បើកសន្លឹកបៀ៖ អានសារពីឋានលើផ្ញើរមកកាន់អ្នក នៅរយៈកន្លះឆ្នាំចុងក្រោយនេះអ្នកនឹងជួបរឿងអ្វីខ្លះ

បើកសន្លឹកបៀ៖ អានសារពីឋានលើផ្ញើរមកកាន់អ្នក នៅរយៈកន្លះឆ្នាំចុងក្រោយនេះអ្នកនឹងជួបរឿងអ្វីខ្លះ
ការផ្សាយពាណិជ្ជកម្ម

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀលើប្រធានបទ “សារពីឋានលើផ្ញើរមកកាន់អ្នក” ថាតើនឹងមានអ្វីកើតឡើងក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ ។

បើកសន្លឹកបៀ៖ អានសារពីឋានលើផ្ញើរមកកាន់អ្នក នៅរយៈកន្លះឆ្នាំចុងក្រោយនេះអ្នកនឹងជួបរឿងអ្វីខ្លះ
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

របៀបចាប់ផ្តើម

ការផ្សាយពាណិជ្ជកម្ម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

ការផ្សាយពាណិជ្ជកម្ម

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

ការផ្សាយពាណិជ្ជកម្ម
Picsart_22 06 05_09 58 28 398
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទី1៖ សម្រាប់អ្នកដែលជ្រើសរើសឈុតសន្លឹកបៀទី១ សារពីឋានលើប្រាប់អ្នកថា អ្នកនៅតែស្ថិតក្នុងរង្វង់គំនិតដដែលៗដែលមិនព្រមកែប្រែ ព្រោះអ្នកធ្លាប់ធ្វើខុសឬធ្វើតាមបញ្ជាពីអ្នកដ៏ទៃ មិនថាជាគ្រួសារ មិត្តរួមការងារ ធ្វើឲ្យអ្នកស្ទើរតែក្លាយជាមនុស្សយន្តដែលចាំតែធ្វើតាមបញ្ជាគេគ្រប់ពេលទៅហើយ ម្ល៉ោះហើយអ្នកគួរផ្លាស់ប្តូរគំនិតខ្លួនឯង ដើរចេញពីអណ្តូងហើយព្យាយាមធ្វើតាមបេះដូង ថាមិនត្រូវជីវិតរបស់អ្នកអាចផ្លាស់ប្តូរពីបាតដៃទៅខ្នងដៃ ។

Picsart_22 06 05_10 01 11 613
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទី2៖ សម្រាប់អ្នករើសឈុតសន្លឹកបៀទី2 សារពីឋានលើបាននិយាយថា មើលពីសំបកក្រៅអ្នកជាមនុស្សសប្បាយរីករាយណាស់ ប៉ុន្តែអ្នកជាមនុស្សពូកែលាក់អារម្មណ៍ដែលមិនអាចប៉ាន់ស្មានបានថាអ្នកកំពុងគិតអ្វី ចំពោះខ្លួនអ្នកអាចជាផលអវិជ្ជមាន ព្រោះវាអាចបង្កជាភាពស្ត្រេសកកកុញ ហើយអាចធ្វើអោយសុខភាពផ្លូវចិត្តរបស់អ្នកចុះខ្សោយ ដូច្នេះហើយនៅពេលដែលអ្នកមានអារម្មណ៍មិនសប្បាយចិត្ត សូមព្យាយាមបន្ធូរអារម្មណ៍ឬពិគ្រោះជាមួយមនុស្សជុំវិញខ្លួន ដើម្បីរកដំណោះស្រាយល្អមកវិញ ត្បិតវាលំបាកនឹងធ្វើតែនេះជាចំណុចមួយដែលអ្នក​ត្រូវតែគិតគូ ។

ការផ្សាយពាណិជ្ជកម្ម
Picsart_22 06 05_10 01 40 951
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទី3៖ សម្រាប់អ្នកដែលជ្រើសរើសឈុតសន្លឹកបៀទី3 សារពីឋានលើផ្ញើរមកថា អ្នកជាមនុស្សត្រង់និងយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន តែអ្នកគួរតែមើលឱ្យស៊ីជម្រៅពីមនុស្ស ព្រោះមនុស្សដែលមករកអ្នក ពេលខ្លះល្អតែខាងមុខលុះក្រោយខ្នងបែរជាលួចចាក់អ្នកទៅវិញ អ្នកខ្លះមកប្រើភាពស្មោះត្រង់ជាមួយអ្នកដើម្បីទាញយកប្រយោជន៍ពីអ្នកតែប៉ុណ្ណោះ ដូច្នេះអ្នកត្រូវចេះជ្រើសរើសនរណាម្នាក់ដែលអ្នកអាចទុកចិត្តបាន ម្យ៉ាងទៀតចំពោះពាក្យសម្តីត្រង់ទៅត្រង់មករបស់អ្នកពេលខ្លះវាធ្វើឲ្យខ្វះទឹកដម ធ្វើឲ្យមានកំហុសឆ្គងដោយសារសម្តីត្រង់ៗពេក ចូលព្យាយាមប្រើពាក្យទន់ភ្លន់តាមដែលអាចធ្វើបាន វាអាចធ្វើឲ្យជីវិតរបស់អ្នកកាន់តែងាយស្រួលជាងនេះ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម