តាមរយៈការជ្រើសរើសនូវរូបភាព ១ ក្នុងចំណោមរូបភាពទាំង ៣ ដូចបង្ហាញខាងក្រោម Knongsrok នឹងឆ្លើយតបបង្ហាញទៅអ្នកវិញ ថាអ្នកនឹងត្រូវជួបរឿងរ៉ាវអ្វីខ្លះ នៅបញ្ចប់ទំព័រឆ្នាំ ២០២២៖
រូបភាពទី ១

វាជាសំណាងផ្នែកទ្រព្យ ដោយនៅដើមនិងពាក់កណ្តាលឆ្នាំ ២០២២ អ្នកបានខិតខំដូចតែសព្វមួយដង តែដោយសារសំណាងមិនមាន នាំឲ្យលទ្ធភាពនៃការបង្កើនទ្រព្យ ហាក់មិនកើតមានទាល់តែសោះ។
ចូលដល់ចុងឆ្នាំ ជាពេលវេលាផ្ទុះសញ្ញាបៃតង ឃើញតែការកើនឡើងជាប់ អ្នកដែលជ្រើសរើសយករូបភាពទី ១ ចាំតែមើលចុះ នៅចុងឆ្នាំ ២០២២ ជាការបិទទំព័រសារនេះ អ្នកនឹងមានទ្រព្យហូរចូលច្រើន ដែលទ្រព្យខ្លះមិនរំពឹងថាអាចកើតឡើង។
រូបភាពទី ២

អ្នកនឹងអាចបង្កើតបានមិត្តភាពថ្មី ឬទំនាក់ទំនងរវាងដៃគូស្នេហាណាមួយ។ បើពេលនេះ អ្នកទទួលអារម្មណ៍ថាខ្លួនឯងឯកោ នោះចាំមើលចុះ នៅបញ្ចប់ឆ្នាំ ២០២២ អ្នកនឹងទទួលបានអារម្មណ៍ថា លែងឯកោតទៅទៀត។
អាចមានមនុស្សល្អៗជាច្រើនចូលមកក្នុងជីវិតអ្នក មិនថាជាបុរស ឬស្រ្តី អ្នកនឹងមានគ្នីគ្នាមកញុាំងភាពរីករាយជារៀងរាល់ថ្ងៃ។ សុភមង្គល ភាពពេញលេញ កក់ក្តៅនៃជីវិត គឺចាប់ផ្តើមកើតមានពីពេលខាងមុខតទៅហើយ។
រូបភាពទី ៣

សន្តិភាពផ្លូវចិត្ត ផ្លូវអារម្មណ៍ នឹងកើតមានឡើងនៅដំណាច់ឆ្នាំនេះ គ្រប់រឿងលំបាកទាំងឡាយ រឿងឈឺចាប់ទាំងឡាយ នឹងត្រូវបានរសាត់បាត់អស់។ មុនការបើកទំព័រឆ្នាំថ្មី ២០២៣ ក្នុងចិត្តអ្នកនឹងដូចត្រូវបានគេដកបន្លាចេញ លែងមានរឿងត្រូវបារម្ភ រឿងត្រូវគិតតទៅទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

