
ពិតជាឆុតមែន! ការប្រើប្រាស់ថ្នាំដុសធ្មេញរបស់យើង ក៏អាចមើលដឹងពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នក១០០%
អ្នកចិត្តសាស្រ្តនិយាយថា ៤០% នៃសកម្មភាពទាំងនេះមិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែវាជាទម្លាប់។ អ្វីដែលអ្នកចាត់ទុកថាជាសកម្មភាពមិនសំខាន់នោះពិតជាធ្វើឱ្យទម្លាប់ប្រចាំថ្ងៃរបស់អ្នកហើយវាជាផ្នែកមួយដ៏ធំនៃជីវិតរបស់អ្នក ហើយវាអាចបង្ហាញឱ្យឃើញច្រើនអំពីបុគ្គលិកលក្ខណៈរបស់អ្នកក្នុងបច្ចុប្បន្ននេះ។ ១. អ្នករក្សាទ្រង់ទ្រាយរបស់វាឱ្យនៅដដែល ៖ អ្នកចូលចិត្តការនៅម្នាក់ឯងអ្នកគឺជាមនុស្សចូលចិត្តស្រមើលស្រមៃ។ ជួនកាលវាហាក់ដូចជាអ្នករស់នៅក្នុងពិភពលោកផ្ទាល់ខ្លួនរបស់អ្នក។ អ្នកងាយយល់ ទន់ភ្លន់ ងាយស្រួល មានការពិចារណាហើយចេះអត់ឱន។ ក្នុងពេលតែមួយអ្នកអាចមានភាពស្មោះត្រង់និងមានចិត្តសប្បុរស។ អ្នកតែងតែមានការគិត និងគំនិតជាច្រើន ហើយចូលចិត្តជួយអ្នកដ៏ទៃ។ ២. មនុស្សដែលច្របាច់ពីកណ្ដាលបំពង់ថ្នាំដុសធ្មេញ ៖ អ្នកជាមនុស្សចេះទទួលស្គាល់ការពិត ហើយអ្នកជាមនុស្សសកម្ម និងអ្នកជាមនុស្សធ្វើអ្វីប្រញ៉ាប់ៗ។ អ្នកមិនមែនជាមនុស្សរាបរាប់ច្រើននោះទេ ហើយក៏មិនចូលចិត្តរៀបចំអ្វីច្រើននោះដែរ ប៉ុន្តែនៅពេលដែលអ្នក ជួបការលំបាកអ្វីមួយអ្នកមិនរត់គេចទេ តែអ្នកមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាទាំងនោះ។ អ្នកជាមនុស្សរួសរាយរាក់ទាក់ដាក់អ្នកដទៃ អ្នកមានមិត្តភក្ដិច្រើន ហើយចូលចិត្តចេញមុខក្នុងសង្គម។ អ្នកចេះប្រើជីវិតរបស់អ្នកមានតុល្យភាព…











