ដូចរងកម្ម ឆ្នាំទាំង ៣ ខាងក្រោម ដាក់អ្វីក៏មិនដើរ ប្រើអ្វីក៏មិនគង់ ដោយចេះតែជួបបញ្ហានេះ បញ្ហានោះ ដោយតាមក្បួនចិនសែទាយថា សំណាងអាក្រក់ទាំងឡាយ នឹងផុតអស់ហើយត្រឹមចុងឆ្នាំ ២០២២ ពោលរំលងចូលឆ្នាំថ្មី ២០២៣ នឹងផ្លាស់មកវិញតែសំណាងល្អប៉ុណ្ណោះ៖
អ្នកកើតឆ្នាំមមី – សេះ

ម្ចាស់ឆ្នាំមមី តស៊ូ ខិតខំក្នុងជីវិតណាស់ បើទោះបីខ្លួនឯងមានសមត្ថភាព មានទេពកោសល្យអំណោយទានពីកំណើត ក៏នៅតែមិនបោះបង់នោះដែរ។ មនុស្សនេះពូកែក្នុងការប្រកួតប្រជែង តែប្រជែងដោយភាពស្មោះត្រង់ មិនប្រើល្បិចកិចកល់អ្វីទាំងអស់។
ជោគជតារាសីនៅឆ្នាំ ២០២៣ ឃើញថានឹងឡើងខ្ពស់ត្រដែតសម្រាប់ឆ្នាំមមី ដោយចុងឆ្នាំខាងមុខ រឿងអាក្រក់ទាំងឡាយ ក៏នឹងរសាត់បាត់អស់ត្រឹមតែប៉ុណ្ណឹង ហើយឱកាសរីកចម្រើនផ្នែកទ្រព្យ ការកើនឡើងលុយកាក់នឹងចូលមកធូរៗនៅឆ្នាំបន្ទាប់។
អ្នកកើតឆ្នាំម្សាញ់ – ពស់

ងាកមកម្ចាស់ឆ្នាំម្សាញ់ឯណេះ ក៏នឹងមានជីវភាពធូរធារខ្ពស់ត្រដែតឡើង រាប់តាំងពីដើមឆ្នាំ ២០២៣ តទៅ។ ឧបសគ្គធ្លាប់បានប្រទះទាំងឡាយ នឹងប្រែពីទុក្ខ មកក្លាយជាសុខ ការងារដែលលំបាកក៏ប្រែមកជាស្រួល ផុតតែពីចុងឆ្នាំនេះតទៅ។
ភាពចែងចាំងនៃជីវិត ដូចមានគេបន្លឺភ្លើងភ្លឺចិញ្ចាចនាំឲ្យអ្នកឆ្ពោះទៅវិថីមានបាន ល្អប្រសើរជាងពេលបច្ចុប្បន្ន។ អ្នកនឹងអាចរីកចម្រើនគ្រប់វិស័យ ចំណូលគុណទ្វេ រីឯស្នេហាក៏កក់ក្តៅ និងរីករាយផងដែរ។
អ្នកកើតឆ្នាំរោង – នាគ

ឈ្លាសវៃ រហ័សរហួន ចេះបត់បែនការគិត ទង្វើទាំងឡាយ អនុវត្តដោយសមត្ថភាពខ្លួនឯង មិនចូលចិត្តពឹងនរណា ទាំងអស់នេះជាលក្ខណៈរបស់ម្ចាស់ឆ្នាំរោង។ ឆ្នាំថ្មី សំណាងថែមការតស៊ូ នឹងនាំឲ្យអ្នកអាចជួបភាពគាប់ប្រសើរក្នុងជីវិត។
ការជួបរឿងអាក្រក់ ភាពមិនល្អទាំងឡាយ គ្រោះទាំងនោះនឹងរសាត់បាត់អស់ត្រឹមពេលដ៏ខ្លី ហើយបំភ្លៃមកវិញតែរឿងល្អ សុខដុមរមនាចូលដល់ក្រុមគ្រួសារនិងអ្នកនៅក្បែរខ្លួនអ្នកពីដើមឆ្នាំ ២០២៣ ខាងមុខតទៅនេះ។ យើងចូលរួមអបអរនឹងពេលវេលាដ៏ល្អសម្រាប់ម្ចាស់ឆ្នាំរោង នៅពេលខាងមុខនេះផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

