ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
សុខភាព

ម្សៅរមៀត មានអត្ថប្រយោជន៍ច្រើនសន្ធឹកសម្រាប់ស្រីៗ

មនុស្សជាច្រើនចូលចិត្តប្រើម្សៅរមៀត ដោយមិនដឹងថាវាស័ក្តិសមឬក៏អត់ ប្រយ័ត្នប្រយែងកុំឱ្យឈឺ។ យ៉ាងណាមិញ ​ម្សៅរមៀត ដែល​បច្ចុប្បន្ន​ត្រូវបាន​មនុស្ស​ជាច្រើន​ប្រើប្រាស់​សម្រាប់​សម្រស់ និង​ព្យាបាល​អាការៈមួយចំនួន។ ម្សៅរមៀតនេះ ប្រើសម្រាប់ជួយព្យាបាលឈឺក្រពះ ឈឺសន្លាក់ មហារីក… ឬប្រើសម្រាប់ស្ត្រីក្រោយសម្រាល ដើម្បីបង្កើនសុខភាព ជួយឱ្យរាងកាយឆាប់ជាសះស្បើយ។ យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានជីវបច្ចេកវិទ្យា (NCBI) រមៀតត្រូវបានប្រជាជនឥណ្ឌាប្រើប្រាស់អស់រាប់ពាន់ឆ្នាំ ហើយក្រោយមកបានរីករាលដាលដល់ពិភពលោក។ ដំបូងឡើយ គេគ្រាន់តែយកវាធ្វើជាគ្រឿងទេស ដើម្បីធ្វើឱ្យម្ហូបកាន់តែឆ្ងាញ់ ក្រោយមកឃើញថាជំងឺជាច្រើនត្រូវបានព្យាបាលដោយសារវា ទើបគេចាប់ផ្តើមដាក់បញ្ចូលទៅក្នុងថ្នាំ។ ជាពិសេស អ្នកជំនាញវាយតម្លៃខ្ពស់ចំពោះសារធាតុ Curcumin ដែលមាននៅក្នុងរមៀត។ សារធាតុនេះគឺជាសារធាតុសកម្មសំខាន់នៃរមៀត ដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្មខ្លាំង។ នៅពេលដែលចូលទៅក្នុងខ្លួន ពួកវានឹងបំផ្លាញរ៉ាឌីកាល់សេរីដែលបង្កជាមហារីក…

ម៉ាសអប់សក់ទាំង៥ងាយៗ អាចសាកល្បងធ្វើនៅផ្ទះបាន
សុខភាព

ម៉ាសអប់សក់ទាំង៥ងាយៗ អាចសាកល្បងធ្វើនៅផ្ទះបាន

សរសៃសក់ជួនកាលអាចនឹងរងការខូចខាតដោយសារកម្តៅឬការថែរក្សាមិនបានល្អដែលនាំឱ្យវាឆាប់បែកចុង ស្ងួតឬឡើងអង្កែជាដើម។ ការថែរក្សាសុខភាពសក់គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកដែលមានសក់វែងហើយក្រាស់។ នេះគឺរាល់រូបមន្តម៉ាសអប់សក់ងាយៗទាំង៥ដែលអ្នកអាចសាកល្បងធ្វើនៅផ្ទះបាន៖ ១.ម៉ាសអប់សក់ប្រេងដូង ម៉ាសអប់សក់ប្រេងដូងមានតួនាទីកម្ចាត់ភាពស្ងួតនៃសសៃសក់និងធ្វើឱ្យសរសៃសក់មានសំណើម។ វាក៏ជួយទប់ស្កាត់ការបែកចុងនិងធ្វើឱ្យសក់មានទម្ងន់ផងដែរ។ ងាយៗមែនទែនដោយគ្រាន់តែយកប្រេងដូង១ស្លាបព្រាបាយ រួចឈ្លីឱ្យសព្វទៅលើបរិវេណស្បែកក្បាលមុនចូលគេងជាការស្រេច។ ២.ម៉ាសអប់សក់ផ្លែប័រ ម៉ាសអប់សក់ផ្លែប័រមានតួនាទីក្នុងការទប់ស្កាត់សក់ខូចដែលបណ្តាលមកពីថ្នាំពណ៍សក់ឬថ្នាំអ៊ុតសក់ផ្សេងៗដែលសម្បូរទៅដោយជាតិគីមី។ ផ្លែប័រសម្បូរទៅដោយ Omega-3 fatty acids ដែលផ្តល់ពន្លឺនិងភាពទន់រលោងដល់សរសៃសក់។ អ្នកគ្រាន់តែលាយផ្លែប័រកន្លះផ្លែ ប្រេងអូលីវ១ស្លាបព្រាបាយ ទឹកឃ្មុំ១ស្លាបព្រាបាយ ច្របល់ចូលគ្នាជាល្បាយរួចយកមកលាបលើស្បែកក្បាល។ បន្ទាប់មក ទុកចោលរយៈពេល២០នាទីសឹមលាងទឹកចេញជាការស្រេច។ ៣.ម៉ាសតែបៃតងនិងទឹកខ្មេះប៉ោម ម៉ាសតែបៃតងនិងទឹកខ្មេះប៉ោមមានប្រសិទ្ធិភាពក្នុងការកម្ចាត់ស្បែកក្បាលរមាស់ឬស្ងួត។ តែបៃតងសម្បូរទៅដោយ antioxidant ដែលអាចជ្រៀតចូលក្នុងស្បែកក្បាលដើម្បីផ្តល់ជាតិសំណើម។ ងាយៗដោយគ្រាន់តែលាយទឹកតែបៃតងមួយកូនកែវជាមួយនឹងទឹកខ្មេះប៉ោមមួយស្លាបព្រាបាយ រួចយកមកម៉ាស្សាលើស្បែកក្បាលរយៈពេល៥នាទីចាំលាងចេញ។ ៤.ម៉ាសពងមាន់ ម៉ាសពងមាន់គឺសាកសមបំផុតសម្រាប់អ្នកដែលមានបញ្ហាសក់ឆាប់ឡើងប្រេង។…

KNONGSROK
សេដ្ឋកិច្ច

រឿងខ្លះ បើនឹកដល់ហើយ ធ្វើឱ្យខ្លួនឯងមិនសប្បាយចិត្ត ឈប់គិតទៅ ធ្វើធម្មតាៗ ក៏ក្លាយជារឿងធម្មតាហើយ!

រឿងខ្លះ បើនឹកដល់ហើយ ធ្វើឱ្យខ្លួនឯងមិនសប្បាយចិត្ត ឈប់គិតទៅ ធ្វើធម្មតាៗ ក៏ក្លាយជារឿងធម្មតាហើយ! បញ្ហាខ្លះ ​​​បើគិតហើយ ធ្វើឱ្យកាន់តែពិបាកចិត្ត រឹតតែស្មុគស្មាញ ក៏ឈប់គិតទៅ ព្រោះបើនៅតែគិតទៀត គឺមានតែកាន់តែចាក់ស្ត្រេសតែប៉ុណ្ណោះ! មនុស្សខ្លះ បើគិតដល់ហើយ ធ្វើឱ្យខ្លួនឯងកាន់តែឈឺចាប់ ក៏មិនបាច់នឹកដល់ទេ ព្រោះគេ ប្រហែលជាមិនមែនជាមនុស្សដែលគួរនៅក្នុងការចងចាំយើងឡើយ! កំហុសខ្លះ លើកលែងបានក៏លើកលែងទៅ បំភ្លេចចោលបាន ក៏បំភ្លេចចោលទៅ កុំទ្រាំនៅឱបក្រសោបទុក វាធ្ងន់ និងធ្វើបាបតែខ្លួនឯងប៉ុណ្ណោះ! ជីវិតមនុស្សយើងមិនវែងទេ តែខ្សែជីវិតដែលត្រូវដើរបន្តទៅមុខ គឺត្រូវជួប និងឆ្លងកាត់រឿងរ៉ាវ បញ្ហាច្រើនណាស់ ដូច្នេះហើយ…

កន្លែងទាំង៥នៅទីក្រុងបាងកក ដែលអ្នកចូលចិត្តដើរផ្សារមិនគួររំលង
ដើរកម្សាន្ត

កន្លែងទាំង៥នៅទីក្រុងបាងកក ដែលអ្នកចូលចិត្តដើរផ្សារមិនគួររំលង

ទន្ទឹមនឹងការបើកច្រកព្រំដែនឱ្យមានការចេញចូលបានសេរីដូចមុនពេលកូវីដ ឃើញថាមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនបានធ្វើដំណើរទៅលេងទីក្រុងបាងកក ប្រទេសថៃ។ ក្រៅពីភាពមមាញឹកនិងលក្ខណៈដ៏សម្បូរបែបនៃទីក្រុង បាងកកត្រូវបានគេស្គាល់ថាជាឋានសួគ៍សម្រាប់អ្នកដែលចូលចិត្តដើរផ្សារ ទិញសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ជាដើម។ នេះគឺរាល់កន្លែងទាំង៥ដែលអ្នកមិនគួរមើលរំលងនៅពេលទៅដល់ទីក្រុងបាងកក៖ ១.ផ្សារ Chauchatk ផ្សារ Chatuchak គឺជាកន្លែងដ៏ពេញនិយមមួយនៅក្នុងទីក្រុងបាងកក។ ផ្សារមួយនេះមានទំហំប្រហែល ៣៥ហិចតានិងប្រមូលផ្តុំទៅដោយស្តង់លក់ជាង១មុឺនស្តង់ឯណោះ ដែលមានលក់នូវវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ សៀវភៅ សម្លៀកបំពាក់និងវត្ថុផ្សេងៗទៀត។ ២.ផ្សារអណ្តែតទឹក Damnoen Saduak ប្រសិនបើបានធ្វើដំណើរទៅដល់ទីក្រុងបាងកកហើយ អ្នកមិនត្រូវមើលរំលង Damnoen Saduak ដែលជាផ្សារអណ្តែតទឹកដ៏ចំណាស់និងមានឈ្មោះល្បីល្បាញយូរអង្វែងមកហើយ។ អ្នកនឹងឃើញអាជីវករចាស់ក្មេងលក់ម្ហូបអាហារនិងបន្លែផ្លែឈើផ្សេងៗនៅលើផ្ទៃទឹកតាមទូកដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តសាកម្ហូបប្លែកៗ។ ៣.ផ្សាររាត្រី Patpong ផ្សាររាត្រី Patpong ត្រូវបានគេស្គាល់ថាជាផ្សារដែលលក់វត្ថុកូពីពីប្រេនល្បីៗដូចជា…

New Copy
ប្លែកៗ

ឆ្នាំទាំង ៣ ក្ដីស្រមៃក្លាយជាការពិត ជីវិតរឹតតែរុងរឿងចាប់ពីខែតុលានេះតទៅ

ចាប់ពី​ខែតុលា ដល់​ចុងឆ្នាំ​ ២០២២ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ​៣ ខាងក្រោម ដែល​ទទួលបាន​លាភ​សំណាង ទ្រព្យសម្បត្តិ​ច្រើនជាងគេ ជីវិតអ្នកនឹងចាប់ផ្ដើមទំព័រថ្មី រីកចម្រើនចាប់ពីពេលនេះទៅ។ ១. ឆ្នាំរកា អ្នកដែលកើតក្នុងឆ្នាំរកា ជាមនុស្សដែលមានភាពរឹងមាំខ្លាំង ពូកែគ្រប់រឿងក្នុងជីវិត ព្រោះពួកគេតែងតែចង់ផ្តួចផ្តើមគំនិត ដូច្នេះហើយពេលខ្លះវាធ្វើបាបអ្នកដទៃ។ ចាប់ពីខែតុលា រហូតដល់ចុងឆ្នាំ ២០២២ រឿងស្នេហាអ្នកឆ្នាំមាន់ គឺល្អល្អូកល្អើនណាស់ បើនៅលីវ តាមរយៈការណែនាំពីមិត្តភក្តិ អ្នកនឹងអាចជួបគូជីវិតដែលអ្នកប៉ងប្រាថ្នា។ អ្នក​ដែល​រៀបការ​ហើយ ​ឬ​មាន​គូស្នេហ៍​ហើយ​ នោះ​រឿង​ស្នេហា​មាន​ភាព​រីករាយ​ផ្អែមល្ហែម ​និង​គ្មាន​ជម្លោះ​ឬ​ឈ្លោះប្រកែក​គ្នា​។ លើស​ពី​នេះ​ទៅ​ទៀត​ដោយសារ​ពរជ័យ​នៃ​ទ្រព្យ​សម្បត្តិ​កាន់តែ​សម្បូរ​សប្បាយ ប្រាក់​ចំណូល​កាន់តែ​ច្រើន ជីវិត​កាន់តែ​មាន​ភាព​សុខ​ស្រួល…

Rtrtfg
ប្លែកៗ

រើសក្តាន់មាសមួយ ដើម្បីដឹងថាសំណាងអ្វី រង់ចាំអ្នកនៅពេល ៧ ថ្ងៃទៀត?

តាម​រយៈ​ក្តាន់​មាស​ទាំង​ ៥ មាន​បង្កប់​សារ​បង្ហាញ​សំណាង​ប្លែក​ពី​គ្នា។ តើ​អ្នក​នឹង​ជ្រើសរើស​យក​មួយ​ណា Knongsrok អាច​ឲ្យ​តម្រុយ​ជា​មុន អំពី​រឿង​ល្អ​អ្នក​បម្រុង​ជួប​នៅ​ពេល ៧ ​ថ្ងៃ​ខាង​មុខ៖ ក្តាន់មាសទី ១ ឆាប់ៗ​នេះ​អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា ផែនការណ៍​រយៈ​ពេល​យូរ​របស់​អ្នក នឹង​ចាប់ផ្តើម​ចេញ​ផល​ជា​បណ្តើរៗ ដោយ​ផែនការណ៍​នេះ​អ្នក​បាន​ហែលកាត់​ខិតខំ​ជាមួយ​វា​យូរ​ណាស់​មក​ហើយ ហត់នឿយ​ខ្លាំង​ណាស់​ហើយ។ យ៉ាង​ណា​បើ​ទោះ​បាន​ផ្លែផ្កា​បន្តិច​ហើយ​ក៏​ដោយ តែ​សុំ​កុំ​បញ្ឈប់​ត្រឹម​ប៉ុណ្ណឹង ចូរ​បន្ត​ប្រើប្រាស់​មហិច្ឆតា​ដែល​អ្នក​មាន ហើយ​ដើរ​ទៅ​មុខ​បន្ត​ទៀត។​ មាន​តែ​អ្នក​ខ្លួន​ឯង​ទេ ដឹង​ច្បាស់​ពី​វិធី​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​រីករាយ និង​ឈាន​ទៅ​ដល់​ចំណុច​ជោគជ័យ​ពិត​ប្រាកដ។ ក្តាន់មាសទី ២ អ្នក​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក ហើយ​អ្នក​សក្តិសម​នឹង​ទទួល​បាន​វា ព្រោះ​អ្នក​បាន​លះបង់​ច្រើន​ណាស់​មក​ហើយ​សម្រាប់​គេ រហូត​ដល់​ពេល​កន្លង​មក ជួន​ខ្លះ​សឹង​តែ​ភ្លេច​គិត​ពី​ខ្លួន​ឯង។ នៅ​ពេល​ខាង​មុខ មិន​ថា​ជួប​រឿង​លំបាក…

Hggh
ប្លែកៗ

ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា ឆ្នាំ ៣ សំណាង​ផុត​លេខ ដេក​លើ​គំនរ​មាស​ប្រាក់

តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​មក​ថា ជោគវាសនា​ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម រាប់​ពី​ថ្ងៃ​ទី ៤ ​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា ចំ​ថ្ងៃ​ទី ១០ ​តុលា​ខាង​មុខ គឺ​អាច​ទទួល​បាន​សំណាង​ខ្ពស់​ផុត​លេខ ប្រៀប​ដូច​បាន​ដេក​សោយសុខ​លើ​គំនរ​មាសប្រាក់ ដោយ​មិន​មាន​ឧបសគ្គ​អ្វី​មក​រារាំង​ក្នុង​ជីវិត៖ អ្នក​កើត​ឆ្នាំ​មមែ – ពពែ មនុស្ស​នេះ​តែង​ព្យាយាម​អភិវឌ្ឍ​ខ្លួន ហ៊ាន​ទទួល​ស្គាល់​អំពី​កំហុស​ខ្លួន​ឯង ដើម្បី​កែតម្រូវ​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ឡើង។ បើ​ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាង​ណា ក៏​ពួក​គេ​មិន​បោះបង់ ហើយ​តែង​តស៊ូ​ក្នុង​ជីវិត ដើម្បី​តែ​សម្រេច​គោលដៅ​ធំ។ តាម​ក្បួន​ហោរ​ទាយ​ចូល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី ០៤ ​ត​ទៅ​មុខ ដល់​ថ្ងៃ​ទី ១០ ​ជា​ថ្ងៃ​ចេញ​ព្រះ​វស្សា នឹង​ដូច​មាន​ផ្កាយ​ខ្សាច់​សំណាង​មក​តាម​ថែ​រក្សា នាំ​ឲ្យ​ជួប​លាភ មក​ដល់​នឹង​មុខ​ផ្ទះ។…

Jhhj
ប្លែកៗ

ឆ្នាំ​ទាំង ៣ ផុត​កម្ម​លា​ហើយ​សំណាង​អាក្រក់ ហោះ​មក​វិញ​តែ​សំណាង​ល្អ​ក្នុង​ឆ្នាំ​ថ្មី ២០២៣

ដូច​រង​កម្ម ឆ្នាំ​ទាំង ៣ ខាង​ក្រោម ដាក់​អ្វី​ក៏​មិន​ដើរ ​ប្រើ​អ្វី​ក៏​មិន​គង់ ដោយ​ចេះ​តែ​ជួប​បញ្ហា​នេះ បញ្ហា​នោះ ដោយ​តាម​ក្បួន​ចិន​សែ​ទាយ​ថា សំណាង​អាក្រក់​ទាំង​ឡាយ នឹង​ផុត​អស់​ហើយ​ត្រឹម​ចុង​ឆ្នាំ ២០២២ ពោល​រំលង​ចូល​ឆ្នាំ​ថ្មី ២០២៣ នឹង​ផ្លាស់​មក​វិញ​តែ​សំណាង​ល្អ​ប៉ុណ្ណោះ៖ អ្នក​កើត​ឆ្នាំមមី – សេះ ម្ចាស់​ឆ្នាំមមី តស៊ូ ខិតខំ​ក្នុង​ជីវិត​ណាស់ បើ​ទោះ​បី​ខ្លួន​ឯង​មាន​សមត្ថភាព មាន​ទេពកោសល្យ​អំណោយ​ទាន​ពី​កំណើត ក៏​នៅ​តែ​មិន​បោះបង់​នោះ​ដែរ។ មនុស្ស​នេះ​ពូកែ​ក្នុង​ការ​ប្រកួតប្រជែង តែ​ប្រជែង​ដោយ​ភាព​ស្មោះត្រង់ មិន​ប្រើ​ល្បិច​កិចកល់​អ្វី​ទាំង​អស់។ ជោគជតា​រាសី​នៅ​ឆ្នាំ ២០២៣ ឃើញ​ថា​នឹង​ឡើង​ខ្ពស់​ត្រដែត​សម្រាប់​ឆ្នាំ​មមី ដោយ​ចុង​ឆ្នាំ​ខាង​មុខ រឿង​អាក្រក់​ទាំង​ឡាយ…

Dragon 000074
ប្លែកៗ

ត្រូវចំៗណាស់! ជ្រើសរើសនំម៉ាខារ៉ូនមួយ ដើម្បីដឹងពីធាតុពិត និងចរិតលក្ខណៈជាក់ស្ដែងរបស់អ្នក

តាមរយៈការជ្រើសរើសរបស់អ្នក ដែលបានជ្រើសរើសនំម៉ាខារ៉ូនណាមួយ ក្នុងចំណោមនំទាំង ៦ ខាងក្រោមនេះ វានឹងបង្ហាញពីចរិត និងបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នកបានយ៉ាងច្បាស់ ថាអ្នកជាមនុស្សបែបណា? 1. នំម៉ាខារ៉ូន A អ្នកចូលចិត្តជីវិតដែលមានស្ថិរភាព និងសុវត្ថិភាព។ ពេលខ្លះអ្នកក៏មានការច្នៃប្រឌិតជាក់លាក់ដែរ។ អ្នកចូលចិត្តបង្កើតសៀវភៅកត់ត្រា និពន្ធបទភ្លេង និងការងារទាក់ទងនឹងសិល្បៈផ្សេងទៀត ហើយអ្នកថែមទាំងឈានដល់ចំណុចសំខាន់នៃការរស់នៅក្នុងមុខរបរទាំងនេះ។ ជារឿយៗ អ្នកដោះស្រាយបញ្ហាដោយខ្លួនឯង ដោយមិនចង់ដាក់បន្ទុកអ្នកដែលនៅជុំវិញអ្នក។ 2. នំម៉ាខារ៉ូន B អ្នកគឺជាមនុស្សស្អាត និងមានសណ្តាប់ធ្នាប់។ អ្នកគឺជាមនុស្សដែលមានចិត្តទូលាយ មានភាពរីករាយ និងតែងតែដឹងពីរបៀបរក្សាសន្តិភាពជាមួយមនុស្សនៅជុំវិញអ្នក។ ជីវិតរបស់អ្នកមានតុល្យភាព និងចម្រុះពណ៌។ ភាពប៉ិនប្រសប់របស់អ្នក…

