ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

៣
ប្លែកៗ

រកមើលសំណាងរបស់អ្នក ពីពេលនេះ រហូតដល់ចុងឆ្នាំ

រូបភាពដែលអ្នកបានជ្រើសរើស នឹងបង្ហាញពីលាភសំណាងរបស់អ្នកពីពេលនេះ រហូតដល់ចុងឆ្នាំ។ តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា។ 1. រូបសន្លឹកទី 1 នៅក្នុងខែចុងក្រោយនៃឆ្នាំនេះ អ្នកនឹងជួបមនុស្សដែលមានការគាំទ្រ ដូច្នេះផ្លូវអាជីពរបស់អ្នកគឺរលូនបំផុត។ ប្រសិនបើអ្នកចង់ទទួលបានការលើកកម្ពស់នៅកន្លែងធ្វើការ អ្នកដឹកនាំរបស់អ្នកនឹងជួយអ្នកជាក់ជាមិនខាន។ ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្ម អ្នកនឹងរកឃើញមិត្តភក្តិដែលមានគោលដៅ និងឧត្តមគតិដូចអ្នកដែរ។ មនុស្សគ្រប់គ្នានឹងឈរប្រគៀកស្មា សហការក្នុងអាជីវកម្ម និងជួយអ្នកឱ្យទទួលបានជោគជ័យដែលមិននឹកស្មានដល់។ ក្នុងរឿងស្នេហា អ្នកត្រូវពឹងផ្អែកលើដៃគូដែលអាចទុកចិត្តបាន ស្នេហារបស់អ្នកនឹងមានភាពរលូន មានក្ដីសុខ សុភមង្គលកាន់តែច្រើន។ 2. រូបសន្លឹកទី 2 អ្នកគឺជាមនុស្សដែលមានភាពចាស់ទុំ និងមានស្ថិរភាពខាងអារម្មណ៍។ សំណាងរបស់អ្នកនៅឆមាសទីមួយនៃឆ្នាំនេះមិនសូវល្អទេ ប៉ុន្តែអ្នកនឹងចូលទៅក្នុងដំណាក់កាលរុងរឿងបន្តិចម្តងៗ នៅប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ។…

អ្វីដែលអ្នកឃើញមុនគេ (1)
កីទ្បា

ការប្រកួតជម្រុះក្នុងពូលនៃ “ពានរង្វាន់បាល់បោះ TNAOT ៣x៣” ទទួលបានការគាំទ្រយ៉ាងក្លៀវក្លា

កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅថ្មីៗនេះ ព្រឹត្តិការណ៍នៃការប្រកួត “ពានរង្វាន់បាល់បោះ TNAOT ៣x៣” ក្រោមស្មារតីប្រកួតដ៍ស្វាហាប់ និងតឹងតែងពីសំណាក់អត្តពលិក ២៥៦ រូប មកពី ៦៤ក្រុមជម្រុះគ្នា តាមប្រភេទវិញ្ញាសាផ្សេងៗគ្នាដោយមានការចូលរួមលើកទឹកចិត្តពីអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។ ការប្រកួតមានរយៈពេល ១០នាទីក្នុងមួយជុំឬស្មើរនឹង ២១ពិន្ទុ ហើយក្រុមនីមួយៗត្រូវប្រកួត ៣ជុំ ដែលស្មើនឹង ៩៦ប្រកួតទៅតាមលទ្ធផលនៃការចាប់គូ នៅក្នុងកម្មវិធីសន្នីសីទ្ធសារព័ត៌មានកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ កន្លងមកនេះ។ ការប្រកួតរបស់ក្រុមនិស្សិតមកពីសកលវិទ្យាល័យពិតជាមានជំនាញក្នុងការកាត់បាល់ បញ្ចូនបាល់និងការពារបានយ៉ាងល្អ។ កីឡាករនៃក្រុមនីមួយៗ ព្យាយាមទប់គ្នាទៅវិញទៅមក ដើម្បីដណ្តើមបាល់…

ទស្សទាយវាសនាតាមរយៈចង្អូរមាត់របស់មនុស្ស
ទស្សន៍ទាយ

ទស្សទាយវាសនាតាមរយៈចង្អូរមាត់របស់មនុស្ស

ជាធម្មតាគេអាចកំណត់លក្ខណៈសម្បត្តិរបស់មនុស្សតាមរយៈចំណុច ឬផ្នែកណាមួយនៃរាងកាយ ដោយផ្អែកទៅលើបទពិសោធន៍នៃការសង្កេត និងទស្សនៈផ្សេងៗ។ Philtrum គឺជាចង្អូរដែលលាតសន្ធឹងនៅខាងក្រោមច្រមុះ និងខាងលើបបូរមាត់ខាងលើរបស់អ្នក។ តោះមកដឹងពីការទស្សទាយវាសនាតាមរយៈ របស់ចង្អូរមាត់របស់មនុស្ស៖ ១.វែង អ្នកគួរតែគិតអំពីការចាប់ផ្តើមអាជីវកម្ម ធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ឬវិនិយោគលើទីផ្សារភាគហ៊ុន។ អ្នកមានសំណាងល្អក្នុងការរកស៊ី ការគ្រប់គ្រង ព្រមទាំងមានភាពមុតស្រួច និងមានទេពកោសល្យក្នុងវិស័យនេះ។ ទៅថ្ងៃអនាគតអ្នកនឹងមានសំណាងក្នុងរឿងលុយកាក់ មិនបាច់បារម្ភពីបញ្ហានេះឡើយ។ ២.ខ្លី អ្នកជាមនុស្សដែលមិនលោភលន់ចំពោះវត្ថុសម្ភារៈ ហើយមិនផ្តោតលើបញ្ហាលុយកាក់ពេកឡើយ។ អ្នកគិតថាលុយមិនអាចទិញសុភមង្គលបានទេ ដូច្នេះជំនួសឱ្យការព្យាយាមរកលុយរាប់ពាន់លាន អ្នកឱ្យតម្លៃលើសុភមង្គល រស់នៅដោយរីករាយ ធ្វើអ្វីដែលអ្នកចង់ធ្វើ។ ទៅថ្ងៃអនាគត អ្នក មិនសូវមានភាពសម្បូរបែប ប្រណិត នោះទេ…

តររត
ប្លែកៗ

ជ្រើសទីទុយមាស ដើម្បីទស្សន៍ទាយដឹងថាអ្វីនឹងកើតឡើងមកលើអ្នកនៅខែវិច្ឆិកា?

ខែថ្មី ខែវិច្ឆិកាកៀកនឹងចូលមកដល់ហើយ ពោលសល់មិនដល់មួយសប្តាហ៍ទៀតឡើយ តើអ្នកបានជួបរឿងរ៉ាវលំបាក និង​សប្បាយរីករាយអ្វីខ្លះ? ក្នុងការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនៅប្រអប់ហិបមួយ ដើម្បីបើកមើលថាចន្លោះពេលនៃខែថ្មី ជីវិតអ្នកអាចនឹងជួបរឿងរ៉ាវអ្វិបន្ថែមទៀត៖ ហិបទី ១ អ្នកនឹងមានការវិវត្តទៅរកចំណុចមួយផ្សេងទៀត ក្នុងទំនាក់ទំនងស្នេហារបស់អ្នក និងដៃគូ (ប្រសិនជាអ្នកមានគូស្នេហ៍ស្រាប់ហើយនោះ)។ មិនយូរប៉ុន្មានទេ អ្នកនឹងឈានទៅដល់ការប្ដេជ្ញាចិត្តខ្ពស់ជាងមុន និងភាពមានទំនួលខុសត្រូវខ្ពស់ជាងមុន ដែលនាំឲ្យអ្នកក្លាយជាមនុស្សចាស់ទុំជាងមុន ហើយអាចកសាងជីវិតជាមួយគ្នាទៅថ្ងៃមុខបាន។ ហិបទី ២ អ្នកនឹងត្រូវធ្វើការសម្រេចចិត្តលើរឿងអ្វីដែលថ្មីមួយក្នុងជីវិត ទាក់ទងនឹងបញ្ហាជីវិត ដែលនាំឲ្យឆ្ពោះទៅគោលដៅថ្មីដែលត្រូវដើរ។ ត្រូវចាំថាវាជាពេលវេលាអភិវឌ្ឍដ៏អស្ចារ្យក្នុងជីវិត អ៊ីចឹងចូរគិតឲ្យបានល្អិតល្អន់ និងជ្រើសយករឿងណាមួយមកធ្វើជាអាទិភាពមុនសម្រេចចិត្ត។ គ្រប់យ៉ាងវាមិនងាយពេកនោះទេ តែបើដួលហើយ ក៏កុំងាយបោះបង់ពេក។ ហិបទី…

Opou
ប្លែកៗ

ចាប់​ពី​ម៉ោង ០០:០០ ​ថ្ងៃ​ទី ១/១១/២០២២ ត​ទៅ ​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង ៤ នឹង​លែង​ពិបាក​ហើយ

បើ​តាម​ក្បួន​ហោរាសាស្រ្ត​បាន​ចារ​មក​ថា ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម ចាប់​ពី​បើក​ក្បាល​ទំព័រខែទី ១១ ឬវិច្ឆិកា ​ឆ្នាំ ២០២២ ត​ទៅ ពោល​គឺ​ចាប់​ពី​ម៉ោង ០០:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១ គឺ​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ក្នុង​ជីវិត រឿង​មិន​ល្អ ដែល​ជាប់​ជំពាក់​កាល​ពី​ខែចាស់ៗ នឹង​ត្រូវ​រសាយ​បាត់​អស់៖ អ្នក​កើត​ឆ្នាំជូត – កណ្តុរ នៅខែមុនៗ អ្នកកើតឆ្នាំជូតនេះ ជួប​រឿង​មិន​ល្អ​ច្រើន សឹង​តែ​ពេល​ខ្លះ​សំណាង​វា​បត់​ក្លាយ​ទៅ​ជា​គ្រោះ​ថែម​ទៀត នាំ​ឲ្យ​កើត​មាន​រឿង​នឹក​ស្មាន​មិន​ដល់។ លុយ​ក៏​ពិបាក​រក លុយ​ហូរ​ចូល​តិច លុយ​ហូរ​ចេញ​ច្រើន នាំ​ឲ្យ​កើត​មាន​អតុល្យភាព​ហិរញ្ញវត្ថុ។ យ៉ាង​ណា​ម្ចាស់​ឆ្នាំជូត…

Kljio
ប្លែកៗ

ម្តាយឪពុកណា ផ្តល់កំណើតឲ្យកូននៅឆ្នាំ ៤ នេះ ដូចលើក​រាសី​ទ្រព្យ ​ឲ្យអណ្តែតចូលដូចខ្សែទឹកហូរ

ឪពុកម្តាយដែលបានចាប់ដៃគ្នា ផ្តល់កំណើតឲ្យបុត្រាបុត្រីចំឆ្នាំកំណើតទាំង ៤ ដូចបង្ហាញខាងក្រោម នោះនឹងដូចលើករាសីទ្រព្យក្នងក្រុមគ្រួសារ ហើយក៏រមែងទទួលបានលាភគាប់ប្រសើរ ចាប់តាំងកូននោះ ចាប់កំណើតឃើញពន្លឺថ្ងៃ៖ កូនកើតឆ្នាំខាល – ខ្លា ទារក​កើតឆ្នាំខាល ដូច​បាន​នាំ​ពរជ័យ​ដល់​ក្រុម​គ្រួសារ ជួយ​ឲ្យ​សមាជិក​ទាំង​អស់ ធ្លាប់​ឈ្លោះ​ប្រកែក ប្រែ​ទៅ​ជា​ចុះសម្រុង មាន​សន្តិភាព​ក្នុង​គ្រួសារ​ឡើង​វិញ។ សមាជិក​ថ្មី​នេះ​ដែរ ក៏​នឹង​បើកចំហ​រាសី​ទ្រព្យ ឲ្យ​អណ្តែត​ហូរ​ចូល​ដូច​ទឹក ហើយ​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​អ្នក​មាន​បុណ្យ អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន ជួយ​យឹតយោង​ឲ្យ​គ្រួសារ​កាន់​តែ​រីក​ចម្រើន​យ៉ាង​រហ័ស។ កូនកើតឆ្នាំមមី – សេះ មិន​ថា​ជា​កូន​ប្រុស ឬ​កូន​ស្រី​ក៏​ដោយ ពោល​នឹង​នាំ​រឿង​ល្អ រឿង​វិជ្ជមាន​ច្រើន​ចូល​មក​ក្នុង​ផ្ទះ បើបានចាប់កំណើតចំឆ្នាំមមី ឬឆ្នាំសេះ។…

ដឹងពីលក្ខណៈរបស់មនុស្សតាមរយៈទម្រង់ចង្កា
ទស្សន៍ទាយ

ដឹងពីលក្ខណៈរបស់មនុស្សតាមរយៈទម្រង់ចង្កា

យើងអាចដឹងពីលក្ខណៈរបស់មនុស្សតាមរយៈចំណុចផ្សេងៗនៃរាងកាយរបស់ពួកគេ ដូចជាការមើលទៅមើលទម្រង់ចង្កាដែលជាផ្នែកមូយនៃទម្រង់មុខក៏ជាមធ្យោបាយមួយដ៏ល្អដើម្បីស្វែងយល់ពីមនុស្សម្នាក់ៗផងដែរ។ តើចង្ការបស់អ្នកមានរាងដូចម្ដេច? A.ចង្កាការ៉េ អ្នកមានចិត្តរឹងរូស មានចរិតទៀងត្រង់ ស្មោះត្រង់ និងមានឆន្ទៈខ្លាំង។ អ្នកតែងតែប្រឹងប្រែងអស់ពីសមត្ថភាព តាំងចិត្តដល់ទីបញ្ចប់ ដើម្បីបន្តគោលដៅ។ ឧស្សាហ៍ និងឆ្លាតវៃ គឺជាបាវចនាជីវិតរបស់អ្នក។ ដូច្នេះហើយ អ្នកតែងតែជាមនុស្សឧស្សាហ៍ព្យាយាមបំផុតក្នុងក្រុម។ លោកអ្នកនឹងជួបតែលាភសំណាង សុភមង្គល និងជោគជ័យក្នុងអាជីពការងារ ពេលចាស់ជរា មានសុខភាពល្អ និងអាយុយឺនយូរ ។ បើអ្នកជាមនុស្សស្រី អ្នកតែងឲ្យតម្លៃការងារជាជាងគ្រួសារ មិនមែនជាប្រភេទប្រពន្ធឬម្ដាយដែលមានទំនួលខុសត្រូវ ឧស្សាហ៍ព្យាយាម និងពូកែកិច្ចការផ្ទះនោះទេ។ អ្នកជាមនុស្សក្រអឺតក្រទម ឆាប់ខឹង ងាយនឹងមានជម្លោះជាមួយមិត្តរួមការងារ មិត្តភ័ក្តិ…

Artwork
PR

 ‘The Closer’ ឧបករណ៍សម្រាប់គាស់ដបរបស់ស្រាបៀរ Heineken® អាចធ្វើឲ្យកុំព្យូទ័ររបស់អ្នក Sleep នៅពេលអ្នកគាស់ស្រាបៀរ!

ភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២៖ នៅខែតុលានេះ ស្រាបៀរ Heineken® សូមណែនាំយុទ្ធនាការជាសកលថ្មីបំផុតរបស់ខ្លួនគឺ ‘The Closer’ ដែលរំលឹកអតិថិជនឱ្យថ្លឹងថ្លែងពេលវេលា សម្រាប់ការងារ ក៏ដូចជាពេលវេលារីករាយក្នុងជីវិតផងដែរ។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាត ពួកយើង ភាគច្រើនស្គាល់អំពីបរិយាកាសការងារអនឡាញ និងចេះតែនៅមុខកុំព្យូទ័រជាប់យូរម៉ោង ដែលរឹតតែបង្កអោយមានអតុល្យភាពជីវិតការងារ។ ក្នុងនាមជាម៉ាកយីហោដែលតែងបង្កើតឱកាសទំនាក់ទំនងរួមជាមួយ គ្នាទៅវិញទៅមក ស្រាបៀរ Heineken® កំពុងកែខៃស្ថានភាពនេះ តាមរយៈយុទ្ធនាការ ‘The Closer’ ដែលរំលេចតាមខ្សែភាពយន្ត និងឧបករណ៍គាស់ដប ដែលមានន័យត្រង់ៗថា «បិទ» ការងារ។…

វិធីធម្មជាតិ
សេដ្ឋកិច្ច

ចង់បញ្ចុះកម្រិតកូលេស្តរ៉ុលចេញពីរាងកាយ អ្នកអាចសាកវីធីធម្មជាតិទាំងនេះបាន

កូលេស្តេរ៉ុលត្រូវបានផលិតនៅក្នុងថ្លើមរបស់អ្នក និងមានមុខងារសំខាន់ៗជាច្រើន។ ជាឧទាហរណ៍ វាជួយរក្សាជញ្ជាំងកោសិការបស់អ្នកឱ្យមានភាពបត់បែន និងចាំបាច់ដើម្បីបង្កើតអរម៉ូនជាច្រើន។ តែប្រសិនបើក្នុងខ្លួនអ្នកមានផ្ទុកប្រកូលេស្តេរ៉ុលច្រើនពេក (ឬកូលេស្តេរ៉ុលនៅខុសទីតាំង) វានឹងបង្កើតការផលវិបាកចំពោះសុខភាពអ្នក។ ដូច្នេះតោះមកដឹងពីវិធីធម្មជាតិខាងក្រោម ដើម្បីបញ្ចុះកម្រិតកូលេស្តេរ៉ុលអាក្រក់ចេញពីរាងកាយ៖ ១.ផ្តោតលើខ្លាញ់ monounsaturated របាយការណ៍ស្រាវជ្រាវមួយបានទទួលស្គាល់ថាការទទួលទានជាតិខ្លាញ់ទាបជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។ ហើយអ្នកអាចទទួលទានអាហារដែលមានជាតិខ្លាញ់ទាបទាំងនេះបាន ដែលរួមមានដូចជា៖ – ប្រេងអូលីវ – គ្រាប់ធុញ្ញជាតិដូចជា អាល់ម៉ុន គ្រាប់ស្វាយចន្ទី – ផ្លែបឺរ។ ២.ប្រើប្រាស់ខ្លាញ់ polyunsaturated fats ដូចជា omega-3s ការស្រាវជ្រាវបង្ហាញថាខ្លាញ់ polyunsaturated fats កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់…

KNONGSROK
សេដ្ឋកិច្ច

#ធាតុ៣សំខាន់ ដែលអ្នកបើកអាជីវកម្មតែងតែមើលរំលង

[…] សោភណភាព គឺជារឿងសំខាន់ដែលម្ចាស់អាជីវកម្មត្រូវតែគិត។ ការបើកកន្លែងរកស៊ីមួយ ត្រូវចេះតុបតែងទៅតាមប្រភេទអតិថិជនរបស់យើង។ បើអតិថិជនភាគច្រើនជាខ្មែរ យើងត្រូវរចនាម៉ូតបែបខ្មែរ តែបើភាគច្រើនជាបរទេស យើងត្រូវរចនាម៉ូតបែបបរទេសវិញ។ មួយទៀត កត្តាអនាម័យក៏ជាចំណុចសំខាន់ដែរ បើកន្លែងមួយខ្វះអនាម័យ គគ្រិច គួរឱ្យខ្ពើម ក៏គេមិនចង់ចូលញ៉ាំដែរ។ ចំណែកកត្តាបរិស្ថានស្អាតក៏ដូចគ្នា បើកន្លែងមួយមានបរិស្ថានល្អ បរិយាកាសល្អ វាធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ មិនមែនដើរទៅសុទ្ធតែសំរាមស្គុសស្គាយនោះទេ។ នេះគ្រាន់តែគេឃើញ គេអស់អារម្មណ៍ចូលបាត់ហើយ។ ដូច្នេះ សោភណភាព អនាម័យ និងបរិស្ថាន គឺជាធាតុដ៏សំខាន់សម្រាប់អ្នកធ្វើអាជីវកម្ម ត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់។ មិនមែនអាជីវកម្មមានដំណើរការហើយ ធ្វើមិនដឹងមិនឮរឿងបរិស្ថាននិងអនាម័យនោះទេ ព្រោះការធ្វើមិនដឹងមិនឮ ជាហេតុធ្វើឱ្យអាជីវកម្មរបស់យើងបរាជ័យបាន។…

New Copy
ព័ត៌មានជាតិ

បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីការពារសុខភាពសាធារណៈ និងអភិរក្សធនធានធម្មជាតិកម្ពុជា

ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ – តម្រូវការនៃបរិភោគសាច់សត្វព្រៃគឺជាកត្តាចលករចម្បងមួយ ដែលជម្រុញឲ្យមានការបរបាញ់ វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ វាក៏ជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្សផងដែរ ដែលគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ។ របាយការណ៍ការអនុវត្តច្បាប់របស់ក្រុមអនុវត្តច្បាប់ចល័តប្រចាំខេត្តមណ្ឌលគិរីបានបង្ហាញថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០២១ សាច់សត្វព្រៃសរុបចំនួន ១, ៣៥៣គីឡូក្រាម ត្រូវបានរឹបអូស ខណៈដែលសាច់ទាំងនោះមានចរាចរណ៍ក្នុងទីផ្សារជួញដូរ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្ទីអនុវត្តច្បាប់ក្នុងខេត្តស្ទឹងត្រែង និងរតនៈគិរី រឹបអូសបានសាច់សត្វព្រៃសរុបជាង ២០០គីឡូក្រាម ពេលចុះបង្រាបនៅតាមទីផ្សារ ក្នុងរយៈពេល៦ខែចុងក្រោយនេះ។ ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការ…

Trrt
ប្លែកៗ

ជ្រើសរើសទៀនបំភ្លឺមួយ ដើម្បីដឹងថា មានអ្វីកំពុងរង់ចាំអ្នកនៅ ៧ ថ្ងៃចុងខែតុលា?

ទំព័រខែតុលា បានឆ្លងផុតអស់រយៈពេល ២៤ ថ្ងៃ ពោលនៅសល់តែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ ក៏នឹងបើកចូលទំព័រខែថ្មី។ មុនបោះជំហានទៅកាន់ទំព័រថ្មីទី ១១ នៃខែវិច្ឆិកា តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ នឹងជួបនូវរឿងរ៉ាវមួយចំនួនក្នុងជីវិត? អ្នកជឿលើវាសនា និងការរៀបចំទុកជាមុននៃជីវិតដែរទេ? ការពិតទៅគឺវាអាចកើតមានពិតមែន ដោយអ្នកគ្រាន់តែជ្រើសរើសនៅទៀនបំភ្លឺមួយ ក្នុងចំណោមទៀនទាំង ៣ នោះអ្នកនឹងអាចដឹងបាន ថានឹងមានរឿងអ្វីកើតឡើងទៅលើអ្នកក្នុងពេលខាងមុខ៖ ទៀនបំភ្លឺទី ១ សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលនៃខែទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។ ទៀនបំភ្លឺទី ២…