ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Cinema1
PR

មោទកភាពណាស់​ App កុនដំបូងគេនៅកម្ពុជា​ ដើម្បីលើកស្ទួយវិស័យកុននៅកម្ពុជាប្រសូតពីស្នាដៃនិស្សិតឆ្នើមមួយក្រុម

ដូចយើងបានដឹងរួចមកហើយថា វិស័យភាពយន្ត​ និងកុន​ នៅប្រទេសកម្ពុជាយើងកំពុងតែឈានទៅមុខមួយកម្រិតៗ អាចនិយាយថាជាដំណើរបោះជំហានទៅទាំងព្រម​ ដោយការផលិតកុននៅកម្ពុជាកាន់តែមានគុណភាពអាចទទួលយកបាន​ ហើយប្រជាជនខ្មែរក៏កាន់តែចេះមើលកុនច្រើនឡើងៗដោយរបៀបឆ្លាតវៃ​ ដោយមិនផ្តោតសំខាន់តែលើរឿងខ្មោច​ ឬរឿងកំប្លែងដូចមុនឡើយ​ ហើយងាកមកមើលរឿងដែលមានគុណភាពទាំងការសម្តែង​ សាច់រឿង​ និងគុណភាពវីដេអូវិញ។ ដោយសារតែមើលឃើញសក្តានុពលនៃកុននៅកម្ពុជាមានការកើនឡើងបែបនេះហើយ​ ទើប​ កម្មវិធី​ទូរស័ព្ទ​មួយ មានឈ្មោះថា​​ « មន្តស្នេហ៍ភាពយន្ត – Cinemagickh »​ បានប្រសូតឡើងដែលអាចនិយាយបានថាជា​ App ទាក់ទងនឹងកុនដំបូងគេនៅកម្ពុជា​ ដោយមានការសហការផលិតឡើងដោយក្រុមអ្នកស្រលាញ់កុនមួយក្រុម ដែលមានឈ្មោះថា « មន្តស្នេហ៍ភាពយន្ត – Cinemagickh​​ » ។…

ចង់បានមុខ_ឬ_ស្បែកស្អាត
ទស្សនៈ

ចង់បានមុខ ឬ ស្បែកស្អាត អ្នកអាចសាកម៉ាសចេកបានជាមួយនឹងវិធីធ្វើគឺងាយៗ

ចេកគឺជាផ្លែឈើដ៏ល្អបំផុតមួយដែលសម្បូរទៅដោយប៉ូតាស្យូម និងជាតិសរសៃ ហើយអត្ថប្រយោជន៍មួយចំនួននៃផ្លែចេក ត្រូវបានគេអះអាងថាមានច្រើនលើសពីការទទួលទានវា ព្រោះចេកក៏អាចយកទៅធ្វើជាម៉ាសអប់សក់ ជាពិសេសធ្វើជាម៉ាសលាបមុខ។ ដូច្នេះតោះមកដឹងពីអត្ដប្រយោជន៍របស់ម៉ាសចេក និងវិធីធ្វើវាទាំងអស់គ្នា! • អត្ថប្រយោជន៍របស់ម៉ាសចេក ចេកមានផ្ទុកទៅដោយសារធាតុស៊ីលីកា ដែលត្រូវបានគេដឹងថាវាអាចជួយបង្កើនការផលិតកូឡាជែន និងជាប្រូតេអ៊ីនធម្មជាតិដែលជួយឱ្យស្បែកមានសំណើម, តឹងរលោង, សភ្លឺថ្លា, បំបាត់ស្នាមមុន, ជួយការពារកំដៅថ្ងៃ, កាត់បន្ថយស្នាមជ្រួញ និងសាកសមបំផុតសម្រាប់ស្បែកមុខដែលមានសភាពស្ងួត។ ក្រៅពីនេះ ផ្លែចេកក៏មានផ្ទុកនូវសារធាតុចិញ្ចឹមមួយចំនួនទៀត ដែលអាចជួយដល់សុខភាពស្បែករួមមានដូចជា៖ – ប៉ូតាស្យូម – វីតាមីន B-6 – វី តាមីន C –…

ទស្សន៍ទាយម្រាមជើង
ទស្សន៍ទាយ

ទស្សន៍ទាយម្រាមជើងដើម្បីដឹងពីទ្រព្យសម្បត្តិទៅថ្ងៃមុខ

មនុស្សម្នាក់ៗសុទ្ធតែមានសណ្ឋានជើងខុសៗគ្នា ហើយសណ្ឋនជើងទាំងនោះគឺសុទ្ធតែអាចប្រាប់ពីទ្រព្យសម្បត្តិរបស់មនុស្សម្នាក់ៗទៅថ្ងៃមុខបាន។ ដូច្នេះតើម្រាមជើងរបស់អ្នកដូចរូបមួយណាខ្លាំងជាងគេ? ហើយបើចង់ដឹងថាវាមានអត្ថន័យបែបណាខ្លះ តោះមកដឹងពីចម្លើយទាំងអស់គ្នា! ១.ម្រាមមេជើងវែងបំផុត សំណាងរបស់អ្នកដែលមានជើងរាងនេះគឺល្អខ្លាំងណាស់។ អាចឈានទៅមុខ និងអាចរកចំណូលបានច្រើន។ ហើយមនុស្សប្រភេទនេះជាមនុស្សដែលមានសមត្ថភាពក្នុងការងារ ទទួលបានការស្រឡាញ់ និងទុកចិត្តពីថ្នាក់លើ។ អ្នកក៏អាចនឹងក្លាយជាអ្នកមានផងដែរ ហើយចំពោះអនាគតរបស់អ្នកវិញនឹងមានភាពចម្រុងចម្រើន ពេញបរិបូរណ៍ និងភ្លឺស្វាងជាដរាប។ ២.ម្រាមជើងមានប្រវែងស្ទើរតែស្មើគ្នា មនុស្សដែលមានរាងជើងនេះជាមនុស្ស ស្មោះត្រង់ ខ្លាចការផ្លាស់ប្តូរ ចូលចិត្តរក្សាជីវិតប្រចាំថ្ងៃអោយមានស្ថិរភាព។ ម្យ៉ាងទៀត ដោយសាររបៀបរស់នៅបែបនេះ ពួកគេអាចនឹងមានឱកាសតិចតួចក្នុងការបង្កើនចំណូល។ ជាការតបស្នងវិញ ពួកគេនឹងមានជីវិតដែលល្អ មានសុភមង្គល និងពោរពេញដោយរឿងល្អ។ ពួកគេដឹងពីអ្វីដែលពួកគេចង់បាន ហើយពេញចិត្តនឹងបច្ចុប្បន្នជាជាងព្យាយាមប្រកួតប្រជែងដើម្បីឈ្នះចាញ់ ត្បិតថាមិនសូវសម្បូរលុយក៏ពួកគេតែងតែសប្បាយចិត្ត។ ៣.ម្រាមជើងចង្អុរវែងជាងមេជើង…

សុបិន្តឃើញអ្នកថើបអ្នកណាម្នាក់
ទស្សន៍ទាយ

អត្ថន័យពិតប្រាកដ នៅពេលដែលអ្នកសុបិន្តឃើញថាចង់ថើបអ្នកណាម្នាក់

មនុស្សម្នាក់ៗតែងតែមានការយល់សុបន្តិជាញឹកញយ តែថាសុបន្តិមានច្រើនប្រភេទខុសៗគ្នា ដោយពេលខ្លះ សុបន្តិទាំងនោះអាចជារឿងទុក្ខសោក សប្បាយរីករាយ ឬ រឿងដែលរន្ធត់។ តែក្នុងសុបន្តិទាំងនោះគឺសុទ្ធតែមានបង្កប់អត្ថន័យនៅពីក្រោយពួកវា ជាពិសេសគឺសុបន្តិឃើញថាអ្នកចង់ថើបនរណាម្នាក់។ ហើយបើចង់ដឹងថាវាមានអត្ថន័យយ៉ាងណា តោះមកស្រាយចម្ងល់ទាំងអស់គ្នា! ១.អត្ថន័យសាមញ្ញនៅពីក្រោយការថើប ការថើបនរណាម្នាក់នៅលើបបូរមាត់អាចមានន័យថាអ្នកកំពុងផ្សារភ្ជាប់ពាក្យសច្ចា ឬកិច្ចព្រមព្រៀងជាមួយមនុស្សម្នាក់។ តែប្រសិនបើអ្នកសុបន្តិឃើញថា អ្នកថើបនរណាម្នាក់ដែលមានទំនាក់ទំនងស្នេហារួចហើយ ឬ ជាប្រពន្ធរបស់អ្នកដទៃ នោះវាមានន័យថាអ្នកកំពុងតែមិនសប្បាយចិត្តចំពោះទំនាក់ទំនងស្នេហាបច្ចុប្បន្នខ្លួនកំពុងមាន ហើយអ្នកចង់ចាកចេញពីទំនាក់ទំនងមួយនោះ។ ពេលខ្លះ អ្នកអាចនឹងឃើញខ្លួនឯងក្នុងសុបិនកំពុងថើបមនុស្សដែលអ្នកមិនចូលចិត្ត ដែលវាជាសារដាស់តឿនអោយអ្នក កាន់តែប្រុងប្រយ័ត្ន ព្រោះមនុស្សម្នាក់នោះប្រហែលជាកំពុងព្យាយាមឱ្យអ្នកធ្វើរឿងអ្វីមួយដែលអ្នកមិនចង់ធ្វើក្នុងជីវិតពិត ដែលអាចធ្វើឱ្យអ្នកមានគ្រោះថ្នាក់។ ២.មនុស្សផ្សេងគ្នាដែលអ្នកថើបក្នុងសុបិនរបស់អ្នក • ជនចម្លែក ប្រសិនបើអ្នកកំពុងថើបមនុស្សចម្លែក នោះតំណាងឱ្យអារម្មណ៍នៃការមិនពេញលេញក្នុងជីវិតរបស់អ្នក ដែលវាដូចជាមានបំណែកបាត់នៅក្នុងជីវិតរបស់អ្នក…

លំហាត់ប្រាណគឺជាថ្នាំបន្ធូរ
ទស្សនៈ

លំហាត់ប្រាណគឺជាថ្នាំបន្ធូរភាពតានតឹងដ៏មានប្រសិទ្ធភាពបំផុត

នៅពេលដែលអ្នកត្រូវជួបនឹងភាពតានតឹងជាបន្តបន្ទាប់ និងពិបាកក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង អ្នកអាចសាកល្បងអនុវត្តជំហានសាមញ្ញមួយចំនួនខាងក្រោមនេះបាន ដើម្បីជួយសម្រាលភាពតានតឹងទាំងនោះចេញពីខួរក្បាលរបស់អ្នក! ការធ្វើសកម្មភាពរាងកាយអាចជួយបន្ថយកម្រិតស្ត្រេសទូទៅរបស់អ្នក និងធ្វើឱ្យគុណភាពជីវិតរបស់អ្នកប្រសើរឡើង ទាំងផ្លូវចិត្ត និងរាងកាយ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចមានឥទ្ធិពលវិជ្ជមានលើអារម្មណ៍របស់អ្នកដោយការបន្ធូរបន្ថយភាពតានតឹង ការថប់បារម្ភ កំហឹង និងការធ្លាក់ទឹកចិត្តកម្រិតស្រាល។ វាក៏ជួយធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការគេងរបស់អ្នកផងដែរ។ សកម្មភាពរាងកាយក៏ជួយធ្វើអោយប្រសើរឡើងនូវសមត្ថភាពរាងកាយរបស់អ្នកក្នុងការប្រើប្រាស់អុកស៊ីសែន និងធ្វើអោយលំហូរឈាមប្រសើរឡើងផងដែរ ដែលការផ្លាស់ប្តូរទាំងពីរនេះមានឥទ្ធិពលផ្ទាល់ទៅលើខួរក្បាលរបស់អ្នក។ ម្យ៉ាងទៀត វាថែមទាំងអាចជួយកាត់បន្ថយកម្រិតស្ត្រេសទូទៅរបស់អ្នក និងធ្វើឱ្យគុណភាពជីវិតរបស់អ្នកប្រសើរឡើង ទាំងផ្លូវចិត្ត និងរាងកាយ។ ជាធម្មតា ការធ្វើលំហាត់ប្រាណទៀងទាត់អាចមានឥទ្ធិពលវិជ្ជមានលើអារម្មណ៍របស់អ្នកដោយការបន្ធូរបន្ថយភាពតានតឹង ការថប់បារម្ភ កំហឹង និងការធ្លាក់ទឹកចិត្តកម្រិតស្រាល។ វាក៏ជួយធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការគេងរបស់អ្នកផងដែរ។ សកម្មភាពរាងកាយក៏រួមចំណែកក្នុងការជួយដោះស្រាយកង្វល់របស់អ្នកបានដែរ។ ព្រោះចលនាដដែលៗដែលពាក់ព័ន្ធនឹងការធ្វើលំហាត់ប្រាណអាចលើកកម្ពស់ការផ្តោតអារម្មណ៍លើរាងកាយរបស់អ្នកជាជាងចិត្តរបស់អ្នក។ ហើយតាមរយៈការផ្តោតអារម្មណ៍លើចង្វាក់នៃចលនា អ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចគ្នាជាច្រើននៃការធ្វើសមាធិពេលកំពុងហាត់ប្រាណ ដោយការផ្តោតអារម្មណ៍នេះអាចជួយផ្តល់នូវភាពស្ងប់ស្ងាត់…

Jhj
ប្លែកៗ

ម្ចាស់​ស្រី​ឆ្នាំ​ ៣ កុំ​រំលង​ឲ្យ​សោះ ​ចូល​រោងការ​ចុង​ឆ្នាំ​នេះ​ល្អ សំណាង​គុណ​សំណាង

ស្ត្រី​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម បើ​អាច​ចូល​រោងការ​នៅ​ចុង​ឆ្នាំ​នេះ គឺ​ល្អ​បំផុត ព្រោះ​តាម​ជើង​លេខ​កំណត់​មក​ថា នឹង​ទទួល​បាន​សំណាង​គុណ​សំណាង ហើយ​ឆាប់​ជោគជ័យ​ក្នុង​ក្រុម​គ្រួសារ​នា​ឆ្នាំ​បន្ទាប់៖ ស្រ្តី​កើត​ឆ្នាំ​ជូត – កណ្តុរ មនុស្ស​ស្រី​កើត​ឆ្នាំ​ជូត តែង​មាន​ចរិត​ស្លូតបូត ​ចេះ​គិត​ចេះ​គូរ មិន​ត្រឹម​ប៉ុណ្ណោះ ក៏​ចេះ​មើល​ថែ​ក្រុម​គ្រួសារ ហើយ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ជីវិត។ ពេលវេលា​ចុង​ឆ្នាំ​នេះ គឺ​ល្អ​បំផុត​ក្នុង​ការ​រៀបអាពាហ៍ពិពាហ៍​សម្រាប់​ម្ចាស់​ស្រី​ឆ្នាំ​ជូត ព្រោះ​នឹង​អាច​នាំ​លាភ​សំណាង​ច្រើន ឲ្យ​ជីវិត​កាន់​តែ​ធូរធារ​មាន​បាន ក្រោយ​រៀប​ការ​រួច។ ភាព​ចម្រុងចម្រើន ទ្រព្យសម្បត្តិ​កើន​ខ្ពស់ ក៏​នឹង​រៀប​ចំពោះ​មុខ​ជីវិត​គូ​អ្នក​ទាំង​ពីរ។ ស្រ្តី​កើត​ឆ្នាំ​មមែ – ពពែ ជា​ស្រ្តី​មាន​ចរិត​ស្លូតបូត ចេះ​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​នាង​តែងតែ​ហ៊ាន​លះបង់​ចំពោះ​មនុស្ស​ក្បែរ​ខ្លួន ជា​ជាង​គិត​ពី​ប្រយោជន៍​ខ្លួន​ឯង។…

Trt
ប្លែកៗ

៥ ​ថ្ងៃ​ចុង​ខែ ២៧-៣១ ​តុលា ទេវតា​សំណាង ប្រោស​ឆ្នាំ ៣ ឲ្យ​សល់​លុយកាន់​ពេញៗ​ដៃ

តាម​ក្បួន​ចិន​សែ​មើល​ឃើញ​អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​អាច​មាន​រាសី​ឡើង​ខ្ពស់​ក្រាស់ក្រែល បង្វែរ​ទៅ​ជា​លាភ​សំណាង ផុត​អស់​ទុក្ខ​ភ័យ​នៅ​រយៈ​ពេល ៥ ​ថ្ងៃ​ពេញ​ខាង​មុខ រាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ផុត​អស់​ទុក្ខ​ហើយ ស្បើយ​អស់​ការ​ភិតភ័យ​ទាំង​ឡាយ នៅ​រយៈ​ពេល ៥ ​ថ្ងៃ​ខាង​មុខ ហើយ​ការ​លំបាក​ឯ​ណោះ ក៏​មិន​ប្រឈម​ត​ទៅ​ទៀត​ដែរ។ ជា​រួម​មហិច្ឆតា ឆន្ទៈ​ដែល​ដាក់​លើ​គោលដៅ​តាំង​ពី​ដំបូង ក៏​បម្រុង​នឹង​រំលេច​ជា​ផល​ផ្លែផ្កា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។ ចន្លោះ៥ ​ថ្ងៃ​ពេញ រាប់​ចាប់​ថ្ងៃ​ទី ២៧-៣១ តុលា អ្នក​នឹង​ទទួល​បាន​ភាព​កក់ក្តៅ ពី​ទេវតា​ឋាន​លើ រាសី​ឡើង​ខ្ពស់ ហួស​អស់​គ្រោះ ចូល​មក​វិញ​តែ​សំណាង តែ​លាភ…

Fggf
ប្លែកៗ

សំណាង​គោះ​ទ្វារ​រង់ចាំ​ម្ចាស់​ឆ្នាំ​ទាំង ៣ ដែល​នឹង​មាន​យីអ៊ុន​ខ្ពស់ ពី​ឥឡូវ​ដល់​ឆ្នាំ​ថ្មី ២០២៤

ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​រីករាយ​ជាមួយ​ការ​ឡើង​យីអ៊ុន រាសី​ឡើង​ខ្ពស់​ត្រដែត​ចាប់​ពី​ពេល​ឥឡូវ​នេះ រហូត​ដល់​ថ្ងៃ​ទី ១ ​មករា ឆ្នាំ ២០២៣ ឬ​ចំ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​សកល៖ អ្នក​កើត​ឆ្នាំ​រោង – នាគ លក្ខណៈ​សម្បត្តិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​អ្នក​កើត​ឆ្នាំ​រោង គឺ​ភាព​រហ័សរហួន ឈ្លាសវៃ និង​មាន​ចក្ខុវិស័យ​ធំ​ទូលាយ​ជាង​អ្នក​ដទៃ ដូច្នេះ​ហើយ​ទើប​ពួក​គេ​រមែង​ទទួល​បាន​ឱកាស​ឡើង​តំណែង​ខ្ពស់​ក្នុង​ការងារ​ដែល​ពួក​គេ​កំពុង​បម្រើ​ការ។ មនុស្ស​នេះ​ឆាប់​ចុះ​សម្រុង​នឹង​គេ​ណាស់ ដោយ​យីអ៊ុន​របស់​ពួក​គេ​នឹង​កើន​ឡើង​បន្ត​ទៀត ចាប់​ពី​ពេល​នេះ​រហូត​ដល់​បើក​ក្បាល​ចូល​ទំព័រ​ឆ្នាំ​ថ្មី ឆ្នាំ​ថោះ ២០២៣ ដោយ​ម្ចាស់​ឆ្នាំ​រោង រមែង​ទទួល​បាន​ជោគជ័យ​ធំ​ក្នុង​ការងារ ហើយ​បើ​ការ​រកស៊ី​ទុន​ធំ អាច​ទទួល​បាន​កិច្ច​សន្យា​កើប​ទ្រព្យ​ចំណេញ​ជា​ច្រើន។ ឆ្លៀត​ពេល​នេះ បើ​ពួក​គេ​ចេះ​បង្កើត​ចន្លោះ​នៃ​ក្តីសុខ​សម្រាប់​អនាគត​ផង គឺ​កាន់​តែ​ល្អ​ប្រសើរ ពោល​កុំ​ចាយវាយ​ផ្តោត​តែ​លើ​បច្ចុប្បន្នកាល​ពេក​អី។…

Yty
ប្លែកៗ

ចុងខែ ២៩,៣០,៣១ តុលា លុយហោះចូលផ្ទះ ជម្រះអស់បញ្ហាទាំងឡាយ សម្រាប់មហាឆ្នាំទាំង ៣

តាម​ក្បួន​ហោរាសាស្រ្ត​បាន​គន់គូរ​ឃើញ​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម សម្រាប់​រាសី​នៅ ៣ ថ្ងៃចុងខែតុលា​ ចំ ២៩,៣០ និង ៣១ ពួក​គេ​គឺ​មាន​រាសី​ខ្ពស់​ត្រដែត ហើយ​ខ្លះ​នឹង​កើត​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ដ៏​ធំ​មួយ​ក្នុង​ជីវិត៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ជា​មនុស្ស​ដែល​តែងតែ​មាន​ចរិត​រឹងមាំ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​កិច្ច​ការងារ​ដែល​ពួក​គេ​កំពុង​ធ្វើ។ នៅចុងខែខាងមុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ ដោយ​ពួក​គេ​ទទួល​បាន​ឱកាស​ដែល​កម្រ​នឹង​ជួប​ក្នុង​ជីវិត ហើយ​អាច​នាំ​ឲ្យ​ទទួល​បាន​ជោគជ័យ ល្មម​នឹង​មនុស្ស​ជា​ច្រើន​នៅ​ក្បែរ​ខ្លួន​គេ​ច្រណែន។ តាម​ពិត​ទៅ​ប៉ុន្មាន​ខែ​មក​នេះ ម្ចាស់​ឆ្នាំ​ខាល ជួប​រឿង​លំបាក​ច្រើន​ហើយ រួច​ក៏​ដល់​ពេល​ដែល​ពួក​គេ​ទទួល​បាន​រឿង​ភ្ញាក់ផ្អើល​នៃ​ផ្នែក​ទ្រព្យ​ត្រលប់​មក​វិញ ដោយ​ការ​លំបាក​នានា​នឹង​ត្រូវ​បាន​ដោះស្រាយ ហើយ​មាន​តែ​សាង​អាជីព បង្កើត​ចំណូល បង្កើត​ប្រាក់​ចំណេញ​ហូរ​ចូល​ដូច​ទឹក​នៅចុងខែតុលា ហៀរចូលដើមខែវិច្ឆិកា។…

Trrt
ប្លែកៗ

សន្លឹកបៀរ មានអ្វីចង់ប្រាប់អ្នក មុនបើកទំព័រខែថ្មីវិច្ឆិកាខាងមុខនេះ?

នៅខែតុលាឆ្លងផុតរយៈពេល ២៦ ថ្អៃ ហៀបនឹងបើកទំព័រខែថ្មីនៅប៉ុន្មានថ្ងៃបន្ទាប់។ ចូលដល់ទំព័រខែវិច្ឆិកា ដែលពេលវេលាកាន់តែទៅមុខ កៀកនឹងរំកិលចូលឆ្នាំ ២០២៣ ហើយនោះ តើអ្នកបានត្រៀមលក្ខណៈអ្វិខ្លះហើយសម្រាប់ជីវិតមួយនេះ? ងាកមកក្នុងអត្ថបទ Knongsrok សូមឲ្យអ្នកជ្រើសរើសនូវព្រាបនាំសារមួយ ដើម្បីទទួលបានសារណែនាំដ៏មានឥទ្ធិពលសម្រាប់ជីវិត សម្រាប់ខែថ្មីវិច្ឆិកាខាងមុខ៖ សន្លឹកបៀរទី ១ មិន​ថា​រឿង​លំបាក​យ៉ាង​ណ ចូរ​អ្នក​កុំ​បោះបង់​ដោយ​ងាយ ត្រូវ​គិត​ថា អ្នក​បាន​ឆ្លង​ដល់​ពាក់​កណ្ដាល​ទី​ទៅ​ហើយ អ្នក​បាន​ឆ្លង​កាត់​រឿង​លំបាក​ជា​ច្រើន​រួច​មក​ហើយ ហេតុអ្វី​សល់​តែ​បន្តិច​ទៀត​នេះ អ្នក​បែរ​ជា​គិត​ចង់​បោះបង់? តាម​រយៈ​ការ​ជ្រើសរើស​របស់​អ្នក យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ ចូរ​បន្ត​បោះ​ជំហាន​ទៅ​មុខ​ទៀត។ មិន​យូរ​ទេ អ្វីៗ​ទាំង​ប៉ុន្មាន​នឹង​រំលេច​ជា​ផ្លែផ្កា​ដូច​ការ​គ្រោង​ទុក​របស់​អ្នក។ ក៏​កុំ​សង្ស័យ​ដែរ​ ព្រោះ​ព្រះ​កំពុង​បញ្ជូន​លាភ​សំណាង​មក​កាន់​ជីវិត​អ្នក​ហើយ។ សន្លឹកបៀរទី…

Ddf
ប្លែកៗ

ជួយរំលែកគ្នា! ជ្រើសរើសព្រាបនាំសារមួយ ដើម្បីទទួលបានសារ លើកទឹកចិត្តដ៏មានតម្លៃពេលនេះ

ឆ្លងកាត់ជិតមួយខែពេញមកនេះ តើអ្នកបានជួបរឿងមិនសប្បាយចិត្តអ្វីខ្លះនៅខែក្កកដា? ពេលខ្លះអ្នកព្យាយាមលាក់បាំងអារម្មណ៍ មិនចង់ចែករំលែកវាទៅនរណាឡើយ ប៉ុន្តែតាមរយៈអត្ថបទនេះ សូមអ្នកជ្រើសរើសព្រាបនាំសារមួយ ហើយយើងនឹងចូលរួមចំណែកដឹងលឺពីបញ្ហារបស់អ្នក៖ ព្រាបនាំសារទី ១ ភាពសោកសៅ ភាពសោកសៅនរណាក៏កើតមានដែរ តែគ្រាន់តែបញ្ហាខុសៗគ្នា។ សម្រាប់អ្នកផ្ទាល់កុំតក់ក្រហល់នឹងការរកដំណោះស្រាយខ្លាំងពេក បញ្ហាខ្លះវាត្រូវការពេលវេលា មិនសុទ្ធតែអាចដោះស្រាយភ្លាមៗបានទាំងអស់នោះទេ។ មួយផ្សេងទៀតអ្នកមិនអាចប្រាថ្នាគ្រប់យ៉ាងឲ្យស្ថិតនៅចំណុចកំពូល ឬល្អឥតខ្ចោះទាំងអស់បានឡើយ រឿងខ្លះអ្នកគួរតែសម្របតាម ព្រោះវាជាច្បាប់របស់ធម្មជាតិ ដែលគ្មាននរណាកែប្រែបាន។ ព្រាបនាំសារទី ២ ការសម្រេចចិត្តដ៏លំបាក ពេលវេលានៃជីវិតមនុស្សយើងម្នាក់ៗសុទ្ធតែជួបគ្នា នោះគឺការ “សម្រេចចិត្ត”។ ពិតណាស់ការសម្រេចចិត្តពេលខ្លះពិបាកធ្វើទៅបានណាស់ មិនដឹងថាគួរដើរតាមបេះដូង ឬដើរតាមខួរក្បាល ព្រោះការសម្រេចចិត្តនីមួយៗសុទ្ធតែជះឥទ្ធិពលដល់ជោគវាសនារបស់យើង។ ព្រាបនាំសារទី ៣…

ការអោបគ្នា
សម្រង់

ការអោបគ្នា ផ្តល់អត្ថប្រយោជន៍ជាច្រើនដែលនឹកស្មានមិនដល់!

ជាធម្មតាមនុស្សយើងគឺតែងតែមានអារម្មណ៍រំភើបរីករាយ រាល់ពេលដែលអ្នកទទួលបានការឱបពីមនុស្សសំខាន់ណាម្នាក់។ ជាពិសេសសូម្បីតែការកាន់ដៃនៅពេលដែលយើងកំពុងតែជួបទុក្ខលំបាក ក៏អាចធ្វើអោយយើងមានអារម្មណ៍ស្ងប់ និងធូរស្រាលដោយស្វ័យប្រវត្តិផងដែរ។ ហើយវាក៏មានអត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួនទៀតផងដែរ ដែលរួមមានដូចជា៖ ១.វាអាចជំរុញឱ្យមានការគិតវិជ្ជមាន និងភាពជឿជាក់ អុកស៊ីតូស៊ីនគឺជាអរម៉ូន “មានអារម្មណ៍ល្អ” ដែលត្រូវបានបង្កឡើង នៅពេលណាដែលអ្នកត្រូវបានឱបក្រសោបដោយនរណាម្នាក់។ ហើយអ្វីដែលអ័រម៉ូននេះធ្វើគឺវាជួយសម្រួលអារម្មណ៍របស់អ្នក អោយមានទស្សនៈសុទិដ្ឋិនិយមជាងមុន។ ម្យ៉ាងទៀត វាធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្តៅ និងកាន់តែជឿជាក់លើមនុស្សដែលអ្នកកំពុងតែអោប។ ២.វាជួយកាត់បន្ថយការថប់បារម្ភ និងភាពតានតឹង ការប៉ះរាងកាយត្រូវបានគេទទួលស្គាល់ផងដែរថាវាអាចបង្កើនកម្រិតនៃសារធាតុ dopamine និង serotonin នៅក្នុងខ្លួន។ ដោយសារធាតុទាំងនេះបញ្ជូនសរសៃប្រសាទដែលជួយធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរឡើង ជួយបន្ថយការថប់បារម្ភ និងភាពតានតឹង។ មួយវិញទៀតវាក៏ធ្វើឱ្យអ្នកមិនសូវងាយនឹងកើតជំងឺបេះដូង និងបញ្ហាសុខភាពផ្លូវចិត្តផងដែរ។ ៣.វាបង្កើនប្រព័ន្ធភាពស៊ាំ និងបន្ថយសម្ពាធឈាម…