
ប្រយ័ត្នឈឺទាំងគ្រួសារ! កំហុសទាំង ៥ ត្រូវជៀសឲ្យបាន ពីការប្រើប្រាស់ទឹកឃ្មុំ
ទឹកឃ្មុំប្រៀបបានដូចជាឱសថទិព្វពីធម្មជាតិ ហើយគ្រួសារជាច្រើនប្រើប្រាស់នៅតម្រូវការផ្សេងៗពីគ្នា ដោយវាក៏ល្អចំពោះសុខភាពលើផ្នែកមួយចំនួនផងដែរ។ យ៉ាងណាការប្រើប្រាស់ ក៏ទាមទារឲ្យប្រើប្រាស់ត្រឹមត្រូវតាមបែបបទ មិនដូច្នោះទេ ទឹកឃ្មុំអាចនឹងប្រែជារបស់មិនល្អចំពោះសុខភាពយើងទៅវិញ៖ ៥) ផឹកទឹកឃ្មុំពេលភ្ញាក់ពីគេង នៅពេលដែលពោះទទេ អ្នកមិនគួរប្រញាប់ទទួលទានទឹកឃ្មុំនោះទេ មិនថាតែទឹកឃ្មុំលាយជាមួយទឹកក្ដៅឧណ្ហ៍ៗ ឬទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មារ ព្រោះវាអាចដាក់បន្ទុកលើប្រព័ន្ធរំលាយអាហារ នាំឲ្យប៉ះពាល់ដល់ក្រពះ។ លើសពីនេះដូចអ្នកដឹងស្រាប់ហើយ ទឹកឃ្មុំមានជាតិស្ករច្រើន វាក៏អាចបណ្ដាលឲ្យឡើងកម្រិតជាតិស្ករក្នុងឈាមផងដែរ ជាពិសេសសម្រាប់អ្នកទឹកនោមផ្អែម ពេលទទួលទានវាទឹកព្រឹក គឺគ្រោះថ្នាក់ខ្លាំងណាស់។ ៤) រក្សាទុកទឹកឃ្មុំខុសរបៀប ទឹកឃ្មុំមានមុខងារពិសេសអាចប្រឆាំងនៅបាក់តេរីមួយចំនួន អាចបញ្ចៀសមិនឲ្យរាងកាយឆ្លងជំងឺ។ ដោយឡែកក៏លុះត្រាអ្នករក្សាទុកវាឲ្យបានល្អផងដែរ។ វិធីល្អបំផុតក្នុងការរក្សាទុកទឹកឃ្មុំ គឺត្រូវដាក់វានៅក្នុងកែវកញ្ចក់ ឬកែវណាមួយ ហើយបិទគម្របឲ្យតឹង រួចរក្សាទឹកនៅកន្លែងត្រជាក់ហើយស្ងួត ដោយល្អបំផុតអាចក្រោម…











