តាមរយៈក្តាន់មាសទាំង ៥ មានបង្កប់សារបង្ហាញសំណាងប្លែកពីគ្នា។ តើអ្នកនឹងជ្រើសរើសយកមួយណា Knongsrok អាចឲ្យតម្រុយជាមុន អំពីរឿងល្អអ្នកបម្រុងជួបនៅពេល ៧ ថ្ងៃខាងមុខ៖
ក្តាន់មាសទី ១

ឆាប់ៗនេះអ្នកនឹងកត់សម្គាល់ឃើញថា ផែនការណ៍រយៈពេលយូររបស់អ្នក នឹងចាប់ផ្តើមចេញផលជាបណ្តើរៗ ដោយផែនការណ៍នេះអ្នកបានហែលកាត់ខិតខំជាមួយវាយូរណាស់មកហើយ ហត់នឿយខ្លាំងណាស់ហើយ។
យ៉ាងណាបើទោះបានផ្លែផ្កាបន្តិចហើយក៏ដោយ តែសុំកុំបញ្ឈប់ត្រឹមប៉ុណ្ណឹង ចូរបន្តប្រើប្រាស់មហិច្ឆតាដែលអ្នកមាន ហើយដើរទៅមុខបន្តទៀត។ មានតែអ្នកខ្លួនឯងទេ ដឹងច្បាស់ពីវិធីធ្វើឲ្យខ្លួនឯងសប្បាយរីករាយ និងឈានទៅដល់ចំណុចជោគជ័យពិតប្រាកដ។
ក្តាន់មាសទី ២

អ្នកនឹងទទួលបានការគាំទ្រពីមនុស្សជាទីស្រលាញ់របស់អ្នក ហើយអ្នកសក្តិសមនឹងទទួលបានវា ព្រោះអ្នកបានលះបង់ច្រើនណាស់មកហើយសម្រាប់គេ រហូតដល់ពេលកន្លងមក ជួនខ្លះសឹងតែភ្លេចគិតពីខ្លួនឯង។
នៅពេលខាងមុខ មិនថាជួបរឿងលំបាក ឬរឿងថ្មីបែបណាក៏ដោយ អ្នកនឹងមានការគាំទ្រជុំវិញខ្លួនជានិច្ច ហើយរមែងមានមនុស្សល្អចាំជួយ មិនឲ្យអ្នកដើរតែម្នាក់ឯងនោះទេ។ ក្តីស្រលាញ់និងការយោគយល់ ប្រាកដជានឹងកើតមានសម្រាប់អ្នក។
ក្តាន់មាសទី ៣

អ្នកដែលជ្រើសក្តាន់ទី ៣ នឹងទទួលបានសំណាងពិតប្រាកដ ដោយទាំងជោគជ័យលើផ្នែកហិរញ្ញវត្ថុនៅពេលឆាប់ៗនេះ។ លុយនឹងហូរចូលមកក្នុងជីវិតអ្នកប្រៀបបានដូចជាទឹក ហើយអាចផ្តល់ឲ្យអ្នកនៅអ្វីដែលអ្នកចង់ទទួលបាន។
ប្រសិនសាកល្បងផ្សងសំណាងអ្វីមួយ អ្នកនឹងទទួលបានលាភធំ ហើយចូររីករាយនៅជីវិតដ៏ប្រសើរមួយនោះ តែត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អ កុំធ្វើអ្វីដែលលើសលប់ពេកឲ្យសោះ។
ក្តាន់មាសទី ៤

ជាក្តាន់ដែលបង្ហាញពីក្តីស្រលាញ់ ហើយស្នេហាដែលអ្នករំពឹងនឹងចង់បាន គឺនឹងឈានមកដល់នៅពេលឆាប់ៗខាងមុខនេះ។
ដោយឡែកសម្រាប់អ្នកដែលរកឃើញស្នេហ៍ពិតរបស់ខ្លួនហើយនោះ ពួកគេក៏នឹងទទួលបានបន្ថែមទៀតនូវសេចក្តីសុខផ្លូវចិត្ត និងសុភមង្គលក្នុងទំនាក់ទំនងមួយនោះ។
ក្តាន់មាសទី ៥

ពេលវេលាដ៏គួរឲ្យសោកសៅវាដល់ពេលដែលត្រូវកន្លងហួសទៅហើយ ផ្ទុយទៅវិញវាដល់ពេលដែលអ្នកទទួលបានអារម្មណ៍ស្ងប់សុខ ការខឹងសម្បាក៏នឹងរលាយបាត់ទៅ ភាពស្រ្តេសតប់ប្រមល់នឹងត្រូវបានកាត់បន្ថយកាន់តែច្រើន ពោលគឺសេចក្តីសុខផ្លូវចិត្តនឹងចូលមកដល់ក្នុងបេះដូងរបស់អ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

