
ទេសភាពធ្លាក់ព្រិលមួយ អាចដឹងថាអ្នកខ្លាចភាពឯកាអ្វីខ្លាំងបំផុតនៅក្នុងជីវិតរបស់អ្នក
មនុស្សម្នាក់ៗមានស្ថានភាពខុសៗគ្នា ជាពិសេសក៏មានផ្នែកឯកាផ្សេងៗគ្នាដែរ។ នៅក្នុងតេស្តសាកល្បងផ្លូវចិត្តមួយនេះអាចមើលឆ្លុះបេះដូងរបស់អ្នកថា អ្វីជាភាពឯកាបំផុតនៅក្នុងជីវិតអ្នក។ ខាងក្រោមនេះជាទេសភាពធ្លាក់ព្រិលរដូវរងាមួយ តើអ្នកស្រលាញ់ទេសភាពព្រិលធ្លាក់មួយណាដែរ? បន្ទាប់ពីបានជ្រើសរើសរួច អ្នកអាចមើលឃើញភាពត្រជាក់នៃបេះដូងរបស់អ្នក ពោលគឺភាពឯកាដែលអ្នកមានដូចជា ៖ A . ឯកាគ្មានលុយ ប្រសិនបើអ្នកជ្រើសរើសទេសភាពព្រិលលើដើមឈើ អ្នកមានភាពឯកា ដោយសារតែគ្មានលុយ។ ប្រហែលជាដោយសារតែអ្នកគ្មានលុយ ទើបអ្នកគិតថាអ្វីៗគ្រប់យ៉ាងសុទ្ធតែគាំង និងមិនអាចសម្រេចបាន។ អ្នកចង់ស្វែងរកវិធីរកលុយឱ្យបានច្រើនជាងឥឡូវនេះ ហើយអ្នកតែងតែចង់បានការងារ និងមុខរបរដែលអាចរកលុយបានច្រើនជាងនេះ ឬប្រសិនជាអាចឈ្នះឆ្នោតទៀតរឹតតែល្អ។ B . ឯកាគ្មានគូស្នេហ៍ បើអ្នកជ្រើសរើសទេសភាពព្រិលនៅមាត់បឹង ភាពឯការបស់អ្នកគឺមកពីគ្មានអ្នកស្រលាញ់ ដោយសារតែទឹកគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់។ អ្នកហាក់បីដូចជាមនុស្សដែលមានមនោសញ្ចេតនាស្នេហាខ្លាំង ហើយចង់រស់នៅក្នុងជីវិតដែលពោរពេញដោយក្តីស្រលាញ់។ ថែមទៅទៀតនោះ…











