ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា ឆ្នាំ ៣ សំណាង​ផុត​លេខ ដេក​លើ​គំនរ​មាស​ប្រាក់

Hggh
ការផ្សាយពាណិជ្ជកម្ម

តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​មក​ថា ជោគវាសនា​ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម រាប់​ពី​ថ្ងៃ​ទី ៤ ​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា ចំ​ថ្ងៃ​ទី ១០ ​តុលា​ខាង​មុខ គឺ​អាច​ទទួល​បាន​សំណាង​ខ្ពស់​ផុត​លេខ ប្រៀប​ដូច​បាន​ដេក​សោយសុខ​លើ​គំនរ​មាសប្រាក់ ដោយ​មិន​មាន​ឧបសគ្គ​អ្វី​មក​រារាំង​ក្នុង​ជីវិត៖

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221004 120505
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​នេះ​តែង​ព្យាយាម​អភិវឌ្ឍ​ខ្លួន ហ៊ាន​ទទួល​ស្គាល់​អំពី​កំហុស​ខ្លួន​ឯង ដើម្បី​កែតម្រូវ​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ឡើង។ បើ​ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាង​ណា ក៏​ពួក​គេ​មិន​បោះបង់ ហើយ​តែង​តស៊ូ​ក្នុង​ជីវិត ដើម្បី​តែ​សម្រេច​គោលដៅ​ធំ។

តាម​ក្បួន​ហោរ​ទាយ​ចូល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី ០៤ ​ត​ទៅ​មុខ ដល់​ថ្ងៃ​ទី ១០ ​ជា​ថ្ងៃ​ចេញ​ព្រះ​វស្សា នឹង​ដូច​មាន​ផ្កាយ​ខ្សាច់​សំណាង​មក​តាម​ថែ​រក្សា នាំ​ឲ្យ​ជួប​លាភ មក​ដល់​នឹង​មុខ​ផ្ទះ។ ចំណូល​លុយ​កាក់​ចូល​មក​ជុំ​ទិស ភាព​សម្បូរសប្បាយ​ផ្នែក​ទ្រព្យ មាន​ឥត​ខ្វះ គ្រប់​យ៉ាង​គឺ​ដើរ​តៅ​មុខ​ដោយ​រលូន ផាយ​អស់​ភាព​ទ្រុឌទ្រោម​ពី​សព្វមួយដង។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

Ice_screenshot_20221004 120511
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែងតែ​សម្រេច​បាន​ជោគជ័យ កើត​ជា​កេរ្តិ៍ឈ្មោះ​ល្អ ទទួល​បាន​ការ​គោរព កោត​សរសើរ​ទាំង​ដល់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ។ មនុស្ស​នេះ​ធ្វើ​អ្វី​មិន​ប្រញាប់​ពេក​ទេ ពោល​គិត​មួយ​ជំហាន​ដើរ​មួយ​ជំហាន តែ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​និង​ល្អិតល្អន់​បំផុត។

ការផ្សាយពាណិជ្ជកម្ម

ជោគវាសនា​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា​សម្រាប់​ពួក​គេ នឹង​ដូច​មាន​វិញ្ញាណ​ល្អ​មក​ក្បែរ មក​ចាំ​បង្ហាញ​ផ្លូវ បង្ហាញ​ឲ្យ​ដើរ​ទៅ​ជួប​ឱកាស​ល្អ​កម្រ​កើត​មាន​ក្នុង​ជីវិត។ អ្នក​នឹង​ឃើញ​សញ្ញា​ល្អ​កើត​ឡើង​ខុស​ពី​សព្វ​មួយ​ដង នាំ​ឲ្យ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន រី​ឯ​អ្នក​រកស៊ី​ធំ​តូច ក៏​បម្រុង​នឹង​បាន​កិច្ច​សន្យា​បង្កើន​ចំណេញ​លើស​ពី​ពេល​មុន​ទៀត​ផង។

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

ការផ្សាយពាណិជ្ជកម្ម
1579579234195 Rabbit
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តប​នឹង​ការ​ខិតខំ​ប្រឹងប្រែង បូក​ផ្សំ​គ្រាប់​ខ្សាច់​សំណាង​ភាយ​ចូល​មក​ផង ក៏​នាំ​ឲ្យ​ជីវិត​ម្ចាស់​ឆ្នាំ​ថោះ នឹង​រុងរឿង​ខ្ពស់​ត្រដែត​ទៅ​លើ​នៅ​ចន្លោះ​ថ្ងៃ​ទី ៤ ដល់​ទី ១០ ​តុលា។ លា​ហើយ​សំណាង​អាក្រក់ ហោះ​ចូល​មក​វិញ​តែ​សំណាង​ល្អ ដូច​មាន​ទេវតា​ទ្រព្យ​មក​ប្រោះព្រំ​ជួយ​ឲ្យ​ជីវិត​ភ្លឺ​ចិញ្ចាច​ឡើង។

អាជីព​នឹង​កើន​ឡើង​ទៅ​មុខ រី​ឯ​អ្នក​មាន​ការងារ​ក្នុង​ដៃ ក៏​នឹង​សម្រេច​ទៅ​តាម​គោលការណ៍​កំណត់ វា​ជា​ទំនាយ​ល្អ ទំនាយ​លុយ​កាក់ កើន​ច្រើន​ឡើង សំណាង​ជុំ​ទិស​ដល់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម