
សម្ដីជាអាវុធ ៥ យ៉ាង កុំនិយាយ ព្រោះមានឥទ្ធិពលអាចធ្វើឲ្យស្រ្តីពិបាកចិត្តដូចស្លាប់ទាំងរស់
នេះជាពាក្យសម្ដី ៥ យ៉ាង ប្រសិនបើមិនចាំបាច់ កុំនិយាយដាក់មនុស្សស្រ្តី ព្រោះវាជាអាវុធកំណាចដែលអាចបណ្ដាលឲ្យស្រ្តីពិបាកចិត្តខ្លាំង៖ ១. អត្ថាធិប្បាយលើរូបរាង ការអត្ថាធិប្បាយលើសក់ រូបរាង កម្ពស់ និងពណ៌ស្បែករបស់ស្ត្រីតាំងពីកុមារភាព ឬពេញវ័យ គឺជា “បម្រាម” ដាច់ខាត។ មូលហេតុដោយសារនៅពេលដែលមនុស្សស្រីធំឡើង នាងនឹងមានអារម្មណ៍ថា បាត់បង់ទំនុកចិត្ត ព្រោះតែសង្គមបានប្រព្រឹត្តទង្វើបែបនេះចំពោះនាង ជាពិសេសការរិះគន់ចំពោះរូបរាងរបស់នាងតែម្ដង។ ២. ត្រូវបានគេសន្មតថាខ្សោយ ចូរចាំថានារីៗ មិនត្រូវការឲ្យអ្នកណាម្នាក់មកកំណត់ថា នាងជាស្រ្តីដែលទន់ខ្សោយនោះទេ។ ផ្ទុយទៅវិញ ស្ត្រីគឺជាមនុស្សខ្លាំងម្នាក់ ដែលបានយកឈ្នះលើឧបសគ្គជារៀងរាល់ថ្ងៃ ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ។ មនុស្សស្រីមិនមែនកើតមកដើម្បីទន់ខ្សោយគ្រាន់តែពឹងផ្អែកលើបុរសបានទេ ស្ត្រីពិតជាអាចធ្វើអ្វីបានអស្ចារ្យជាងមនុស្សគិតទៅទៀត។…











