្រសិនបើអ្នកសម្រេចចិត្តថាស្រលាញ់គ្នាហើយ ចូលយកពេលវេលាថែរក្សាគ្នាឲ្យបានច្រើន ប្រសើរជាជាងយកពេលវេលាទៅបង្កើតស្នេហាក្រោយខ្នង។ ២/ស្រលាញ់អស់ពេក ក្នុងចំណងស្នេហាមួយប្រសិនបើអ្នកស្រលាញ់នរណាម្នាក់ខ្លាំង នោះអ្នកនឹងផ្តល់ក្តីស្រលាញ់របស់អ្នកទាំងអស់ឲ្យទៅគេ។ ក្រោយពេលអ្នកអ្នកផ្តល់ក្តីស្រលាញ់ទាំងអស់ឲ្យទៅគេហើយ នោះអ្នកនឹងក្លាយជាមនុស្សគ្មានសតម្លៃសម្រាប់គេ…

ក្រសួងព័ត៌មាន សម្រេចដកហូតអាជា្ញប័ណ្ណការបើកអាជីវកម្មរបស់កាសែត Angkor Today បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានបំភ្លៃថាកម្ពុជាលក់វ៉ាក់សាំងរបស់មិត្តចិន
ព័ត៌មានជាតិ

ក្រសួងព័ត៌មាន សម្រេចដកហូតអាជា្ញប័ណ្ណការបើកអាជីវកម្មរបស់កាសែត Angkor Today បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានបំភ្លៃថាកម្ពុជាលក់វ៉ាក់សាំងរបស់មិត្តចិន

យោងតាម Facebook page របស់ ក្រសួងព័ត៌មាន – Ministry of Information បានប្រកាសកាលពីព្រឹកថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការសម្រេចដកហូតអាជា្ញប័ណ្ណការបើកអាជីវកម្មរបស់កាសែត Angkor Today បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានបំភ្លៃថាកម្ពុជាលក់វ៉ាក់សាំងរបស់មិត្តចិន។ ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

ឱកាសល្អសម្រាប់សិស្សានុសិស្សដែលចង់ទៅបន្តរការសិក្សានៅប្រទេសអូស្ត្រាលី និង សាធារណរដ្ឋ​កូរ៉េ
សម្រង់

ឱកាសល្អសម្រាប់សិស្សានុសិស្សដែលចង់ទៅបន្តរការសិក្សានៅប្រទេសអូស្ត្រាលី និង សាធារណរដ្ឋ​កូរ៉េ

កាលពីប៉ុន្មាននាទីមុននេះ យោងតាម Facebook page MoEYS Cambodia បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកទាក់ទងជាមួយនឹងកម្មវិធី​អាហារូបករណ៍ KOICA សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ឆ្នាំ​២០២១ និង កម្មវិធី​អាហារូបករណ៍​អូស្ត្រាលី ឆ្នាំ​២០២២។ ខាងក្រោមនេះជាប្រភពព័ត៌មានទាំងស្រុកទាក់ទងនិងកម្មវិធីអាហាររូបករណ៍នៅ​សាធារណរដ្ឋ​កូរ៉េ និង អាហារូបករណ៍​អូស្ត្រាលី៖ កម្មវិធី​អាហារូបករណ៍ KOICA សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ឆ្នាំ​២០២១ កម្មវិធី​អាហារូបករណ៍ KOICA នឹង​ជួយ​ដល់​មន្ត្រី​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើន​នូវ​ជំនាញ និង​ចំណេះ​ដឹង​ដែល​ដើរ​តួនាទី​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា។ – សម្រាប់​ព័ត៌មាន​បន្ថែម៖ https://www.koica.go.kr/khm_en/8141/subview.do? – ផុត​កំណត់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​១៩…

ហេតុអ្វីបានជាអ្នកត្រូវនិយាយពាក្យលើកទឹកចិត្តទៅកាន់មនុស្សដែលកំពុងបាក់ទឹកចិត្ត?
សេដ្ឋកិច្ច

ហេតុអ្វីបានជាអ្នកត្រូវនិយាយពាក្យលើកទឹកចិត្តទៅកាន់មនុស្សដែលកំពុងបាក់ទឹកចិត្ត?

ជំងីបាក់ទឹកចិត្តឬDepression គឺជាជំងឺមួយដែលមិនអាចព្យាបាលបានដោយការប្រើថ្នាំពេទ្យឬឱសថបុរាណ។ នៅពាសពេញសកលលោកមានមនុស្សច្រើនណាស់់ដែលបានស្លាប់ដោយសារជំងឺមួយនេះ មិនថាជាអ្នកក្រ អ្នកមាន តារា ឬក៏វណ្ណៈណាក៏ដោយក៏អាចសម្លាប់ខ្លួនដោយសារវាបានដែរ។ ហេតុអ្វីបានជាអ្នកត្រូវនិយាយពាក្យលើកទឹកចិត្តទៅកាន់មនុស្សដែលកំពុងមានជំងឺបាក់ទឹកចិត្ត? មូលហេតុដែលអ្នកត្រូវនិយាយពាក្យលើកទឹកចិត្តទៅកាន់មនុស្សដែលកំពុងតែបាក់ទឹកចិត្តឬ Depression នេះ ដោយសារតែ ពួកគាត់កំពុងតែស្មុកស្មាញតានតឹងធុញថប់នៅក្នុងចិត្តខ្លាំង ត្រូវការមនុស្សម្នាក់មកស្តាប់រឿងក្នុងចិត្តរបស់គាត់ ព្រោះនៅពេលដែលគាត់បាននិយាយប្រាប់រឿងក្នុងចិត្តទៅកាន់នរណាម្នាក់ហើយ ពួកគាត់មានអារម្មណ៍ថាធូរស្រាលនៅក្នុងចិត្ត ទោះជាអ្នកមិនបានជួយអ្វីដល់គាត់ក៏ដោយ។ នៅពេលដែលអ្នកបានស្តាប់រឿងរបស់គាត់ហើយ អ្នកគួរនិយាយពាក្យណាល្អៗដែលអាចជួយដាស់អារម្មណ៍ដល់គាត់ឬលើកទឹកដល់គាត់ ដើម្បីឲ្យគាត់មានកម្លាំងចិត្តនឹងដើរបន្តរទៅមុខទៀត។ ផ្ទុយទៅវិញ ពួកគាត់ក៏អាចសម្លាប់ខ្លួនបានដូចគ្នា ប្រសិនបើអ្នកនិយាយពាក្យណាដែលធ្វើឲ្យគាត់កាន់តែតានតឹងបន្ថែមទៀត ព្រោះពួកគាត់នឹងអាចគិតថាផែនដីនេះវាហាក់អស់តម្លៃសម្រាប់គាត់រស់នៅទៀតហើយ។ អ្នកដែលមានជំងឺបាក់ទឹកចិត្តឬDepressionភាគច្រើន កើតចេញពីអ្នកដែលមានបញ្ហាគ្រួសារ សម្ពាធបញ្ហាការងារ សេពគប់មិត្តភ័ក្តខុស បរាជ័យច្រើនដងពេក សង្គមមនុស្សជំវិញខ្លួនមើលងាយនិងមិនឲ្យតម្លៃ តែមិនមែនកើតចេញពីបញ្ហាស្នេហាឡើយ។ មនុស្សមួយចំនួនតែងតែយល់ច្រលំថា…

អស្ចារ្យណាស់! ស្តេចប្រដាល់ថៃ ប៊ូ ខាវ មិនត្រឹមតែខ្លាំងខាងវិស័យប្រដាល់នោះទេ ថែមទាំងច្រៀងពិរោះទៀតផង (មានវីឌីអូ)
កីទ្បា

អស្ចារ្យណាស់! ស្តេចប្រដាល់ថៃ ប៊ូ ខាវ មិនត្រឹមតែខ្លាំងខាងវិស័យប្រដាល់នោះទេ ថែមទាំងច្រៀងពិរោះទៀតផង (មានវីឌីអូ)

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានស្គាល់ហើយ ថាលោក ប៊ួ ខាវ គីជាកីឡាករប្រដាល់ប្រចាំប្រទេសថៃ មួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំង នៅក្នុងអាស៊ី។ លោក ប៊ូ ខាវ គីជាកីឡាករប្រដាល់ដ៏មានសម្ថភាពមួយរូបប្រចាំប្រទេសថៃ ហើយគ្រប់គ្នាតែងហៅលោកថា ស្តេចប្រដាល់ថៃ។ លោក ប៊ូ ខាវ បានមកប្រកួតនៅប្រទេសកម្ពុជា ចំនួនពីរដែរ ដោយលើកចុងក្រោយរបស់លោក គឺមកប្រកួតជាមួយកីឡាករ Chris Ngimbi នៅលើសង្វៀន MasFight Cambodia របស់ ស្ថានីយទូរទស្សន៍ TOWN FULL HD TV ហើយទទួលបានជ័យជំនះ ដោយវាយឲ្យគូប្រកួតរបស់ខ្លួនសន្លប់នៅលើ…

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេបួនដួង ច្រៀងបទ ប្រពន្ធជាធនាគារ រួមគ្នាពិតជាពិរោះខ្លាំងមែនទែន (មានវីឌីអូ)
សម្រង់

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេបួនដួង ច្រៀងបទ ប្រពន្ធជាធនាគារ រួមគ្នាពិតជាពិរោះខ្លាំងមែនទែន (មានវីឌីអូ)

កាលពីថ្មីៗនេះ ផលិតកម្មសាន់ដេ បានចេញចម្រៀងមួយបទក្រោមចំណងជើងថា  “ប្រពន្ធជាធនាគារ” ដោយបានបកស្រាយរួមគ្នាដោយតារាចម្រៀងបួនដួង ប្រចាំផលិតកម្មសាន់ដេ គឺលោក ចឺម លោក ខាន់ ស៊ីអឿន លោក បរិញ្ញា និង លោក ជ័យ សុវាត។ ក្រោយពីការចេញផ្សាយជាផ្លូវការភ្លាម ក៏មានអ្នកចូលស្តាប់ជិត ពីរលានដង (2M Views) នៅលើ​ Facebook Page ផ្លូវការរបស់ផលិតកម្មសាន់ដេ។ សម្រាប់អត្ថន័យបទនេះផងដែរ គឺពិតជាត្រូវជាមួយនឹងសាច់រឿងរបស់សង្គមបច្ចុប្បន្នតែម្តង ព្រោះក្នុងសង្គមបច្ចុប្បន្នសម្រាប់អ្នកដែលមានគ្រួសារហើយ លុយកាកដែលរកបានគឺប្តីតែងតែផ្តល់ឲ្យប្រពន្ធជាអ្នកទុកដាក់ថែរក្សា។ ប្រពន្ធគ្រប់រូបដូចជាធនាគាអញ្ចឹងដែរ គ្រាន់តែខុសគ្នាត្រង់ថា ធនាគារស្រួលដាក់និងស្រួលដក,…

ប្លែកមិនដែលមាន! នំបញ្ចុកទឹកប្រហុក រសជាតិដេីម ដំបូងគេនៅភ្នំពេញ​ សាកម្តងដឹងតែឆ្ងាញ់ជាប់ចិត្ត
ដើរកម្សាន្ត

ប្លែកមិនដែលមាន! នំបញ្ចុកទឹកប្រហុក រសជាតិដេីម ដំបូងគេនៅភ្នំពេញ​ សាកម្តងដឹងតែឆ្ងាញ់ជាប់ចិត្ត

បើនិយាយពីមុខម្ហូបខ្មែរយើងមានច្រើនបែបច្រើនសណ្ឋានណាស់​ សុទ្ធតែមានរសជាតិឆ្ងាញ់ប្លែក​មិនចាញ់ម្ហូបពីបណ្តាប្រទេសដទៃនោះឡើយ ដោយក្នុងនោះនំបញ្ចុកអាចនិយាយបានថាជាអាហារដ៏ពេញនិយមមួយផងដែរ​ ដែលមានការច្នៃប្រតិដ្ឋទឹកសម្លេសម្រាប់ទទួលទានជាមួយនឹងនំបញ្ចុកច្រើនមុខ​​ទាំងប្រភេទសម្លប្រហើរខ្មែរ សម្លការី និងសម្លផ្សេងៗជាច្រើនមុខទៀត។ តែថ្ងៃនេះពិតជាប្លែក «ក្នុងស្រុក» សូមណែនាំនំបញ្ចុកមួយប្រភេទថ្មីកែច្នៃប្លែក នោះគឺ​ នំបញ្ចុកទឹកប្រហុក រសជាតិដើមដែលមានតែមួយនៅទីក្រុងភ្នំពេញ។ សម្លទឹកប្រហុកនេះ ផ្សំពីប្រហុកខ្មែរសុទ្ធសាធឈ្ងុយឆ្ងាញ់ម្យ៉ាង ដោយទទួលទានជាមួយល្បោយបន្លែដូចនំបញ្ចុកដទៃ តែមានការទទួលទានបន្ថែមជាមួយនឹងត្រីអណ្តែងអាំងឆ្ងាញ់ពិសេស ដោយតម្លៃមួយឈុតត្រឹមតែ​ 12000៛ប៉ុណ្ណោះ។ លោកអ្នកអាច ស្វែងរក​ នំបញ្ចុកទឹកប្រហុក មួយនេះបានតាមរយៈហាង ផ្សារធម្មជាតិ 99 ដែលមានផ្ទះលេខ 82 Eo ផ្លូវ​ ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក​ ទល់មុខហាងចូលម្លប់សាខាពេទ្យកុមារជាតិ​…

