ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

១៥
Inspiration

ឆុតណាស់! ទម្រង់ក្រចកដៃក៏អាចទស្សន៍ទាយពីអត្តចរិតពិតរបស់អ្នកបានដែរ

តេស្តបុគ្គលិកលក្ខណៈមួយនេះគឺមានភាពសាមញ្ញបំផុតដោយគ្រាន់តែពិនិត្យទៅលើក្រចកដៃរបស់អ្នក។ ដើម្បីដឹងថាអ្នកជាមនុស្សបែបណា ចូរអានអត្ថបទនេះទាំងអស់គ្នា! ទម្រង់ក្រចកទី១ អ្នកគឺជាមនុស្សដែលម៉ត់ចត់និងចូលចិត្តធ្វើការវិនិច្ឆ័យបានជាក់លាក់។ មនុស្សភាគច្រើនពឹងពាក់លើអ្នកដោយសារអ្នកគឺជាមនុស្សដែលអាចទុកចិត្តបាននិងពូកែដោះស្រាយបញ្ហា។ ទម្រង់ក្រចកទី២ អ្នកគឺជាមនុស្សដែលមានមន្តស្នេហ៍និងពូកែទំនាក់ទំនង។ អ្នកតែងស្វែងរកអ្វីដែលថ្មី ប្លែកៗដើម្បីធ្វើឲ្យជីវិតអ្នកមានន័យនិងមិនដដែលៗ។ ទម្រង់ក្រចកទី៣ អ្នកគឺជាមនុស្សដែលរឹងមាំនិងខុសប្លែកពីអ្នកដ៏ទៃ។ អ្នកចង់ឲ្យគេកោតសរសើរអ្នកតាមរយៈស្នាដៃដែលអ្នកបានបញ្ចេញហើយអ្នកក៏ជាមេដឹកនាំដ៏ល្អម្នាក់ផងដែរ។ ទម្រង់ក្រចកទី៤ អ្នកគឺជាមនុស្សដែលស្មោះត្រង់ មានតម្លាភាពនិងអាចពឹងពាក់បាន។ អ្នកគឺជាមនុស្សដែលសាមញ្ញ មិនត្រូវការភាពហុឺហាដើម្បីបំពេញសេចក្តីសុខនិងតណ្ហារបស់ខ្លួននោះទេ។ ទម្រង់ក្រចកទី៥ អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិតនិងពូកែ drama។ អ្នកតែងស្វែងរកភាពកោតសរសេរពីអ្នកដ៏ទៃយ៉ាងណាមិញ អ្នកគឺជាមនុស្សដែលគេចូលចិត្តនៅជិតដោយសារតែភាពសប្បាយរីករាយនិងភាពក្រមិចក្រមើមរបស់អ្នក។ ទម្រង់ក្រចកទី៦ អ្នកគឺជាមនុស្សដែលរមទម្យនិងសុភាពរាបសារ។ អ្នកគឺជាមនុស្សដែលគោរពពាក្យសម្តី ប្រសិនបើអ្នកនិយាយអ្វី អ្នកនឹងធ្វើវាឲ្យបានទោះបីជាមានឧបសគ្គមករារាំងក្តី៕ ប្រភព៖ បរទេស

១៤
Inspiration

រាល់ថ្ងៃដឹងថាខ្លួនឯងជាមិត្តបែបណាអត់? រើសបង្អែមណាមួយដែលអ្នកពេញចិត្តដើម្បីដឹងថាអ្នកគឺជាមិត្តប្រភេទណា

មិត្តភក្តិគឺជាក្រុមមនុស្សដែលដែលតែងរួមទុក្ខ រួមសុខជាមួយអ្នក។ ដើម្បីដឹងថាអ្នកគឺជាមិត្តប្រភេទណា ចូររើសយកបង្អែមដែលអ្នកពេញចិត្តខាងក្រោម៖ ១. ខេកសូកូឡា ប្រសិនបើអ្នករើសយកខេកសូកូឡា អ្នកគឺជាមិត្តដែលមិនខ្លាចរអារនិងចូលចិត្តភាពផ្សងព្រេង។ អ្នកគឺជាមនុស្សដែលមិត្តរបស់អ្នកតែងតែនឹកឃើញមុនគេនៅពេលរៀបចំគម្រោងដើរលេងឬការជួបជុំផ្សេងៗ។ ២. ឈីសខេក ប្រសិនបើអ្នករើសយកឈីសខេក អ្នកគឺជាមិត្តដែលតែងតែលើកទឹកចិត្តអ្នកដ៏ទៃនិងជួយពួកគេចេញពីចិត្តមិនគិតពីសំណង។ អ្នកតែងជម្រុញមិត្តរបស់អ្នកពីក្រោយខ្នងនិងចង់ឲ្យពួកគេមានភាពជោគជ័យក្នុងជីវិត។ ៣. នំផាយ ប្រសិនបើអ្នករើសយកនំផាយ អ្នកគឺជាមិត្តស្មោះត្រង់បំផុត។ ដោយសារតែភាពមិនលម្អៀងរបស់អ្នក នាំឲ្យមិត្តអ្នកទុកចិត្តលើអ្នកនិងចាំជួយអ្នកគ្រប់ពេល។ ៤. នំខារ៉ាមែល ប្រសិនបើអ្នករើសយកនំខារ៉ាមែល អ្នកគឺជាមនុស្សដែលមិត្តតែងតែយកគំរូតាម។ គេតែងចង់បានការណែនាំពីអ្នកដោយសារអ្នកជាមនុស្សដែលមានឥទ្ធិពលនិងធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនក្នុងជីវិត។ ៥. ការ៉េម ប្រសិនបើអ្នករើសយកការ៉េម អ្នកគឺជាមនុស្សម៉ត់ចត់ មិនសាំញុំាច្រើន។ ប្រសិនបើមិត្តអ្នកធ្វើអ្វីមិនសមគួរឬមិនពេញចិត្ត អ្នកប្រាប់ត្រង់ៗតែម្តង…

១៣
Inspiration

តើអ្នកជាមនុស្សបែបណា? ម៉ូតសក់របស់អ្នកក៏អាចបង្ហាញពីអត្តចរិតពិតរបស់អ្នកបានដែរ

គេតែងនិយាយថា កុំវាយតម្លៃមនុស្សតាមតែសំបកខាងក្រៅ ប៉ុន្តែតាមពិតទៅម៉ូតសក់របស់អ្នកក៏អាចប្រាប់ពីចរិតរបស់អ្នកបានខ្លះដែរ។ សក់ខ្លី អ្នកគឺជាមនុស្សដែលពូកែទុកដាក់និងមានសណ្តាប់ធ្នាប់។ ដោយសារតែអ្នកមិនត្រូវការចំនាយពេលយូរដើម្បីថែរក្សាសក់ អ្នកអាចប្រើប្រាស់ពេលវេលាអ្នកដើម្បីធ្វើអ្វីផ្សេងដែលមានប្រយោជន៍។ សក់វែង អ្នកគឺជាមនុស្សដែលមានមន្តស្នេហ៍និងជាមនុស្សអឹមអៀនច្រើន។ យ៉ាងណាមិញ គេមានជំនឿមួយថា អ្នកដែលរក្សាសក់វែងគឺជាមនុស្សដែលត្រូវការសេរីភាពបំផុត។ សក់ហាយឡាយពណ៌ អ្នកគឺជាមនុស្សដែលគំនិតក្មេងខ្ចីនិងមិនខ្វល់ពីសម្តីរបស់អ្នកដ៏ទៃ។ អ្នកពោរពេញទៅដោយទំនុកចិត្តនិងចូលចិត្តបង្ហាញពីភាពប្លែករបស់ខ្លួន។ សក់រួញ អ្នកគឺជាមនុស្សដែលសម្បូរថាមពលនិងចូលចិត្តធ្វើអ្វីលឿនៗ។ អ្នកគឺជាមនុស្សដែលមានភាពដឹកនាំ សេចក្តីស្រលាញ់និងស្វាហាប់។ សក់ក្រង អ្នកគឺជាមនុស្សមិនសូវមាត់កនិងអៀនច្រើន។ អ្នកមិនចូលចិត្តចំណាប់អារម្មណ៍ពីអ្នកដ៏ទៃនោះទេ ដោយសារវានាំឲ្យមានភាពរំខានដល់ភាពស្ងៀមស្ងាត់របស់អ្នក។ សក់ចង អ្នកគឺជាមនុស្សដែលមមាញឺកនឹងការងារហើយជាមនុស្សដែលម៉ត់ចត់។ អ្នកមិនចូលចិត្តចំណាយពេលធ្វើរឿងដែលគ្មានប្រយោជន៍នោះទេនិងតែងយកការងារជាចម្បង៕ ប្រភព៖ បរទេស

១២
Inspiration

ឆុតម្ល៉េះ! រើសផ្កាមួយដែលអ្នកពេញចិត្តដើម្បីដឹងពីអត្តចរិតពិតរបស់អ្នក

របស់ដែលអ្នកស្រលាញ់និងពេញចិត្តសុទ្ធតែអាចសរបញ្ជាក់ពីអត្តសញ្ញាណពិតរបស់អ្នក។ ក្នុងនោះ ផ្កាដែលអ្នកចូលចិត្តក៏អាចបង្ហាញពីអត្តចរិតរបស់អ្នកផ្ទាល់ផងដែរ។ ចូរអ្នកជ្រើសរើសផ្កាណាមួយដែលអ្នកពេញចិត្តក្នុងចំណោមផ្កាទាំង៨៖ ផ្កាទី១ អ្នកគឺជាមនុស្សដែលមិនសូវខ្វល់ខ្វាយច្រើននិងជាមិត្តដ៏ស្មោះត្រង់។ អ្នកតែងធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយនិងមិនដែលធ្វើឲ្យពួកគេទាស់ចិត្តនោះទេ។ បន្ថែមពីលើនេះទៀត អ្នកគឺជាមេដឹកនាំដ៏ល្អម្នាក់ដោយសារសមាជិកក្នុងក្រុមជឿទុកចិត្តទៅលើអ្នក។ ផ្កាទី២ អ្នកគឺជាមនុស្សដែលពោរពេញទៅដោយថាមពលនិងមិនចេះនៅស្ងៀម។ អ្នកតែងធ្វើនេះធ្វើនោះ មិនចេះទំនេរដៃ ប៉ុន្តែអ្នកពូកែក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងផ្ទាល់ដែលនាំឲ្យអ្នកមិនងាយស្រ្តេសពេលធ្វើការងារនោះទេ។ ផ្កាទី៣ អ្នកគឺជាមនុស្សដែលចូលចិត្តធ្វើអ្វីមួយសន្សឹមៗនិងតាមសម្រួល។ អ្នកតែងចំណាយពេលគិតគូរបានវែងឆ្ងាយមុននឹងធ្វើការសម្រេចចិត្តទៅលើអ្វីមួយ ដើម្បីទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ ផ្កាទី៤ អ្នកគឺជាមនុស្សដែលអាចពឹងពាក់បាននៅពេលមិត្តត្រូវការជំនួយ។ អ្នកគឺជាមនុស្សដែលពូកែស្តាប់និងនិយាយលើកទឹកចិត្តអ្នកដ៏ទៃ។ ប៉ុន្តែចំពោះខ្លួនឯងវិញ អ្នកមិនងាយពឹងពាក់ទៅលើអ្នកដ៏ទៃទេដោយសារអ្នកជាមនុស្សឯករាជ្យ។ ផ្កាទី៥ អ្នកគឺជាមនុស្សដែលយកចិត្តទុកដាក់ទៅលើខ្លួនឯងច្រើន ប៉ុន្តែមិនមែនបានន័យថាអ្នកខ្វល់តែពីខ្លួនឯងលើសលុបពេកទេ។ អ្នកគ្រាន់តែមិនចង់ឲ្យមនុស្សមិនល្អចូលមករំខានក្នុងជីវិតរបស់អ្នក។ ផ្កាទី៦ អ្នកគឺជាមនុស្សដែលតែងអភិវឌ្ឃន៍ខ្លួនជានិច្ចកាល។ អ្នកគឺជាមនុស្សដែលមានគោលដៅនិងពោរពេញទៅដោយទំនុកចិត្តទៅលើខ្លួនឯង។ ផ្កាទី៧ អ្នកគឺជាមនុស្សដែលអាថ៌កំបាំងនិងមិនងាយបង្ហាញភាពពិតរបស់ខ្លួនចេញមកក្រៅនោះទេ។…

