ស្ពានទឹកដ៏អស្ចារ្យទាំង ១០ ដែលជាការងារវិស្វកម្មល្អបំផុតនៅអឺរ៉ុប ដែលលោកអ្នកមិនដែលធ្លាប់បានដឹង!

ស្ពានទឹកដ៏អស្ចារ្យទាំង ១០ ដែលជាការងារវិស្វកម្មល្អបំផុតនៅអឺរ៉ុប ដែលលោកអ្នកមិនដែលធ្លាប់បានដឹង!
ការផ្សាយពាណិជ្ជកម្ម

អ្នកធ្លាប់តែឃើញស្ពានអាកាសសម្រាប់ឡាន ម៉ូតូបើកតែប៉ុណ្ណោះ ចុះបើស្ពានអាកាសសម្រាប់កប៉ាល ឬទូកឆ្លងកាត់វិញ តើវាអស្ចារ្យប៉ុណ្ណា?  ទាំងនេះគឺជាឧទាហរណ៍មួយនៃសមិទ្ធិផលវិស្វកម្មដែលបង្កើតដោយមនុស្ស។ មានស្ពានរាប់សិបនៅអឺរ៉ុប និងកន្លែងជាច្រើនទៀតនៅលើពិភពលោក ប៉ុន្តែអ្វីដែល ​Knongsrok នាំមកជូនប្រិយមិត្តនៅថ្ងៃនេះគឺស្ពានអាកាសទាំង ១០ ដែលត្រូវបានគេចាត់ទុកថាជាការងារវិស្វកម្មល្អបំផុតនៅអឺរ៉ុប។ ដែលកន្លែងនីមួយៗពិតជាស្រស់ស្អាតនិងគួរឱ្យចាប់អារម្មណ៍បំផុត។

1. ស្ពានអាកាសទឹក Aqueduct Langdeel ប្រទេសហូឡង់

1. Aqueduct Langdeel ประเทศเนเธอร์แลนด์
ស្ពាននេះត្រូវបានសាងសង់នៅជិត Leeuwarden ឆ្លងកាត់ពីលើផ្លូវហាយវេ N31 ស្ពានទឹកនេះត្រូវបានសាងសង់នៅចន្លោះឆ្នាំ ២០០៤ និង ២០០៧ ដែលមានជម្រៅ ២,៧៨ ម៉ែត្រ (៩ ហ្វីត) ទទឹង ២៥ ម៉ែត្រ (៨២ ហ្វីត) និងបណ្តោយ ១១០ ម៉ែត្រ(៣៦០ ហ្វីត)

ការផ្សាយពាណិជ្ជកម្ម

2. ស្ពានអាកាសទឹក Edstone Aqueduct ប្រទេសអង់គ្លេស

2. Edstone Aqueduct ประเทศอังกฤษ
ស្ពានទឹក Edstone គឺជាស្ពានទឹកដែលវែងជាងគេនៅប្រទេសអង់គ្លេសមានប្រវែង ១៤៥ ម៉ែត្រ (៤៧៥ ហ្វីត) និងជាផ្នែកមួយនៃប្រឡាយ។ ប្រឡាយ Stratford-on-Avon នៅ Warwickshire។

3. ស្ពានអាកាសទឹក Naviduct Krabbersgat ប្រទេសហូឡង់

3. Naviduct Krabbersgat ประเทศเนเธอร์แลนด์
ស្ពានទឹកដែលសាងសង់ជាពិសេស សម្រាប់ផ្លូវដឹកជញ្ជូនតាមទូក ស្ពានទឹកនៃទន្លេ Krabbersgat មានទីតាំងនៅជិត Enkhuizen ដែលអនុញ្ញាតឱ្យទូកអាចបើកចូលនិងចេញនៅចន្លោះបឹង Markermeer និង IJsselmeer ។

ការផ្សាយពាណិជ្ជកម្ម

4. ស្ពានអាកាសទឹក Aqueduct Veluwemeer ប្រទេស ហូឡង់

4. Aqueduct Veluwemeer ประเทศเนเธอร์แลนด์
ស្ពានទឹក Bellevue Meir នេះគឺមានផ្លូវរូងក្រោមដីដែលស្ថិតនៅក្រោមស្ពាន Bellevue Meur ដែលត្រូវបានសាងសង់និងបើកឱ្យប្រើប្រាស់ជាសាធារណៈក្នុងឆ្នាំ ២០០២ ។

4. Aqueduct Veluwemeer ประเทศเนเธอร์แลนด์2
ផ្លូវរូងក្រោមដីនេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ។ ជាផ្នែកមួយនៃបឹង Veluwe ដ៏ធំ បណ្តាញទឹកខាងលើផ្លូវរូងក្រោមដីមានទទឹង ១៩ ម៉ែត្របណ្តោយ ២៥ ម៉ែត្រនិងជម្រៅ ៣ ម៉ែត្រ។

ការផ្សាយពាណិជ្ជកម្ម

4. Aqueduct Veluwemeer ประเทศเนเธอร์แลนด์1
ផ្លូវរូងក្រោមដីគឺជាផ្លូវ N302 ដែលជាផ្លូវហាយវេក្នុងប្រទេសហូឡង់។ ដែលតភ្ជាប់ខេត្ត Folland ដែលជាកោះបង្កើតឡើងធំជាងគេបំផុតនៅលើពិភពលោក ជាមួយដីគោកនៃប្រទេសហូឡង់។

5. ស្ពានអាកាសទឹក Pont du Sart Aqueduct បែលហ្ស៊ិក

5. Pont du Sart Aqueduct ประเทศเบลเยียม
ស្ពានទឹកនេះគឺជារចនាសម្ព័ន្ធសរសរបេតុងទ្រទ្រង់ស្ពានទឹកនេះ។ Centrumkanaal តំបន់ភាគខាងលិចប្រទេសបែលហ្ស៊ិក នៅខាងលើផ្លូវប្រសព្វជិតទីក្រុង Houdeng-Goegnies មានប្រវែង ៤៩៨ ម៉ែត្រនិងប្រើប្រាស់បេតុងចំនួន ៦៥,០០០ តោន។ ស្ពាននេះទ្រទ្រង់ដោយសរសរបេតុងជួរឈរចំនួន ២៨ ដើមដែលមានចំងាយ ៣ ម៉ែត្រពីចន្លោះសរសរនីមួយៗ។

ការផ្សាយពាណិជ្ជកម្ម

6. ស្ពានអាកាសទឹក Haverud Aqueduct ប្រទេសស៊ុយអែត

6. Haverud Aqueduct ประเทศสวีเดน
ស្ពានទឹកនេះគឺជាផ្នែកមួយនៃប្រឡាយ Dalsland ដែលអនុញ្ញាតឱ្យទូកអាចបើកនៅចន្លោះបឹង Vanern និងកណ្តាលនៃក្រុងដាលឡែននិងខាងត្បូងឆៀងខាងលិចនៃបឹង Varmland។
ស្ពានទឹកដែលមានប្រវែង ៣៣,៥ ម៉ែត្រគឺជាស្ពានទឹកដែលត្រូវបានរចនានិងសាងសង់ដោយ Nils Erickson នៅចន្លោះឆ្នាំ ១៨៦៤ និង ១៨៦៨ ។ ហើយអ្វីដែលអស្ចារ្យនោះគឺការនៅគង់វង្សដោយមិនទាន់មានការជួសជុល ឬថែទាំនៅឡើយទេ។

7. Aqueduct Ringvaart Haarlemmermeer ប្រទេសហូឡង់

7. Aqueduct Ringvaart Haarlemmermeer ประเทศเนเธอร์แลนด์
ប្រឡាយ Ringvaart មានទីតាំងស្ថិតនៅជុំវិញតំបន់ដីសើម Haarlemermmeer និងមានស្ពានអាកាសទឹកនៅពីលើផ្លូវហាយវេ A4 ដែលអនុញ្ញាតឱ្យទឹកនៅក្នុងតំបន់សើមហូរនៅខាងក្រៅបាន។

