
កុំប្រើវិធីទាំង ៧ នេះ ទៅបង្ហាញពីក្តីស្រលាញរបស់អ្នកឱ្យសោះ
ខ្ញុំពិតជាស្ញប់ស្ញែងមនុស្សស្រីមួយចំនួនដែលស្រលាញ់គេឥតទាមទារលក្ខខ័ណ្ឌណាស់ ពីព្រោះការទុកចិត្តគេខ្លាំងពេក ងាយនឹងឱ្យយើងរងរបួសមិនដឹងខ្លួន តែតាមពិតទៅគួរអាណិតមនុស្សស្រីដែលរង់ចាំពាក្យសន្យាទាំងនេះទៅវិញទេ ជួនកាលពួកនាងស្រលាញ់ចំមនុស្សដែលមិនគួរស្រលាញ់ បានធ្វើឱ្យខ្លួនឯងស្ទើរឆ្កួតស្ទើរជា ចុងក្រោយគ្មានសល់អ្វីសោះ។ ១. យកពាក្យសន្យាគេចាត់ទុកជាការពិត មនុស្សស្រីនៅក្នុងរឿងស្នេហា គឺដូចនៅក្នុងបន្ទប់បិទជិតងងឹតសូន្យអ៊ីចឹង។ ពិតជាស្ញប់ស្ញែងមនុស្សស្រីដែលស្រលាញ់គេឥតលក្ខខ័ណ្ឌខ្លាំងណាស់ ជួនកាលមកពីនាងទុកចិត្តគេខ្លាំង ស្រលាញ់គេខ្លាំង តែខ្ញុំក៏អាណិតមនុស្សស្រីដែលចាត់ទុកពាក្យសន្យាជាពិតដែរ ពួកនាងស្រលាញ់ចំមនុស្សដែលមិនគួរស្រលាញ់ ធ្វើឱ្យខ្លួនឯងរស់ស្ទើរឆ្កួតស្ទើរជា ដល់ពេលចុងក្រោយអ្វីៗក៏គ្មាន ហើយនៅតែអង្គុយស្រមៃដល់ពាក្យសន្យារបស់មនុស្សប្រុសថាអាចសម្រេចជាការពិតបាន។ ទោះចាំដល់ក្តីស្រម៉ៃនោះក្លាយជាទៅផ្សែងអ័ព្ទក៏ដោយក៏នៅតែចាំ ពិតជាល្ងង់ណាស់ នេះមិនមែនជាការពិតទេ។ ទំនុកចិត្តក៏ត្រូវផ្តល់ឱ្យមនុស្សដែលមានតម្លៃដែរ តើត្រូវទេ? ២. ប្រើការស្លាប់ទៅរក្សាស្នេហាមួយនោះ តាំងពីបុរាណមកមនុស្សស្រីតែងប្រើវិធីសាស្រ្តទាំង៣នេះ ៖ ១.យំ ២.បង្កររឿង ៣. សម្លាប់ខ្លួន។…











