ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Picsart_22 06 15_18 40 54 035
មិត្តអ្នកអាន

តើគេពិតជា Single ពិតមែនអត់? តោះទៅតេស្តមើលមនុស្សដែលអ្នកលួចស្រលាញ់ បេះដូងគេទំនេរឬមានគូហើយ

តោះ​ប្រិយមិត្តរបស់គេហទំព័រ Knongsrok មកឆែកមើល​រាសី​ស្នេហា​បន្តិចមើល៍ ចង់ដឹងថាតើមនុស្សដែលអ្នកលួចស្រលាញ់ គេពិតជា Single ពិតមែនអត់?! ឬគេមានម្ចាស់បេះដូងរួចហើយ? សូមធ្វើចិត្តឲ្យស្ងប់ហើយរើសរូបបេះដូងមួយដែលអ្នកចាប់អារម្មណ៍ ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ បេះដូងទី1៖ ទើបតែបែកគ្នាមកថ្មីៗជាមួយនឹងទំនាក់ទំនងអតីតកាល បែកលក្ខណៈប្រេះស្រាំខ្លាំងទៀតផង ទើបធ្វើ​គេ​ឆ្អែត​នឹង​ស្នេហា គេនៅ​តែ​មិន​ទាន់ចង់ទាក់ទង ឬរញ៉េរញ៉ៃជាមួយអ្នកណាទេ ដូច្នេះហើយក្នុងអំឡុងពេលនេះ អ្នកគួរតែរង់ចាំសិន រង់ចាំឱកាសមកដល់សឹមដើរចូលទៅក្នុង​ជីវិតរបស់គេ ។ បេះដូងទី2៖ គេម្នាក់នោះកំណត់លក្ខណៈពិសេសខ្ពស់ណាស់ ជញ្ជាំងនៃបេះដូងរបស់គេក៏ខ្ពស់ដែរ ការសម្លឹងរបស់គេនឹងមើលទៅឆ្ងាយ រកមើលថាតើមាននរណាម្នាក់ដែលល្អឥតខ្ចោះសម្រាប់គេឬអត់? ម្ល៉ោះហើយទើបធ្វើឲ្យគេមើលរំលងអ្នកនៅក្បែរកាយ សរុបទៅបើរើសយ៉ាងហ្នឹងមានគូទើបចម្លែក…

៣១
ទស្សនៈ

បន្ទប់គេងអ្នកមិនមែនជាគំនរសម្រាមនោះទេ! យល់ដឹងអំពីវិធី៥យ៉ាងដើម្បីធ្វើឲ្យបន្ទប់គេងអ្នកមានភាពកក់ក្តៅជាងមុន

ប្រសិនបើអ្នកចូលចិត្តចំណាយពេលនៅក្នុងបន្ទប់គេងច្រើន ការរៀបចំកន្លែងឲ្យមានភាពកក់ក្តៅគឺសំខាន់ណាស់។ ទោះបីជាពេលភ្ញៀវមកលេងគេមិនចូលមកមើលបន្ទប់គេងយើងក្តី យ៉ាងណាក៏គួររៀបចំបន្ទប់គេងខ្លួនឲ្យមានសណ្តាប់ធ្នាប់និងគួរឲ្យចង់នៅដែរ។ នេះគឺគន្លិះ៥យ៉ាងដើម្បីបង្កើនភាពកក់ក្តៅនៅក្នុងបន្ទប់គេង៖ ១. ចាប់ផ្តើមពីគ្រែគេងទៅ គ្រែគេងគឺជារបស់ដែលសំខាន់ជាងគេក្នុងបន្ទប់គេង អ្នកគប្បីជ្រើសរើសគ្រែដែលមានពូកទន់ ងាយស្រួលក្នុងការគេង ជៀសវាងពូកណាដែលរឹងពេកនាំឲ្យចុកខ្នងជាដើម។ បន្ថែមពីនេះទៀតអ្នកគួរជ្រើសរើសខ្នើយដែលស្រួលកើយ និងភួយដែលក្រាស់ល្មមដែលអាចផ្តល់ភាពកក់ក្តៅដល់អ្នក។ ២. ពណ៌ជញ្ជាំង ពណ៌ជញ្ជាំងក៏ចូលរួមក្នុងការបង្កើនភាពកក់ក្តៅដល់បន្ទប់អ្នកដែរ ប្រសិនបើអ្នកលាបពណ៌ឆើតពេកវាអាចនឹងរំខានដល់ភ្នែករបស់អ្នក។ គប្បីជ្រើសរើសពណ៌ស្រាលៗ លាតៗដូចជាពណ៌ខៀវស្តើងឬពណ៌ត្នោត ចំណែកឯពណ៌ភ្លឺៗអាចប្រើក្នុងបន្ទប់ក្មេងតូចៗវិញល្អជាង។ ៣. ពន្លឺ បន្ទប់អ្នកគួរមានពន្លឺចេញចូលគ្រប់គ្រាន់នៅពេលថ្ងៃ ចំណែកឯពេលយប់វិញគប្បីមានកូនអំពូលតូចមួយដាក់នៅក្បែរគ្រែដើម្បីកុំឲ្យងងឹតពេក។ ប៉ុន្តែជៀសវាងការបើកភ្លើងគេងពេលយប់ព្រោះវាអាចនឹងរំខានដល់ដំណេកនិងប៉ះពាល់ដល់សុខភាព។ ៤. ទូរទស្សន៍ ប្រសិនបើអ្នកមានទូរទស្សន៍គប្បីដាក់វាឲ្យឆ្ងាយពីគ្រែគេង។ មិនត្រឹមតែទូរទស្សន៍នោះទេ សូម្បីតែទូរស័ព្ទ ថេបប្លែតផ្សេងៗក៏ពុំគួរដាក់ជិតខ្លួននៅពេលគេងដែរ។ ៥.…

KNONGSROK
PR

ស្រាបៀរ Heineken® នាំមកជូននូវការប្រគុំតន្ដ្រី Raveground ព្រឹត្តិការណ៍តន្ត្រីអេឡិចត្រូនិកដ៏ធំបំផុតរបស់កម្ពុជា បានត្រលប់មកវិញ និងសន្យាផ្ដល់ជូននូវបទពិសោធន៍ដ៏ប្លែកអស្ចារ្យ!

រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២​​ – បន្ទាប់​ពីអវត្តមានអស់​រយៈ​ពេល​ពីរ​ឆ្នាំកន្លងមកនេះ ការប្រគុំតន្រ្ដី Raveground ​នឹង​ត្រលប់​មក​វិញ​ជាមួយ​នឹងស្រាបៀរ Heineken® ហើយនឹងផ្ដល់នូវបទពិសោធន៍លើសពីការរំពឹងទុក។ នៅថ្ងៃទី ២៥ ខែមិថុនាខាងមុខនេះ ការប្រគុំតន្រ្ដី Raveground នឹងបង្ហាញខ្លួនតាមឈុតឆាកដ៏ពិសេសដែលកំពុងពេញនិយមនៅលើពិភពលោក និងតាមរយៈការរចនាឆាកដ៏អស្ចារ្យសម្រាប់ទទួលសិល្បៈករក្រុម  LNY TNZ និងមានការចូលរួមជាពិសេសដោយ DJ Mariana Bo ព្រមទាំងឌីជេ ល្បីៗក្នុងស្រុក និងក្នុងតំបន់ផងដែរ។ សហការជាដៃគូជាមួយក្រុមការងារ EDM Cambodia, ការប្រគុំតន្រ្ដី Raveground…

New Copy
ទស្សនៈ

១២ ក្បាច់ មិនបាច់ដេកឱបទុក្ខទៀតទេ ជីវិតនឹងមានតែក្ដីសុខកាន់តែច្រើនជាងមុន

កើតមកជាមនុស្សមានសុខ ទុក្ខឡូកឡំគ្នា​វាគឺជារឿងធម្មតានៃជីវិតទៅហើយ តែយ៉ាងណាក៏ដោយ យើងក៏មិនអាចនៅឱបក្រសោបសេចក្ដីទុក្ខគ្រប់ពេលវេលានោះដែរ។ មនុស្សខ្លះ គិតតែកើតទុក្ខ មិនព្រមផ្ដល់ឱកាសឱ្យខ្លួនឯងស្វែងរកក្ដីសុខឱ្យខ្លួនឯងទាល់តែសោះ។ ​យ៉ាងណាមិញ ខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង ១២ ជួយឱ្យអ្នកមានក្ដីសុខច្រើនជាងមុន។ ១/ ដឹងអ្វីដែលគួរដឹង ការយល់ ការដឹង គឺជារឿងល្អ តែយ៉ាងណាក៏ដោយ មានរឿងខ្លះដែលយើងដឹងហើយ មានតែនាំទុក្ខឱ្យខ្លួនឯងតែប៉ុណ្ណោះ ដូច្នោះហើយ កុំដឹងអីល្អជាង មានរឿងជាច្រើន យើងមិនសមនឹងដឹង រឹតតែមិនសមនឹងយកខ្លួនឯងទៅពាក់ព័ន្ធនោះឡើយ ​ត្រូវចាំថា ​​ការដឹងច្រើនឮច្រើន ជាពិសេសរឿងអ្នកដទៃ គឺមានផលអ្វីល្អសម្រាប់ខ្លួនឯងទេ ដឹងរឿងគេច្រើនពេក ខាតទាំងពេល ​​​​​​ថែមទាំងធ្វើឱ្យខ្លួនឯងបាត់បង់ក្ដីសុខថែមទៀផង។…

ងថងថ
ប្លែកៗ

ឲ្យ​គេ​មើល​ងាយ​សិន​ចុះ ​លាភ​ធំ​នឹង​ផុស​ដល់​ម្ចាស់​ឆ្នាំ​ទាំង ៣ ពេញ ៦ ខែ​ដំបូង ឆ្នាំ ២០២៣

តាម​ហោរាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា ចូលដល់ដើមឆ្នាំ ២០២៣ ភ្លែត ពោលពីខែមករា ដល់មិថុនា ពេញ ៦ ខែឆ្នាំថ្មី សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​ទទួល​បាន​លាភ​សំណាង​ធំ ក្រោយ​ពីត្រូវបានគេមើលស្រាល មិនឲ្យតម្លៃ នៅឆ្នាំ ២០២២ នេះ៖ អ្នក​កើត​ឆ្នាំ​មមី – សេះ មនុស្ស​ដែល​កើត​ឆ្នាំ​​មមី ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត​និង​ពូកែ ហើយ​ពួក​គេ​ចេះ​បត់បែន និង​សម្រប​ខ្លួន​បាន​ល្អ​ទៅ​តាម​កាលៈទេសៈ។ រាល់​ពេល​ជួប​បញ្ហា​ មនុស្ស​នេះ​មិន​ងាយ​បាក់​ទឹក​ចិត្ត​ទេ ពោល​រមែង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ភាព​ការ​ប្រើ​អារម្មណ៍​ស្ងប់ស្ងាត់។ យ៉ាង​ណា​ពេលវេលា​ហៅ​ទ្រព្យ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ ក្នុង​កំឡុងពេល ៦ ខែដំបូង…

2
សង្គម

ព្រោះតែធ្លាប់ឆ្លងកាត់អារម្មណ៍អស់សង្ឃឹមជាច្រើន ទើបធ្វើឱ្យពេលនេះ លែងហ៊ានសង្ឃឹមលើអ្វីទៀត

ខ្ញុំដឹង ហើយក៏ស្គាល់ខ្លួនឯងច្បាស់ ថាខ្ញុំជាមនុស្សបែបណា ហើយក៏ដឹងថា ខ្ញុំប្រហែលជាពិបាកនឹងចុះសម្រុងក្នុងចំណោមមនុស្សជាច្រើន ខ្ញុំជាមនុស្សដែលកំណត់ព្រំដែនខ្លាំង ការដើរលេង សូម្បីតែការសប្បាយ ក៏ខ្ញុំកំណត់ក្នុងកម្រិតមួយដែលសមល្មម ព្រោះមិនចង់ឱ្យខ្លួនឯងសប្បាយខ្លាំង គ្រប់ពេលដែលសប្បាយខ្លាំង កើតទុក្ខ សោយសោកក៏ខ្លាំងដែរ។ ប្រហែលជាកន្លងមកនេះ ខ្ញុំឆ្លងកាត់អារម្មណ៍ខកចិត្ត ខកបំណងច្រើនពេក ទើបប្រែក្លាយជាមនុស្សដែលដាក់លក្ខខណ្ឌច្រើនចំពោះខ្លួនឯងបែបហ្នឹង។ ខ្ញុំដឹងថា គ្មានអ្នកណា អាចទទួលយកចរិតមួយនេះរបស់ខ្ញុំបានឡើយ ហើយខ្ញុំក៏បានត្រៀមខ្លួននៅម្នាក់ឯងរួចហើយដែរ អ្វីដែលប្រាប់ខ្លួនឯងរាល់ថ្ងៃគឺ ថ្ងៃមុខ ខ្ញុំប្រាកដជាត្រូវនៅតែម្នាក់ឯងបែបហ្នឹង ហើយក៏ត្រូវនៅជាមួយនឹងខ្លួនឯងរហូត។ ធ្លាប់មានមនុស្សប្រាប់ខ្ញុំថា ខ្ញុំល្អខ្លាំង ហើយក៏ល្អបំផុតសម្រាប់ គ្មានអ្នកណាល្អចំពោះគេដូចខ្ញុំឡើយ ពាក្យទាំងនេះហើយ ដែលធ្វើឱ្យខ្ញុំលះបង់គ្រប់យ៉ាង ដើម្បីថែរក្សាគេទុក…

2
ប្លែកៗ

តើអ្នកមានបុគ្គលិកលក្ខណៈពិសេសអ្វី ដែលធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍បំផុត?

ជ្រើសរើសសម្បកខ្យងមួយ ក្នុងចំណោមសម្បកខ្យងទាំង៨ខាងក្រោមនេះ ដើម្បីដឹងពីគុណសម្បត្តិ និងលក្ខណៈសម្បត្តិពិសេសរបស់អ្នក ដែលអាចធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍លើអ្នកជាងគេ។ 1. សម្បកខ្យងទី 1 អ្នកគឺជាមនុស្សដែលមានចិត្តសប្បុរស ដែលមិនដែលនិយាយថា “ទេ” ចំពោះអ្នកដទៃឡើយ។ នៅពេលអ្នកធ្វើការសម្រេចចិត្ត អ្នកតែងតែគិតអំពីផលវិបាកជាមុន ដើម្បីជាការប្រុងប្រយ័ត្នខ្លួនចំពោះហានិភ័យនៃបញ្ហា។ ជារៀងរាល់ថ្ងៃ អ្នកគិតអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីកែលំអខ្លួនឯង និងរៀនពីអ្វីថ្មីៗ ដើម្បីក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ និងប្លែកពីគេ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលពោរពេញដោយក្ដីស្រឡាញ់ និងចែករំលែកក្ដីស្រឡាញ់ដល់មនុស្សដែលនៅជុំវិញខ្លួន។ អ្នកថែមទាំងសុខចិត្តតាមស្រលាញ់ អ្នកដែលមិនស្រលាញ់ខ្លួនអ្នកថែមទៀតផង។ 2. សម្បកខ្យងទី 2 អ្នកគឺជាមនុស្សដែលពូកែស្រមើស្រមៃ និងមានភាពសច្នៃប្រតិដ្ឋខ្ពស់។ អ្នកអាចធ្វើកិច្ចការប្រចាំថ្ងៃដែលគួរឱ្យធុញទ្រាន់បាន…

2
សេដ្ឋកិច្ច

បើអ្នកឆ្លាត អ្នកគួរតែចៀសឱ្យឆ្ងាយ ពីមនុស្សទាំង៣ប្រភេទនេះ

មនុស្សអាក្រក់ មនុស្សលាក់ពុត ពូកែសម្ដែង និងចរិតក្លែងក្លាយ មានច្រើនណាស់ ហើយក៏មាននៅគ្រប់ទីកន្លែងផងដែរ ដូច្នេះ បើចង់ចៀសក៏ពិបាកដែរ។ យ៉ាងណាមិញ បើយើងចេះមើលមនុស្ស វាក៏ល្អ ដែលអាចជួយឱ្យយើងនៅឱ្យឆ្ងាយៗពីប្រភេទមនុស្សពុតត្បុត ចរិតអាក្រក់ ហើយក៏អាចបញ្ចៀសគ្រោះថ្នាក់ចំពោះខ្លួនឯងផងដែរ។ ដូច្នេះ មនុស្ស៣ប្រភេទខាងក្រោមនេះ យកល្អគួរតែនៅឱ្យឆ្ងាយពីពួកគេ កុំក្បែរខ្លាំងពេក ក្រែងលោមានបញ្ហា នាំស៊យដល់ខ្លួនឯង វាមិនល្អឡើយ។ ១. មនុស្សដែលគ្មានការទទួលខុសត្រូវ មនុស្សលាក់ពុត ច្រើនតែមានបញ្ញា និងអារម្មណ៍ខ្ពស់។ ពួកគេតែងតែអាចគេចវេសពីការទទួលខុសត្រូវដោយភាពប៉ិនប្រសប់ ហើយសមត្ថភាពភាសារបស់គេក៏ល្អ ដែលអាចឱ្យពួកគេពូកែនិយាយស្ដី លួងលោម ដើម្បីគេចវេសពីការទទួលខុសត្រូវ។ នៅពេលអ្នកជួបមនុស្សដែលតែងតែព្យាយាមគេចវេសពីការទទួលខុសត្រូវ…

2
សេដ្ឋកិច្ច

រៀនសង្កេតមើលចរិតមនុស្ស ពិត ឬក្លែងក្លាយ មើលតែអាកប្បកិរិយាទាំង៥នេះ ក៏អាចដឹងច្បាស់ហើយ

មនុស្សដែលរស់នៅដោយស្មោះត្រង់ ជារឿយៗមិនខ្លាចបង្ហាញពីចិត្តគំនិត និងចរិតពិតរបស់ខ្លួនដល់អ្នកដទៃនោះឡើយ។ ព្រោះមនុស្សល្អពិតប្រាកដ ពួកគេមានឆន្ទៈក្នុងការបង្ហាញឱ្យឃើញច្បាស់ៗ។ ផ្ទុយទៅវិញ មនុស្សដែលមានចរិតក្លែងក្លាយ តែងតែលាក់គំនិតពិតនៅក្នុងចិត្តរបស់គេ។ ដូច្នេះ បើអ្នកចង់ដឹងថា មនុស្សម្នាក់នោះ មានចរិតពិត ឬក្លែងក្លាយបែបណា អ្នកអាចសង្កេតមើលតាមរយៈអាកប្បកិរិយាទាំង៥ខាងក្រោមនេះ អ្នកអាចដឹងច្បាស់ហើយថា មនុស្សម្នាក់នោះ ជាមនុស្សបែបណា។ ១. មនុស្សស្មោះត្រង់នឹងគោរពមនុស្សគ្រប់គ្នា ចំណែកឯមនុស្សក្លែងក្លាយគ្រាន់តែបង្ហាញការគោរពចំពោះអ្នកដែលមានអំណាច និងអ្នកមានលុយកាក់តែប៉ុណ្ណោះ មនុស្សដែលរស់នៅដោយស្មោះត្រង់ ជាធម្មតា តែងតែមានការគោរពចមពោះបុគ្គលិកលក្ខណៈ និងអត្តចរិតរបស់មនុស្សគ្រប់រូប ចំណែកឯអ្នកដែលរស់នៅ ដែលមានចរិតក្លែងក្លាយ គេខ្វល់តែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ដូច្នេះពួកគេគោរពតែអ្នកដែលអាចនាំផលប្រយោជន៍ដល់ខ្លួនគេ គេឱនលំទោនតែចំពោះបុគ្គលដែលមានអំណាច និងមានលុយ ឬក្រុមមនុស្សហ៊ឺហាតែប៉ុណ្ណោះ។…

1
សេដ្ឋកិច្ច

ខ្លា និងលា ឈ្លោះគ្នាព្រោះតែរឿង ស្មៅពណ៌ខៀវ និងពណ៌បៃតង

សត្វលា បានប្រាប់ សត្វខ្លាថា “ស្មៅមានពណ៌ខៀវ” ភ្លាមៗនោះ សត្វខ្លា ក៏បានតបទៅសត្វលាវិញថា “អត់ទេ! ស្មៅមានពណ៌បៃតង” ការសន្ទនាមួយនេះ រឹតតែក្ដៅគគុគខ្លាំងឡើង ព្រោះតែមតិមិនស្របគ្នា សត្វលាពិតជាមិនពេញចិត្តឡើយ ដែលសត្វខ្លាមិនព្រមស្រមតាមគំនិតរបស់ខ្លួន។ ដូច្នេះ សត្វលាមិនអស់ចិត្ត កុំបាននាំសត្វខ្លាទៅប្ដឹងស្ដេចតោ ដែលកំពុងតែអង្គុយលើបល្ល័ង នៅក្នុងព្រៃដ៏ជ្រៅ។ ពេលនោះ សត្វលាក៏បានស្ទុះទៅមុខ ហើយប្រាប់ស្ដេចតោថា “លោកម្ចាស់ៗ សត្វខ្លាថា ស្មៅពណ៌បៃតង ទាំងដែលការពិតទៅ ស្មៅមានពណ៌ខៀវ សត្វខ្លានៅតែចចេស ប្រកែកនឹងខ្ញុំ លោកម្ចាស់ថាទៅមើល ស្មៅពិតជាពណ៌ខៀវមែនទេ?” ខណៈពេលនោះដែរ…

1
សង្គម

លុយ និងស្នេហា មួយណាសំខាន់ជាង?

មនុស្សមួយចំនួនតែងតែនិយាយថា លុយ មិនអាចទិញសុភមង្គលបានទេ ដូច្នេះហើយ ហេតុអ្វី ត្រូវទៅរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់ ដើម្បីតែទ្រព្យសម្បត្តិនោះ? ប៉ុន្តែអ្នកមានគិតខ្លះទេថា មានមនុស្សជាច្រើនរៀបការ មានគ្រួសារហើយ តែហេតុអ្វីក៏ជីវិតគូគ្មានក្ដីសុខ សុភមង្គល អាចឈានដល់ការបែកបាក់គ្នា ព្រោះតែជីវភាព ព្រោះតែគ្មានលុយកាក់ ទ្រព្យសម្បត្តិ។ ដូច្នេះហើយ យើងអាចនិយាយបានថា “ស្នេហាក៏សំខាន់ លុយក៏សំខាន់” ទាំងពីរយ៉ាងនេះ គឺត្រូវតែដើរទន្ទឹមគ្នា បើគ្មានលុយ ក៏គ្មានអ្នកណាស្រឡាញ់អ្នកដែរ ទោះគេព្រម តែយើងក៏មិនព្រម ព្រោះយើងគ្មានអ្វី ដែលអាចផ្ដល់សេចក្ដីសុខ ស្រណុកស្រួលដល់ដៃគូ។ តែបើមានលុយ បែរជាគ្មានស្នេហា ជីវិតនេះ…

1
ទស្សនៈ

គ្មានអ្នកណា អាចជួយយើងបាន ក្រៅពីយើងខ្លួនទេ ហើយក៏គ្មានអ្នកណា មកធ្វើបាបយើង ក្រៅពីយើងខ្លួនឯងនោះដែរ

នៅលើផ្លូវខ្លះ ពេលខ្លះ គឺយើងត្រូវធ្វើដំណើរ ដើរទៅតែម្នាក់ឯង គ្មានវត្តមានក្រុមគ្រួសារ គ្មានមិត្តស្និទ្ធស្នាល គ្មានដៃគូស្នេហា ហើយក៏គ្មានអ្នកណា អាចរួមដំណើរជាមួយយើងឡើយ មិនថាត្រូវជួបប្រទះ ឬឆ្លងកាត់ដំណាក់កាលមួយណាក៏ដោយ គឺមានតែយើងខ្លួនឯង ដែលត្រូវមើលថែខ្លួនឯង ការពារខ្លួនឯង បើដួល គឺត្រូវប្រឹងប្រែងក្រោកឡើងដោយខ្លួនឯង …។ ជីវិតនេះ ទោះយើងមានមនុស្សក្បែរខ្លួនច្រើនប៉ុនណា ក៏មិនប្រាកដថា គេអាចនៅក្បែរ រួមដំណើរជាមួយយើងគ្រប់ពេលដែរ ​… ទោះយើងមានដៃគូស្នេហា ស្រឡាញ់ស្ម័គ្រស្មោះប៉ុនណា ក៏មិនប្រាកដថា គេអាចនៅជាមួយយើងបានគ្រប់វិនាទីនោះឡើយ … ទោះបីយើងមានក្រុមគ្រួសារល្អ​ ស្រឡាញ់ បារម្ភយើងប៉ុនណា ក៏ពួកគាត់…