ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Kh Kbeng
សង្គម

គួរយល់ដឹង! ​តើកូនខ្មែរប៉ុន្មាននាក់ស្គាល់ពីការវិវឌ្ឍន៍នៃវិស័យសិល្បៈសំណង់ក្បឿនបុរាណខ្មែរ

ក្បឿងខ្មែរត្រូវបានគេដឹងថាមានជាយូរលង់ណាស់មកហើយ ​ដែលមានតាំងក្បឿនពីសំណង់ឈើ ​រហូតដល់ថ្ម និងតួប្រាសាទផងដែរ។ ​ដោយក្បឿងខ្មែរ ជាកេរមរតកមួយដូចគ្នាដែរនឹង ក្រណាត់សូត្រហូល ផាមួង ដែលសំគាល់ពីអត្តសញ្ញាណរបស់ជាតិខ្មែរ មានអាយុកាលច្រើនណាស់មកហើយ ជាទូទៅប្រជាពលរដ្ឋខ្មែរតែងប្រើប្រាស់ ក្បឿងសម្រាប់ក្រាល ដំបូលផ្ទះ ដំបូលកុដ ដំបូលវិហារជាដើម។ ជាទូទៅក្បឿងខ្មែរបុរាណ មានរាងជាស្រកានាគ គឺតំណាងអោយខ្មែរដែលជាពូជនាគ ដោយខ្មែរយើងមានពាក្យគន្លាស់មួយថា (ក្បឿងពាក់ក្រាល) ជាដំបូល យើងអាចគន្លាស់ពាក្យនេះមកវិញគឺ (ក្បាលពាក់គ្រឿង)។ ជាធម្មតាប្រជាជនសាមញ្ញមិនមានលទ្ធិភាពនឹងពាក់គ្រឿងម្កុដនោះទេ។ ក្បាលពាក់គ្រឿង គឺតំណាងម្ដុដស្ដេច បឋមក្សត្រ។ ទីណាមានដំបូលប្រកក្បឿងខ្មែរដែលជាក្បឿងស្រកានាគនោះ ទីនោះឯងដែលផ្ដល់សុខដល់អ្នកដែលជ្រកក្រោមម្លប់ដំបូលគ្រឿង ដែលបុព្វបុរសខ្មែរបានសាងស្នាដៃនឹងបន្សល់ទុកនូវតម្លៃវប្បធម៌ សម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបានសម្បត្តិកូនខ្មែរជំនាន់ក្រោយ។ តើលោកអ្នកយល់ពីសំណង់បុរាណខ្មែរបានប៉ុន្មានភាគរយដែរក្នុងនាមជាកូនខ្មែរ?…

Cover Ondet
ដើរកម្សាន្ត

ថ្មីប្លែកទៀតហើយ! ​រីហ្សតកោះអណ្តែតប្របមាត់ទឹកខេត្តកោះកុង ​ឃើញរូបចង់តែទៅគេងកម្សាន្តមួយយប់

កោះកុង៖ ខេត្តកោះកុង ​គឺជាខេត្តដែមដីកោះខណ្ឌចែកដោយសមុទ្រ ​និងដងព្រែកនានា  បង្កើតបានជាខេត្តដែលមានអំណោយផលទេសចរណ៍ផ្នែកផ្លូវទឹក​ ជួរភ្នំ ​ទឹកជ្រោះ និងព្រៃកោងកាង ​ស្រស់ស្អាតគួរជាទីកម្សាន្តអារម្មណ៍ ​ហើយរហូតមកដល់ពេលនេះក៏មានទីកន្លែងកម្សាន្ត ​និងរីហ្សតជាច្រើនបានបើកដំណើរការជាបន្តបន្ទាប់ដើម្បីស្វាគមន៍អ្នកទេសចរណ៍មកសម្រាកដើម្បីបំបាត់ក្តីនឿយហត់ផងដែរ។ ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំរីហ្សតមួយកន្លែងនៅក្នុងខេត្តកោះកុង ដែលត្រូវបានគេពេញនិយមទៅសម្រាកកម្សាន្តព្រោះតែមានបរិយាកាសស្រស់ស្អាត ​ស្ងប់ស្ងាត់ ​ជាមួយធម្មជាតិពិតៗនោះគឺ រីហ្សតកោះអណ្ដែត (Koh Andet Eco Resort)។ រីហ្សតកោះអណ្តែត ​គឺជារីហ្សតបែបអេកូមួយ ​ដែលមានសង់បន្ទប់ស្នាក់នៅបែបជនបទ ​ប្របមាត់ទឹក ​តែមានភាពស្រស់ស្អាតទំនើបនៅក្នុងផ្នែកបន្ទប់ខាងក្នុងមិនចាញ់សណ្ឋាគារទំនើបនានាឡើយ ពោលគឺបរិយកាសស័ក្តសមសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងធម្មជាតិពិតៗ ដើម្បីបន្ធរភាពតានតឹង…

Cover Cam
ដើរកម្សាន្ត

វែបសាយទេសចរណ៍បរទេសដ៏ល្បីមួយ ​បង្ហាញហេតុផលទាំង ​១៣ ដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជាឱ្យបានម្តងក្នុងមួយជីវិត

ប្រទេសកម្ពុជាគឺជាប្រទេសដែលសម្បូរទៅដោយសម្បត្តិជាច្រើនអនេក​​ទាំងសម្បត្តិធម្មជាតិ និងវប្បធម៌ផ្នែកវប្បធម៌  ជាពិសេសគឺប្រាង្គប្រាសាទអង្គរ ​ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញផងដែរ។ ​ដោយហេតុនេះហើយបានជាក្នុងមួយឆ្នាំ ​កម្ពុជាបានស្រូបទាញចំនួនភ្ញៀវទេសចរណ៍រាប់លានអ្នកមកកម្សាន្តមិនចេះដាច់។ នៅក្នុងនោះសូម្បីតែវែបសាយទេសចរណ៍បរទេសដ៏ល្បី Culture  Trips  ក៏បានសរសេរអត្ថបទដ៏ទាក់ទាញមួយជួយផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកខ្មែរផងដែរ។ ទាំងនេះជាហេតុផលទាំង ​១៣យ៉ាងដែលវែបសាយបរទេស ​បានរៀបរាប់ពីមូលហេតុដែលភ្ញៀវទេសចរណ៍ត្រូវតែមកលេងប្រទេសកម្ពុជា ៖ ១. ប្រាសាទអង្គរវត្ត៖ ​កម្ពុជាយើងមានប្រាសាទអង្គរវត្ត ​ជាប្រាសាទអច្ឆិរយៈ ​ដ៏អស្ចារ្យចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក  ដែលមានភាពប្រណីតស្រស់ស្អាត និងអស្ចារ្យខ្លាំងលើលោក។ ២. ស្នាមញញឹម និងភាពរួសរាយ៖  ប្រជាជនខ្មែរត្រូវបានពិភពលោកទទួលស្គាល់ថា ​ជាប្រទេសដែលមានស្នាមញញឹមស្រស់ស្អាតស្មោះត្រង់ចេញពីចិត្ត ​ជាប្រជាជនមានភាពរួសរាយ ​និងចេះជួយយលអាសារគ្នាទៅវិញទៅមក។ ៣. ប្រជុំកោះស្រស់ស្អាតមិនទាន់កែច្នៃ៖ ​ឆ្នេរសមុទ្រ ​និងបណ្តុំកោះនៅស្រុកខ្មែរ​​ត្រូវបានគេដឹងថាមានភាពស្រស់ស្អាតពីធម្មជាតិ…

Cover Old Khmer
សង្គម

ខ្មែរមិនស្គាល់ខ្លួនឯងឱ្យអ្នកណាមកស្គាល់? កម្របានឃើញមែន ​រូបភាពសិល្បៈវប្បធម៌របាំ និងជីវភាពរស់នៅរបស់ខ្មែរបុរាណក្នុងអំឡុងឆ្នាំ ១៨៣៨ ដល់ឆ្នាំ ១៨៧៩ ពិតជាអស្ចារ្យខ្លាំង

ប្រទេសកម្ពុជា ​គឺជាប្រទេសដែលមានប្រវត្តិរុងរឿងសម្បូរសប្បាយខ្លាំង ​ថែមទាំងជាជាចក្រភពដ៏ធំ និងរីកចម្រើនខ្លាំងមួយ ​ក្នុងចំណោមចក្រភពធំៗលើពីភពលោកផងដែរនាសម័យបុរាណ។ ភាពរុងរឿងរីកចម្រើន ទាំងជីវភាពរស់នៅ  អរិយធម៌ ​វប្បធម៌ និងសិល្បៈខ្មែរ នៅក្នុងសម័យមុន ​ត្រូវបានមនុស្សបុរាណបានចារនៅលើផែនចម្លាក់នានាលើប្រាសាទបុរាណដែលបន្តឱ្យកូនខ្មែរជំនាន់មុន។ ជាក់ស្តែងនៅក្នុងយុគសម័យដែលបច្ចេកវិទ្យាបានចាប់ផ្តើមរីកចម្រើន ​ជាសំណាងល្អ ​ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ​ត្រូវបានផ្តិតទុកនៅក្នុងម៉ាស៊ីនថតរបស់ពួកជនលោកខាងលិច ​ជាពិសេសគឺរបស់ជនជាតិបារាំងតែម្តង  ថែមទាំងបានរក្សាទុកជាឯកសារមកទល់បច្ចុប្បន្នផងដែរ។ នៅក្នុងនោះ ​រូបភាពទាក់ទងនឹងជីវភាព ការរស់នៅ  សិល្បៈ វប្បធម៌ និងរបាំខ្មែរ ត្រូវបានផ្តិតរូបទុកក្នុងអំឡុងឆ្នាំ ១៨៣៨ ដល់ឆ្នាំ ១៨៧៩ ​ត្រូវបានផ្សព្វផ្សាយឡើងវិញ ​ឃើញថាប្រទេសកម្ពុជាយើងពិតជាមានភាពរីកចម្រើន ទាំងការរស់នៅ ​និងសិល្បៈវប្បធម៌ផូរផង់រីកចម្រើនខ្លាំងមែនទែន…

Cover Neak
ដើរកម្សាន្ត

រឿងមួយចំនួនដែលកូនខ្មែរប្រហែលជាមិនធ្លាប់បានដឹងពី ​« ប្រាសាទនាគព័ន្ធ ​»

ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពោធិសត្វ លោកេស្វរៈ (ព្រះពុទ្ធសាសនាមហាយាន) និងព្រះពុទ្ធស្ដេចថ្នាំនាម ភែសជ្យគុរុ។ ប្រាសាទនេះមានទីតាំងឋិតនៅចំកណ្ដាលបារាយណ៍ « ជ័យតដាក » (Jayatataka) ដែលបារាយណ៍នេះមានទទឹង ៩០០ម និងបណ្ដោយប្រវែង ៣,៥០០ម ។ ប្រាសាទនេះសាងសង់ឈរលើអ័ក្សតែមួយនឹងប្រាសាទព្រះខ័ន ។ វាត្រូវគេសាងសង់ឡើងនៅលើកោះសិប្បនិម្មិតដែលមាន ៣៥០ម ក្នុងមួយជ្រុងៗ ព្រមទាំងមានកាំជណ្ដើរថ្មបាយក្រៀម និងរចនាដោយបង្កាន់ដៃ ។ កំពែងដី ដែលមានប្រវែង ៣៤០ម ក្នុងមួយជ្រុង បានត្រូវគេសង់ព័ទ្ធជុំវិញប្រាសាទ។…

Cover Flower
ដើរកម្សាន្ត

ឡូយកប់រដូវការចំការស្បៃរឿងជើងភ្នំសំពៅថ្មី ​សម្រាប់ថ្ងៃឆ្លងឆ្នាំស្អាតអស់ទាស់ ​ថែមទាំងមានកន្លែងជួបជុំគ្នាទល់ភ្លឺទៀត

បាត់ដំបង៖ ខេត្តបាត់ដំបង ​គឺជាខេត្តទេសចរណ៍ដ៏ល្បីមួយ ​ដែលមានទីកន្លែងប្រវត្តិសាស្រ្ត និងទេសភាពភ្នំតូចធំសម្រាប់ដើរកម្សាន្តស្ទើរតែរាប់មិនអស់ ​សុទ្ធតែមានភាពស្រស់ស្អាតបរិយាកាសស្រស់ស្រាយជាច្រើនកន្លែង។ នៅក្នុងនោះ ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ  ត្រូវបានគេដឹងថាជាកន្លែងកម្សាន្តដ៏ពិសេសមួយសម្រាប់អ្នកបាត់ដំបង ​និងអ្នកទេសចរណ៍មកពីគ្រប់ទិសទីផងដែរ ​ដោយទីនោះមានផ្ទៃដីទំហំធំដាំទៅដោយផ្កាស្បៃរឿងជាច្រើនដើម និងដើមផ្កាជាច្រើនដើមទៀត ផ្តល់នូវទេសភាពលឿងខ្ចីដូចក្រាលព្រំមាស។ ថ្មីៗនេះផងដែរ ​ចំការស្បៃរឿងត្រូវបានគេដាំលម្អថ្មី ​និងកាន់តែមានចំនួនច្រើនជាងមុន មានទេសភាពស្រស់ស្អាតមែនទែនដើម្បីស្វាគមន៍ភ្ញៀវមកកម្សាន្តនៅក្នុងរដូវការថ្មី ពិសេសសម្រាប់ថ្ងៃឆ្លងឆ្នាំតែម្តង។ នៅក្នុងនោះក្រៅពីមកថតរូបកម្សាន្ត ​នៅទីនោះថែមទាំងមានកន្លែងអង្គុយទទួលទានអាហារជុំគ្នាទាំងពេលថ្ងៃ ​និងជួបជុះមិត្តភក្តិឆ្លងឆ្នាំដាច់យប់ផងដែរ។ គួរឱ្យដឹងផងដែរថា ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ  មានទីតាំងស្ថិតនៅក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ( ចុះពីផ្លូវជាតិ ៥៧ ប្រហែល៥០០ម៉ែត្រ ស្របតាមសាលារៀន…

Cover KH
សង្គម

សំភារ:ប្រេីប្រាស់របស់ដូនតាខ្មែរយេីង ដែលកូនខ្មែរភាគច្រើនមិនស្គាល់ឈ្មោះ

ជាយូរលង់ណាស់មកហើយខ្មែរយើងតាំងពីដូនតាជំនាន់មុន ​បានបង្កើតឧបករណ៍ប្រើប្រាស់ និងសំភារៈប្រើប្រាស់ជាច្រើន ​ដើម្បីបង្ករភាពងាយស្រួលនៅក្នុងការប្រើប្រាស់ទុកដាក់សម្រួលជីវភាពប្រចាំថ្ងៃ។ ជាក់ស្តែងមកទល់បច្ចុប្បន្ន  សំភារៈមួយចំនួនត្រូវបានបាត់បង់ និងមិនសូវនិយមប្រើប្រាស់ដូចមុនឡើយ ​ដោយសារតែសម័យជឿនលឿន ឧបករណ៍ទំនើបមានការកើនឡើង  រហូតកូនខ្មែរជំនាន់ក្រោយស្ទើរតែមិនស្គាល់អត្តសញ្ញាណខ្លួនឯងផង  ដោយរបស់ប្រើប្រាស់មួយចំនួនមានប្រើតែនៅទីជនបទ ​ឬដាច់ស្រយាលតែប៉ុណ្ណោះ។ ដូច្នេះដើម្បីឱ្យកូនខ្មែរ មានការយល់ដឹង  និងស្គាល់ពីរបស់ប្រើប្រាស់ខ្មែរបុរាណ ​តោះ! មកស្គាល់ឈ្មោះសំភារៈប្រើប្រាស់បុរាណដូនតារបស់យើងទាំងអស់គ្នាខាងក្រោម ៖

Cover Maya
ដើរកម្សាន្ត

ប្តូរបរិយាកាសមកកម្សាន្តនៅលំនៅដ្ឋានខ្មែរបុរាណបែបទេសចរណ៍ ប្លែកស្រស់ស្រាយ មិនទៅណាឆ្ងាយនៅជិតនេះខាងអរិយក្សត្រសោះ

ជាការពិតណាស់សព្វថ្ងៃ ​មនុស្សចូលចិត្តការដើរកម្សាន្តដើម្បីបំបាត់ក្តីនឿយហត់  ស្ត្រេស ​និងចង់ទទួលបានភាពរីករាយផងដែរ ​ដូច្នេះហើយបានជាការដើរលេងតាមបណ្តាខេត្តដែលមានធម្មជាតិស្រស់ស្រាយក្លាយជាជម្រើសរបស់មនុស្សជាច្រើន ​តែសម្រាប់អ្នកដែលចង់ទទួលបានបរិយាកាសស្ងប់ស្ងាត់បែបធម្មជាតិផង  ចង់រស់នៅជីវភាពស្រុកស្រៃបែបសាមញ្ញផង ​តែមិនសូវមានពេលវេលាធ្វើដំណើរទៅឆ្ងាយនោះ « ​ក្នុងស្រុក ​» សូមណែនាំកន្លែងស្នាក់នៅមួយកន្លែងដ៏ពេញនិយមនោះគឺ  « Maya  Village  »។ Maya Village គឺជាលំនៅដ្ឋានខ្មែរបុរាណបែបទេសចរណ៍ ដែលជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកទស្សនាព្រមទាំងជួលនូវសេវាកម្មសម្រាកលំហែកាយផងដែរ ​ដោយសារតែកន្លែងស្នាក់នៅមួយនេះ មានការរៀបចំជាលក្ខណៈផ្ទះខ្មែរបុរាណជាច្រើនខ្នងដែលប្រមូលទិញពីគ្រប់ខេត្តក្រុង ទាំងតូចទាំងធំ ​យកមកកែច្នៃ ​តុបតែងបន្ថែម ឯផ្ទះខ្លះថែមទាំងមានអាយុ ៣០ ​ទៅ ​៥០ឆ្នាំផងដែរ សម្រាប់ភ្ញៀវស្នាក់កម្សាន្ត  គ្រាន់តែឈានជើងចូលអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ…

Cover Th
ដើរកម្សាន្ត

រឿងពិតដែលយើងត្រូវទទួលស្គាល់! គ្រាន់តែវត្តចំណាស់មួយនេះសោះ ថៃអាចរកចំណូលបានធូរធាស្ទើរតែគ្រប់ប្រជាជនក្នុងតំបន់

ដូចដែលយើងបានដឹងរួចមកហើយថា  វិស័យទេសចរណ៍គឺជាធនធានយ៉ាងសំខាន់ដែលនាំឱ្យសេដ្ឋកិច្ចប្រទេសជាតិមានការរីកចម្រើន  ជាពិសេសថែមទាំងលើកមុខមាត់ប្រទេសទៅកាន់បណ្តាប្រទេសជុំវិញពិភពលោកឱ្យដឹង  ឱ្យស្គាល់ពីប្រទេសទេសចរណ៍មួយនេះទាំងផ្នែកធនធានសម្បត្តិធម្មជាតិ  សិល្បៈ វប្បធម៌ និងកន្លែងកម្សាន្តពិសេសៗអស្ចារ្យផងដែរ។ ចំណូលពីវិស័យទេសចរណ៍នានានៅលើបណ្តាប្រទេសមួយចំនួនត្រូវបានគេដឹងថាមានចំនួនច្រើនដែលអាចជួយប្រជាជននៅក្នុងភូមិស្រុក និងតំបន់ទេសចរណ៍នោះបានឱ្យរស់ស្រួល។ ​ជាក់ស្តែងប្រទេសថៃវិញក៏ត្រូវបានគេដឹងថា ​មានសេសសល់ប្រាសាទ និងវត្តអារាមបុរាណច្រើនមិនចាញ់ប្រទេសយើងដែរ ​ដោយសូម្បីតែវត្តបុរាណតែមួយកន្លែងសោះធ្វើឱ្យប្រជាជនក្នុងតំបន់សុទ្ធតែមានការងារធ្វើ និងមានជីវភាពល្អប្រសើរតាមការលំហូរចូលសាច់ប្រាក់ទេសចរណ៍។ ហាក់មានការអាក់អន់ចិត្តចំពោះការរៀបចំវិស័យទេសចរណ៍កម្ពុជាមិនទាន់មានភាពល្អប្រសើរ ​ស្រាប់តែមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានចេញមុខរៀបរាប់នូវដំណើរកម្សាន្តរបស់ខ្លួននៅក្នុងប្រទេសថៃ ជាមួយនឹងការប្រៀបធៀបជាមួយនឹងប្រទេសកម្ពុជាយើង ដែលលោកអ្នកគួរតែសាកត្រិះរិះពិចារណាទុកជាបទពិសោធន៍ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍បន្ត។ តាមរយៈគណនីហ្វេសប៊ុក Vannak Nheb បានរៀបរាប់ថា៖ « គ្រាន់តែវត្តចំណាស់មួយសោះ គេអាចរកចំនូលបានធូរធាស្ទើរតែគ្រប់ប្រជាជនក្នុងតំបន់ ចំណែកយើងមានដល់ប្រាសាទរាប់ភ្លេច តែមិនដឹងរកចំណូលតាមណាក្រៅតែពីតម្លើងតម្លៃសំបុត្រសម្រាប់ជនបរទេស.តម្លៃម្ហូប និងសេវាកម្មផ្សេងៗកាប់ស៊ីតាមមាត់..ផ្នត់គំនិតប្រជាជនគេគឺការចែករំលែកគ្នារស់ ចំណែកយើងដណ្តើមគ្នារស់..រដ្ឋគេទំនុកបម្រុងនិងគាំទ្រពេញទំហឹងទាំងវិស័យកសិកម្ម សុខាភិបាល…

Cover Mondul
ដើរកម្សាន្ត

សួនឧទ្យានថ្មី ​លើទឹកដីមណ្ឌលគិរី ​បោះតង់ក៏បាន អាំងសាច់ក៏បាន ​ទៅម្តងដឹងតែស្រស់ស្រាយប្លែក

ជាការពិតណាស់ខេត្តមណ្ឌលគិរី ​ត្រូវបានគេដឹងថាជាខេត្តដែលសម្បូរទៅដោយភោគទ្រព្យធម្មជាតិដ៏សំខាន់ ដូចជាព្រៃភ្នំ ​ទេសភាពវាលទំនាបតូចធំបង្កើតជាបរិយាកាសស្រស់ស្រាយគួរជាទីមនោរម្យ  ដែលអាចបង្កើតជារីហ្សតស្នាក់នៅ ​និងកន្លែងកម្សាន្តសុទ្ធតែមានទស្សនីយភាព និងទេសភាពត្រជាក់ចិត្ត។ នៅក្នុងនោះផងដែរ ​ថ្មីៗនេះ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម ត្រូវបានគេដឹងថាជារីហ្សតដែលទើបតែបើកថ្មី តែទទួលបានការពេញនិយមមកលេងកម្សាន្តយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅសម្រាកលំហែកាយ នៅទីនោះយ៉ាងច្រើនកុះករ ដោយអាចជ្រើសជាផ្ទះរីហ្សតស្នាក់នៅក៏បាន ​បោះតង់ក៏បានសុទ្ធតែមានបរិយាកាសរីករាយដូចគ្នា។ នោះក៏ដោយសារតែ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម មានសួនផ្កាចំរុះពណ៌យ៉ាងស្រស់ស្អាត រងចាំស្វាគមន៍ ​មានការតុបតែងកន្លែងកម្សាន្ត និងស្នាក់នៅកែច្នៃយ៉ាងប្លែកភ្នែក ​ជាពិសេសនៅពេលយប់ថែមទាំងអាចបោះតង់ គេងមើលផ្កាយ អាំងសាច់ជប់លៀងជាមួយគ្រួសារ និងមិត្តភក្តិ ​ព្រមទាំងមានការសម្តែងរបាំជនជាតិកំដរផងដែរ…

Cover Baseth
ដើរកម្សាន្ត

អត់ដែលដឹងសោះហ្មង! រមណីយដ្ឋានជន្លង់ម្លូ មានទេសភាពស្អាត ហើយកម្សាន្តសប្បាយកប់ នៅជិតភ្នំប្រសិទ្ធយើងនេះសោះ

នៅក្នុងខេត្តកណ្តាលម្តុំភ្នំប្រសិទ្ធ​​ គឺជាទឹកដីកម្សាន្តដែលនៅជិតទីក្រុងភ្នំពេញ ​សម្បូរភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកកម្សាន្តមិនចេះដាច់ ​ដោយសារតែទីនោះមានជួរភ្នំ ​និងកន្លែងធម្មជាតិកម្សាន្តពោរពេញទៅដោយបរិយាកាសប្លែក ​ស្រស់ស្រាយ ថែមទាំងមិនចំណាយពេលយូរក្នុងការធ្វើដំណើរផងដែរ។ ជាក់ស្តែងថ្មីៗនេះ កន្លែងកម្សាន្តបង្កើតថ្មីមួយទៀតហើយ ​កំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកកម្សាន្តស្ទើរតែមិនចេះដាច់នោះគឺ « រមណីដ្ឋានជន្លង់ម្លូ »។ រមណីដ្ឋានជន្លង់ម្លូ គឺជារមណីយដ្ឋានបង្កើតថ្មីដែលមានបរិយាកាសស្រស់ស្អាត ​ថ្មីប្លែក មានកន្លែងថតរូប ដែលមានទេសភាពល្អស្អាតស្រស់ត្រកាលអមដោយសួនផ្កាចម្រុះ មានអាងហែលទឹកលេងកម្សាន្តសម្រាប់ក្មេង និងមនុស្សពេញវ័យ មានជិះរ៉ត កង់លើអាកាស ជិះទាទឹក ជិះទូកលេង ស្ទូចត្រីយកធ្វើម្ហូបក៏បានឬយកទៅផ្ទះក៏បានដោយគិតគីឡូ។ នៅក្នុងនោះក៏មានកញ្ចុះសម្រាប់អង្គុយលេងក្បែរមាត់ទឹក ដោយអាចកំម៉ុងម្ហូបអាហារបែបជនបទ ​សុទ្ធតែមានរសជាតិឆ្ញាញ់ពិសា ប្រកបដោយអនាម័យខ្ពស់ តម្លៃសមរម្យ រួមជាមួយនឹងបុគ្គលិករួសរាយរាក់ទាក់…

Cover Mlech
ដើរកម្សាន្ត

មិនសាកមិនដឹង! រមណីយដ្ឋានធម្មជាតិម្លេច នៅជិតៗនេះតើ ​តែកន្លែងកម្សាន្តប្លែកសប្បាយកប់

នៅក្នុងប្រទេសកម្ពុជាយើង ​មានទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែងណាស់សុទ្ធតែមានទេសភាពស្រស់ស្រាយ  ត្រជាក់ភ្នែក ​ត្រជាក់អារម្មណ៍ ​ដើម្បីកម្សាន្តសប្បាយរំសាយទុក្ខកង្វល់នានាបាន ​ដោយក្នុងនោះ នៅក្នុងខេត្តតាកែវ ព្រំប្រទល់ខេត្តកំពតមានកន្លែងកម្សាន្តបែបថ្មីមួយកន្លែងទៀតហើយទទួលបានការពេញនិយមពីភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមានឈ្មោះថា « រមណីយដ្ឋានធម្មជាតិម្លេច »។ « រមណីយដ្ឋានទំនប់ម្លេច »  នេះ ត្រូវបានគេដឹងថា មានទេសភាពធម្មជាតិបៃតងយ៉ាងស្រស់បំព្រង ជាមួយជួរភ្នំតូចធំ ទេសភាពព្រៃឈើតូចធំខៀវស្រងាត់ បៃតង និង ទឹកថ្លាឈ្វេងអាចហែលលេងបាន ​ពោលគឺជាទីកន្លែងកំសាន្តបែបធម្មជាតិដ៏ពេញនិយមដែលគ្រប់គ្នាប្រាថ្នាដូចជា ៖ -មានចំណតរថយន្តធំទូលាយ ដែលអាចចតរថយន្តបានរហូតដល់១៣០គ្រឿង -មានបំរើអាហារបែបខ្មែរ ជាពិសេសមាន់ស្រែដុតភ្លាមៗមានរសជាតិឈ្ងុយឆ្ងាញ់ និងភេសជ្ជៈគ្រប់មុខ ព្រមទាំងមានកាហ្វេគ្រាប់កិនភ្លាមៗ នាំចូលពីអុីតាលី…