តាមរយៈរូបភាពនៃផ្កាដ៏ស្រស់ស្អាតទាំង ៣ ដូចបង្ហាញ ចូរអ្នកបិទភ្នែកបន្តិច ហើយស្រមៃមើលថាពេញចិត្តនិងចង់ជ្រើសយកផ្កាណាមួយ? តាមរយៈចម្លើយរបស់អ្នក យើងអាចទស្សន៍ទាយដឹងពីចរិតធម្មជាតិរបស់អ្នកបាន៖
ផ្កាទី ១

អ្នកជាមនុស្សដែលមានមហិច្ឆតាធំ មានទំនួលខុសត្រូវខ្ពស់ និងមានគោលដៅច្បាស់លាស់ក្នុងជីវិត។ អ្នកតែងតែគិតវិជ្ជមាន ហើយមើលឃើញជីវិតនៅភាពល្អប្រសើរ ហេតុនេះហើយទើបជាមូលហេតុដែលមិនងាយឲ្យអ្នករុញរា ឬបោះបង់នៅការចាប់ផ្តើម ឬក្នុងឱកាសណាមួយឡើយ។
អ្នកជឿថា តាមរយៈការលះបង់ និងព្យាយាមរបស់អ្នកនេះឯង ទើបអាចយកឈ្នះការលំបាកនៃជីវិតយ៉ាងពិតប្រាកដ។ ក្នុងវចនានុក្រមជីវិតរបស់អ្នក មិនងាយមានពាក្យថា “ខ្ជិល” រំលេចឡើងមកឡើយ។
ផ្កាទី ២

អ្នកជាមនុស្សពោរពេញដោយភាពច្នៃប្រឌិត ដែលអាចសម្រេចជោគជ័យតាមរបៀបឬមធ្យោបាយជាច្រើនផ្សេងពីគ្នា។ ដ្បិតអ្នកទទួលបានអ្វីដែលចង់បានហើយក៏ដោយ តែក្នុងការប្រកួតប្រជែងខ្លះ អ្នករមែងចង់ឈរនៅចំណុចកំពូល មនុស្សអ្នកមិនសូវចេះនៅក្រោមគេ ហើយធ្វើអ្វីដែលប្លែកពីមនុស្សជុំវិញខ្លួន។ អ្នកមិនចូលចិត្តឲ្យមាននរណាមកគំរាម ឬប្រជែងយកកន្លែងពីអ្នកបានឡើយ។
ផ្កាទី ៣

អ្នកគឺជាមនុស្សដែលមានហេតុផល ឯករាជ្យ និងជាមនុស្សដែលចេះសម្របខ្លួនទៅតាមបរិយកាសជុំវិញ។ អ្នកតែងតែចង់ដឹង ចង់លឺពីអ្វីដែលថ្មី ហើយក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់ អ្នកមានចំណុចពិសេសមួយ គឺការសន្ទនាដែលមិនចេះធុញទ្រាន់ និងធ្វើឲ្យដៃចាប់អារម្មណ៍ អាចរក្សាទំនាក់ទំនងរឹងមាំរយៈពេលយូរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

