កាលពីថ្មីៗនេះ ផលិតកម្មសាន់ដេ បានចេញចម្រៀងមួយបទក្រោមចំណងជើងថា “ប្រពន្ធជាធនាគារ” ដោយបានបកស្រាយរួមគ្នាដោយតារាចម្រៀងបួនដួង ប្រចាំផលិតកម្មសាន់ដេ គឺលោក ចឺម លោក ខាន់ ស៊ីអឿន លោក បរិញ្ញា និង លោក ជ័យ សុវាត។




ក្រោយពីការចេញផ្សាយជាផ្លូវការភ្លាម ក៏មានអ្នកចូលស្តាប់ជិត ពីរលានដង (2M Views) នៅលើ Facebook Page ផ្លូវការរបស់ផលិតកម្មសាន់ដេ។

សម្រាប់អត្ថន័យបទនេះផងដែរ គឺពិតជាត្រូវជាមួយនឹងសាច់រឿងរបស់សង្គមបច្ចុប្បន្នតែម្តង ព្រោះក្នុងសង្គមបច្ចុប្បន្នសម្រាប់អ្នកដែលមានគ្រួសារហើយ លុយកាកដែលរកបានគឺប្តីតែងតែផ្តល់ឲ្យប្រពន្ធជាអ្នកទុកដាក់ថែរក្សា។ ប្រពន្ធគ្រប់រូបដូចជាធនាគាអញ្ចឹងដែរ គ្រាន់តែខុសគ្នាត្រង់ថា ធនាគារស្រួលដាក់និងស្រួលដក, ប៉ុន្តែធនាគារប្រពន្ធវិញ ស្រួលដាក់តែពិបាកដក។
បើនិយាយពីការច្រៀងពិតជាពិរោះខ្លាំងមែនទែន ដោយតារាទាំងបួនដួងនេះ ច្រៀងបណ្តាក់គ្នាបានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យអ្នកដែលបានស្តាប់បទនេះហើយចង់ស្តាប់ម្តងទៀត។
បន្ថែមពីលើការច្រៀងនេះទៀត យើងសង្កេតឃើញថា តារាចម្រៀងកម្ពុជាក្រោមមួយដួង គឺលោក ខាន់ ស៊ីអឿន បានបញ្ចេញស្ទាយរ៉េបថ្មីរបស់ខ្លួន ដែលប្លែកខុសពីការរ៉េបបទមុនៗ ដែលធ្វើឲ្យបទចម្រៀងមួយបទនេះកាន់តែមានរសជាតិថ្មីបន្ថែមទៀត។

កុំឲ្យខាតពេលវេលាយូរ ចង់ដឹងថាបទនេះពិរោះខ្លាំងយ៉ាងណានោះ សូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា៖
អត្ថបទដោយ៖ Mr. Fun Cambodia

