
តារានិករនីមួយៗ ស្ថិតនៅក្រោមឥទ្ធិពលនៃធាតុទាំង ៤ ដែលបង្ហាញយ៉ាងជាក់លាក់ពីអត្តចរិត និងស្នេហារបស់អ្នក
តារានិករនីមួយៗស្ថិតនៅក្រោមឥទ្ធិពលនៃធាតុមួយក្នុងចំណោមធាតុទាំងបួនដែលនាំមកនូវលាភសំណាង ធាត់ទាំង ៤ រួមមាន៖ ទឹក ដី ភ្លើង និងខ្យល់។ ធាតុទាំងនេះក៏នឹងគ្រប់គ្រងសកម្មភាពជាក់លាក់មួយចំនួនផងដែរ ប៉ុន្តែក៏ជាវិធីដែលអាចកំណត់នូវឥរិយាបទរបស់មនុស្សដែលស្ថិតក្នុងតារានិករនីមួយៗតាមហោរាសាស្ដ្រតាមបែបអឺរ៉ុបផងដែរ។ ធាតុភ្លើងមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពកីឡាភ្ជាប់ទៅនឹងការប្រកួតប្រជែងជាទូទៅ និងសមត្ថភាពដែលទាក់ទងនឹងភាពសកម្ម។ ធាតុដីកំណត់ន័យចំពោះមនុស្សដែលស្រឡាញ់ធម្មជាតិ និងអ្នកដែលមានជំនាញខាងច្នៃប្រតិដ្ឋ។ ធាតុខ្យល់មានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសកម្មភាពបញ្ញា និងការស្រាវជ្រាវ។ ចំណែកឯធាតុទឹកវិញទាក់ទងផ្សារភ្ជាប់ទៅនឹងមនុស្សដែលស្រឡាញ់ផ្នែកសិល្បៈ និងខាងវិញ្ញាណ។ 1. ធាតុភ្លើង (តារានិករ Aries Leo និង Sagittarius) យោងទៅតាមការព្យាករណ៍ហោរាសាស្ដ្រអឺរ៉ុប មនុស្សដែលកើតក្នុងតារានិករទាំងនេះនឹងមានភាពក្លៀវក្លា ស្វាហាប់ និងបានសម្តី ប៉ុន្តែពួកគេក៏អាចឆាប់ខឹងផងដែរដូច្នេះពួកគេត្រូវការជំនួយកំចាត់ចោលក្តីទុក្ខព្រួយ និងវិធីដើម្បីនាំយកសេចក្តីស្ងប់ដាក់ក្នុងចិត្ត។ ហេតុដូច្នេះហើយនៅឆ្នាំនេះតារានិករ…