Picsart_22 06 05_10 05 59 131
ប្លែកៗ

បើកសន្លឹកបៀ៖ អានសារពីឋានលើផ្ញើរមកកាន់អ្នក នៅរយៈកន្លះឆ្នាំចុងក្រោយនេះអ្នកនឹងជួបរឿងអ្វីខ្លះ

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀលើប្រធានបទ “សារពីឋានលើផ្ញើរមកកាន់អ្នក” ថាតើនឹងមានអ្វីកើតឡើងក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ ។ របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។ សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ ទី1៖ សម្រាប់អ្នកដែលជ្រើសរើសឈុតសន្លឹកបៀទី១ សារពីឋានលើប្រាប់អ្នកថា អ្នកនៅតែស្ថិតក្នុងរង្វង់គំនិតដដែលៗដែលមិនព្រមកែប្រែ ព្រោះអ្នកធ្លាប់ធ្វើខុសឬធ្វើតាមបញ្ជាពីអ្នកដ៏ទៃ មិនថាជាគ្រួសារ មិត្តរួមការងារ ធ្វើឲ្យអ្នកស្ទើរតែក្លាយជាមនុស្សយន្តដែលចាំតែធ្វើតាមបញ្ជាគេគ្រប់ពេលទៅហើយ ម្ល៉ោះហើយអ្នកគួរផ្លាស់ប្តូរគំនិតខ្លួនឯង ដើរចេញពីអណ្តូងហើយព្យាយាមធ្វើតាមបេះដូង ថាមិនត្រូវជីវិតរបស់អ្នកអាចផ្លាស់ប្តូរពីបាតដៃទៅខ្នងដៃ ។ ទី2៖ សម្រាប់អ្នករើសឈុតសន្លឹកបៀទី2 សារពីឋានលើបាននិយាយថា មើលពីសំបកក្រៅអ្នកជាមនុស្សសប្បាយរីករាយណាស់…

New Copy
ទស្សនៈ

សារក្រើនរំឭក! អ្នកចូលចិត្តញុំាមី និងភេសជ្ជៈកំប៉ុង ទាំងនេះ គឺជាឃាតករលាក់មុខ

ខ្ញុំពិតជាមានការសោកស្តាយ និងតក់ស្លុតនូវដំណឹង នៃការបាត់បង់មនុស្សដែលខ្ញុំធ្លាប់បានស្គាល់ ព្រមទាំងជាមិត្តភក្តិ និងជាសិស្សប្អូនផង។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះគ្រួសាររបស់អ្នកទាំងពីរ ដែលបានបាត់បង់ នូវមនុស្សជាទីស្រលាញ់នៅក្នុងសមាជិកគ្រួសារ។ បើតាមខ្ញុំចាំ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ខ្ញុំបានទទួលដំណឹងមរណៈភាពរបស់មិត្តភក្តិរួមជំនាន់ជាមួយខ្ញុំឈ្មោះ Nary Kroch ដែលជានិស្សិតកំពុងសិក្សាភាសាជប៉ុន ឆ្នាំទី៤ នៃដេប៉ាតឺម៉ង់ភាសាជប៉ុន នៅវិទ្យាស្ថានភាសាបរទេស(IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណៈភាពដោយសារជំងឺ។ ខ្ញុំពិតជាមិននឹកស្មានថាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅថ្ងៃនេះ ខ្ញុំបានទទួលដំណឹងមរណៈភាពរបស់សិស្សប្អូនម្នាក់ឈ្មោះ ងន ស៊ីនឃីង ដែលជានិស្សិតកំពុងសិក្សាភាសាជប៉ុន ឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ភាសាជប៉ុន នៅវិទ្យាស្ថានភាសាបរទេស…

