
អនុវត្តវិធីសាស្រ្តទាំងនេះ មិនចាំបាច់ប្រើថ្នាំក៏អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានដែរ!
ជាទូទៅ មានមនុស្សជាច្រើនដែលប្រឈមនឹងជម្ងឺបេះដូង ហើយវិធីដែលពួកគេតែងតែព្យាបាលនោះគឺប្រើប្រាស់ថ្នាំជាប្រចាំ។ តែថ្ងៃនេះយើងនឹងយកយកវិធីសាស្រ្តដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំនោះឡើយ ដោយក្នុងនោះមានសកម្មភាព និងរបបអាហារដូចជា៖ ១.ការដើរកម្សាន្ត ឬហាត់ប្រាណ គ្រាន់តែដើរ 40 នាទី 3 ឬ 4 ដងក្នុងមួយសប្តាហ៍ (ឬ 25 នាទីនៃការធ្វើលំហាត់ប្រាណខ្លាំងជាងដូចជាការរត់) អាចបន្ថយសម្ពាធឈាម កូលេស្តេរ៉ុល និងទម្ងន់ខ្លួនបានយ៉ាងល្អ។ ហើយសូម្បីតែការចំណាយពេលហាត់ប្រាណ 10 នាទី ក៏ល្អសម្រាប់បេះដូងរបស់អ្នកដែរ។ ២.ទទួលទានអាហារថ្ងៃត្រង់ជាមួយមិត្តភក្តិ មិត្តភក្ដិរបស់អ្នកអាចធ្វើបេះដូងរបស់អ្នកដំណើរការបានល្អ។ ការស្រាវជ្រាវបានបង្ហាញថា ការនៅម្នាក់ឯង ឬមានអារម្មណ៍ឯកោអាចផ្តល់ផលមិនល្អចំពោះបេះដូងរបស់អ្នកឡើយ។ ៣.ការបរិភោគបន្លែផ្លែឈើ…











