កុំចេះតែហ៊ាន! ធ្វើយ៉ាងដូចម្តេចទើបអ្នកដឹងថា ស្បែកជើងNike របស់អ្នកជាស្បែកជើងពិតឬក្លែងក្លាយ?

២២
ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនNike គឺជាក្រុមហ៊ុនដែលលក់ផលិតផលដាច់ខ្លាំង ហើយរកបានចំណូលច្រើន ក្នុងចំណោមក្រុមហ៊ុនBrand ដទៃទៀត។ តែនៅក្នុងនោះក៏មានផលិតករជាច្រើន ដែលតែងតែព្យាយាមផលិតសម្ភារៈឱ្យស្រដៀងទៅនឹងផលិតផលដើមរបស់ក្រុមហ៊ុនNike។​

E4h2x56tjad61
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលខ្លះវាងាយស្រួលក្នុងការកំណត់ចំណាំថាផលិតផលណាជារបស់ពិតឬក្លែងក្លាយ ក៏ប៉ុន្តែដោយហេតុតែផលិតករផ្សេងៗទៀតកាន់តែមានជំនាញក្នុងការក្លែងបន្លំផលិតផល នោះយើងអាចពិបាកក្នុងការកំណត់ថា តើវាជាផលិតផលពិតប្រាកដ ឬជាផលិតផលក្លែងក្លាយ។​

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះនេះជារបៀបដែលយើងអាចវិនិច្ឆ័យពីភាពខុសគ្នារវាងស្បែកជើងNikeពិត និងក្លែងក្លាយ៖

១. ការមើលជាក់ស្តែងទៅលើសាច់ក្រណាត់ ឬសាច់របស់ស្បែកជើង
ជាបឋម យើងអាចពិនិត្យទៅលើថ្នេរនៃស្បែកជើងនោះ។​ បើសិនជាមានថ្នេរវាច ដេរមិនស្អាត ឬផុយនោះវាជារបស់ក្លែងបន្លំ ព្រោះក្រុមហ៊ុន Nike ផលិតស្បែកជើងដោយគោរពតាមស្តង់ដាខ្ពស់។ យើងក៏អាចស្ទាបទៅលើសាច់ស្បែកជើងជាក់ស្តែងបានដែរ។​ បើសិនជាសាច់នោះទន់ ងាយស្រួលបត់បែន នោះវាជាស្បែកជើងពិតពីក្រុមហ៊ុន តែបើសិនជាសាច់របស់វារឹង ឬពិបាកក្នុងការបត់បែន នោះបានន័យថាវាជាផលិតផលក្លែងក្លាយហើយ។

ការផ្សាយពាណិជ្ជកម្ម
Look_at_the_material_2564_0_600
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ការពិនិត្យលេខកូដ SKU

លេខកូដ SKU នេះជាលេខកូដដែលក្រុមហ៊ុនប្រើប្រាស់ដើម្បីតាមដានស្បែកជើងរបស់ខ្លួន។​ លេខកូដនេះគឺមាននៅពីក្រោមអណ្តាតស្បែកជើង។ បើលេខកូដនេះផ្ទៀងផ្ទាត់ជាមួយលេខកូដប្រអប់ នោះវាជារបស់ពិត។​ តែទោះបីជាអ្នកលក់នោះអាចនិយាយថាច្រឡំប្រអប់ក៏ដោយ ក៏ស្បែកជើងរបស់អ្នកអាចមានភាគរយច្រើនដែលអាចជារបស់ក្លែងក្លាយដែរ។

ការផ្សាយពាណិជ្ជកម្ម
Stock_keeping_number_2564_1_600
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. បត់បាតស្បែកជើង

បើអ្នកបត់បាតស្បែកជើងពិតរបស់Nike អ្នកនឹងឃើញថាស្បែកជើងនោះងាយនឹងត្រឡប់មកទម្រង់ដើមវិញក្នុងរយៈពេលខ្លីបំផុត ព្រោះវាធ្វើមកពីសម្ភារៈប្រភេទ Phylon ដែលទន់ ស្រាល ងាយស្រួលបត់បែន ហើយងាយនឹងត្រឡប់មកទម្រង់ដើមវិញបាន។​ តែបើវាមិនត្រឡប់មកសភាពដើមវិញភ្លាមៗក្រោយពេលបត់រួចទេ នោះវាជាស្បែកជើងក្លែងក្លាយ ដែលភាគច្រើនធ្វើមក​ពីកៅស៊ូ BRS-1000។

ការផ្សាយពាណិជ្ជកម្ម
Are_the_shoes_made_of_phylon_2564_2_600
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ការពិនិត្យមើលផ្លាកក្រោមអណ្តាតស្បែកជើង

ស្បែកជើងNike ពិតប្រាកដតែងតែមានផ្លាកដេរភ្ជាប់ជាមួយបាតស្បែកជើង ហើយភាគច្រើនមានសរសេរ website ពិតរបស់Nike គឺ “nikebetterworld.com” ជាពណ៌ស លើផ្ទាំងពណ៌ខ្មៅតូចមួយ។ តែបើផ្លាកនោះមិនដេរភ្ជាប់ ឬសរសេរត្រឹម Made in China នោះវាជារបស់ក្លែងក្លាយហើយ។​

ការផ្សាយពាណិជ្ជកម្ម
Check_your_nike_label_2564_3_600
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ចំពោះការកុម្ម៉ង់ Online

ចំពោះការកុម្ម៉ង់ Online យើងមិនអាចដឹងទេថាសាច់ ឬគុណភាពរបស់វាយ៉ាងណានោះទេ។ ប៉ុន្តែយើងគួរតែបញ្ជាក់ថាវាមានប្រអប់ត្រឹមត្រូវ ព្រមទាំងតម្លៃដែលសាកសមទៅនឹងស្បែកជើងនោះ។ យើងក៏អាចពិនិត្យរូបថតនោះបញ្ចាក់ថាវាមិនមែនជារូបដែលដកស្រង់ចេញពីអុីនធើណេត៕

ការផ្សាយពាណិជ្ជកម្ម
How_expensive_are_they_2564_7_600
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម