
ចង់រាំក្រោមភ្លើងពណ៌មួយណា អាចដឹងថាអ្នកមានចំណុចពិសេសអ្វីដែលមនុស្សគ្រប់គ្នាចាប់អារម្មណ៍
តើអ្នកធ្លាប់ចង់ឡើងឆាកតន្ត្រី ឬចង់រាំនៅក្លឹបរាត្រីទេ? នៅថ្ងៃនេះ គ្រាន់តែអ្នកជ្រើសរើសឆាកភ្លើងពណ៌ ដែលអ្នកចង់រាំនោះ អ្នកអាចដឹងចំណុចពិសេសមួយនៅក្នុងខ្លួនអ្នក ដែលជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា ។ សំណួរ៖ តើអ្នកចង់បានពន្លឺពណ៌អ្វីនៅលើឆាករបស់អ្នកក្នុងចំណោមភ្លើងពណ៌ទាំង ៤ ខាងក្រោមនេះ ? តើអ្នកជ្រើសរើសមួយណា? តោះមើលលទ្ធផលទាំងអស់គ្នា ៖ A. ជាមនុស្សឆេវឆាវ តែទៀងត្រង់ ប្រសិនបើអ្នកជ្រើសរើសពន្លឺ ” ក្រហម ” អ្នកជាមនុស្សមានមនោសញ្ចេតនាច្រើន ហើយអ្នកចូលចិត្តធ្វើរឿងដ៏អស្ចារ្យ។។ តែអ្នកជាមនុស្សដែលរាងឆេវឆាវបន្តិច តែមិនបានធ្វើឱ្យមនុស្សណាម្នាក់មានភាពក្តៅក្រហាយទេ ដែលជាហេតុធ្វើឱ្យអ្នកទទួលបានការចាប់អារម្មណ៍ថាអ្នកជា “មនុស្សឆេវឆាវ និងត្រង់” ពីអ្នកជុំវិញខ្លួន។ ពេលខ្លះអ្នកប្រហែលជាត្រូវតែចៀសវាងភាពឆេវឆាវខ្លះទើបជារឿងល្អ…











