រើសរូប “វេទមន្ត” មួយដែលទាក់អារម្មណ៍អ្នកបំផុត ដើម្បីដឹងពីហេតុផលនៃភាពជោគជ័យរបស់អ្នក

រើសរូប “វេទមន្ត” មួយដែលទាក់អារម្មណ៍អ្នកបំផុត ដើម្បីដឹងពីហេតុផលនៃភាពជោគជ័យរបស់អ្នក
ការផ្សាយពាណិជ្ជកម្ម

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបវេទមន្តមួយដែលអ្នកចូលចិត្ត ហើយអានចម្លើយខាងក្រោម ។

រើសរូប “វេទមន្ត” មួយដែលទាក់អារម្មណ៍អ្នកបំផុត ដើម្បីដឹងពីហេតុផលនៃភាពជោគជ័យរបស់អ្នក
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

ការផ្សាយពាណិជ្ជកម្ម
Picsart_22 06 01_13 07 27 864
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបវេទមន្តទី1៖ អ្នកមានសភាវគតិល្អឥតខ្ចោះ ហើយមានទំនុកចិត្តលើផ្លូវដែលខ្លួនបានជ្រើសរើស អ្នកអាចគេចចេញឧបសគ្គដោយប្រាជ្ញា ថែមទាំងអាចរក្សាអាថ៌កំបាំងខ្លួនឯង និងអ្នកដទៃបានយ៉ាងល្អផងដែរ។ តែទោះយ៉ាងណាអ្នកក៏មានអារម្មណ៍ប្រែប្រួលលឿន តែវានឹងមិនបញ្ចេញតាមទឹកមុខទេ នេះ​ធ្វើ​ឱ្យ​អ្នក​ដទៃ​មិន​អាច​កត់​សម្គាល់​ពី​អារម្មណ៍​របស់​អ្នក​បានទេ ពេលខ្លះបុគ្គលិកលក្ខណៈអ្នកវាអាថ៌កំបាំងខ្លាំងគួរសមដែរ ។

Picsart_22 06 01_13 08 00 295
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបវេទមន្តទី2៖ អ្នកជាមនុស្សមិនតក់ក្រហល់ទេ ជាមនុស្សមានហេតុផលក្នុងការសម្រេចចិត្តជានិច្ច ហើយតែងតែសង្កេត និងវិភាគឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន ថែមទាំងមានភាពវៃឆ្លាតក្នុងការងារ និងជីវិតផ្ទាល់ខ្លួន លើសពីនេះអ្នកគឺជាមនុស្សសកម្មខ្លាំង ប៉ុន្តែពេលខ្លះអ្នកក៏អាចបាត់បង់ឱកាសល្អៗដែរ ដោយ​សារ​តែ​ភាពចិត្តត្រជាក់ជ្រុលពេក ប៉ុន្តែដល់ពេលដែលអ្នកត្រូវសម្រេចចិត្ត អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដោយគ្មានការស្ទាក់ស្ទើរបន្តិចឡើយ ។

ការផ្សាយពាណិជ្ជកម្ម
Picsart_22 06 01_13 08 32 873
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបវេទមន្តទី3៖ អ្នកជាមនុស្សមានបញ្ញាខ្ពស់ ចេះទស្សន៍ទាយហេតុការណ៍ដែលនឹងកើតឡើងទុកមុនបាន ថែមមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅមុខ មនុស្សប្រភេទនេះមានទំនុកចិត្ត និងកម្លាំងខាងក្នុងខ្លាំង ហើយពូកែរាប់ញាតិទើបមិនចម្លែកទេដែលមានអ្នកចាំជួយជ្រោមជ្រែង ។

Picsart_22 06 01_13 09 12 525
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបវេទមន្តទី4៖ អ្នក​ជា​មនុស្ស​ដែល​រឹងរូស​ និងប្តេជ្ញាចិត្តខ្ពស់លើអាជីពផ្ទាល់ខ្លួន ហើយគ្រួសារគឺមានសារៈសំខាន់ណាស់សម្រាប់អ្នក ព្រោះអ្នកត្រូវការក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន និងត្រូវការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក មនុស្ស​ប្រភេទ​នេះ​នឹង​មាន​មិត្តភក្តិ និង​សាច់ញាតិ​ច្រើន​ដែល​បារម្ភ​ជុំវិញ​ខ្លួន​។

ការផ្សាយពាណិជ្ជកម្ម
Picsart_22 06 01_13 09 44 376
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបវេទមន្តទី5៖ អ្នកជាមនុស្សឆ្លាតវៃ និងស្មោះត្រង់ចំពោះអ្នកមានគុណ ជាមនុស្សស្មោះត្រង់ និងហ៊ានលះបង់ចំពោះគ្រួសារ រួមទាំងគោរពភារកិច្ចរបស់ខ្លួនទៀតផង អ្នកជាមនុស្សមានសេចក្ដីស្រឡាញ់ និងមានភាពយុត្តិធម៌ណាស់ លើសពីនេះអ្នកមានវិចារណញាណល្អ ដឹងពីរបៀបនិយាយ ដឹងពីអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយ ដូច្នេះ​វា​ជា​រឿង​ល្អប្រសិនបើអ្នកមានភាពរួសរាយរាក់ទាក់ នោះជីវិតរបស់អ្នកនឹងប្រសើរឡើង ។

Picsart_22 06 01_13 10 14 203
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបវេទមន្តទី6៖ អ្នកជាមនុស្សមានគោលដៅ មានការប្រកួតប្រជែងជាមួយសមត្ថភាពខ្លួនឯង ហើយអ្នកក៏ជាប្រភេទមនុស្សហ៊ានពុះពារគ្រប់យ៉ាងដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់។ លើសពីនេះអ្នក​ជា​មនុស្ស​មិន​ចេះ​អត់ធ្មត់និង​ទន់ខ្សោយទេ ជារឿយៗអ្នកនឹងក្រោកឡើងតស៊ូដើម្បីភាពសុចរិត អ្នកជាមនុស្សមានទំនួលខុសត្រូវខ្ពស់ស្រឡាញ់គ្រួសារខ្លាំង មុននឹងសម្រេចកិច្ចការអ្វីមួយអ្នកនឹងមិនធ្វើការសម្រេចចិត្តតក់ក្រហល់ភ្លាមៗទេ អ្នកនឹងគិតគូរច្បាស់លាស់ ពួកខិលខូចល្មមៗចង់បោកអ្នកគឺទៅមិនរួចទេ ។

ការផ្សាយពាណិជ្ជកម្ម
Picsart_22 06 01_13 10 45 564
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបវេទមន្តទី7៖ អ្នក​ជាមនុស្សមាន​កម្លាំង​ខ្លាំង​ពូកែ​ក្នុង​មុខងារ​ផ្សេងៗ ហើយបុគ្គលិកលក្ខណៈរបស់អ្នកគឺខ្លាំង និងក្តៅកម្រស្តាប់នរណាម្នាក់ណាស់ មិនមែនជាលក្ខណៈ​ត្រង់ៗងាប់ក្រឡាទេ តែសម្រេចចិត្តធ្វើអ្វីហើយ មិនងាយប្រែប្រួលចិត្តឡើយ ។

លើសពីនេះ អ្នកជាមនុស្សមានមហិច្ឆតាធំ ហ៊ានរកស៊ីធំហ៊ានខាតធំ បើរកត្រូវក្លាយជាអ្នកមានស្តុកស្តម្ភ តែបើហ៊ានតែដើរខុសក៏ខាតបង់ធំដែរ ដូច្នេះត្រូវប្រយ័ត្នត្រង់ចំណុចនេះ ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម