
របស់ ៨ យ៉ាងដែលអ្នកមិនគួរឱ្យនរណាម្នាក់ខ្ចីឡើយ សូម្បីតែមិត្តភ័ក្តិ ឬមនុស្សជាទីស្រឡាញ់បំផុតក៏ដោយ!
យើងទាំងអស់គ្នាប្រាកដជាបានដឹងថាមនុស្សម្នាក់ៗមិនត្រូវខ្ចីក្រាស់សិតសក់ ឬច្រាស់ដុះធ្មេញរបស់មនុស្សម្នាក់ទៀតឡើយ។ ទោះយ៉ាងណាក៏ដោយមានរបស់របរផ្ទាល់ខ្លួនជាច្រើនទៀតដែលយើងប្រហែលជាបានចែករំលែកជាមួយអ្នកដទៃម្តងម្កាលប៉ុន្តែវាមិនគួរចែករំលែកទាល់តែសោះ។ យោងតាប្រភពព័ត៌មានរបស់គេហទំព័រ Bright Side បានបង្ហាញជូនប្រិយមិត្តនូវបញ្ជីនៃរបស់របរចំនួនដែលមិនត្រូវឱ្យនរណាម្នាក់ខ្ចីប្រើឡើយ។ លើសពីនេះទៀតយើងនឹងប្រាប់អ្នកពីរបៀបរក្សាឱ្យរបស់ទាំងនោះស្អាតនិងស្ថិតក្នុងស្ថានភាពល្អ! 8. ក្រែមលាបបបូរមាត់ ក្រែមបបូរមាត់អ្នកមិនគួរឱ្យអ្នកម្នាក់ខ្ចីលាបឡើយដោយសារតែវាអាចចម្លងមេរោគសើរស្បែកបានយ៉ាងងាយស្រួលតាមរយៈការចែករំលែកក្រែមបបូរមាត់ឱ្យអ្នកផ្សេងទៀតលាបដែរ។ ទោះបីជាអ្នកដែលរងផលប៉ះពាល់មិនមានកន្ទួលក្រហមក៏ដោយ វីរុសនៅតែអាចតោងជាប់នៅលើបបូរមាត់។ នៅពេលនេះមិនទាន់មានការព្យាបាលដែលមានប្រសិទ្ធភាព ១០០ ភាគរយចំពោះការរលាកពងបែកទេ។ រឿងដែលល្អបំផុតនោះ សូមកុំប្រើក្រែមលាបបបូរមាត់របស់អ្នកដទៃ និងមិនត្រូវឱ្យអ្នកដទៃខ្ចីប្រើឡើយ។ 7. កាស មនុស្សម្នាក់ៗមានពពួកបាក់តេរី និងផ្សិតដែលមាននៅក្នុងត្រចៀករបស់ពួកគេ។ រាល់ពេលដែលយើងសំរេចចិត្តចែកកាសស្តាប់ត្រចៀកជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ យើងអាចនឹងចម្លងមេរោគទៅកាន់អ្នកដទៃ ឬអ្នកដទៃអាចនឹងចម្លងមេរោគមកយើងវិញ។ ជាលទ្ធផលនេះអាចបង្កឱ្យមានការឆ្លងមេរោគក្នុងត្រចៀក។ 6. ដង្គាបគាបសក់ ដូចគ្នានឹងរបស់របរខាងលើដែរ ដង្គាបគាបសក់អ្នកមិនគួរឱ្យអ្នកដទៃខ្ចីប្រើនោះទេ…