New
សុខភាព

សញ្ញាទាំង ៤ រំឭកជំងឺបេះដូង ចូរប្រុងប្រយ័ត្ន

ចំពោះបុគ្គលិកការិយាល័យ ជាពិសេសមិនគួរព្រងើយកន្តើយនឹងសញ្ញាខាងក្រោមនេះឡើយ ព្រោះជំងឺសរសៃឈាមបេះដូង ងាយនឹងវាយប្រហារលើមុខវិជ្ជាមួយក្រុមនេះ។ ១. ឈឺ​ទ្រូង ការឈឺចាប់ ឧ. ឈឺទ្រូង គឺជារោគសញ្ញាទូទៅបំផុតនៃជំងឺសរសៃឈាមបេះដូង។ អាំងតង់ស៊ីតេនៃការឈឺចាប់នឹងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ថប់​ដង្ហើម ពិបាក​ដក​ដង្ហើម ហើយ​អ្នក​ខ្លះ​ទៀត​មាន​អារម្មណ៍​ថា​ឈឺ​ចុក​ចាប់​ជា​បណ្ដោះ​អាសន្ន។ ស្ថានភាពនេះអាចលេចឡើងគ្រប់ពេល ទោះបីជាកំពុងសម្រាកក៏ដោយ។ ជាធម្មតា អារម្មណ៍នេះនឹងមានរយៈពេលពីរបីនាទី។ ប្រសិនបើការឈឺចាប់ខ្លាំង ហើយមិនបាត់ទៅវិញភ្លាមៗទេ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញបេះដូងភ្លាមៗ។ ផ្ទុយទៅវិញ ក្នុងករណីខ្លះ ជំងឺសរសៃឈាមបេះដូង ប្រហែលជាមិនមានសញ្ញាណាមួយដែលទាក់ទងនឹងការឈឺទ្រូងនោះទេ។ ២. ការឈឺចាប់រាលដាលដល់ដៃ សញ្ញា​រោគ​បេះដូង​លក្ខណៈ​មួយ​ទៀត​ គឺ​ការ​ឈឺ​ចាប់​ពី​បេះដូង​ដែល​មាន​ទំនោរ​ទៅ​តំបន់​ខាង​ឆ្វេង​នៃ​រាងកាយ។ ជាធម្មតា អ្នកជំងឺមានការឈឺចាប់ដៃឆ្វេង។ ៣.…

New Copy
តេស្តIQ

ឆ្នាំទាំង ៤ ឆ្លងចូលឆ្នាំថ្មី អ្វីៗនឹងប្រែជាល្អប្រសើរឡើងវិញ

ហោរាសាស្ត្រ ទស្សន៍ទាយថា បន្ទាប់ពីពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែហើយ អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ អាចទទួលបានលាភសំណាងច្រើន ហើយជីវិតនឹងរីកចម្រើន អ្វីៗនឹងប្រែជាល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ១. ឆ្នាំមមី អ្នក​កើត​ឆ្នាំមមី​ មាន​ចិត្ត​សប្បុរស​ និង​ចិត្ត​ទូលាយ។ ពួកគេមានឆន្ទៈរឹងមាំ ស្មោះត្រង់ គួរឱ្យទុកចិត្ត និងមានវិជ្ជាជីវៈច្បាស់លាស់។ បុគ្គល​នេះ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រកួត​ប្រជែង មិន​ខ្លាច​ប្រឈម​មុខ​នឹង​ការ​លំបាក និង​ឧបសគ្គ ហើយ​មាន​ចិត្ត​ចង់​រៀន​ណាស់។ នៅ​ពេល​ប្រឈម​មុខ​នឹង​ការ​លំបាក មនុស្សទាំង​នេះ​តែង​រក្សា​ចិត្ត​ស្ងប់​ និង​ចិត្ត​ត្រជាក់គ្រប់ស្ថានភាព។ តាមការទស្សន៍ទាយថា នៅថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ…

New
តេស្តIQ

២០២៣! មិនមែនជាឆ្នាំល្អ សម្រាប់អ្នកឆ្នាំទាំង ៣ នេះទេ ដូច្នេះហើយ ត្រូវតែប្រុងប្រយ័ត្ន

ហោរាសាស្ត្រ ទស្សន៍ទាយថា អ្នកឆ្នាំទាំង ៣ នេះ នឹងជួបផលលំបាកក្នុងឆ្នាំ ២០២៣ ។​ ​គួរ​ប្រយ័ត្ន​ក្នុង​កិច្ចការងារ​នីមួយៗ ចៀសវាង​បាត់បង់​លុយកាក់ និង​ទ្រព្យសម្បត្តិធ្ងន់ធ្ងរ រាសីអ្ន​កមិនល្អនោះឡើយ។ ១. ឆ្នាំជូត ឆ្នាំជូត ក្នុងឆ្នាំ ២០២៣ គេ​ព្យាករណ៍​ថា ជីវិត​អ្នកឆ្នាំ​នេះ​នឹង​ជួប​ការ​លំបាក ការងារ​មិន​ច្បាស់លាស់ ហើយ​សូម្បី​តែ​ទីផ្សារ​ក៏​រាំងស្ទះ​ដល់​ជីវិត​ដែរ ។ អ្នកឆ្នាំកណ្ដុរនឹងងាយធ្លាក់ក្នុងស្ថានភាពលំបាក ជាពិសេសជម្លោះ ឈ្លោះប្រកែកជាមួយមនុស្សជុំវិញខ្លួន និងការងារមិនអំណោយផល។ មនុស្ស​រៀបការ​ហើយ​មាន​ជម្លោះ​ច្រើន​ក្នុង​អាពាហ៍ពិពាហ៍។ ជាទូទៅនៅឆ្នាំ ២០២៣ ឆ្នាំ ជូត ងាយនឹងមានភាពចម្រូងចម្រាសខ្លាំងណាស់…

Cover Cinderella
ប្លែកៗ

ទស្សន៍ទាយពីបញ្ហាក្រោយរៀបការ ដោយជ្រើសរើសវិធីនិពន្ធរឿង Cinderella

ជីវិតរៀបការអាចហៅថាជាជីវិតជោគជ័យមួយនៅក្នុងទំនាក់ទំនងស្នេហា តែការរៀបការមិនមែន Happy Ending ដូចអ្នកគិតទេ ។ ក្រោយរៀបការអ្នកនឹងជួបរឿងជាច្រើនដែលត្រូវប្រឈមមុខ ជាពិសេសអាចនឹងមានបញ្ហានៅក្នុងទំនាក់ទំនងជីវិតប្តីប្រពន្ធក៏ដថាបាន។ តោះមកលេងហ្គេមចិត្តសាស្ត្រមួយនេះ អាចដឹងថាអ្វីជាបញ្ហាជីវិតក្រោយរៀបការរបស់អ្នក ៖ # សំណួរ៖ ប្រសិនជាអ្នកជាអ្នកនិពន្ធ តើអ្នកនឹងសរសេររឿង “Cinderella” នៅក្នុងភាគបន្ទាប់ជាសាច់រឿងបែបណា ក្នុងចំណោមសាច់រឿងទាំង ៤ខាងក្រោមនេះ ៖ A. Cinderella ឯកាម្នាក់ឯង ព្រោះព្រះអង្គម្ចាស់រវល់ជាមួយរាជកិច្ច ។ B. សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​បាន​ផ្ទុះ​ឡើង​ ហើយ Cinderella ដែលមានប្រាជ្ញា និងភាពក្លាហាន បានក្រោកឈរការពារប្រទេសជាមួយព្រះអង្គម្ចាស់…

Cover Pic 1
ប្លែកៗ

ឃើញរូបអ្វីមុនគេ អាចដឹងថាអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈបែបណា!

តោះមកធ្វើការសាកល្បងហ្គេមចិត្តសាស្រ្តមួយនេះ “តើអ្នកឃើញរូបភាពអ្វីនៅក្នុងរូបភាពនេះ” ដែលនឹងអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកបាន។ អ្នកប្រហែលជាមិនធ្លាប់ដឹងពីមុនមកទេថា រូបភាពមានលក្ខណៈសាមញ្ញតែអាចទាយចិត្តអ្នកបាន។ ដូច្នេះក្រឡេកមើលរូបភាពខាងក្រោម តើរូបភាពអ្វីដែលអ្នកបានឃើញមុនគេ ? ១. ដើមឈើ ២. សត្វស្វា ៣. សត្វតោ ៤. សត្វត្រី បន្ទាប់ពីជ្រើសរើសហើយ ចូរអានការទស្សន៍ទាយខាងក្រោមនេះ ៖ ១. ដើមឈើ អ្នកជាមនុស្សជឿជាក់លើខ្លួនឯង ដោយអ្នកតែងតែធ្វើការសម្រេចចិត្តដោយផ្អែកលើការគិតជាជាងវិចារណញាណ ហើយជារឿយៗអ្នកក៏តែងតែធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិត។ ទោះយ៉ាងណាក៏ដោយ ប្រហែលជាពេលខ្លះ អ្នកមិនចង់ធ្វើតាមអ្វីដែលអ្នកគិតថាគួរតែធ្វើទេ ព្រោះវាអាចនឹងប៉ះពាល់ដល់ចិត្ត និងសុភមង្គលមនុស្សដែលនៅជុំវិញអ្នក ដោយសារតែអ្នកត្រូវតែជ្រើសរើសអ្វីដែលអ្នក “ត្រូវធ្វើ” លើអ្វីដែលអ្នក…

Rtrt
ប្លែកៗ

តើអ្នកក្តាប់ដៃរបៀបណាមួយ អាចទាយដឹង ថាអ្នកជាមនុស្សបែបម៉េចតាំងពីដើមមក?

តាមក្បួនដំណាលពីបុរាណ គេអាចទស្សន៍ទាយពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗបាន ដោយត្រឹមតែមើលនៅការក្តាប់ដៃ ដែលអ្នកលើកមកបង្ហាញ។ តាមរយៈជម្រើសទាំង ៣ ខាងក្រោម តើអ្នកស្ថិតនៅលេខប៉ុន្មាន តោះទៅមើលនៅខាងក្រោមទាំងអស់គ្នា៖ របៀបក្តាប់ដៃទី ១ តាមក្បួនហោរាសាស្ត្រ អ្នកដែលមានរបៀបក្តាប់ដៃដូចលេខ ១ នេះ ច្រើនតែជាមនុស្សរឹងរូស តែមានការគិតវែងឆ្ងាយអំពីអនាគតរបស់ពួកគេ ពោរពេញដោយភាពឈ្លាសវៃ។ យ៉ាងណាដោយសារទេពកោសល្យពីកំណើតរបស់គេ គេរមែងអាចសម្រេចអ្វីបានតាមដែលក្តីប្រាថ្នា គ្រាន់រឿងខ្លះទាមទារពេលរាងយូរបន្តិច តែបុគ្គលនេះមិនងាយបោះបង់ឡើយ។ ក្នុងទំនាក់ទំនងស្នេហាគេចេះបត់បែន ទៅតាមដៃគូ ពោលមិនងាយឲ្យទាស់ពាក្យសម្តីទៅមកញឹកញាប់នោះទេ។ គូស្នេហ៍ណាដែលបានបុគ្គលមានប្រអប់ដៃប្រភេទនេះ ច្រើនតែសំណាង។ របៀបក្តាប់ដៃទី ២ ជាមនុស្សដែលមានភាពខ្ជិលច្រអូសបន្តិច ដូច្នេះមិនសូវចេះស្តាប់តាមពាក្យនរណានោះទេ ហើយធ្វើអ្វីចង់ធ្វើដោយខ្លួនឯង…