តាមក្បួនដំណាលពីបុរាណ គេអាចទស្សន៍ទាយពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗបាន ដោយត្រឹមតែមើលនៅការក្តាប់ដៃ ដែលអ្នកលើកមកបង្ហាញ។ តាមរយៈជម្រើសទាំង ៣ ខាងក្រោម តើអ្នកស្ថិតនៅលេខប៉ុន្មាន តោះទៅមើលនៅខាងក្រោមទាំងអស់គ្នា៖
របៀបក្តាប់ដៃទី ១

តាមក្បួនហោរាសាស្ត្រ អ្នកដែលមានរបៀបក្តាប់ដៃដូចលេខ ១ នេះ ច្រើនតែជាមនុស្សរឹងរូស តែមានការគិតវែងឆ្ងាយអំពីអនាគតរបស់ពួកគេ ពោរពេញដោយភាពឈ្លាសវៃ។ យ៉ាងណាដោយសារទេពកោសល្យពីកំណើតរបស់គេ គេរមែងអាចសម្រេចអ្វីបានតាមដែលក្តីប្រាថ្នា គ្រាន់រឿងខ្លះទាមទារពេលរាងយូរបន្តិច តែបុគ្គលនេះមិនងាយបោះបង់ឡើយ។
ក្នុងទំនាក់ទំនងស្នេហាគេចេះបត់បែន ទៅតាមដៃគូ ពោលមិនងាយឲ្យទាស់ពាក្យសម្តីទៅមកញឹកញាប់នោះទេ។ គូស្នេហ៍ណាដែលបានបុគ្គលមានប្រអប់ដៃប្រភេទនេះ ច្រើនតែសំណាង។
របៀបក្តាប់ដៃទី ២

ជាមនុស្សដែលមានភាពខ្ជិលច្រអូសបន្តិច ដូច្នេះមិនសូវចេះស្តាប់តាមពាក្យនរណានោះទេ ហើយធ្វើអ្វីចង់ធ្វើដោយខ្លួនឯង ពោលគឺដើរតាមបេះដូង ជាងមតិរបស់មនុស្សជុំវិញខ្លួន។
ទន្ទឹមគ្នានេះ ដោយសារភាពរឹងរូសរបស់គេខ្លាំងពេក ទើបនាំឲ្យការសម្រេចគោលដៅក្នុងជីវិត ច្រើនតែបរាជ័យ។ ដោយឡែកក្នុងទំនាក់ទំនងស្នេហា អ្នកគឺជាមនុស្សដែលឈ្លក់វង្វេងខ្លាំងនឹងដៃគូ ហេតុហ្នឹងហើយទើបធ្វើឲ្យស្នេហាមានភាពនឹងន មិនងាយបែកបាក់ឡើយ។
របៀបក្តាប់ដៃទី ៣

អ្នកដែលមានរបៀបក្តាប់ដៃដូចលេខ ៣ នេះ គឺរមែងជាមនុស្សរឹងមាំ ហើយតែងតែមានថាមពលរីករាយក្នុងជីវិត នោះក៏អរគុណនូវរបៀបគិតពោរពេញដោយភាពវិជ្ជមានរបស់គេ។ ក្នុងជីវិតបុគ្គលនេះ រមែងបំផុសឲ្យទៅអ្នកជុំវិញខ្លួន នៅគំនិតយោបល់ល្អៗ និយាយទៅមានភាពជាអ្នកដឹកនាំពីធម្មជាតិតែម្តង។
នៅកន្លែងធ្វើការ គឺធ្វើយកលទ្ធផលល្អបំផុត មិនលំៗឲ្យតែសម្រេចបាននោះទេ។ ទន្ទឹមនឹងការដែលចង់បានភាពល្អឥតខ្ចោះខ្លាំងនេះពេក ក៏នាំឲ្យទំនាក់ទំនងស្នេហារបស់ពួកគេ ពេលខ្លះពិបាកនឹងរកដៃគូច្បាស់លាស់បន្តិចដែរ ព្រោះមិនងាយមានមនុស្សត្រូវនឹងតម្រូវការដែលគេចង់បានឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

