ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tt
ប្លែកៗ

ជ្រើសរើស​ថ្ងៃបាំងឆ័ត្រមួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​អ្នក

ក្នុង​រូបភាព​នៃ​ថ្ងៃបាំងឆ័ត្រទាំង ៣ ខាងក្រោមនេះ តើ​អ្នក​ពេញ​ចិត្ត​រូបភាព​ណា​មួយ​ជាង​គេ? តាម​រយៈ​ការ​ជ្រើសរើស​មួយ​របស់​អ្នក នឹង​អាច​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត៖ ថ្ងៃបាំងឆ័ត្រទី ១ ដោយ​សារ​តែ​ភាព​ភ័យខ្លាច​របស់​អ្នក ជា​រឿយៗ​បាន​បំផ្លាញ​នូវ​ឱកាស​ល្អ​ជា​ច្រើន និង​ពេលវេលា​រីករាយ​ដែល​គួរ​តែ​មាន​ជា​ច្រើន​លើក​ច្រើន​សារ។ ជាង​នេះ​ឱកាស​នៃ​ការ​អភិវឌ្ឍ​ខ្លួន​នានា ក៏​ត្រូវ​បាន​រសាត់​បាត់​ទៅ​ ដោយសារ​តែ​អ្នក​ចេះ​តែ​ខ្លាច​នេះ ខ្លាច​នោះ ខ្លាច​ថា​ខ្លួន​ឯង​ធ្វើ​មិន​បាន ខ្លាច​ថា​ត្រូវ​មាត់​អ្នក​ដទៃ តាម​ពិត​អ្នក​ត្រូវ​ចាំ​ថា គ្មាន​នរណា​ដែល​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ហើយ​គ្មាន​បុគ្គល​ជោគជ័យ​ណា​ដែល​មិន​ធ្លាប់​ឆ្លងកាត់​ការ​ស្តីបន្ទោស​នោះ​ដែរ ចូរ​កុំ​ភ្លេច ហើយ​ប្រឈម​នឹង​វា​ទើប​ជា​រឿង​ល្អ។ ថ្ងៃបាំងឆ័ត្រ​ទី​ ២ ពេល​ខ្លះ​ដោយ​សារ​អារម្មណ៍​របស់​អ្នក​គិត​ខ្លាំង​ពេក ចេះ​តែ​ឃាត់ឃាំង​មិន​ឲ្យ​នរណា​ម្នាក់​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ រហូត​ដល់​គេ​មាន​អារម្មណ៍​នឿយណាយ​នឹង​អ្នក។ ​ជា​សារ​ណែនាំ​បើ​ទោះ​បី​អ្នក​ចង់​ឃើញ​គេ​ល្អ ឃើញ​គេ​បាន​សុខ ប៉ុន្តែ​ក្នុង​ស្ថានភាព​ខ្លះ​អ្នក​ត្រូវ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​អនុញ្ញាត​ឲ្យ​គេ​មាន​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង…

Picsart_22 06 17_08 48 55 876
មិត្តអ្នកអាន

សារពីខ្លួនអ្នកនៅថ្ងៃអនាគតផ្ញើមកកាន់អ្នកពេលនេះ! មានរឿងជាច្រើនដែលគេចង់ប្រាប់អ្នកឲ្យបានដឹង និងចេះការពារខ្លួន

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកសន្លឹកបៀលើប្រធានបទ “សារពីខ្លួនអ្នកនៅថ្ងៃអនាគតផ្ញើមកកាន់អ្នកពេលនេះ” ។ របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។ សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ សន្លឹកបៀទី1៖ កុំខ្លាចភាពឯកា ទីបំផុតផ្លូវដែលអ្នកជ្រើសរើសដើរ នឹងមានមិត្តភ័ក្តិ គ្រួសារ និងគូស្នេហ៍ដែលគាំទ្រគ្រប់យ៉ាង គ្រប់ជំហានដែលអ្នកដើរ ពេល​ខ្លះ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ជាអំរែកធ្ងន់​ពេក​ហើយ តែអ្នកត្រូវដឹងថាគ្រប់យ៉ាងវាមានហេតុនិងផល ដូច្នេះអ្នកត្រូវបន្តដើរទៅមុខ កុំ​មើល​ក្រោយ​ព្រោះ​នៅ​ទី​បញ្ចប់​រឿង​ល្អ​ៗ​មិន​យូរ​មិន​ឆាប់​នឹងចូលមករកអ្នក ។ សន្លឹកបៀទី2៖ រឿងខ្លះមិនចាំបាច់សម្រេចចិត្តតក់ក្រហល់ពេកទេ វាមានពេល​វេលា​គ្រប់គ្រាន់ដើម្បី​ធ្វើ​ការ នឹងទន្ទឹងរង់ចាំមើលរឿងរ៉ាវដែលវានឹងកើតឡើង នៅ​ទី​បញ្ចប់ផែនការ​អាច​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ភ្លាមៗ…

Tt
ប្លែកៗ

បើកបៀរមួយសន្លឹក ដើម្បីដឹងថា នឹងមានរឿងអ្វីកើតឡើងលើអ្នកនៅសប្តាហ៍ទី ៣ នៃខែមិថុនា?

សប្តាហ៍ទី ៣ នៃខែមិថុនា បើយើងរាប់ពេញ តាមចំនួនថ្ងៃ គឺរាប់ពីថ្ងៃពុធទី ២២ តទៅ រហូតដល់ថ្ងៃទី ២៩ មិថុនា។ តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ Knongsrok តម្រូវឲ្យអ្នកជ្រើសរើសសន្លឹកបៀរមួយ ហើយយើងនឹងទស្សន៍ទាយត្រលប់ទៅវិញ ថាតើក្នុងជីវិតអ្នកនាពេលខាងមុខ នឹងត្រូវជួបរឿងរ៉ាវអ្វីខ្លះ៖ សន្លឹកបៀរទី ១ ជីវិត​របស់​អ្នក​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ដែល​វា​រង់ចាំ​រយៈ​ពេល​យូរ​មក​ហើយ ទើប​នឹង​សម្រេច​មក​ត្រៀម​កើត​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ការ​ផ្លាស់ប្តូរ​នោះ មាន​ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន ហើយ​ខ្លះ​ក៏​ជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ជីវិត​ឯកជន​របស់​អ្នក​ផង​ដែរ។ បើ​ជួប​រឿង​ល្អ ក៏​កុំ​ភ្លេច​ទាញ​យក​ឱកាស​នោះ​កែច្នៃ​ជីវិត​ឲ្យ​បាន​ល្អ​ប្រសើរ​ច្រើន​ផង។ សន្លឹកបៀរទី ២ នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​នេះ អ្នក​ត្រូវ​ព្យាយាម​អូសទាញ​ខ្លួន​ឯង​ឲ្យ​រត់​ចេញ​ពី​អន្ទាក់​នៃ​ជីវិត…

New Copy
ទស្សនៈ

មិនបាច់អុចក៏បានដែរ! ធូកមូស ត្រាំក៏ទឹកក៏អាចបណ្ដេញមូសបានដែរ

មិនថានៅរដូវភ្លៀង ឬរដូវវស្សាឡើយ គ្រប់គេហដ្ឋានសុទ្ធតែមានកង្វល់យ៉ាងខ្លាំងចំពោះបញ្ហាមូសច្រើនពេក ព្រោះវាបណ្តាលឱ្យកើតជំងឺគ្រុនឈាម ជាពិសេសប៉ះពាល់យ៉ាងខ្លាំងដល់កុមារ មនុស្សភាគច្រើនប្រើវិធីខុសៗគ្នាដើម្បីកម្ចាត់បញ្ហាមួយនេះ ដូចជា លាបឡេការពារមូសខាំ បាញ់ធូបមូស ដុសធូបមូសជាដើម ពេលខ្លះក្លិនរបស់ធូបមូសអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពទៀតផង។ តាមពិតទៅ នៅមានវិធីមួយទៀត ដែលអ្នកមិនទាន់ធ្លាប់សាក គឺយកធូបមូសមកត្រាំទឹក វាថែមទាំងមិនមានក្លិនឆួលខ្លាំង ហើយមិនប៉ះពាល់សុខភាពទៀត។ តោះ! មករៀនជាមួយគ្នានូវវិធីខាងក្រោមនេះ! ជំហានទី១ ៖ ដំបូងឡើយត្រៀមធូបមូស និងចានមួយ បន្ទាប់មកកាច់ធូបមូសនោះទៅជាកំណាត់តូចៗដាក់ចូលនៅក្នុងចាន មានក្នុងរូបភាពស្រាប់។ ជំហានទី២ ៖ បន្ទាប់មកចាក់ទឹកសចូលចានក្នុងបរិមាណសមល្មម ហើយយកធូបមូសដែលបានកាច់ជាកំណាត់តូចៗនោះទៅត្រាំក្នុងចាន បន្ទាប់មកចាក់ទឹកប្រេងខ្យល់ ឬទឹក Florida…

New Copy
ប្លែកៗ

ភេសជ្ជៈទាំង ៤ កែវនេះ តើអ្នកចង់ពិសារមួយណាជាងគេ?

ក្នុងចំណោមភេសជ្ជៈទាំង ៤ ខាងក្រោមនេះ តើអ្នកចង់ញុំាមួយណាជាងគេ? ជម្រើសរបស់អ្នក នឹងបង្ហាញពីចរិតលក្ខណៈពិតប្រាកដរបស់អ្នក។ តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា។ ១. ជ្រើសរើសភេសជ្ជៈ A បើអ្នកចង់ពិសារភេសជ្ជៈមួយកែវនេះជាងគេ បញ្ជាក់ថាអ្នកគឺជាមនុស្សដែលរួសរាយខ្លាំងណាស់។ អ្នកគឺជាមនុស្សដែលគេស្គាល់ច្រើន ទោះជាអ្នកបានជួបមនុស្សមិនធ្លាប់ស្គាល់ក៏ដោយ អ្នកក៏អាចជជែកលេងជាមួយគេដូចធ្លាប់គ្នាតាំងពីយូរណាស់អ៊ីចឹង ក៏មិនដែលកើតមានអារម្មណ៍ទើសទាល់ឡើយ។ ដូច្នេះបើអ្នកណានៅក្បែរអ្នកហើយ កម្រនឹងមិនរាប់អានអ្នកណាស់ ដោយសារតែអ្នកមានអត្តចរិតរួសរាយ ព្រមទាំងអាចផ្តល់ភាពរីករាយដល់អ្នកដទៃទៀតផង ជាទូទៅមិនថាអ្នកធ្វើអ្វីនោះទេសុទ្ធតែរហ័ស ម្យ៉ាងទៀតអ្នកក៏ចូលចិត្តនិយាយណាស់ដែរ ឱ្យតែបាននិយាយហើយ គឺមិនអាចឈប់បានឡើយ ដូច្នេះមនុស្សនៅក្បែរខ្លួនអ្នកមានពេលខ្លះចូលចិត្តនិយាយជាមួយអ្នកណាស់ តែមានពេលខ្លះក៏អាចយល់ថាធុញបន្តិចដែរ។ ២. ជ្រើសរើសភេសជ្ជៈ B បើអ្នកចង់ពិសារភេសជ្ជៈកែវនេះជាងគេ បញ្ជាក់ថាអ្នកគឺជាមនុស្សដែលរាងផ្តាច់ការបន្តិច…

៣៣
តេស្តIQ

ជឿឬមិនជឿ? រើសយកសំបុត្រមួយដើម្បីទទួលបានការបង្ហាញផ្លូវនៅក្នុងជីវិតស្នេហារបស់អ្នក

ស្នេហាតែងតែមានភាពល្អក់កករនិងមិនស្រស់បំព្រងរហូតនោះទេ។ ជួនកាលដៃគូអ្នករបស់និងខ្លួនអ្នកផ្ទាល់អាចនឹងខ្វែងគំនិតគ្នាទៅលើរឿងអ្វីមួយដែលនាំឲ្យកើតមានភាពមិនចុះសម្រុង។ ដើម្បីបង្កើនចំណងស្នេហារបស់អ្នកឲ្យមានភាពស្អិតរមួតឡើងវិញ ចូរអ្នករើសយកសំបុត្រមួយដើម្បីទទួលបានការបង្ហាញផ្លូវនៅក្នុងជីវិតស្នេហារបស់អ្នក៖ សំបុត្រទី១ ប្រសិនបើអ្នករើសយកសំបុត្រទី១ គេបានណែនាំឲ្យអ្នកមានភាពអត់ធ្មត់ជាងនេះ។ អ្នកត្រូវធ្វើចិត្តឲ្យធ្ងន់និងកាត់បន្ថយភាពឆេវឆាវ ឆោឡោមួយគ្រាដែលអាចបំផ្លាញដល់សុភមង្គលរបស់ខ្លួនអ្នកផ្ទាល់។ ចូរធ្វើការគិតពិចារណាឲ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ សំបុត្រទី២ ប្រសិនបើអ្នករើសយកសំបុត្រទី២ គេបានណែនាំអ្នកកុំឲ្យចិត្តទន់ពេក។ ទោះបីជាគ្មានកំហុស ក៏អ្នកព្រមទទូលកំហុស ធ្វើដូចនេះគឺមិនល្អទេ។ អ្នកបានដាក់បន្ទុកទៅលើខ្លួនឯងពេក ប្រសិនបើនៅតែបន្ត អ្នកនឹងធ្វើបាបខ្លួនឯងកាន់តែខ្លាំង។ សំបុត្រទី៣ ប្រសិនបើអ្នករើសយកសំបុត្រទី៣ គេបានណែនាំឲ្យអ្នកមានភាពក្លាហានក្នុងការសម្រេចចិត្ត។ រាល់បញ្ហាឬជម្លោះដែលកើតមានឡើងទៅលើអ្នក ភាគច្រើនគឺដោយសារអ្នកស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឲ្យបានជាក់លាក់។ ចូរអ្នកបង្កើនភាពក្លាហានឡើងនិងមានទំនុកចិត្តទៅលើខ្លួនឯងក្នុងការធ្វើអ្វីមួយ៕

KNONGSROK
ទស្សនៈ

កុំឧស្សាហ៍មើលនាឡិកា តែត្រូវធ្វើខ្លួនឱ្យដូចនាឡិកា គឺត្រូវដើរទៅមុខជានិច្ច។ លោក Sam levenson

សុភាសិតមានន័យថា ជាពាក្យដែលគេបានសរសេរ ឬនិយាយជាឃ្លា ឬជាល្បះខ្លីៗអំពីចរិយារបស់មនុស្ស សភាវៈរបស់សត្វ និងសភាពពិតរបស់ធម្មជាតិប្រកបដោយវាចារពីរោះជាប់ចិត្ត និងបង្កប់អត្ថន័យខ្លឹមសារដ៏ជ្រាលជ្រៅ ខាងការអប់រំដល់មហាជនឲ្យលោកអនុវត្តតាម ឬជៀសវាងឲ្យឆ្ងាយ ឬក៏បានជាការពិចារណា ។ ពន្យល់ពាក្យ 1. ស្លោក មានន័យថា សម្លោក ពាក្យសរសើរ ពាក្យរាលចួនរណ្តំ ពាក្យកាព្យសម្រាប់សូត្រសរសើរគុណ ឆន្ទ គាថាជា ភាសាបាលី ឬសំស្ក្រឹត សេចក្តីសរសើរ ។ 2. ភាសិត៖ សម្តី ពាក្យ អ្វីដែលនិយាយហើយ អ្វីដែលពោលហើយ ។…

MUC2022
សង្គម

អបអរសាទរកញ្ញា ហង្ស ម៉ានីតា ក្លាយជាម្ចាស់មកុដបវរកញ្ញា Miss Universe Cambodia ២០២២ រដូវកាលទី៦ ជាផ្លូវការហើយ

ភ្នំពេញ៖ រាត្រីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីបំផុតបវរកញ្ញាកូនកាត់ខ្មែរបារាំង កញ្ញា ហង្ស ម៉ានីតា បានក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2022  សម្រាប់រដូវកាលទី៦ ជាផ្លូវការ។ ព្រឹត្តិការណ៍លើកនេះគឺជាព្រឹត្តការណ៍ប្លែកបំផុតដោយសារ មកុដសម្រាប់ម្ចាស់ជយលាភីមានតម្លៃរហូតដល់ ១៨ ម៉ឺនដុល្លារធ្វើឱ្យអ្នកចូលរួមប្រកួត និងទស្សនិកជនមានការចាប់អារម្មណ៍ជាខ្លាំង។ ហង្ស ម៉ានីតា ត្រូវបានគណៈកម្មាការជ្រើសរើស ចាត់ទុកថាមានភាពរួសរាយ និងវៃឆ្លាតជាងគេ រហូតកំណត់អោយក្លាយជាម្ចាស់មកុដ រដូវកាលថ្មីនេះ។ ព្រឹត្តការណ៍នេះគឺជាព្រឹត្តការណ៍ដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្ររបស់កម្មវិធី បន្ទាប់ពីចំណាយពេល​ក្នុងការស្វែង​រក​ម្ចាស់ជយលាភីគ្រងមកុដជាច្រើនខែមក ពេល​នេះ​ ម្ចាស់ជយលាភីគ្រងមកុដ…

Ttt
ប្លែកៗ

​ជ្រើសរើសសំបកគុជខ្យង​មួយ ដើម្បី​ទស្សន៍ទាយ​ពី​ជោគវាសនា​របស់​អ្នក

សំបកគុជខ្យង ​ច្រើន​តែ​ត្រូវ​បានគេរើសដើម្បីមកទុកតាំងជារបស់លម្អក្នុងផ្ទះ ហើយងាកមកក្នុង​អត្ថបទ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើសរើស​រវាងសំបកគុជខ្យងទាំង ៤ ហើយ​ទៅ​មើល​នូវ​ចម្លើយ​ដែល​អ្នក​គួរ​តែ​ទទួល​បាន​ដូច​ខាង​ក្រោម៖ សំបកគុជខ្យង​ទី ១ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​សម​នឹង​ទទួល​បាន​ក្នុង​ជីវិត និង​ទំនាក់ទំនង​ស្នេហា នឹង​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ បញ្ហា​និង​ភាព​មិន​ប្រាកដប្រជា​ក្នុង​ជីវិត នឹង​រលាយ​បាត់​ដូច​ជា​ទឹក​សន្សើម​ដែល​ត្រូវ​ថ្ងៃ ហើយ​ចុង​ក្រោយ​អ្នក​នឹង​រក​ឃើញ​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​យ៉ាង​ពិត​ប្រាកដ។ សំបកគុជខ្យង​ទី ២ កុំ​ឈប់​ត្រឹម​នេះ លទ្ធផល​ដែល​ចេញ​ផ្លែផ្កា​កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ តែ​កុំ​ភ្លេច​សម្រាក​បន្តិច​ផង ហើយ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ទេពកោសល្យ​ពិតប្រាកដ​របស់​ខ្លួន​ឯង ថា​ជា​អ្វី? សំបកគុជខ្យងទី ៣ ឆាប់ៗ​នេះ​ជីវិត​អ្នក​នឹង​ទទួល​បាន​អំណោយ​ដ៏​ភ្ញាក់ផ្អើល​មួយ តែ​យ៉ាង​ណា​ក៏​កុំ​ភ្លេច​ដឹង​គុណ​នូវ​មនុស្ស​ដែល​បាន​ជួយ​ជ្រោមជ្រែង​អ្នក​កន្លង​មក។ ប្រសិន​បើ​អ្នក​មាន​គម្រោង​ចង់​ចាប់ផ្តើម​អ្វី​ថ្មី​មួយ អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ ដោយ​មិន​ចាំ​បាច់​បង្អង់​យូរ​ទៀត​ឡើយ។ សំបកគុជខ្យង​ទី ៤ អ្នក​ជា​មនុស្ស​ដែល​ប្រថុយប្រថាន ហើយ​ក៏​ឆាប់​អស់​សង្ឃឹម​ណាស់​ដែរ…

Picsart_22 06 16_09 31 37 085
មិត្តអ្នកអាន

មនុស្សបែបណាដែលអ្នកមិនគួរព្រលែងដៃឲ្យគេចេញពីជីវិត? ព្រោះបើបាត់បង់គេហើយអ្នកនឹងស្តាយក្រោយ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលថាតើ “មនុស្សបែបណាដែលអ្នកគួរតែថែរក្សាគេនៅក្នុងជីវិតនេះ?” តាមរយៈការជ្រើសរើសរូបក្រែមលាបបបូរមាត់មួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ទី1៖ មនុស្សម្នាក់ដែលអាចជាមិត្តអ្នកបាន ជា​មនុស្ស​ដែល​ស្រឡាញ់​សេរីភាព​ ឬ​មាន​ប្រធានបទ​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​ជីវិត​គ្រប់​ពេល​វេលា ហើយ​ហេតុផល​ដែល​អ្នក​គួរ​ថែរក្សា​គេ​នៅ​ក្នុង​ជីវិត​របស់​អ្នក​គឺ​ព្រោះ​នៅ​ថ្ងៃ​អនាគត​គេ​នឹង​អាច​ជួយ​និងគាំទ្រអ្នកបានយ៉ាងល្អ គេជាអ្នកដោះស្រាយបញ្ហាក៏ជាទីប្រឹក្សា​ដ៏ល្អ មិន​ថា​ជា​រឿងស្នេហា ការងារ ឬ​ការសិក្សាទេ គេ​នឹង​តែងតែ​មាន​ជម្រើស​ល្អសម្រាប់​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត លើសពីនេះគេក៏មិនវិនិច្ឆ័យអ្នកដោយបញ្ហាដែលកើតឡើងនោះទេ គេតែងតែស្វែងរកជម្រើសដ៏ល្អសម្រាប់អ្នកដើម្បីដើរ មនុស្សបែបនេះអ្នកមិនគួរមើលរំលងគេឡើយ ។ ទី2៖ មនុស្ស​ម្នាក់​នោះអាចមានវ័យចាស់​ជាង​អ្នកតែមិនមែនចាស់ខ្លាំងទេខ្ទង់៥​ឆ្នាំ​ គេ​ជា​មនុស្ស​ល្អ​ម្នាក់និងប៉ិនប្រសព្វមិនថាធ្វើការរកលុយ ឬធ្វើការសម្រេចចិត្តក្នុងជីវិត គេគឺជាមនុស្សដែលមានទេពកោសល្យក្នុងក្រសែភ្នែកមនុស្សជាច្រើន…

New Copy
សង្គម

មនុស្សប្រុសលួងលោមអ្នកនៅក្នុងពេលទាំង ៣ នេះ អាចបញ្ជាក់ថាអ្នកគ្មានតំណែងនៅក្នុងចិត្តគេឡើយ

មានពាក្យមួយឃ្លាបានពោលថា “មនុស្សយើងអាចកើតមានជំងឺគ្រប់ប្រភេទ តែអាចរកថ្នាំព្យាបាលបាន មានតែជំងឺស្នេហាមួយគត់ គឺពិបាកព្យាបាលខ្លាំងជាទីបំផុត។” ចរិតមនុស្ស គឺជារបស់ដែលស្មុគស្មាញ និងងាយប្រែប្រួលបំផុត នៅក្នុងរឿងស្នេហាក៏បែបនេះដែរ។ មុន និងក្រោយស្រលាញ់គ្នា មនុស្សស្រីសុទ្ធតែមានចរិតពីរផ្សេងគ្នា មុនពេលរាប់អានគ្នា គឺប្រុងប្រយ័ត្នណាស់ ព្រងើយកន្តើយមិនសូវជាខ្វល់ខ្វាយ តែក្រោយពីច្បាស់លាស់ទំនាក់ទំនង និងស្រលាញ់កាន់តែខ្លាំងហើយនោះ បែរជាខ្លួនឯងពិបាកដកចិត្តទៅវិញ។ គ្រប់មនុស្សស្រីសុទ្ធតែសង្ឃឹមថា មនុស្សប្រុសអាចលួងលោមខ្លួន តាមចិត្តខ្លួន តែមានមនុស្សខ្លះលួងលោមអ្នកដើម្បីតែឱ្យអ្នកស្ងប់ចិត្ត មានអ្នកខ្លះទៀតលួងលោមអ្នក បែរជាគ្រាន់តែនិយាយឱ្យរួចពីមាត់។ យ៉ាងណាមិញ មនុស្សស្រីត្រូវចាំថា មនុស្សប្រុសដែលចូលចិត្តលួងលោមអ្នកនៅក្នុងពេលទាំង ៣ នេះ អាចបញ្ជាក់បានច្បាស់ណាស់ថា អ្នកតំណែងនៅក្នុងចិត្តរបស់គេទេ។ ១.…

New Copy
ប្លែកៗ

តើអ្នកសម្លឹងឃើញរូបអ្វីដំបូងគេ អាចទាយដឹងពីអត្តចរិតរបស់អ្នកបាន

តើអ្នកបានសម្លឹងឃើញរូបអ្វីមុនគេ? រូបដែលអ្នកមើលឃើញ វានឹងបង្ហាញឱ្យដឹងថា អ្នកជាមនុស្សបែបណា អត្តចរិតបែបណាខ្លះ? តោះ!សាកល្បងធ្វើតេស្តទាំងអស់គ្នា។ A. ខ្សែផ្លូវឆ្នូតៗ អ្នកជាមនុស្សដែលមានស្មារតីឯករាជ្យខ្លាំង ចូលចិត្តដើរលើផ្លូវរបស់ខ្លួន ។ អ្នកមិនសូវខ្វល់ពីអ្នកដទៃប៉ុន្មានទេ និយាយឱ្យស្រួលស្តាប់ទៅ អ្នកជាមនុស្សមិនចូលចិត្តលួចចាក់គេពីក្រោយខ្នងឡើយ អ្វីដែលអ្នកមិនដូចនឹងអ្នកដទៃនោះគឺ អ្នកចូលចិត្តធ្វើអ្វីត្រង់ៗ និយាយត្រង់ទៅត្រង់មក បែបនេះធ្វើឱ្យអ្នកដទៃពិបាកក្នុងការទទួលយកពីចរិតត្រង់ហួសពេករបស់អ្នកខ្លាំងណាស់។ ស្របពេលនេះដែរ អ្នកក៏ជាមនុស្សដែលចូលចិត្តបង្ហាញពីភាពល្អរបស់ខ្លួនដែរ ទោះជាពេលជួបរឿងមិនសប្បាយចិត្តយ៉ាងណា អ្នកសុខចិត្តចែករំលែកជាមួយអ្នកដទៃ ឬមិត្តភ័ក្រ្តរបស់អ្នកអំពីផ្លូវចិត្តរបស់ខ្លួន។ B. រណ្ដៅ តាមពិតទៅអ្នកមានចរិតល្អ ជាធម្មតាអ្នកមិនងាយខឹងឡើយ អ្នកក៏ជាមនុស្សចេះយល់អាធ្យាស្រ័យអ្នកដទៃដែរ ដោយសារតែបែបនេះហើយ អ្នកមិនដែលហ៊ានបញ្ចេញកំហឹងដាក់គេផ្តេសផ្តាសឡើយ ភាគច្រើនលាក់ទុកក្នុងចិត្តទ្រាំបៀមទុក្ខម្នាក់ឯង ប៉ុន្តែឱ្យតែដល់ចំណុចមួយមិនអាចទ្រាំទៀតបាន…