
ជ្រើសរើសប្រអប់កាដូមួយ ដើម្បីដឹងថា តើនឹងមានអ្វីកើតឡើងលើអ្នក នៅថ្ងៃបុណ្យអុំទូក?
ជីវិតរបស់មនុស្សយើងម្នាក់ៗមានការផ្លាស់ប្តូរលឿនខ្លាំងណាស់ ខ្លះក៏ពីចំណុចទាបទៅខ្ពស់ ខ្លះក៏ពីខ្ពស់មកទាប ដែលវាមិនស្ថិតស្ថេរឡើយ។ យ៉ាងណានៅពេលវេលាខាងមុខ ចំថ្ងៃទី ៧,៨ និង ៩ វិច្ឆិកា ដែលជាពិធីបុណ្យអុំទូកបងប្អូនយើងទទួលបានពេលវេលាឈប់សម្រាក សូមធ្វើការតេស្តបែបវិទ្យាសាស្រ្ត តាមរយៈការជ្រើសរើសប្រអប់កាដូមួយ ដើម្បីទស្សន៍ទាយថា អ្នកអាចនឹងជួបរឿងអ្វីនៅពេលខាងមុខ? ប្រអប់កាដូទី ១ អ្នកនឹងទទួលបានអំណោយ អាចពីញាតិមិត្តជិតឆ្ងាយ ឬពីមិត្តភក្តិ ដែលពួកគេប្រគល់ឲ្យអ្នកក្នុងគោលបំណងល្អ មិនរំពឹងចង់បានអ្វីត្រលប់មកវិញឡើយ។ ម្យ៉ាងទៀតសោត បើអ្នកធ្លាប់ជួយនរណាម្នាក់ នៅពេលវេលាខាងមុខ ក៏ប្រហែលនឹងមានគេនោះ ត្រលប់មកអរគុណ មកបង្ហាញការសងគុណដល់អ្នកវិញជាក់ជាមិនខាន។ អ្នកជាមនុស្សល្អ មានទឹកចិត្តធំធេងពិបាកនឹងកាត់ថ្លៃ ហើយមិនចេះមើលគេលំបាក ទាំងខ្លួនកំពុងសុខស្រួលឡើយ…











