ទៀតហើយថៃ! រឿង Nakee ថៃដ៏ល្បីបញ្ចាំងលើ Netflix បែរជារំលេចប្រាសាទអង្គរវត្តខ្មែរទៅវិញ

ទៀតហើយថៃ! រឿង Nakee ថៃដ៏ល្បីបញ្ចាំងលើ Netflix បែរជារំលេចប្រាសាទអង្គរវត្តខ្មែរទៅវិញ
ការផ្សាយពាណិជ្ជកម្ម

ជារឿយៗប្រទេសថៃ និងជនជាតិថៃមួយចំនួន រមែងតែងតែឃើញមានការបង្ហោះរូប និង Design រូបផ្សេងៗបង្ករការយល់ច្រលំវប្បធម៌ខ្មែរថាជារបស់ប្រទេសថៃ​ ធ្វើឱ្យជនជាតិខ្មែរដែលស្រលាញ់ជាតិ និងស្រលាញ់វប្បធម៌ចេញមកប្រតិកម្មជាខ្លាំងរហូតទាមទារឱ្យថៃចេញមុខសុំទោសកម្ពុជាជាផ្លូវការជាបន្តបន្ទាប់ផងដែរ។

AAAABYPOR9CaC2GV8iiP94WY6MJqFa279HQKwZ5tdxriAsP8WrPcVLl3tOPkDalwCU0TQ47ePa6_7p1GZBN3rlr9nSxo6ZiC
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែហាក់មិនដឹងថាចេតនា ឬអចេតនា​ ភាគីថៃតែងតែបង្ករការយល់ច្រលំបែបនេះជាបន្តបន្ទាប់ឥតឈប់ឈរ ដោយម្តងនេះខាងថៃបានយករឿងដ៏ល្បីរបស់ខ្លនគឺរឿង Nakee ដាក់ក្នុងកម្មវិធីមើលរឿងបរទេសដ៏ល្បីល្បាញគឺ Netflix តែរូប Poster រឿងនេះបែរជា Design ជារូបប្រាសាទអង្គរវត្តខ្មែរនៅពីក្រោយទៅវិញ ធ្វើឱ្យមហាជនសម្តែងក្តីហួសចិត្ត និងខឹងសម្បារជាខ្លាំង ជាពិសេសគឺអ្នក Designer ដ៏ល្បីមួយរូប។

ការផ្សាយពាណិជ្ជកម្ម
Maxresdefault
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈគណនីហ្វេសប៊ុក​ Mithona Juner ដែលជា Designer ម្នាក់ និងធ្លាប់លេចមុខក្នុងការរចនាឈុតក្រៅរបស់ Hero ក្នុងហ្គេម Mobile Legend មួយរូបផងនោះ បានចេញមុខមកប្រតិកម្មថា៖ «ពេលខ្លះសឹងមិនជឿថា Netflix មាន designer ខ្សោយចំណេះដឹងមកធ្វើការធំប៉ុណ្ណាណីចឹងសោះ 😌 ចឹងគិតៗទៅ ឯងជា designer គ្មានសញ្ញាប័ត្រក៏ធ្វើនៅហ្នឹងបានដែរណ៎ បើមើលទៅគេមិនខ្វល់អីច្រើនផង អោយតែចេះកាត់រូប 😌😌 (ច្រលំរឺបន្លំ ប្រាប់ត្រង់ៗមក មែនល្ងង់មិនចេះគិតទេ អាឈឹមសៀម)

136484080_1795324053963805_9118048736014180478_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#ហេតុអីខ្ញុំមិនជឿការបកស្រាយថាច្រលំ :

ការផ្សាយពាណិជ្ជកម្ម

– Designer អត់បើកគ្រាប់ភ្នែកមើលពាក្យនៅខាងក្រោមរូបទេ ពេលធ្វើ Researchទាក់ទងនិងសំណង់បុរាណអស្ចារ្យមួយ? (Google and Pinterest will have Title below)

– មុននឹងចូលទៅ save រូបមួយអោយបានច្បាស់យកមកប្រើប្រាស់ ក្នុង poster, Designer ចាំបាច់ចូលទៅក្នុង link ដើម្បី save រូបមកក្នុងគុណភាពច្បាស់ ពេលចូលទៅ ភាគច្រើនជាអត្ថបទ ក្នុងនោះប្រាកដណាស់នឹងមានសំណេរសរសេរថា Angkor Wat from Cambodia ហើយ, យក designer ខ្វាក់ភ្នែកមកធ្វើការ ?

ការផ្សាយពាណិជ្ជកម្ម

– Photographer រឺ Researcher បោះតែរូបអោយ designer ធ្វើ អត់ប្រាប់ថាប្រាសាទអី.?

– តើការទទួលសិទ្ធិផ្សាយសាច់រឿងក្នុង Netflix មានសិទ្ធិកែទម្រង់ artwork របស់រឿងគេដែរ ?

ការផ្សាយពាណិជ្ជកម្ម

– បើសិនមានសិទ្ធិកែ poster, ចឹងពេលធ្វើហើយ អត់ឆ្លង ខាងម្ចាស់រឿងទេ Upload យក? ចុះបើរឿង Nakee ដាក់ Poster រឿង Avenger ក៏បានដែរចឹង ?

– ទម្រង់ប្រាសាទ ភ្នំរូង និង អង្គរ ខុសគ្នាឆ្ងាយណាស់ ។
សរុបមកវិញ កុំច្រលំច្រើនពេក ប្រជាជនប្រទេសនេះមិនមែនក្របីទេវើយ ។ »។

ការផ្សាយពាណិជ្ជកម្ម
142664018_1814910062005204_7943387822389779890_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យើងសង្ឃឹមថាខាងភាគីថៃនឹងចេញមុខមកបកស្រាយ និងកែតម្រូវនូវបញ្ហានេះឱ្យបានឆាប់រហ័សចៀសវាងការច្រលំវប្បធម៌គ្នាជាបាយបិណ្ធ និងបាយបាត្រ ដែលអាចនាំឱ្យក្មេងជំនាន់ក្រោយហាក់មានមន្ទិលសង្ស័យផងដែរ៕

អត្ថបទប្រភពពី៖ Mithona Juner

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2021 01 31 At 10.01.10 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
AAAABYPOR9CaC2GV8iiP94WY6MJqFa279HQKwZ5tdxriAsP8WrPcVLl3tOPkDalwCU0TQ47ePa6_7p1GZBN3rlr9nSxo6ZiC
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2021 01 31 At 9.36.25 AM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម