
ជោគជតារាសីការងារ លុយកាក់ ស្នេហារបស់អ្នកនៅខែមិថុនា! សូមរើសសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍និងសមាធិចិត្តឲ្យស្ងប់
សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀមើលពីជោគជតារាសីរបស់អ្នកនៅពាក់កណ្តាលខែមិថុនានេះ ចង់ដឹងថាទាំងរឿងការងារ លុយកាក់ ស្នេហានឹងមានអ្វីកើតឡើងខ្លះ ។ របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។ សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ សន្លឹកបៀទី 1 ការងារ៖ កំពុងស្ថិតនៅក្នុងអំឡុងពេលមានការស្ទាក់ស្ទើរជាមួយនឹងភារកិច្ចការងារ អ្នកត្រូវធ្វើការសម្រេចចិត្តធំៗមួយចំនួន ទោះបីជាអ្នកមិនចង់ក៏ដោយ អាចត្រូវពឹងផ្អែកលើការគិតឲ្យបានច្រើនដើម្បីបញ្ចៀសកំហុស ។ ហិរញ្ញវត្ថុ៖ នេះជារយៈពេលដែលទាមទារការអត់ធ្មត់បន្តិចក្នុងលក្ខខណ្ឌចំណូលនិងចំណាយ បន្ទាប់មកបញ្ហានឹងចាប់ផ្តើមល្អបណ្តើរៗក្នុងពេលឆាប់ៗនេះ វាជាពេលវេលាដ៏ល្អក្នុងការវិនិយោគរង់ចាំការប្រាក់នាពេលអនាគត។ ស្នេហា៖ មានបញ្ហាទំនាក់ទំនងដែលត្រូវគិតគូរ អ្នកចាប់ផ្តើមចង់អភិវឌ្ឍជីវិតស្នេហាឱ្យមានភាពចាស់ទុំនិងហ្មតចត់ជាងពេលមុន…