New Copy
សុខភាព

មួយណាក៏បានដែរ! ភេសជ្ជៈ ២ មុខ ល្អបំផុត បើទទួលទានពេលព្រឹក ដើម្បីជួយសម្អាតពោះវៀន

មួយណាក៏បានដែរ ភេសជ្ជៈទាំង ២ មុខខាងក្រោមនេះ បើអ្នកទទួលទាននៅពេលព្រឹកជួយឱ្យរាងកាយស្វាងស្រឡះល្អ។ បន្ថែមពីលើទឹកចម្រោះ អ្នកអាចជ្រើសរើសភេសជ្ជៈទាំងនេះ ដើម្បីជួយសម្អាតពោះវៀន និងការពារជំងឺផ្សេងៗ។ នៅក្នុងវេជ្ជសាស្ត្រចិន ពោះវៀនត្រូវបានគេប្រដូចទៅនឹង “ខួរក្បាលទីពីរ” នៃរាងកាយ។ វាមានមុខងាររំលាយអាហារ ផ្តល់សារធាតុចិញ្ចឹមសម្រាប់ផលិតថាមពល និងការលូតលាស់ និងជួសជុលកោសិកា។ ប្រសិនបើពោះវៀនមិនស្អាត ឬឆ្លងមេរោគ សរីរាង្គផ្សេងទៀតក៏មិនអាចមានសុខភាពល្អដែរ។ ពោះវៀនក៏ជាសរីរាង្គដែលងាយរងគ្រោះផងដែរ ព្រោះវាជាសរីរាង្គដែលមានទំនាក់ទំនងផ្ទាល់ជាមួយជាតិពុលជាច្រើនដែលមាននៅក្នុងអាហារ។ ទឹក គឺជាកត្តាសំខាន់មួយសម្រាប់ “សម្អាត” ភាពកខ្វក់នៅក្នុងពោះវៀន។ ទឹកក្តៅមួយកែវតែងតែជាជម្រើសដ៏ល្អបំផុតសម្រាប់ផ្លូវរំលាយអាហារ។ លើសពីនេះ ការផឹកទឹកឱ្យបានច្រើន និងគ្រប់គ្រាន់ក៏រួមចំណែកក្នុងការទប់ស្កាត់ការកើតឡើងនៃជំងឺមហារីកពោះវៀនធំផងដែរ។ យោងតាមវេជ្ជបណ្ឌិត Yang…

New Copy
សុខភាព

សញ្ញាព្រមានទាំង ៦ ដាស់តឿន ប្រញាប់រកពេទ្យបន្ទាន់ ពាក់ព័ន្ធនឹងជំងឺថ្លើម

ថ្លើមគឺជាសរីរាង្គដែលមានមុខងារសំខាន់ៗជាច្រើនសម្រាប់រាងកាយ ដូចជាការសំយោគ ការរំលាយអាហារ ការបន្ទោរបង់ និងការបន្សាបជាតិពុល។ នៅពេលដែលថ្លើមមានបញ្ហា រាងកាយនឹងបញ្ជូនសញ្ញា “អំពាវនាវរកជំនួយ” ដែលត្រូវការការយកចិត្តទុកដាក់។ យ៉ាងណាមិញ នៅពេលដែលថ្លើមមានបញ្ហា វានឹងប៉ះពាល់ដល់សកម្មភាពជាច្រើនរបស់រាងកាយ ហើយយើងអាចសម្គាល់វាទាន់ពេល តាមរយៈសញ្ញាមួយចំនួនខាងក្រោម។ ១. ចង្អោរ និងបាត់បង់ចំណង់អាហារ គឺជាបញ្ហាថ្លើម ចង្អោរ ឬបាត់បង់ចំណង់អាហារ អាចបណ្តាលមកពីមូលហេតុក្រពះពោះវៀនជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ នេះក៏អាចបណ្តាលមកពីថ្លើមមិនដំណើរការ ដែលនាំឱ្យថយចុះការផលិតទឹកប្រមាត់។ ទឹកប្រមាត់ត្រូវបានផលិតដោយកោសិកាថ្លើមដើម្បីជួយរំលាយជាតិខ្លាញ់នៅពេលដែលយើងញុំានៅពេលដែលបរិមាណទឹកប្រមាត់មិនគ្រប់គ្រាន់ នោះជាតិខ្លាញ់មិនត្រូវបានរំលាយពេញលេញទេ ដែលបណ្តាលឱ្យចង្អោរ និងបាត់បង់ចំណង់អាហារ។ ប្រសិនបើអ្នកមានការចង្អោរញឹកញាប់ និងបាត់បង់ចំណង់អាហារ នេះគឺជាសញ្ញាព្រមាននៃជំងឺថ្លើម។ ២.…

09c5ad5e3fb21081f6508f795b
ប្លែកៗ

ល្បិច ១២ មុខនេះអាចធ្វើឱ្យអាហាររបស់អ្នក មានរសជាតិកាន់តែឆ្ងាញ់ជាងមុន

មនុស្សគ្រប់គ្នាយល់ថាពួកគេដឹងពីវិធីល្អបំផុតដើម្បីរៀបចំផលិតផលអាហារដែលពួកគេចូលចិត្ត។ ប៉ុន្តែអ្នកក៏អាចធ្វើឱ្យអ្វីៗប្រសើរជាងមុនផងដែរ – ហើយក្នុងករណីអាហារ ជាលទ្ធផលអ្នកក៏អាចធ្វើឱ្យឆ្ងាញ់ជាងមុនបានដែរ។ នេះគឺជាគំនិតមួយចំនួនសម្រាប់ការរៀបចំផលិតផលអាហារប្រចាំថ្ងៃតាមវិធីដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមក។ ដុំទឹកកកកាហ្វេ៖ ជាជម្រើសដ៏ល្អសម្រាប់ការធ្វើឱ្យកាហ្វេរបស់អ្នកកាន់តែមានរសជាតិនៅរដូវក្តៅ។ ស៊ុត ប៊ឺ សូកូឡា និងឈីសគឺទំនងឆ្ងាញ់បំផុត។ ចេកជ្រលក់សូកូឡាពណ៌សដើម្បីធ្វើជាការ៉េមចេកដ៏មានឱជារស។ ថូសូកូឡាមួយដែលធ្វើដោយដៃរបស់អ្នកផ្ទាល់។ អាហារពេលព្រឹកដ៏រ៉ូមែនទិកជាមួយនឹងស៊ុតពីរគ្រាប់និងហត់ដក។ វិធីរហ័សដើម្បីធ្វើឱ្យនំកាន់តែឆ្ងាញ់ជាងធម្មតា: បន្ថែមសូកូឡា! នំដំឡូងដុតជាមួយស៊ុត ឈីស និងបន្លែ។ វិធីគួរឱ្យចាប់អារម្មណ៍ក្នុងការដុតនំផ្លែប៉ោម។ នំខេមបង្កង់ដ៏ល្អឥតខ្ចោះ។ រួមផ្សំបង្កើតចាហួយជាមួយនិងផ្លែឈើ។ ការច្នៃប្រតិដ្ឋនំជាមួយនឹងហត់ដក។ ប្រសិនបើអ្នកផ្សំទឹកដោះគោខាប់ និងចាហួយអ្នកនឹងទទួលបានបង្អែមប្លែកហើយថែមទាំងឆ្ងាញ់ទៀតផង។ ពិសេសប្លែក: វិធីកាត់ស្វាយឱ្យបានត្រឹមត្រូវ ប្រែសម្រួល៖ ក្នុងស្រុក​​ | ប្រភព៖…