កូនជ្រូកតូចទាំង ៣ ក្បាល វាបានក្លាយជាតម្រុយដែលនាំឲ្យយើងមានការប្រុងប្រយ័ត្ន ឬត្រៀមលក្ខណៈទុកជាមុនផងដែរ អំពីរឿងដែលប្រុងនឹងកើតក្នុងជីវិត។
តាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកធ្វើការជ្រើសរើសមួយក្នុងចំណោមកូនជ្រូកទាំង ៣ ដូចបង្ហាញខាងក្រោម រួចសឹមទៅផ្ទៀងផ្ទាត់ចម្លើយ៖
កូនជ្រូកទី ១
អ្នកនឹងទទួលបានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកើតចេញពីមិត្តភក្តិ ឬសាច់ញាតិរបស់អ្នក។ យ៉ាងណាយើងបញ្ជាក់ម្តងទៀត វាមិនមែនជាដំណឹងអាក្រក់អ្វីទេ គ្រាន់តែជារឿងភ្ញាក់ផ្អើលប៉ុណ្ណោះ ជារួមទៅពួកគេពុំបានពាំនាំបញ្ហាអ្វីមកដល់អ្នកឡើយ។
កូនជ្រូកទី ២

អ្នកនឹងសុខៗស្រាប់តែមានអារម្មណ៍ សោកស្តាយនៅអតីតកាលដែលបានហួស កំហុសដែលបានសាង អ្នកគិតថា អ្នកមិនធ្វើបែបហ្នឹងទេ។ យ៉ាងណារឿងវាក៏បានកន្លងហួសទៅហើយ អតីតកាលក៏នៅតែជាអតីតកាល ហើយពេលវេលាវានៅតែដើរទៅមុខជានិច្ច ដូច្នេះមានតែអ្នកខ្លួនឯងទេ ដែលអាចជួយខ្លួនឯងលើការទាញខ្លួនចេញពីអតីតកាលនោះបាន។
កូនជ្រូកទី ៣
អ្នកនឹងទទួលបានភាពរីករាយនៅពេលដ៏ខ្លីខាងមុខ អ្នកត្រៀមខ្លួននឹងរីករាយជាមួយពេលវេលាដ៏ល្អនោះទៅ។ សូមជូនពរឲ្យវាអាចកើតឡើងញឹកញាប់ អ្នកពេលនេះធ្វើបានល្អហើយ អ្នកខិតខំប្រឹងប្រែងច្រើនហើយ ក៏ដល់ពេលគ្រប់យ៉ាងល្អៗត្រូវតបស្នងមកដល់អ្នកវិញដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

