រឿងខ្លះ បើនឹកដល់ហើយ ធ្វើឱ្យខ្លួនឯងមិនសប្បាយចិត្ត ឈប់គិតទៅ ធ្វើធម្មតាៗ ក៏ក្លាយជារឿងធម្មតាហើយ!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

រឿងខ្លះ បើនឹកដល់ហើយ ធ្វើឱ្យខ្លួនឯងមិនសប្បាយចិត្ត ឈប់គិតទៅ ធ្វើធម្មតាៗ ក៏ក្លាយជារឿងធម្មតាហើយ!

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ហាខ្លះ ​​​បើគិតហើយ ធ្វើឱ្យកាន់តែពិបាកចិត្ត រឹតតែស្មុគស្មាញ ក៏ឈប់គិតទៅ ព្រោះបើនៅតែគិតទៀត គឺមានតែកាន់តែចាក់ស្ត្រេសតែប៉ុណ្ណោះ!

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះ បើគិតដល់ហើយ ធ្វើឱ្យខ្លួនឯងកាន់តែឈឺចាប់ ក៏មិនបាច់នឹកដល់ទេ ព្រោះគេ ប្រហែលជាមិនមែនជាមនុស្សដែលគួរនៅក្នុងការចងចាំយើងឡើយ!

កំហុសខ្លះ លើកលែងបានក៏លើកលែងទៅ បំភ្លេចចោលបាន ក៏បំភ្លេចចោលទៅ កុំទ្រាំនៅឱបក្រសោបទុក វាធ្ងន់ និងធ្វើបាបតែខ្លួនឯងប៉ុណ្ណោះ!

ការផ្សាយពាណិជ្ជកម្ម

ជីវិតមនុស្សយើងមិនវែងទេ តែខ្សែជីវិតដែលត្រូវដើរបន្តទៅមុខ គឺត្រូវជួប និងឆ្លងកាត់រឿងរ៉ាវ បញ្ហាច្រើនណាស់ ដូច្នេះហើយ កុំប្រឹងស្ពាយ កុំខំឱបក្រសោបគ្រប់យ៉ាងខ្លាំងពេក យើងមិនអាចទ្រាំទ្រ ឬរ៉ាប់រងរឿងទាំងអស់តែម្នាក់បានឡើយ ដូច្នេះហើយ ទម្លាក់ចោលខ្លះ បោះចោលខ្លះ លើកលែងខ្លះ​ បំភ្លេចខ្លះ ទទួលយកខ្លះ បើកចិត្តខ្លះ ទើបជីវិតគ្មានទុក្ខ ផ្លូវចិត្ត ក៏លែងមានសម្ពាធទៀតដែរ …!!!

#លីមបញ្ញា #មនុស្សចុងក្រោយ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម