
កូនទេវតាតូចមានរឿងចង់ប្រាប់ តើជីវិតអ្នកពេលនេះ កំពុងចន្លោះប្រហោងអ្វី?
តាមរយៈរូបភាពនៃស្លាបទេវតាតូចទាំង ៦ ផ្សេងៗពីគ្នា សូមអ្នកធ្វើការជ្រើសរើសយកមួយ ដើម្បីមកផ្ទៀងផ្ទាត់ថា តើជីវិតអ្នកពេលនេះកំពុងចន្លោះប្រហោង ឬមានអ្វីត្រូវកែតម្រូវ? ស្លាបទេវតាទី ១ អ្នកហាក់ផ្តាច់ទំនាក់ទំនងជាមួយមនុស្សដែលធ្លាប់តែនៅក្បែរគ្នា ស្និទ្ធនឹងគ្នា ដោយខានជជែកគ្នាយូរណាស់ហើយ។ គេអាចធ្លាប់ជាអ្នកយល់ចិត្តអ្នកពីមុនមក ដូច្នេះចូរឆ្លៀតពេលដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនោះត្រលប់មកវិញផង។ ស្លាបទេវតាទី ២ វាដល់ពេលដែលអ្នកត្រូវផ្លាស់ប្តូរ ឬអភិវឌ្ឍខ្លួនទៅកាន់កម្រិតមួយទៀតហើយ។ អាចថា អ្នកគួរតែទៅរៀនជំនាញអ្វីថ្មីមួយ ដែលក្រៅពីផ្តល់ជាការកម្សាន្ត ហើយវាក៏ជាចំណេះថ្មីសម្រាប់អ្នកផងដែរ។ ស្លាបទេវតាទី ៣ ក្នុងជីវិតរបស់អ្នក ដំណើរកម្សាន្តមិនសូវកើតមាននោះទេ ហើយអ្នកជាមនុស្សដែលរវល់នឹងភាពសកម្មនៃជីវិតប្រចាំ។ ដល់ពេលដែលត្រូវដកឃ្លា ដើម្បីសាកថ្មឲ្យជីវិតខ្លះហើយ សឹមបន្តដំណើរទៅមុខទៀត។ ស្លាបទេវតាទី ៤…











