ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

២៥
Inspiration

តើអ្នកសម្រេចចិត្តដោយប្រើបេះដូងឬខួរក្បាល? រូបភាពដែលអ្នកចាប់អារម្មណ៍មុនគេនឹងប្រាប់ចម្លើយពិតដល់អ្នក

មនុស្សយើងគ្រប់រូបមិនមែនសុទ្ធតែសម្រេចចិត្តដោយឆ្លងកាត់ការគិតគូរបានដិតដល់ទាំងអស់នោះទេ អ្នកខ្លះបានប្រើប្រាស់អារម្មណ៍និងបេះដូងដើម្បីប្រឈមមុខនឹងបញ្ហា។ ប៉ុន្តែ អ្នកបានដែរចាប់អារម្មណ៍ថាខ្លួនឯងជាមនុស្សបែបណាដែរទេ? ចូរសាកល្បងតេស្តមួយនេះដើម្បីដឹងពីការពិត៖ រូបបុរស ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើមុខបុរសមុនគេ អ្នកគឺជាមនុស្សប្រើខួរក្បាលដើម្បីធ្វើការសម្រេចចិត្ត។ មុននឹងទទួលបានចម្លើយមួយដ៏សមស្របបំផុតសម្រាប់អ្នក គឺត្រូវឆ្លងកាត់ការគិត ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយជាមុនសិន។ អ្វីដែលអ្នកចង់បានគឺអ្វីដែលល្អបំផុតសម្រាប់ខ្លួនអ្នកផ្ទាល់។ រូបវិចិត្រករ ប្រសិនបើអ្នកចាប់អារម្មណ៍ទៅលើវិចិត្រករមុនគេ អ្នកគឺជាមនុស្សដែលទុកចិត្តទៅលើបេះដូងខ្លួនឯងខ្លាំងជាខួរក្បាល។ អ្នកធ្វើការសម្រេចចិត្តដោយការប្រើអព្ភន្តរញាណនិងមិនសូវគិតវែងឆ្ងាយប៉ុន្មានទេ។ យ៉ាងណាមិញ មិនប្រាកដថារាល់ការសម្រេចចិត្តរបស់អ្នកសុទ្ធតែទទួលបានផលអាក្រក់នោះទេ ជម្រើសខ្លះបាននាំអ្នកទៅកាន់ផ្លូវដែរកាន់តែប្រសើរ៕ ប្រភព៖ បរទេស

២៤
តេស្តIQ

តើអ្នកជាមនុស្សបែបណាក្នុងកែវភ្នែកអ្នកដ៏ទៃ? ជ្រើសរើសយករូបភាពណាមួយដែលអ្នកពេញចិត្តដើម្បីបង្ហាញចម្លើយ

នរណាៗក៏មានគំនិតខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប៉ុន្តែអ្នកមានដែរគិតថាក្នុងភ្នែកអ្នកដ៏ទៃអ្នកជាមនុស្សបែបណាដែរទេ? ចូរជ្រើសរើសរូបភាពមួយក្នុងចំណោមរូបភាពទាំងបីដើម្បីដឹងចម្លើយពិត៖ រូបភាពទី១ អ្នកដ៏ទៃគិតថា អ្នកគឺជាមនុស្សដែលចូលចិត្តដាក់សម្ពាធលើខ្លួនឯងនិងមិនចូលចិត្តឲ្យមនុស្សនៅជុំវិញខ្លួនមករួមទុក្ខជាមួយអ្នកនោះទេ។ អ្នកតែងព្យាយាមផ្តាច់ខ្លួនចេញពីមនុស្សជុំវិញខ្លួននៅពេលអ្នកមានទុក្ខនិងមិនងាយបញ្ចេញអារម្មណ៍ពិតមកក្រៅណាស់។ រូបភាពទី២ អ្នកដ៏ទៃគិតថា អ្នកគឺជាមនុស្សដែលមានទំនួលខុសត្រូវនិងគិតបានវែងឆ្ងាយ។ អ្នកតែងគិតទៅលើគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តទៅលើរឿងអ្វីមួយនិងមិនខ្លាចខុសឡើយ។ អ្នកត្រូវបានគេចាត់ទុកជាមនុស្សដែលគួរឲ្យចង់រាប់អាននិងស្មោះត្រង់។ រូបភាពទី៣ អ្នកដ៏ទៃគិតថា អ្នកគឺជាមនុស្សពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯងនិងមិនខ្លាចភាពលំបាក។ អ្នកតែងជួបឧបសគ្គឥតស្រាកស្រាន្តប៉ុន្តែអ្នកមិនបោះបង់ងាយៗឡើយនិងខំតស៊ួ ពុះពាររហូតអស់ពីសមត្ថភាព៕ ប្រភព៖ បរទេស

Hjjh
តេស្តIQ

ដៃកាន់លុយពេញសៅរ៍-អាទិត្យ អ្នកកើតឆ្នាំ ៣ យីអ៊ុនឡើងខ្ពស់ណាស់ ចុងសប្តាហ៍នេះ

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នៅចន្លោះចុងសប្តាហ៍ ពោលថ្ងៃទីទី ១១ និង ១២ មិថុនា ឆ្នាំ ២០២២ ពួក​គេ​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​មាន​លុយ​ចូល​ឆឹបៗ រវល់រាប់លុយនាំចំណូលចូលហោប៉ៅសឹងពីរថ្ងៃពេញ៖ អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ មនុស្ស​ដែល​កើត​ឆ្នាំជូត នៅចុង​សប្តាហ៍នេះ ប្រៀប​ដូច​ជា​មាន​ផ្កាយ​នាំ​សំណាង ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ។ ដ្បិត​បើ​កន្លង​មក​មាន​គ្រោះ​ច្រើន​ក្នុង​ជីវិត តែ​មិន​អី​ទេ​ពេល​ខាង​មុខ​នេះ​ទៅ គឺ​នឹង​ល្អ​វិញ​ហើយ។ ជា​ពិសេស​ចំ​ថ្ងៃអាទិត្យតែម្តង អ្នក​កើត​ឆ្នាំកណ្តុរ នឹង​មាន​យីអ៊ុន​ឡើង​ខ្ពស់ ហើយ​បើ​ចេះ​ចាប់​យក​ឱកាស​ទាំង​នោះ​ផង នោះ​នឹង​មាន​លុយ​កាន់​ពេញ ល្មម​នឹង​រាប់​ហត់។ អ្នក​កើតឆ្នាំឆ្លូវ – គោ…

New Copy
ទស្សនៈ

ឈានដល់វ័យ ៣០ ឆ្នាំ អ្នកនឹងយល់រឿងទាំងនេះ កាន់តែច្បាស់

ឈានដល់អាយុ ៣០ ឆ្នាំ ទើបយល់ច្បាស់មូលហេតុទាំងនេះ។ សង្ឃឹមថានៅក្នុងវ័យម្ភៃឆ្នាំ អ្នកអាចឆាប់ដឹងមូលហេតុទាំងនេះបានមុនកាន់តែឆាប់កាន់តែល្អ។ ១.《ទាក់ទងរឿងលុយ》 ស្រឡាញ់លុយ ចូលចិត្តរកលុយ ចូលចិត្តសន្សំលុយ វាមិនគួរឱ្យខ្មាសគេទេ វាជាមុខជាមាត់របស់មនុស្សពេញវ័យ។ ឆាប់ចាប់ផ្តើមរករបរបន្ទាប់បន្សំ រៀបចំផែនការ PLAN B សម្រាប់ខ្លួនឯង។ មិនចាយលុយខ្ជះខ្ជាយ មិនធ្វើទាសកររបស់សម្ភារៈនិយម ពីព្រោះនៅពេលដែលអ្នកកាន់ប្រេនល្បីហើយជិះតុតុ ប្រាកដជាមានមនុស្សគិតថាអ្នកកាន់របស់ក្លែងក្លាយដដែល។ បង្កើតទម្លាប់កត់បញ្ជី ចំណាយមានគោលដៅ សន្សំលុយមានគម្រោង វាជាការគិតបានវែងឆ្ងាយ។ កាត់បន្ថយកការទិញ ការទិញសម្លៀកបំពាក់ញឹកញាប់ ការដូរម៉ូតគ្រប់ពេលវាមិនបានឱ្យអ្នកកាន់តែស្អាតនោះទេ។ រៀនហ្វឹកហាត់ចរិយាសម្បត្តិ ហាត់ប្រាណ បង្កើនគុណសម្បត្តិពីផ្នែកខាងក្នុងវាសំខាន់ជាង សម្លៀកបំពាក់ណែនទូរ។…

KNONGSROK
ប្លែកៗ

មុនចុចអាន!ចូលជ្រើសរូបមួយសិន!!! តើទេវតាកំពុងតែចង់ផ្ញើមកឱ្យអ្នក?

ជ្រើសរើសកាតមួយសន្លឹក ដើម្បីដឹងពីសារដែលទេវតាកំពុងតែផ្ញើមកឱ្យអ្នក ដើម្បីដឹងពីស្ថានភាពជីវិតរបស់ខ្លួនឯងក្នុងពេលបច្ចុប្បន្ននេះ។ ក. សន្លឹកកាត ក – “ភាពជោគជ័យបានមកដល់” ប្រសិនបើអ្នកបានជ្រើសរើសរូបភាពនេះ នោះទេវតាកំពុងរៀបចំអ្នកសម្រាប់អនាគតដ៏ជោគជ័យមួយ។ វាជាពេលវេលាដ៏ល្អក្នុងការវិនិយោគលើគម្រោងថ្មីៗ ជាពិសេសនៅកន្លែងធ្វើការ។ មិនយូរមិនឆាប់ ក្តីស្រមៃរបស់អ្នកក៏នឹងក្លាយជាការពិតដែរ ហើយវាមិនមែនជារឿងចៃដន្យនោះទេ។ លទ្ធផលទាំងអស់នេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង ការលះបង់ និងជំនឿរបស់អ្នក។ ទោះបីជានៅចំណុចណាមួយដែលអ្នកសង្ស័យពីសក្តានុពលរបស់អ្នកក៏ដោយ ក៏នៅថ្ងៃដែលព្រះជាម្ចាស់បានយាងមកបង្ហាញអ្នកថា អ្នកកំពុងដើរលើផ្លូវត្រូវហើយ។ ខ. សន្លឹកកាត ខ – “ស្រឡាញ់ខ្លួនឯងឱ្យច្រើន” ទេវតាកោតសរសើររាល់ការលះបង់របស់អ្នក។ ប៉ុន្តែ ទេវតា​ក៏​ចង់ឱ្យ​អ្នក​សម្រាក​បន្តិច សម្រាក ហើយ​គិត​អំពី​ខ្លួន​អ្នក​បន្តិច​បន្ថែម​ទៀត។…

Jhjh
បច្ចេកវិទ្យា

បច្ចេកវិទ្យាថ្មីស្រឡាងទាំង ៧ នឹងផ្លាស់ប្ដូរការរស់នៅរបស់មនុស្សនៅថ្ងៃអនាគត

បច្ចេកវិទ្យាបានបន្តអភិវឌ្ឍកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ហើយឈរលើគោលដៅរួម គឺធ្វើបែបណាអាចផ្តល់ឲ្យការរស់នៅប្រចាំថ្ងៃរបស់មនុស្ស កាន់តែប្រព្រឹត្តិទៅបានដោយងាយស្រួល និងរហ័ស។ បើតាម Brightside យើងធ្វើការបង្ហាញបច្ចេកវិទ្យាទាំង ៧ ពោរពេញដោយភាពច្នៃប្រឌិតថ្មី ដែលវានឹងរំលេចនៅថ្ងៃខាងមុខ៖ ៧) Nailbot បុគ្គលិកបម្រើការជាអ្នកសម្អាតឬលាបក្រចកជូនភ្ញៀវ ទៅថ្ងៃអនាគតនឹងជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា ឬ Robot មកជំនួស។ លែងមានមនុស្សដូចគ្នាលាបក្រចកឲ្យទៀតហើយ ពោលបច្ចេកវិទ្យានឹងដើរតួជំនួស ដោយបច្ចុប្បន្នក្រុមហ៊ុន Nimble កំពុងអភិវឌ្ឍលើ Concept មួយនេះ។ ៦) AR Glass តាមពិតទៅវាមានជាបណ្តើរៗហើយ គ្រាន់ថាការប្រើប្រាស់មិនធំទូលាយ។ វែនតាឆ្លាតវៃនឹងក្លាយជារបស់ដ៏ពេញនិយមនៅកំឡុងពេល ៤-៥…

Cover Kor Juch
សង្គម

ពិធីកោរជុក ​ជាទំនៀមខ្មែរបុរាណ ​តែបែរជាត្រូវគេបំភ្លេចចោល ស្ទើរតែវិនាសបាត់បង់ទៅហើយ

ពិធីកោរជុក គឺជាពិធីដ៏សំខាន់មួយសម្រាប់ក្មេង ដែលរៀបនឹងពេញវ័យ ហើយពិធីកោរជុក ជាឈ្មោះផ្លូវការ ​បើតាម​សម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា « កោរសក់ ឬកោរកំប៉ោយ »  ដែលក្មេងប្រុសស្រីទុកលើក្បាល ​ចាប់​តាំងពីអាយុ​៣ឆ្នាំ រហូតដល់ធំ ទើបកាត់ផ្តាច់ក្នុងពិធីកោរជុកនោះ។ គោលបំណងសំខាន់ នៃពិធីនេះ គឺដើម្បីប្រសិទ្ធិក្មេង និងសម្តែងការតបស្នងសងគុណ ដល់អ្នកម្តាយ ដែលមាន សេចក្តីលំបាកនៅពេលឆ្លងទន្លេ ឬក៏ម្តាយ បានធ្វើការបន់ស្រន់ សូមឲ្យការឆ្លងទន្លេបានទទួលនូវសុខសុវត្ថិភាព ដោយសន្យាថ្វាយសក់ដើម្បីលាបំណន់ ឬគេអាចចាត់ទុកពិធីនេះថា ជាពិធីបង្កក់ឆ្មប់ផងដែរ។ ទោះបីជាការពិត អាចារ្យ ឬឪពុកម្តាយ គឺជាអ្នកកោរជុកឲ្យក្មេងៗ…

Cover Promoy
សង្គម

អន្ទូញ ​ឬប្រមោយដំរី ​ជាបន្លែជនជាតិភាគតិច ​ដែលមិនត្រឹមតែឆ្ងាញ់ ​តែផ្តល់ប្រយោជន៍ដល់សុខភាពច្រើនមិនធម្មតា!

រុក្ខជាតិដ៏ចម្លែកមួយ ត្រូវបានជនជាតិដើមគ្រឹង ទំពួនហៅថា ​« អន្ទូញ​​» ឯជនជាតិខ្មែរ ដាក់ឈ្មោះវាទោតាមរូបរាងថា « ប្រមោយដំរី ​»  ឯឈ្មោះវិទ្យាសាស្ត្រ Athyrium Esculentum (Paco/Fern Leave)  ដែលប្រហែលជាមានមនុស្សមួយចំនួនមិនសូវជាស្កាល់បន្លែរុក្ខជាតិមួយនេះឡើយ ​លើកលែងតែអ្នកដែលរស់នៅតំបន់ជនជាតិព្រៃភ្នំខេត្តប៉ែកភាគឦសានដូចជា ​ខេត្តរតនគិរី ​មណ្ឌកគិរី ​និងស្ទឹងត្រែងជាដើម។ ជាក់ស្តែង ​បន្លែមួយនេះត្រូវបានគេដឹងថាមានរសជាតិផ្អែមឆ្ងាញ់ពិសាណាស់ ​យកមកឆាក៏បាន ​យកទៅស្ងោរធ្វើជាអន្លក់ក៏បាន ​ជាពិសេសថែមទាំងផ្ទុកនូវវីតាមីន ​រ៉ែ ​និងសារធាតុសំខាន់ៗជំនួយដល់សុខភាពផងដែរ។ តោះ! មកដឹងពីគុណប្រយោជន៍នៃបន្លែនេះទាំងអស់គ្នា ៖ ១. ​ជំនួយបេះដូង…

Cover Lumhae
ដើរកម្សាន្ត

ខែត្រជាក់ធ្លាក់ខ្យល់ ចង់គេងមេីលផ្កាយ ឬក៏ក្រោកពីព្រឹកមេីលថ្ងៃរះ ជាប់មាត់ព្រែកកំពត ​ឬបោះតង់ ​មកសាកកន្លែងនេះបាន

កំពត៖ ខេត្តកំពត សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន ​ដោយសារតែទេសភាពខេត្តមួយនេះពោរពេញទៅដោយជួរភ្នំ  ដងព្រែក ​និងទស្សនីយភាពស្រស់បំព្រង ដែលជាហេតុធ្វើឱ្យខេត្តមួយនេះមានបើកជាកន្លែងសម្រាកលំហែជាច្រើនកន្លែងឱ្យជ្រើសរើស ​តែប្រសិនជាចង់បានកន្លែងថ្មីស្ងប់ស្ងាត់បរិយកាសប្លែក ​« ក្នុងស្រុក​ » ​សូមណែនាំកន្លែងសម្រាកថ្មីមួយកន្លែងមានឈ្មោះថា  « លំហែកំពត »។ « លំហែកំពត » គឺជារមណីយដ្ឋានសម្រាប់បោះតង់មួយកន្លែង ដែលមានទីតាំងជាប់នឹងមាត់ព្រែកតែម្តង ​ថែមទាំងមានទេសភាព និងខ្យល់អាកាសបរិសុទ្ធ រួមទាំងអាចមើលឃើញភ្នំបូកគោដ៏ស្គឹមស្គៃនៅចំពីមុខផងដែរ។ សម្រាប់ការសម្រាកនៅទីនោះ ​ពិតជាមានទេសភាពប្លែក ​ដោយអាចទស្សនាទិដ្ឋភាពថ្ងៃលិច គេងគយគន់ព្រះចន្ទ្រ និងហ្វូងផ្កាយក្នុងពេលរាត្រី អមដោយពន្លឺចាំងផ្លេកៗឆ្លុះលើផ្ទៃទឹកផងដែរ។ នៅក្នុងនោះ លោកអ្នកអាចជ្រើសរើសការគេងសម្រាកបោះតង់ក៏បាន ​ឬក៏អាចគេងលើសំណាញ់ប្របមាត់ទឹក…

Cover Angkor
ដើរកម្សាន្ត

រូបភាពដើមនៃប្រាសាទអង្គរវត្ត ដ៏ល្អវិចិត្រ និងមានភាពអច្ឆរិយៈលើពិភពលោក ដែលគ្រប់គ្នាកម្របានឃើញ

ប្រាសាទអង្គរវត្ត គឺជាប្រាសាទដែលមានភាពល្អវិចិត្រ និងមានការកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ត ត្រូវបានគេដឹងថាតំណាងឲ្យពិភពលោក ដោយប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក។ តែដោយសារតែហេតុផលមួយចំនួន ​កត្តាសង្គ្រាម និងបញ្ហាមួយចំនួន ប្រាសាទអង្គរវត្តត្រូវបានគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំ ​ព្រៃដុះស៊ុបទ្រុប គួរឱ្យសង្វេកខ្លាំង។ ​បើទោះបីជាត្រូវបានកូនខ្មែរ និងជនបរទេសបានរកឃើញប្រាសាទនេះជាបន្តបន្ទាប់ ​តែជនបរទេសមួយរូបដែលធ្វើឱ្យគ្រប់គ្នាកាន់តែស្គាល់កិត្តិនាមប្រាសាទអង្គរវត្តនោះគឺធម្មជាតិវិទូ​បារាំង​ឈ្មោះ​ហង់​រី មូ​ហូ ដោយបាន​រក​ឃើញ​ប្រាសាទ​នេះ​នៅ​ថ្ងៃ​ទី​២២ ខែ មក​រា ឆ្នាំ…

Cover Phnom Srey
ដើរកម្សាន្ត

សួនកម្សាន្តបើកថ្មី « ម្លប់ស្នាយ​ស្រីឈូក » ក្បែរភ្នំស្រី កន្លែងសប្បាយបរិយាកាសបរិសុទ្ធ ​គួរតែទៅលេងឱ្យបានម្តងទើបដឹងថាកប់យ៉ាងណា

កំពង់ចាម៖ កំពង់ចាម ​គឺជាខេត្តដីក្រហមដីស្អិតមួយ ​ដែលអំណោយផលដល់ដំណាំហូបផ្លែជាច្រើន ​ថែមទាំងពៅរពេញទៅដោយទេសភាពភ្នំតូចធំស្រស់បំព្រងជាទីកម្សាន្តអារម្មណ៍ផងដែរ។ ថ្មីៗនេះផងដែរ​​ទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយ ​កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍មកម្សាន្តយ៉ាងកុះករថា ​ជាទីកន្លែងកម្សាន្តបែបធម្មជាតិប្លែកនោះគឺ « សួនកំសាន្ត​ ម្លប់ស្នាយ​ស្រីឈូក​ » ។ « សួនកំសាន្ត​ ម្លប់ស្នាយ​ស្រីឈូក​ » ត្រូវបានគេដឹងថាមានទីតាំងល្អខ្លាំងណាស់​ មានភ្នំព័ទ្ធជុំវិញ មានបឹងទន្លេខ្យល់បក់ត្រសៀកៗពោរពេញទៅដោយបរិយាកាសបរិសុទ្ធ ​ជាពិសេសអាចថតរូបកម្សាន្តពេលថ្ងៃលិចដឹងតែអែមហ្មង​។ នៅក្នុងនោះផងដែរ ​កន្លែងកម្សាន្តមួយនេះ ​ថែមទាំងមានកញ្ចុះអង្គុយកម្សាន្តអារម្មណ៍ និងមានការបម្រើម្ហូបអាហារបែបស្រុកស្រែមានរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យទៀតផង។ គួរឱ្យដឹងផងដែរថា សួនកំសាន្ត​ ម្លប់ស្នាយ​ ស្រីឈូក​ មានទីតាំង​នៅភូមិស្រឡៅ​ ឃុំអំពិល​ស្រុក​កំពង់សៀម​ខេត្ត​កំពង់ចាម​…

Cover 7NG
ដើរកម្សាន្ត

កន្លែងកំសាន្តថ្មីមិនបាច់ទៅណាឆ្ងាយទេ នៅជិតបង្កើយ ស្ថិតនៅក្នុងឃុំវិហារសួគ៌យើងនេះតើ

កណ្តាល៖  ចង់បានទីកន្លែងកំសាន្តថ្មី ត្រូវបានគេដឹងថាមិនបាច់ទៅណាឆ្ងាយទេ ពោលគឺនៅជិតបង្កើយទីក្រុងភ្នំពេញតែម្តង ​នោះគឺ ​Resort  7NG  នៅវិហារសួគ៌។ ទីកន្លែងថ្មីនេះ ​ត្រូវបានគេដឹងថា ​ជារីហ្សតបែបលូមួយ ​ដែលមានកន្លែងស្នាក់នៅប្រណីត មិនចាញ់នៅតាមបណ្តាខេត្តនានានោះទេ ​ទេសភាពក៏ស្រស់បំព្រង ​ខ្យល់អាកាសបរិសុទ្ធ ពោលជាកន្លែងកម្សាន្តដែលលោកអ្នកអាចមកសម្រាកកម្សាន្តនាពេលទំនេរពីការងារបាន។ គួរឱ្យដឹងផងដែរថា រីហ្សត 7NG មួយនេះមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួរគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖ តោះ ដើរលេង