គេម្នាក់នោះស្រលាញ់ឬមិនស្រលាញ់? គេមានចិត្តឲ្យយើងពិត ឬគ្រាន់តែអធ្យាស្រ័យល្អ? តោះទៅតេស្តមើលបន្តិចមើល៍

គេម្នាក់នោះស្រលាញ់ឬមិនស្រលាញ់? គេមានចិត្តឲ្យយើងពិត ឬគ្រាន់តែអធ្យាស្រ័យល្អ? តោះទៅតេស្តមើលបន្តិចមើល៍
ការផ្សាយពាណិជ្ជកម្ម

លួចស្រលាញ់គេ តែគេធ្វើដូចជាមិនដឹងអីសោះ មិនដឹងថាគេមានចិត្តឲ្យយើងឬអត់? កាលដែល​និយាយ​ញឹកញាប់​បែប​នេះ គេ​មាន​ចិត្ត​ឲ្យ​យើង ឬ​ដោយ​សារ​តែ​គេ​ជា​មនុស្ស​មាន​រាក់ទាក់​? អញ្ចឹងកុំឆ្ងល់ច្រើនទៀត តោះមកតេស្តមើលទាំងអស់គ្នា ។

គេម្នាក់នោះស្រលាញ់ឬមិនស្រលាញ់? គេមានចិត្តឲ្យយើងពិត ឬគ្រាន់តែអធ្យាស្រ័យល្អ? តោះទៅតេស្តមើលបន្តិចមើល៍
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

ការផ្សាយពាណិជ្ជកម្ម
Picsart_22 06 07_09 00 38 540
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទី1៖ គេជាមនុស្សចិត្តល្អ និស្ស័យល្អ គេមិនដែលចង់ធ្វើឱ្យយើងខកចិត្តទេ ទើបគេ​និយាយ​ជាមួយ​អ្នក​ក្នុង​លក្ខណៈ​រាក់ទាក់
បើនិយាយឲ្យខ្លីទៅ តាមពិតគេមិនបានគិតអ្វីទាំងអស់ គេគ្រាន់តែជាមនុស្សល្អបែបនេះឯង ។

Picsart_22 06 07_09 01 49 181
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទី2៖ គេស្ទើរតែមានបេះដូងឲ្យអ្នកហើយ អ្នកប្រហែលជាត្រូវតាមគេឲ្យកិតបន្តិច គួរបង្កើនកម្រិតនៃការបញ្ចេញមតិឱ្យគេមើលឃើញកាន់តែច្បាស់បន្តិច តាមពិតទៅគេចាប់អារម្មណ៍អ្នកណាស់ហើយតែងតែរង់ចាំអ្នកទៀត គ្រាន់​តែ​គេចង់​ពិនិត្យ​ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់​បន្តិច ដូច្នេះបានឬមិនបាន អាស្រ័យលើសមត្ថភាពអ្នកហើយ ។

ការផ្សាយពាណិជ្ជកម្ម
Picsart_22 06 07_09 02 58 620
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទី3៖ ​ជា​មនុស្ស​មាន​ភាពរាក់ទាក់​ល្អ​មែនទែន គេអាចមានម្ចាស់បេះដូង ឬអ្នកកំពុងនិយាយៗគ្នាជាមួយនរណាម្នាក់រួចទៅហើយក៏ថាបាន គេ​និយាយ​ជាមួយ​អ្នកដើម្បីរក្សា​មិត្តភាព​តែ​ប៉ុណ្ណោះ ដូច្នេះនៅក្នុងការសន្ទនានឹងមានតែការងារ ឆ្លើយ​តប​តាម​ឥរិយាបថ​ផ្សេងៗ ។

Picsart_22 06 07_09 03 56 702
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទី4៖ គេ​មាន​បេះដូង​ឲ្យ​អ្នកពេញប្រៀប ណាស់តែ​អ្នក​ទេតើដែលគិត​ច្រើន ឆ្ងល់រហូតថាតើ​គេ​នឹង​មាន​ចិត្ត​ឲ្យខ្លួនដែរឬ​​ទេ? អេ៎ ឬ​នៅ​តែ​មិនទាន់មានចិត្ត? វិលវល់ទៅមកៗ តាមពិតទៅទំនាក់ទំនងរបស់អ្នកកំពុងដំណើរការយ៉ាងល្អនៅពេលនេះរៀងៗខ្លួនសុទ្ធតែមានចិត្តដូចគ្នា ឈប់គិតថាគេមិនចូលចិត្តយើងទៅ ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម