នៅក្នុងអត្ថបទនេះ យើងមានរូបភាពនៃសន្លឹកបៀរចំនួន ៣ ហើយការជ្រើសរើស ១ របស់អ្នក អាចបង្ហាញឲ្យដឹងថា ជីវិតអ្នកនឹងជួបរឿងអ្វីនៅពេលខាងមុខ?
សន្លឹកបៀរទី ១

អ្នកនឹងមានការវិវត្តទៅរកចំណុចមួយផ្សេងទៀត ក្នុងទំនាក់ទំនងស្នេហារបស់អ្នក និងដៃគូ (ប្រសិនជាអ្នកមានគូស្នេហ៍ស្រាប់ហើយនោះ)។ មិនយូរប៉ុន្មានទេ អ្នកនឹងឈានទៅដល់ការប្ដេជ្ញាចិត្តខ្ពស់ជាងមុន និងភាពមានទំនួលខុសត្រូវខ្ពស់ជាងមុន ដែលនាំឲ្យអ្នកក្លាយជាមនុស្សចាស់ទុំជាងមុន ហើយអាចកសាងជីវិតជាមួយគ្នាទៅថ្ងៃមុខបាន។
សន្លឹកបៀរទី ២

អ្នកនឹងត្រូវធ្វើការសម្រេចចិត្តលើរឿងអ្វីដែលថ្មីមួយក្នុងជីវិត ទាក់ទងនឹងបញ្ហាជីវិត ដែលនាំឲ្យឆ្ពោះទៅគោលដៅថ្មីដែលត្រូវដើរ។
ត្រូវចាំថាវាជាពេលវេលាអភិវឌ្ឍដ៏អស្ចារ្យក្នុងជីវិត អ៊ីចឹងចូរគិតឲ្យបានល្អិតល្អន់ និងជ្រើសយករឿងណាមួយមកធ្វើជាអាទិភាពមុនសម្រេចចិត្ត។ គ្រប់យ៉ាងវាមិនងាយពេកនោះទេ តែបើដួលហើយ ក៏កុំងាយបោះបង់ពេក។
សន្លឹកបៀរទី ៣

អ្នកនឹងទទួលបានភាពអំណររីករាយក្នុងជីវិត នឹងបានជួបនូវរឿងដែលអ្នកចង់ជួប។ ធម្មជាតិរបស់អ្នក មិនដែលដើរផ្លូវតែមួយនោះទេ អ្នកតែងតែមានផ្លូវក្រោយជាប់ខ្លួនជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈឬរឿងរ៉ាវអ្វីក៏ដោយ។
បើក្នុងន័យស្នេហា អ្នកនឹងបានជួបស្នេហ៍ពិតនៅពេលខាងមុខ ហើយវាជារឿងតែមួយគត់ ដែលនាំឲ្យជីវិតអ្នកផ្តោតលើផ្លូវតែមួយ មិនមានចិត្តពីរដូចរឿងផ្សេងៗទៀតឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