បឹងកាឡូស្បូវក៏បាន​ បោះតង់ក៏បាន គេងលើសំណាញ់ក៏បាន មានគ្រប់សព្វនៅលំហែកំពតជិតៗនេះសោះ
សង្គម

បឹងកាឡូស្បូវក៏បាន​ បោះតង់ក៏បាន គេងលើសំណាញ់ក៏បាន មានគ្រប់សព្វនៅលំហែកំពតជិតៗនេះសោះ

ខេត្តកំពត​ ពេលបច្ចុប្បន្ន គឺជាខេត្តមួយដែលល្បីខាងសក្តានុពលទេសចរណ៍​ ព្រោះតែទីនោះជាខេត្តដែលមិនចំណាយពេលយូរក្នុងការធ្វើដំណើរ​ ថែមទាំងមានទឹកសមុទ្រ​ ដងព្រែក និងទេសភាពព្រៃភ្នំយ៉ាងស្រស់ត្រកាល​ ថែមទាំងមានរីហ្សត និងកន្លែងស្នាក់នៅច្រើនយ៉ាងសម្បូរបែបផងដែរ។ នៅក្នុងនោះ​ លំហែកំពត​ ក៏ជាទីកន្លែងស្នាក់នៅដែលកំពុងតែល្បីមួយកន្លែងផងដែរថាជាទីតាំងដែលមានទេសភាពស្រស់ស្អា​ត​ ត្រជាក់ស្រស់ស្រាយក្បែរមាត់ព្រែកអាចមើលថ្ងៃរះ​ ថ្ងៃអស្តង្គតស្រស់ស្អាត ពិសេសអាចគេងសម្រាកលើបឹងកាឡូក៏បាន​ បោះតង់ក៏បាន ថែមទាំងអាចអាំងសាច់ជួបជុំគ្រួសារ​ ឬមិត្តភក្តិនាពេលនាត្រីទៀតផង។ ដោយកន្លែងនេះមានកន្លែងគេងពីរប្រភេទ គឺគេងក្នុងតង់ និង Bangalow ស្បូវ មានកន្លែងអង្គុយលេងអាំងសាច់បានដោយមានកន្លែងដាច់ដោយឡែកតាមកន្លែងគេងនីមួយៗ ដោយមានចង្ក្រាន និងធ្យូងសំរាប់ជួលផងដែរ។​ បន្ថែមពីនេះ​ លំហែកំពត ក៏មានសំណាញ់សម្រាប់គេងលេងជាទូទៅដោយមិនគិតថ្លៃទៀតផង​ តែសំណាញ់មានតែ​ ៥តែប៉ុណ្ណោះ។ គួរឱ្យដឹងផងដែរថា…

ប្លែកខ្លាំងស្អាតណាស់មានតែមួយស្រុកខ្មែរ ជាមួយនឹងហាងកាហ្វេឃ្លាំងអំបិល ទិដ្ឋភាពកណ្តាលស្រែអំបិលពិតៗ
ដើរកម្សាន្ត

ប្លែកខ្លាំងស្អាតណាស់មានតែមួយស្រុកខ្មែរ ជាមួយនឹងហាងកាហ្វេឃ្លាំងអំបិល ទិដ្ឋភាពកណ្តាលស្រែអំបិលពិតៗ

សម័យបច្ចុប្បន្ននេះហាងកាហ្វេជាច្រើនបានបង្កើតឡើងជាមួយនឹងរសជាតិថ្មីឆ្ងាញ់ៗប្លែកពីគ្នា ​ដោយក្នុងនោះសោភណ្ឌភាព និងការរៀបចំហាងក៏ជាចំណុចសំខាន់ដែលទាក់ទាញភ្ញៀវចូលទទួលទានកាហ្វេផងដែរ ដើម្បីជាការផ្លាស់ប្តូរបរិយាកាសកាន់តែស្រស់ស្រាយបន្ថែម។ ដោយក្នុងនោះថ្មីៗនេះមានហាងកាហ្វេបង្កើតថ្មីមួយកន្លែងទៀតហើយ ​ធ្វើឱ្យអារម្មណ៍អ្នកចូលចិត្តទទួលទានកាហ្វេ និងចូលចិត្តភាពច្នៃប្រតិដ្ឋថ្មីកញ្ជ្រោលចង់ទៅគ្រប់ៗគ្នានោះគឺ ​« ហាងកាហ្វេឃ្លាំងអំបិល ​» ដែលមានទីតាំងនៅកណ្តាលវាលស្រែអំបិលតែម្តង។ « ហាងកាហ្វេឃ្លាំងអំបិល ​»​ មានបើកបម្រើកាហ្វេ​ និងភេសជ្ជៈគ្រប់ប្រភេទមិនខុសពីហាងល្បីៗដទៃនោះទេ ​ដោយក្រៅពីជាហាងដែលយកទេសភាពស្រែអំបិលខេត្តកំពតជាចម្បងនៅក្នុងការទាក់ទាញភ្ញៀវមកទទួលទាន​ និងថតរូបកម្សាន្តហើយ ​សូម្បីតែការតុបតែងហាងក៏មានលក្ខណៈប្លែកស្រស់ស្រាយ គួរឱ្យចាប់អារម្មណ៍ចង់មកទទួលទានតែម្តង។ ​ដោយបច្ចុប្បន្ននេះ ហាងកាហ្វេឃ្លាំងអំបិលនេះបានស្រូបទាញអ្នកទេសចរគ្រប់តំបន់ទាំងអ្នកនៅក្នុងខេត្តកំពតផ្ទាល់ និងអ្នកដែលនៅទីក្រុងភ្នំពេញទៀតផង។ គួរឱ្យដឹងផងដែរថា ​« ហាងកាហ្វេឃ្លាំងអំបិល ​»​ មានទីតាំងស្ថិតនៅ ស្រែអំបិលជុំគ្រៀល ខេត្តកំពត ចង់ដឹងទីតាំងច្បាស់លោកអ្នកអាចស្វែករកតាមរយៈ ​Maps…

ពោធ៍ចិនតុងយេីងហ្នឹង​ « ​លំហែមាត់បឹង »  ស្ទូចត្រីក៏បាន  អង្គុយទទួលទានលំហែអារម្មណ៍ស្រូបខ្យល់អាកាសក៏បាន
ដើរកម្សាន្ត

ពោធ៍ចិនតុងយេីងហ្នឹង​ « ​លំហែមាត់បឹង » ស្ទូចត្រីក៏បាន អង្គុយទទួលទានលំហែអារម្មណ៍ស្រូបខ្យល់អាកាសក៏បាន

ចង់លំហែអារម្មណ៍សម្រាកកម្សាន្តចុងសប្តាហ៍ ​តែមិនដឹងទៅណាជិតទីក្រុងភ្នំពេញមិនបាត់ទៅណាឆ្ងាយ ​ពេលនេះលោកអ្នកអស់កង្វល់ហើយ  ថ្ងៃនេះ «ក្នុងស្រុក» ​សូមណែនាំទៅកន្លែងថ្មីល្បីថាស្រស់ស្រាយមួយកន្លែងទៀតហើយនោះគឺ « ​លំហែមាត់បឹង »។ « ​លំហែមាត់បឹង » គឺជាកន្លែងដែលរៀបចំយ៉ាងស្រស់ស្អាតជាមួយទេសភាពមាត់ផ្ទៃបឹងត្រជាក់ស្រស់ស្រាយ ​ថែមទាំងមានកន្លែងអង្គុយទទួលទានអាហារយ៉ាងមានផាសុកភាពផងដែរ ​ចង់កម្មង់អាហារមកទទួលទានក៏បានសុទ្ធតែឆ្ងាញ់ជាប់ចិត្ត ​ហើយអាចលំហែអារម្មណ៍ជាមួយនឹងការស្ទូចត្រីលេងកម្សាន្តក៏បាន ដឹងតែអាចរំសាយអស់ទុក្ខកង្វល់ជាមិនខាន។ ដោយទីតាំងនេះទើបតែបើកដំណើរការថ្មីៗតែប៉ុណ្ណោះតែអាចទាក់ទាញអ្នកមកកម្សាន្តពេញៗរាល់ថ្ងៃ ​ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់២០%សំរាប់ការបេីកសាកល្បងនេះរហូតដល់ដាច់ខែកុម្ភៈនេះផងដែរ។ គួរឱ្យដឹងផងដែរថា « ​លំហែមាត់បឹង » មានទីតាំងនៅខណ្ឌកាកាប ហួសវត្តតាំងក្រសាំងផ្លូវទៅជម្ពូវន្ត ជិះដល់វត្តតាំងក្រសាំងបត់ទៅត្រង់តាមផ្លូវ រទះភ្លេីងហេីយបត់ចូលតាមបុរីឈូកវ៉ា៣ អាចស្វែងរកទីតាំងតាមរយៈ ​Maps: https://goo.gl/maps/aoWDgFDHib6dHwLX9 ឬអាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ 069 984…

អាថ៍កំបាំងទាំង៦របស់គូស្នេហ៍ ដែលនឹងជួយឱ្យជីវិតគូរបស់អ្នកកាន់តែមានភាពរីករាយ
សង្គម

អាថ៍កំបាំងទាំង៦របស់គូស្នេហ៍ ដែលនឹងជួយឱ្យជីវិតគូរបស់អ្នកកាន់តែមានភាពរីករាយ

១. ត្រូវធ្វើការ និងខំប្រឹងប្រែងលើទំនាក់ទំនង រាល់អ្វីៗទាំងអស់ត្រូវការខំប្រឹងប្រែងក្នុងការទទួលបានលទ្ធផលល្អ ដូចនេះស្នេហាក៏ដូចគ្នា។ ទំនាក់ទំនងល្អដូចជាអ្វីដែលអ្នកចង់ទទួលបានជោគជ័យក្នុងជីវិតត្រូវតែធ្វើការ និងមានទំនោរជាប្រចាំ។ ម្យ៉ាងវិញទៀត វាចាំបាច់ក្នុងការដោះស្រាយបញ្ហា និងការយល់ច្រឡំភ្លាមៗ។ បើអ្នកធ្វេសប្រហែស ទំនាក់ទំនងរបស់អ្នកនឹងប្រែជាអាក្រក់ម្តងបន្តិចជារឿយៗ។ ២. ចំណាយពេលជាមួយគ្នា នៅពេលចំណាយពេលជាមួយគ្នាបានច្រើន បង្កើតសកម្មភាពរួមគ្នាបានច្រើន។ នោះចំណងស្នេហារបស់អ្នកនឹងមានភាពស្និទ្ធស្នាល ភាពរីករាយ អនុស្សាវរីយ៍ល្អៗនឹងមានច្រើន។ ការយល់ពីគ្នាទៅវិញទៅមកនឹងកើនឡើង ដោយសារតែការជជែកគ្នា ការស្វែងយល់ និងស្តាប់ពីដៃគូរបស់អ្នក។ ៣. កុំមានគំនិតចង់កែប្រែដៃគូរបស់អ្នកឱ្យដូចទៅអ្វីដែលចង់បាន តែត្រូវផ្តល់ឱ្យគ្នានូវអ្វីដែលពួកគេចង់បាន ប្រសិនបើអ្នក និងដៃគូអ្នកឈប់ព្យាយាមផ្លាស់ប្តូរគ្នា អ្នកនឹងលុបបំបាត់ប្រភពដែលនាំឱ្យអ្នកតែងតែឈ្លោះគ្នា។ ស្របពេលនោះ ម្នាក់ៗគួរតែផ្តោតលើការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវអ្វីដែលអ្នកដឹងថា មនុស្សម្នាក់ទៀតចង់បាន…

តួនាទីសំខាន់ៗរបស់វីតាមីន C សម្រាប់រាងកាយមនុស្ស ដែលគ្រប់គ្នាគួរតែយល់ដឹង
ទស្សនៈ

តួនាទីសំខាន់ៗរបស់វីតាមីន C សម្រាប់រាងកាយមនុស្ស ដែលគ្រប់គ្នាគួរតែយល់ដឹង

វីតាមីន C ជាវីតាមីនមានតួនាទីចម្បងក្នុងរាងកាយមនុស្ស ដ្បិតតែវាមានសារៈសំខាន់យ៉ាងណាក៏ដោយ តែប្រភពដែលផ្តល់វីតាមីន C នេះ គឺពឹងផ្អែកលើអាហារប្រចាំថ្ងៃរបស់យើងតែមួយគត់។ វីតាមីន C វាដើរតួនាទីក្នុងការជួយឱ្យសុខភាពយើងមានស្ថិរភាព។ វីតាមីន C ជាវីតាមីនស្ថិតនៅក្នុងក្រុមវីតាមីនដែលរលាយក្នុងទឹក ដែលវាមានផ្ទុកនៅក្នុងបន្លែ និងផ្លែឈើដូចជា ក្រូច គីវី ម្ទេសប្លោក Broccoli ខាតណា -ល-។ បរិមាណវីតាមីន C ដែលមនុស្សត្រូវការជាមធ្យម គឺប្រមាណ 75mg សម្រាប់មនុស្សស្រី និង 90mg សម្រាប់មនុស្សប្រុស។ វីតាមីន…

ដឹងមូលហេតុពិតហើយ!  ដែលនាំឱ្យ បឹងយក្ខឡោម មានសភាពល្អក់ខុសពីធម្មតា
សង្គម

ដឹងមូលហេតុពិតហើយ! ដែលនាំឱ្យ បឹងយក្ខឡោម មានសភាពល្អក់ខុសពីធម្មតា

កាលពីប៉ុន្មានថ្ងៃមុននេះ​ មានព័ត៌មានច្បាស់ការមកពីប្រជាជនខេត្តរតនគិរី បានឱ្យដឹងថា​ បឹងធម្មជាតិ​ ដែលជាអតីតភ្នំភ្លើងផ្ទុះកាលពីរាប់លានឆ្នាំមុនគឺ ​បឹងយក្ខឡោម​ ស្រាប់តែទឹកឡើងល្អក់​ កករសុទ្ធតែដីច្រោះឡើងមកលើ​ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញទឹកពេញដីដោយមិនដឹងថាជាបញ្ហាអ្វីនោះទេ។ ស្រាប់តែមកដល់ថ្ងៃនេះ​​ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី​ ដោយមន្រ្តីជំនាញអះអាងថាបានឱ្យដឹងថា៖ បឹងយក្ខឡោមមានសភាពល្អក់អាចជាកត្តាបាតុភូតធម្មជាតិ ។ បឹងយក្ខឡោមស្ថិតនៅសង្កាត់យក្ខឡោមក្រុងបានលុង ខេត្តរតនគិរី ជាតំបន់រមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ ផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកពីធម្មតា។ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានអោយដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះថា ភាពល្អក់របស់ បឹងយក្ខឡោមអាចមកពីកត្តាបាតុភូតធម្មជាតិ។ លោកថាកាលពី១០ឆ្នាំមុនពោលគឺនៅឆ្នាំ២០១១ បឹងយក្ខឡោមនេះក៏មានសភាពល្អក់ដូចគ្នានេះដែរ។ ហើយវាបានថ្លាទៅវិញរយៈពេល១០ទៅ១៥ថ្ងៃ។ប្រធានមន្ទីរបរិស្ថានខេត្តរូបនេះបន្តថា…

ផ្ទុះរឿងប្រពន្ធដើមប្រតាយប្រតប់ប្តីពេលកំពុងតែសូត្រមន្តរៀបការស្រីថ្មី! ពេលនេះរឿងពិតបានលាតត្រដាង
សង្គម

ផ្ទុះរឿងប្រពន្ធដើមប្រតាយប្រតប់ប្តីពេលកំពុងតែសូត្រមន្តរៀបការស្រីថ្មី! ពេលនេះរឿងពិតបានលាតត្រដាង

កាលពីប៉ុន្មានថ្ងៃមុន ​វីដេអូអំពើហិង្សារ ​ដែលត្រូវបានគេដឹងថាបង្កឡើងដោយប្រពន្ធដើម  ត្រូវបានល្បីពេញបណ្តាញសង្គមហ្វេសប៊ុក ​ដោយវីដេអូនេះបានបង្ហាញស្រ្តីជាប្រពន្ធដើមបានទះតប់វាយក្បាល​ ប្តីរបស់ខ្លួនដែលកំពុងតែក្រាបសំពះសូត្រមន្តជាមួយប្រពន្ធថ្មីយ៉ាងចាស់ដៃ ​តែមិនទទួលបានការតបតទៅវិញ។ ​ ដោយស្ត្រីជាប្រពន្ធបានអះអាងថាខ្លួនជាប្រពន្ធស្របច្បាប់របស់បុរសដែលកំពុងតែក្រាបសំពះក្នុងពិធីរៀបការនេះដោយបានរួមរស់ជាមួយគ្នាអស់រយៈពេល ១៦ឆ្នាំមកហើយថែមទាំងមានកូន២នាក់ជាមួយគ្នាទៀតផង។ ស្រ្តីជាប្រពន្ធដើមបានបញ្ជាក់ថា គាត់នឹងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ចំពោះស្រ្តីជាប្រពន្ធចុង និងបុរសជាប្តី ដែលបានលួចទៅរៀបការជាមួយគ្នា​ បំពានទៅលើសិទ្ធជាប្រពន្ធស្របច្បាប់របស់គាត់ ទាំងដែលមុនពេលរៀបការនាង និងប្តីបានរួមរស់ជាមួយគ្នាជាធម្មតាសោះ។ យោងទៅតាមរយៈសារព័ត៌មានថៃ Mono29 News – ข่าวโมโน29 ដែលបានទូរស័ព្ទទៅសម្ភាសស្ត្រីដែលជាប្រពន្ធថ្មី ឬប្រពន្ធចុងដោយផ្ទាល់ឱ្យដឹងថា នាងជាប្រពន្ធចុងពិតជាដឹងពីកំហុសរបស់ខ្លួន ​ដែលបានស្រលាញ់​​​ និងទាក់ទងប្តីគេដែលមានមុខរបរជាប៉ូលីសរូបនេះមែន។ ​តែអ្វីៗគឺសុទ្ធតែកើតឡើងពីចិត្តស្មោះ និងក្តីស្រលាញ់ពិតរវាងពួកគេទាំង២។ ​នាងជាប្រពន្ធចុង និងបុរសជាប្តីបានឱ្យដឹងបន្ថែមថានេះពិតជាសុំទោសគ្រប់គ្នាចំពោះកំហុសរបស់ពួកគេ ​ហើយ​បើចង់ជេរ…

ក្រោយមានផេកជាច្រើនលួចចម្លងរឿង«ដើម្បីកូន» ដោយខុសច្បាប់!​​ លោក​ កថាជ័យ បង្ហាញពីកម្មសិទ្ធបញ្ញាយ៉ាងឈឺចាប់
សង្គម

ក្រោយមានផេកជាច្រើនលួចចម្លងរឿង«ដើម្បីកូន» ដោយខុសច្បាប់!​​ លោក​ កថាជ័យ បង្ហាញពីកម្មសិទ្ធបញ្ញាយ៉ាងឈឺចាប់

កាលពីថ្មីៗនេះ ដើម្បីជាការថ្លែងអំណរគុណចំពោះអ្នកគាំទ្ររបស់ខ្លួនកន្លងមក​ ទោះឆ្លងកាត់ការលំបាក និងវិបត្តិវីរុសឆ្លងជាច្រើនក្តី ​លោក ហ៊ុយ​ យ៉ាឡេង ហៅ កថាជ័យ បានសម្រេចចិត្តបង្ហោះផ្សព្វផ្សាយរឿងពេញ «ដើម្បីកូន» ជាសាធារណៈនៅលើបណ្តាញសង្កម ​យូធូបរបស់ខ្លួន កាលពីមួយរយៈមុននេះ។ តែយ៉ាងមិញអាចជារឿងមួយដ៏គួរឱ្យហួសចិត្តមួយ  «ដើម្បីកូន» ដែលជាភាពយន្តស្តែងពីការលះបង់​និងតស៊ូរបស់ឪពុកចំពោះកូនៗគ្រប់គ្នាមួយនេះ ត្រូវបានផេកហ្វេសប៊ុកជាច្រើនបានធ្វើការ​​​​​​ Download និងបង្ហោះដោយសេរី​និងខុសច្បាប់ព្រោងព្រាត ​ប៉ះពាល់ដល់កម្មសិទ្ធបញ្ញារបស់អ្នកផលិត។ ដោយលោក កថាជ័យ​ បានធ្វើការរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ « ​កម្មសិទ្ធិបញ្ញា🙏🎬🎥🙏 ពាក្យនេះប្រហែលបងប្អូនខ្លះមិនទាន់យល់ទេ🙏បងប្អូនដែលស្គាល់ម្ចាស់ផេកទាំងនេះឬបងម្ចាស់ ផេកផ្ទាល់បើសិនបានឃើញសូមលប់ជាបន្ទាន់🙏 ខ្ញុំបានចំណាយពេលផលិតទាំងកម្លាំងនិងថវិការ🙏ហើយខ្ញុំបាទបានមានចិត្តជ្រាសថ្លាបង្ហោះភាពយន្ត នេះចែកជូនបងប្អូនទស្សនាដោយមាននៅលើ🙏 ► Youtube:…