ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
សង្គម

អ្នកដែលមិនឆ្លើយតបសាររបស់អ្នក ភាគច្រើនមានគំនិតប៉ុន្មានប្រភេទនេះ

តើអ្នកធ្លាប់ដោយសារតែអង្គុយរង់ចាំសាររបស់គេ ចិត្តនៅមិនសុខ គេងមិនលក់ដែរឬទេ? រាល់ដងឱ្យតែឮសំឡេងទូរស័ព្ទ តែងយល់ថា គឺជាគេទ្រាំមិនបានប្រញាប់ទៅមើល ដល់ពេលមើលទៅមិនមែនជាគេសោះ មានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង។ តែក្នុងចិត្តអ្នកវិញបានលួងលោមខ្លួនឯងថា ប្រហែលជាគេរវល់ហើយ ហត់ពេកមើលទៅ មិនបានផ្ញើសារឱ្យអ្នក តាមពិតទៅដល់ពេលស្អែកព្រឹកភ្ញាក់ឡើងគេនៅតែមិនបានផ្ញើសារឱ្យអ្នកដដែល។ ស្ថានភាពបែបនេះ តាមគិតមើលទៅប្រហែលជាមានមនុស្សជាច្រើនធ្លាប់ជួបរឿងបែបនេះ ពាក់ព័ន្ធនឹងការមិនឆ្លើយសារនេះ យើងតែងមានទម្លាប់គិតថាប្រហែលទូរស័ព្ទគេអស់ថ្ម ឬក៏កំពុងតែរវល់…។ បើអ្នកទៅពិចារណាឱ្យល្អិតល្អន់ តាមពិតទៅអ្នកដែលមិនបានឆ្លើយតបសាររបស់អ្នក ភាគច្រើនពួកគេមាននូវគំនិតទាំងនេះ៖ ១. មិនខ្វល់ពីអ្នក មិនចង់ឆ្លើយសារ ធ្លាប់អានឃ្លាមួយគេសរសេរ “សម័យនេះម្នាក់ៗសុទ្ធតែកាន់ទូរស័ព្ទជាប់ដៃ ទៅណាក៏យកតាមខ្លួន ហេតុអ្វីគ្រាន់តែគេផ្ញើសារឱ្យខ្លួនបែរជាមិនដឹងនោះ”។ មនុស្សម្នាក់ខ្វល់ពីអ្នកឬអត់ មើលតែការជជែកគ្នាតាមឆាតទៅអាចដឹងបានហើយ។ បើគេខ្វល់ពីអ្នក គេនឹងឆ្លើយតបសាររបស់អ្នកភ្លាមៗ…

New Copy
គ្រួសារ

មនុស្សដែលអាចកំដរអ្នកដល់ចាស់បាន សុទ្ធតែមាន ២ ចំណុចនេះ

មិនថាអ្នករៀបការជាមួយអ្នកណាទេ ក្រោយពេលដែលរៀបការរួច អ្នកតែងចាប់អារម្មណ៍ថាមនុស្សដែលអ្នករៀបការជាមួយនោះ ដូចជាមិនមែនមនុស្សប្រុសដែលអ្នកស្គាល់ពីមុនឡើយ ហាក់ដូចជាមនុស្សម្នាក់ផ្សេងទៀតអ៊ីចឹង។ មនុស្សដែលអាចកំដរអ្នកដល់ចាស់បាន តែងតែមានលក្ខណៈទាំង ២ ប្រភេទនេះ ៖ ១. ចិត្តគំនិតសាមញ្ញ និង ស្ងប់សុខ គេតែងនិយាយថាមង្គលការប្រៀបដូចជាការសាងធម៌រក្សាចិត្តមួយប្រភេទ ព្រោះត្រូវការដុះខាតគ្នាទៅវិញទៅមក ទោះជាយ៉ាងណាក្តី ពេលដែលដើរចូលក្នុងវិធីជីវិតរួមគ្នាហើយ គឺបានន័យថាជីវិតរបស់អ្នកទាំងពីរបានចងជាប់គ្នាមិនអាចអត់ពីនរណាម្នាក់ឡើយ។ ដូច្នេះហើយលោក Johann Wolfgang បានពោលថា៖ មនុស្សដែលអាចស្វែងរកភាពស្ងប់សុខនៅក្នុងគ្រួសាររបស់ខ្លួនបាន គឺជាមនុស្សដែលមានសុភមង្គលបំផុត។”អាចរស់នៅជាមួយគ្នាប្រកបដោយភាពស្ងប់សុខ ខិតខំដើម្បីគ្រួសារ មិនរើសអើងនិងរឿងតូចតាចក្នុងផ្ទះ មិនធុញទ្រាន់ចំពោះកិច្ចការផ្ទះ ជួយគ្នាទៅវិញទៅមក ប្តីរកប្រពន្ធទុក ការពារគ្នាស្រលាញ់គ្នាដូចកាលគ្រាដើម មង្គលការបែបនេះគឺល្អបំផុត។…

New Copy
សង្គម

មនុស្សប្រុសដែលមានលក្ខណៈទាំងនេះ ទោះជាស្រលាញ់ប៉ុនណាក៏ត្រូវនៅឱ្យឆ្ងាយ ពុំដូច្នេះទេនឹងកើតរឿងជាមិនខាន

Madame de stael ធ្លាប់និយាយថា៖ “ ស្នេហាគឺជាប្រវត្តិសាស្រ្តរបស់មនុស្សស្រីពេញមួយជីវិត តែគ្រាន់តែជារឿងចៃដន្យមួយក្នុងជីវិតមនុស្សប្រុសដែលប៉ុណ្ណោះ។” និយាយចំពោះមនុស្សស្រីវិញ ស្រលាញ់មនុស្សត្រូវម្នាក់នឹងទទួលបានសុភមង្គល តែបើស្រលាញ់មនុស្សខុសវិញនឹងនាំគ្រោះមហន្តរាយដល់ខ្លួនជាមិនខាន។ ដូច្នេះ ត្រូវបើកភ្នែកឱ្យធំៗ ប្រុងប្រយ័ត្នហើយប្រុងប្រយ័ត្នទៀត កុំចេះតែចង់លលេងសាកល្បងក្នុងរឿងស្នេហាឱ្យសោះ ម្យ៉ាងទៀតបើគេមានលក្ខណៈដូចខាងក្រោមនេះ ទោះជាស្រលាញ់ប៉ុនណាត្រូវឆាប់ចាកចេញឱ្យឆ្ងាយ ពុំដូច្នេះទេនឹងមហន្តរាយជាមិនខាន។ ១. មនុស្សប្រុសដែលមានសមត្ថភាពអន់ជាងគេខ្លាំងពេក មិនដឹងថាហេតុអ្វីទេ មនុស្សស្រីជាច្រើនយល់ថា រកមនុស្សប្រុសណាដែលមានសមត្ថភាពអន់ជាងខ្លួន ព្រោះបែបនេះមិនបាច់ធ្វើខ្លួនបារម្ភច្រើន គេក៏អាចដឹងពីតួនាទីរបស់ខ្លួន ល្អចំពោះខ្លួនស្ទើរតែអាចស្តាប់តាមគ្រប់រឿងទាំងផង។ តាមពិតទៅ គំនិតបែបនេះគឺល្ងង់ខ្លាំងណាស់ នៅក្នុងគំនិតមនុស្សប្រុស គំនិតប្រពៃណីដែលថា “ មនុស្សប្រុសចេញក្រៅរកលុយ រីឯមនុស្សស្រីរៀបចំទុកដាក់ផ្ទះសម្បែង”…

New Copy
សង្គម

សញ្ញាទាំង ៣ យ៉ាង ដែលមនុស្សស្រីផ្តល់ឱ្យអ្នក បង្ហាញថា នាងកំពុងតែចាប់អារម្មណ៍លើអ្នកហើយ

នៅក្នុងពិភពស្នេហា បើស្រលាញ់មនុស្សម្នាក់ហើយ ឱ្យតែមិនបានឃើញមុខគេ ក្នុងចិត្តចេះតែមិនស្រួល។ ពេលដែលមនុស្សប្រុសនឹកដល់មនុស្សម្នាក់ គេតែងតែយកពាក្យនឹករឭកនិយាយចេញមក ហើយប្រើទង្វើមកបង្ហាញ។ បើជាមនុស្សស្រីវិញ នាងមិនអាចនិយាយដោយត្រង់ៗនោះឡើយ គ្រាន់តែផ្តល់ជាសញ្ញាខ្លះៗឱ្យមនុស្សប្រុសទាយតែប៉ុណ្ណោះ ដូច្នេះហើយ ត្រូវពិនិត្យឱ្យល្អិតល្អន់ ប្រហែលពាក្យដែលនាងនិយាយ ទង្វើដែលនាងធ្វើ តាមពិតទៅសុទ្ធតែបង្កប់ថានាងកំពុងនឹកអ្នក។ ជាទូទៅ បើមនុស្សស្រីម្នាក់នឹកដល់អ្នកហើយ គេនឹងផ្តល់សញ្ញា ៣ យ៉ាងនេះដល់អ្នក ពេលដែលអ្នកទទួលបានហើយសូមឆ្លើយតបទៅនាងផង។ ១. នាងតែងរកអ្នកជជែកគ្នាមុន នៅក្នុងលោកនេះ គ្មាននរណាសុខចិត្តខាតពេលទៅយកចិត្តទុកដាក់ជាមួយមនុស្សដែលខ្លួនមិនចូលចិត្តឡើយ។ ឱ្យតែមនុស្សស្រីម្នាក់មិនចូលចិត្តអ្នក នាងមិនយកចិត្តទុកដាក់ថា អ្នកកំពុងធ្វើអ្វីឡើយ ក៏មិនអាចទៅរកអ្នកនិយាយគ្នាមុនដែរ។ ពាក្យថា “កំពុងធ្វើអ្វី? ញុំាបាយហើយនៅ?…

Untitled 1
ប្លែកៗ

ជ្រើសរើសនារីម្នាក់ដែលអ្នកគិតថាអាយុច្រើនជាងគេ នឹងបង្ហាញអំពីទំនាក់ទំនងស្នេហារបស់អ្នកជួបរឿងអ្វីខ្លះ

វាមិនមែនជារឿងចៃដន្យទេដែលយើងសំគាល់អ្វីៗនៅជុំវិញខ្លួនយើងជាមួយនឹងសម្រស់ធម្មជាតិដូចជាផ្កា សត្វ រុក្ខជាតិ​ ឬសំភារៈដែលយើងប្រើប្រាស់។ ល។ អ្វីមួយនឹងអ្វីដែលទាក់ទាញអារម្មណ៍របស់យើង ហើយយើងជ្រើសរើសវា នោះគឺទាក់ទងដោយផ្ទាល់ទៅនឹងគំនិតរបស់យើង។ មានការស្រាវជ្រាវជាច្រើនព្រមទាំងការធ្វើតេស្តជាច្រើនជាវិធីដ៏ល្អដើម្បីជួយស្វែងយល់អំពីអារម្មណ៍ បំណង និងស្ថានភាពរបស់មនុស្ស។ យើងសូមអញ្ជើញ​ប្រិយមិត្តធ្វើតេស្តចំណាប់អារម្មណ៍ដើម្បីបង្ហាញពីការស្រឡាញ់ចូលចិត្ត ព្រមទាំងរកឱ្យឃើញនូវអ្វីដែលអ្នកត្រូវការដើម្បីឱ្យកាន់តែរីករាយជាងពេលបច្ចុប្បន្ន។ នារី ក អ្នកជាមនុស្សដែលរឹងប៉ឹងនៅក្នុងរឿងស្នេហា ប៉ុន្តែអ្នកជាមនុស្សដែលមានតម្រូវការខ្ពស់ណាស់ពីភាគីម្ខាងទៀត។ ដូច្នេះហើយ ប្រសិនបើមាននរណាម្នាក់ ចង់តាមអ្នក លុះត្រាតែគេមានគ្រប់លក្ខខណ្ឌដែលអ្នកត្រូវការ។ លើសពីនេះ គេត្រូវតែជាមនុស្សដែលអាចធ្វើឱ្យអ្នកចិត្តទន់ និងញាប់ព័រដោយសារតែរឿងអ្វីមួយ បើមិនដូច្នេះទេ គេនឹងមិនអាចចងចិត្តអ្នកបានឡើយ កុំថាឱ្យទន់ចិត្ត សូម្បីតែចាប់អារម្មណ៍ ក៏អ្នកមិនខ្ចីនឹងចាប់អារម្មណ៍ផង។ នារី ខ ទំនាក់ទំនងស្នេហារបស់អ្នកមានដំណើរការ​ល្អក៏ព្រោះតែអ្នកមាន​ផ្ទៃមុខ​ស្រស់​ស្អាត…

Untitled 1
ប្លែកៗ

ជ្រើសរើសកូនសោរមួយ ដើម្បីឆ្លុះបញ្ចាំងលក្ខណៈពិសេសស៊ីជម្រៅរបស់អ្នក

យើងទាំងអស់គ្នាសំគាល់អ្វី ៗ នៅជុំវិញខ្លួនយើងជាមួយនឹងរូបរាង សម្រស់ និងលក្ខណៈពិសេសដូចជាសត្វ រុក្ខជាតិ​ ឬសំភារៈផ្សេងដែលយើងប្រើប្រាស់។ ល។ អ្វីមួយដែលទាក់ទាញអារម្មណ៍របស់យើង ហើយយើងជ្រើសរើសវា នោះគឺទាក់ទងដោយផ្ទាល់ទៅនឹងផ្លូវអារម្មណ៍របស់យើង។ មានការស្រាវជ្រាវ ព្រមទាំងការធ្វើតេស្តជាច្រើនជាវិធីដ៏ល្អដើម្បីជួយស្វែងយល់អំពីអារម្មណ៍ បំណង បុគ្គលិកលក្ខណៈ និងស្ថានភាពរបស់មនុស្ស។ ខាងក្រោមនេះគឺជាកូនសោរចំនួន ៦ ដើម្បីតេស្តពីលក្ខណៈពិសេសស៊ីជម្រៅរបស់អ្នក ដោយគ្រាន់តែជ្រើសរើសយកកូនសោរមួយដែលចង់បានជាងគេ: សោរ A ប្រសិនបើអ្នកបានជ្រើសរើសយកកូនសោរ A: អ្នកគ្រប់គ្រងអារម្មណ៍ រួមទាំងភាពស្ងប់ស្ងាត់បានយ៉ាងល្អ។ អ្នកក៏ជាមនុស្សដែលមានដួងចិត្តកក់ក្តៅ និងធ្វើឱ្យមនុស្សនៅជុំវិញខ្លួនមានអារម្មណ៍សុខស្រួល និងកក់ក្តៅ។ ក្នុងនាមជាមនុស្សដែលមានវិន័យ និងច្បាប់ទម្លាប់ខ្ពស់ អ្នកក៏មានភាពរស់រវើកផងដែរ…

Dragon 000076
សេដ្ឋកិច្ច

អាហារក្លែងក្លាយពេញនិយមទាំង ៧ ប្រភេទនៅលើពិភពលោក ដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់

អាហារដែលយើងធ្លាប់ឃើញនៅលើតុ ប្រហែលជាមិនមែនជាអ្វីដែលយើងមិនដែលធ្លាប់គិតថាវាបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ។ ទោះយ៉ាងណាក៏ដោយបើយោងតាមគេហទំព័រ Bright Side បានលើកយកប្រធានបទដែលទាក់ទងទៅនឹងអាហារក្លែងក្លាយមួយចំនួន និងអាចឱ្យអ្នកចៀសវាងនូវអាហារក្លែងក្លាយទាំងនោះ។ កាហ្វេកិន កាហ្វេកិនអាចមានលាយជាមួយស្រូវសាឡីលីង គ្រាប់ធញ្ញជាតិ និងសណ្តែកសៀង។ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមផលិតកម្មក្រុមហ៊ុន ថែមទាំងអាចបន្ថែមកំទិចឈើថែមទៀតផង។ តើធ្វើដូចម្តេចដើម្បីទទួលបានផលិតផលសុទ្ធ? ទិញគ្រាប់កាហ្វេហើយកិនវាដោយខ្លួនឯង។ ទឹកផ្លែទទឹម ព័ត៌មានលម្អិតនៅលើកញ្ចប់និយាយថានៅខាងក្នុងដបអ្នកនឹងឃើញទឹកផ្លែទទឹម ១០០ ភាគរយ។ ប៉ុន្តែភាគច្រើនភេសជ្ជៈនេះត្រូវបានលាយជាមួយទឹកផ្លែប៉ោមដែលមានតម្លៃថោកជាង ឬលាយជាមួយទឹកធម្មតា។ តើធ្វើដូចម្តេចដើម្បីទទួលបានផលិតផលសុទ្ធ? អានសមាសភាពដោយយកចិត្តទុកដាក់នៅលើសំបកដប ឬកំប៉ុង និងយកចិត្តទុកដាក់ចំពោះសមាមាត្រទឹកផ្លែឈើ។ ប្រេង​អូ​លីវ នៅពេលអ្នកទិញប្រេងអូលីវថ្លៃមួយដប អ្នកអាចនឹងទិញចំប្រេងអូលីវដែលក្លែងក្លាយពីពោត ដូង ឬប្រេងសណ្តែកសៀងដែលមានតម្លៃថោក។ តើធ្វើដូចម្តេចដើម្បីទទួលបានផលិតផលសុទ្ធ? ចាក់ប្រេងខ្លះចូលក្នុងកែវហើយដាក់វានៅក្នុងទូរទឹកកក។…

អត្ថប្រយោជន៍ខុសគ្នារវាងការមុជទឹកក្តៅនិងទឹកត្រជាក់
សុខភាព

អត្ថប្រយោជន៍ខុសគ្នារវាងការមុជទឹកក្តៅនិងទឹកត្រជាក់

ការមុជទឹកក្តៅនិងទឹកត្រជាក់សុទ្ធសឹងតែមានអត្ថប្រយោជន៍រៀងៗខ្លួន។ អ្នកអាចនឹងចាប់អារម្មណ៍ថា ទឹកក្តៅអាចជួយសម្រួលអារម្មណ៍និងកាត់បន្ថយភាពតានតឹង ចំណែកឯទឹកត្រជាក់វិញអាចជួយដាស់ស្មារតីឱ្យមានភាពស្រស់ស្រាយ។ យ៉ាងណាមិញ អត្ថប្រយោជន៍នៃទឹកក្តៅនិងទឹកត្រជាក់មិនមែនមានតែប៉ុណ្ណឹងនោះទេ៖ អត្ថប្រយោជន៍នៃទឹកក្តៅ ១. កាត់បន្ថយកាឡូរី ទឹកក្តៅបានជួយកាត់បន្ថយកាឡូរីខ្លះនៅកំឡុងពេលអ្នកកំពុងមុជទឹកឬត្រាំទឹក ក៏ប៉ុន្តែនេះមិនមែនបានន័យថាអ្នកអាចយកវាមកជំនួសការហាត់ប្រាណនោះទេ។ ទោះបីជាវាអាចជួយក្នុងការកាត់បន្ថយជាតិខ្លាញ់បានខ្លះមែន ការមុជទឹកក្តៅយូរពេកអាចនាំឱ្យប្រឈមនឹងការដាច់សរសៃឈាមខួរក្បាលផងដែរ។ ២. ស្បែកស្អាត ការមុជទឹកក្តៅអាចសម្រួលដល់ការបើកសន្ទះរន្ធញើសដែលបញ្ចេញនូវជាតិពុលផ្សេងៗនៅក្នុងរាងកាយឱ្យចេញមកក្រៅ។ ទឹកក្តៅឧណ្ឌៗក៏អាចនាំឱ្យស្បែកអ្នកតឹងស្អាតនិងបង្កើនភាពម៉ត់រលោងផងដែរ។ ៣. ដំណេក សាច់ដុំរបស់អ្នកនឹងមានភាពស្ពឹកស្រពន់បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនម៉ោងក្នុងមួយថ្ងៃ។ ការមុជទឹកក្តៅមុនដំណេកប្រហែលពីពីរទៅបីម៉ោង អាចជួយសម្រួលដល់ប្រតិបត្តិការនៃរាងកាយនិងនាំឱ្យអ្នកសម្រាន្តស្រួលជាងមុន។ អត្ថប្រយោជន៍នៃទឹកត្រជាក់ ១. សក់និងស្បែកភ្លឺរលោង អ្នកដែលមានស្បែកស្ងួតគួរជៀសវាងការមុជទឹកក្តៅព្រោះវាអាចនាំឱ្យស្បែកកាន់តែស្ងួតថែមទៀត។ យ៉ាងណាមិញ អ្នកគួរតែជ្រើសរើសការមុជទឹកត្រជាក់ព្រោះវាជួយរក្សាសំណើមដែលមានស្រាប់និងបន្តឹងស្បែកកុំឱ្យឆាប់ចាស់ជ្រីវជ្រួញ។ ២. ពង្រឹងសុខភាពផ្លូវចិត្តនិងប្រព័ន្ធភាពសុំា ទឹកត្រជាក់បានជម្រុញនូវការផលិត noradrenaline…

Knongsrok
សម្រង់

15+ Celebs Who Totally Smashed Aging

We frequently hear that detox, yoga, and meditation are the new apples of immortality. But some scientists are puzzled over the secret of eternal youth and the appearance of some celebrities hasn’t changed over the years.…

Knongsrok
សម្រង់

18 Waiters and Bartenders Whose Sense of Humor Simply Rocks

A sense of humor is not subject to any laws and doesn’t depend on the occupation of a person. However, looking at the characters of our article, we can say that there are a plethora of people with a good sense of humor among those who…

Knongsrok
សម្រង់

19 Eye-Opening Shots That Show a New Side of 2018’s Best Movies

In 2018, a great number of spectacular movies were released on the big screen. Each of them took viewers into a different universe: we had to fight in Avengers: Infinity War, tremble from Venom’s “charming” smile, and worry about the fate…