ការផ្សាយពាណិជ្ជកម្ម

8. ស្ពានទឹក Pontcysyllte Aqueduct ចក្រភពអង់គ្លេស

8. Pontcysyllte Aqueduct สหราชอาณาจักร
ស្ពានទឹកវែងបំផុតរបស់អង់គ្លេស ស្ពាននេះចំណាយពេល ១០ ឆ្នាំពីឆ្នាំ ១៧៩៥ ដល់ ១៨០៥។ ស្ពាននេះមានប្រវែងជិត ៣០៧ ម៉ែត្រ (១.០០៧ ហ្វីត) កម្ពស់លើសពី ៣៨,៤០ ម៉ែត្រ (១២៦ ហ្វីត) នៅពីលើដងទន្លេ Dee ដែលមានសរសរ ១៨ ជួរឈរទ្រទ្រង់សំណង់ ។

9. ស្ពានទឹក Briare Aqueduct ប្រទេសបារាំង

9. Briare Aqueduct ประเทศฝรั่งเศส
កាលពីមុនវាជាស្ពានដឹកជញ្ជូនទឹកដែលត្រូវបានប្រើប្រាស់អស់រយៈពេលជាង ១១៧ ឆ្នាំមកហើយដែលវែងបំផុតមុនស្ពានទឹក Magdeburg ។ ស្ពាន Briare បានចាប់ផ្តើមសាងសង់នៅរដូវស្លឹកឈើជ្រុះឆ្នាំ ១៨៩៦ ភ្ជាប់ប្រឡាយក្បែរនោះ។ នៅតាមបណ្តោយដងទន្លេ Loire ដែលស្ថិតនៅពីលើទន្លេ Loire ប្រទេសបារាំង។ ស្ពានទឹកនេះមានប្រវែងសរុប ៦៦២ ម៉ែត្រនិងទទឹង ៦ ម៉ែត្រ។

ការផ្សាយពាណិជ្ជកម្ម

10. ស្ពានអាកាសទឹក Magdeburg Water Bridge ប្រទេសអាឡឺម៉ង់

10. Magdeburg Water Bridge ประเทศเยอรมนี
ស្ពានទឹកនេះ គឺជាផ្លូវដឹកជញ្ជូនដែលវែងជាងគេបំផុតនៅលើពិភពលោក ដោយមានប្រវែង ៩១៨ ម៉ែត្រគម្រោងនេះត្រូវបានរចនាឡើងជាង ១០០ ឆ្នាំហើយ (ចាប់តាំងពីឆ្នាំ ១៩០៥) ប៉ុន្តែត្រូវបញ្ចប់ដោយសារតែសង្គ្រាមលោកលើកទី ២ និងអំឡុងសង្គ្រាមត្រជាក់។ បណ្តាលឱ្យការងារទាំងអស់ត្រូវផ្អាកដំណើរការមុនពេលដំណើរការសាងសង់ចាប់ផ្តើមម្តងទៀតដោយចំណាយពេល ៥៥ ឆ្នាំ។

10. Magdeburg Water Bridge ประเทศเยอรมนี1
រហូតដល់ឆ្នាំ ១៩៩៧ គម្រោងនេះបានចាប់ផ្តើមម្តងទៀត។ ចំណាយពេលសាងសង់ ៦ ឆ្នាំដោយមានដែកថែប ២៤.០០០ តោននិងដែកថែប ៦៨.០០០ តោន។ ស្ពាននេះលាតសន្ធឹងលើដងទន្លេ Elbe និងភ្ជាប់ប្រឡាយ Elbe-Havel ទៅប្រឡាយ Mittelland ដែលមានប្រវែងជិត ១២ គីឡូម៉ែត្រ (៧.៥ ម៉ាយល៍) នៃការប្រើប្រាស់ ដឹកជញ្ជូនទំនិញនិងមនុស្ស៕

ការផ្សាយពាណិជ្ជកម្ម

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖​ បរទេស

ការផ្សាយពាណិជ្ជកម្ម