«រួមគ្នាសាងសង់ផ្លូវបេតុងក្នុងសហគមន៍»ប្រជាពលរដ្ឋនៅក្នុងសហគមន៍ភូមិព្រះដាក់ រួមគ្នាសាងសង់ផ្លូវបេតុងប្រវែងជិត៣០០ម៉ែត្រ

«រួមគ្នាសាងសង់ផ្លូវបេតុងក្នុងសហគមន៍»ប្រជាពលរដ្ឋនៅក្នុងសហគមន៍ភូមិព្រះដាក់ រួមគ្នាសាងសង់ផ្លូវបេតុងប្រវែងជិត៣០០ម៉ែត្រ
ការផ្សាយពាណិជ្ជកម្ម

អភិបាលស្រុកបន្ទាយស្រីខេត្តសៀមរាប ឯកឧត្តម ឃឹម ហ្វីណង់ ត្រូវបានគេដឹងថាជាមេដឹកនាំគំរូ ដែលតែងតែធ្វើការអភិវឌ្ឍន៍ភូមិឃុំ ឱ្យស្រស់ស្អាត មានអនាម័យ និងក្លាយជាភូមិឃុំគំរូមួយផងដែរ។

ថ្មីៗនេះ ឯកឧត្តម ឃឹម ហ្វីណង់ ​ក៏បានបង្ហាញពីសកម្មភាពរួមគ្នារបស់ប្រជាជននៅក្នុងឃុំព្រះដាក់ ដែលជាសកម្មភាពរួមគ្នាសាងសង់ផ្លូវបេតង់ ដោយមិនប្រកាន់ថាជាព្រះសង្ឃ មន្ត្រីរាជការ កងកំលាំង ប្រជាការពារ និងយុវជនសសយក​នោះទេ គឺជាសកម្មភាពប្រកបដោយសាមគ្គីគ្នា យោគយល់នៅក្នុងបុព្វហេតុរួមនៃសហគមន៍។

ការផ្សាយពាណិជ្ជកម្ម
142813022_424180325670349_2093851094403382842_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
142792887_424181155670266_6864969622626940666_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈគណនីហ្វេសប៊ុកអភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ – Khim Finan​ បានឱ្យដឹងថា៖

«រួមគ្នាសាងសង់ផ្លូវបេតុងក្នុងសហគមន៍»៖ ពិតមែនតែក្តៅបន្តិច ហត់បន្តិច តែម្នាក់ៗបានបំពេញកិច្ចការ និងតួនាទីរៀងៗខ្លួនប្រកបដោយស្នាមញញឹម ម្នាក់ៗកំពុងចូលរួមវិភាគទានទៅតាមលទ្ធភាព នៅក្នុងបុព្វហេតុរួមនៃសហគមន៍ ដែលគួរឱ្យគោរពស្ងើចសរសើរ និងយកគំរូតាម។ ទាំងនេះគឺជាទិដ្ឋភាពដ៏កម្រមួយនៅក្នុងភូមិព្រះដាក់ ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ សប្បុរសជន ព្រះសង្ឃ មន្ត្រីរាជការ កងកំលាំង ប្រជាការពារ និងយុវជនសសយក បានរួមកំលាំងគ្នា រៃអង្គាសជាថវិកា សុីម៉ង់ត៍ ថ្ម ខ្សាច់ សម្ភារៈ និងពលកម្ម ដើម្បីជួយសាងសង់ផ្លូវបេតុងទទឹង៥ម៉ែត្រមួយខ្សែប្រវែងជិត៣០០ម៉ែត្រ។ ម្ចាស់ផ្ទះដែលនៅសងខាងផ្លូវ តែមិនអាចមានលទ្ធភាពជួយជាកំលាំង ឬថវិកា ក៏បានចូលរួមតាមរយៈការរៀបចំដាំស្ល និងរៀបចំបាយទឹកជូនដល់ក្រុមការងារចម្រុះសហគមន៍ ដែលកំពុងសស្រាក់សស្រាំសាងសង់ផ្លូវបេតុងនៅក្នុងភូមិរបស់ពួកគាត់។

ការផ្សាយពាណិជ្ជកម្ម
142926695_424181435670238_8581241166079738919_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
143041092_424182022336846_676442478981281182_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្ញុំឃើញហើយ ខ្ញុំរំភើប ខ្ញុំញញឹម។ ញញឹមប្រកបដោយមោទនភាពដែលបានបំពេញតួនាទី និងបម្រើនៅក្នុងស្រុកមួយដែលមានប្រជាពលរដ្ឋចេះឈឺឆ្អាលខ្វាយខ្វល់ពីការអភិវឌ្ឍភូមិដ្ឋានរបស់ខ្លួនបែបនេះ។ អរគុណសម្រាប់ស្មារតីចូលរួម អរគុណដែលបានធ្វើជាគំរូដ៏ប្រពៃនៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍របស់ខ្លួន។ ប្រសិនបើគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែមានការយល់ឃើញ និងមានការចូលរួមបែបនេះ ខ្ញុំជឿជាក់ថាយើងអាចដោះស្រាយបាននូវរាល់តម្រូវការចាំបាច់នៅក្នុងមូលដ្ឋានរបស់ស្រុកយើងជាក់ជាមិនខាន។

143237555_424181485670233_8028498241064175233_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
143360825_424181649003550_4981683484994112765_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
143414081_424182042336844_402563616322198547_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមួយនឹងផ្លូវបេតុងដែលជាថវិការបស់សហគមន៍ទាំងស្រុងមួយខ្សែនេះ ភូមិព្រះដាក់ទាំងមូលនឹងលែងមានដីហុយទៀតហើយ ហើយវាក៏នឹងបង្កើនភាពស្រស់ស្អាតមួយកម្រិតទៀតដល់ភូមិគំរូមួយនេះផងដែរ។ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកភូមិព្រះដាក់បានបង្ហាញភាពជាម្ចាស់នៅក្នុងសហគមន៍របស់ខ្លួន តួយ៉ាង ដូចជាការរៀបចំការ៉ូឡាផ្លូវដើរ ការចូលរួមដាំដើមផ្កាលម្អតាមមុខផ្ទះ ការដាក់ពង្រាយធុងសំរាម និងការថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អក្នុងពេលកន្លងមក។
អរគុណប្រជាពលរដ្ឋគំរូនៃភូមិគំរូ! 🙏៕

ការផ្សាយពាណិជ្ជកម្ម
143514791_424182379003477_2920788436711976853_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
143769031_424181735670208_5845859709074423342_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
144217633_424182422336806_8817313296678343206_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
144512535_424181442336904_7875021319895117893_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
144140731_424182492336799_8590042908807863945_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
144138351_424180519003663_1463395266379181185_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
143924938_424182182336830_5141692356104764026_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
143994765_424181359003579_2946460487393843326_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
144013522_424181785670203_5094327451905469931_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
143857470_424181665670215_3278094537443596398_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
144581049_424180635670318_4058915471850457534_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
144612728_424181172336931_2361749963583252267_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
144720652_424182359003479_3261683947894548536_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
144738930_424182329003482_1261340208424798049_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
144842058_424182229003492_2941076936310052431_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
144888814_424182449003470_6177772359165304801_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
145371633_424181995670182_5853778851494913735_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
145527078_424181259003589_7343210459543322400_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម