តើគេម្នាក់នោះបាក់ចិត្តស្រលាញ់អ្នកត្រង់ចំណុចណា? តោះទៅតេស្តរកការពិតបន្តិចមើល៍

តើគេម្នាក់នោះបាក់ចិត្តស្រលាញ់អ្នកត្រង់ចំណុចណា? តោះទៅតេស្តរកការពិតបន្តិចមើល៍
ការផ្សាយពាណិជ្ជកម្ម

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលលើ​ប្រធានបទ តើ​គេ​ម្នាក់នោះចូល​ចិត្ត​អ្នក​ត្រង់ចំណុចណា? តាមរយៈការជ្រើសរើសរូបផ្កាមួយដែលចូលចិត្ត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

តើគេម្នាក់នោះបាក់ចិត្តស្រលាញ់អ្នកត្រង់ចំណុចណា? តោះទៅតេស្តរកការពិតបន្តិចមើល៍
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

ការផ្សាយពាណិជ្ជកម្ម
Picsart_22 06 04_08 27 50 184
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបទី1៖ គេចូលចិត្តអ្នកព្រោះអ្នកជាមនុស្សម្នាក់ដែលពូកែយកចិត្តទុកដាក់លើមនុស្សជាទីស្រលាញ់ អ្នក​យក​ចិត្ត​ទុក​ដាក់​លើ​គ្រប់​ចំណុច​លម្អិត ទោះ​ជា​ពេល​ខ្លះ​អ្នករាង​គិត​ច្រើន​លើសពីការពិតបន្តិច​ក៏​ដោយ។

Picsart_22 06 04_08 29 42 057
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបទី2៖ គេចូលចិត្តអ្នក ព្រោះអ្នកជាមនុស្សនឹងធឹងស្មើរដើមស្មើរចុងតាំងពីថ្ងៃដំបូងដែលបានជួបគ្នារហូតមកដល់ថ្ងៃនេះ និងចូលចិត្តនិស្ស័យដែលមានលក្ខណៈទាក់ទាញរបស់អ្នក ជាពិសេសស្នាមញញឹមនៅលើមុខរបស់អ្នកផងដែរ។

ការផ្សាយពាណិជ្ជកម្ម
Picsart_22 06 04_08 30 41 501
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបទី3៖ គាត់ចូលចិត្តភាពចាស់ទុំរបស់អ្នក មិនថាក្រសែភ្នែក បុគ្គលិកលក្ខណៈដែលខុពីមនុស្សដទៃ គាត់ចូលចិត្តភាពអត់ធ្មត់នឹងរឿងការងាររបស់អ្នកផងដែរ។

Picsart_22 06 04_08 31 44 773
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបទី4៖ គេចូលចិត្តអ្នក ព្រោះអ្នកជាមនុស្សតស៊ូដើម្បីជីវិត មិន​បាក់​ទឹក​ចិត្ត​នឹង​ឧបសគ្គ​ផ្សេងៗ​ដែល​ចូល​មក​ក្រៅ​​ ជាងនេះទៅទៀតគេកាន់តែចូលចិត្តអ្នក ដោយសារអ្នក​អាច​ធ្វើ​ជា​អ្នក​ប្រឹក្សា និងស្តាប់រាល់បញ្ហារបស់គេផងដែរ ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម