ទាំង ៤ នេះ ប៉ះឆ្នាំរបស់អ្នកដែរទេ? ដើមខែដល់ថ្ងៃចន្ទពេញវង្ស ប្រចាំខែវិច្ឆិកា នឹងមានប៉ះជង្រុកលាភធំ

Dfdf
ការផ្សាយពាណិជ្ជកម្ម

ខែតុលា ប្រហែលជាមិនសូវល្អសម្រាប់ឆ្នាំមួយចំនួន តែ​យ៉ាង​ណា​ ដោយសារ​តែ​ជោគជតារាសី គួប​ផ្សំ​នឹង​ចំណេះដឹង​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ​ផង ក៏​រុញ​ឲ្យ​ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម អាចផ្លាស់មកចាប់សំណាង ប៉ះលាភធំធ្លាក់ចូលក្នុងជីវិតវិញ ពោល​គឺ​ដល់​ពេល​បើក​កំណប់​ទ្រព្យ​ឈុត​ធំ​ប្រចាំ​ឆ្នាំ​ហើយ នៅចន្លោះថ្ងៃទី ០១ ដល់ថ្ងៃទី ០៨ វិច្ឆិកា ចំថ្ងៃចន្ទពេញវង្សប្រចាំខែ៖

អ្នក​កើត​ឆ្នាំ​មមី – សេះ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221029 130329
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្ថានភាព​តាំង​ពី​ដើម​ឆ្នាំ​មក អាច​ថា​រដាក់រដុប ជួប​គ្រោះ​ច្រើន​ជាង​លាភ តែ​អាជីព​ការងារ រកស៊ី​របស់​អ្នក​កើត​ឆ្នាំ​មមី នៅ​តែ​មាន​ផ្លូវ​ដើរ​ជានិច្ច​មក​ទល់​ពេល​នេះ។ ពួក​គេ​ទទួល​បាន​ឱកាស​ច្រើន មាន​ទំនាក់ទំនង​ល្អ​ច្រើន​ជាមួយ​មនុស្សម្នា​ក្នុង​សង្គម ជា​ហេតុ​ជួយ​បើក​ផ្លូវ បើក​ឱកាស​ច្រើន​មិន​ចេះ​អស់​ឡើយ។

មក​ទល់​ចុង​ឆ្នាំ ចំថ្ងៃទី ០១ ដល់ ០៨ វិច្ឆិកា ដោយសារ​អំណោយទាន​នៃ​រាសី​ឡើង​ខ្ពស់​ត្រដែត​ផង ក៏​នាំ​ឲ្យ​ម្ចាស់​ឆ្នាំ​ជូត អាច​មាន​លុយ​ចាយ​ពេញ​ដៃ ដោយ​មិន​ខ្វល់​រឿង​លុយ​កាក់ រឿង​ចំណាយ​លើ​ការ​ចង់​បាន​របស់​អ្វី​ឡើយ។ មិន​ថា​ផ្ទះ​ថ្មី ឡាន​ថ្មី ពេលវេលា​កើប​លុយ​ធំ​នៅ​ចុង​ឆ្នាំ ក៏​ល្មម​អាច​ឲ្យ​ពួក​គេ​អាច​មាន​ឱកាស​ទិញ​របស់​ទាំង​នោះ​បាន​ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំវក – ស្វា

Ice_screenshot_20221029 130324
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិត​ម្ចាស់​ឆ្នាំ​វក មិន​ងាយ​ស្រុត ឃើញ​តែ​ផ្លូវ​ឡើង​ជាប់​ជានិច្ច បើ​ទោះ​បី​ជួប​បញ្ហា​ជា​រឿយៗ​ក៏​ដោយ។ មនុស្ស​នេះ​ពូកែ​ជម្នះ​ឧបសគ្គ​ខ្លាំង​ណាស់ ហើយ​មិន​ងាយ​នឹង​ជួប​រឿង​ខក​ចិត្ត​ក្នុង​ជីវិត​នោះ​ទេ។

ការផ្សាយពាណិជ្ជកម្ម

តាម​ហោរាសាស្រ្ត​បាន​ចារ​មក ថា​ឆ្នាំ​វក សម្រាប់​ចុង​ឆ្នាំ ២០២២ ចំថ្ងៃទី ០១ ដល់ ០៨ វិច្ឆិកា បណ្តាក់​ទុន​អ្វី​ក៏​នឹង​បាន​ផល​ចំណេញ​មក​វិញ ហើយ​ការ​វិនិយោគ​ខ្លះ រុញ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ហួស​ពី​ការ​រំពឹង​ទុក​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ក៏​មាន។ មនុស្ស​ដែល​ពូកែ​ប្រើ​ខួរក្បាល​ ដូច​ជា​អ្នក​កើត​ឆ្នាំ​ស្វា ត្រៀម​តែ​បើក​កំណប់​ទ្រព្យ​ធំ​ទៅ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

អ្នក​កើត​ឆ្នាំ​រកា – មាន់

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221029 130313
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទ្រព្យសម្បត្តិ​នា​ឆ្នាំ ២០២២ សម្រាប់​អ្នក​កើត​ឆ្នាំ​រកា គឺ​រាប់​បាន​ថា​មាន​ស្ថិរភាព បើ​ទោះ​បី​មនុស្ស​ជា​ច្រើន​គេ​ជួប​រឿង​លំបាក​ក៏​ដោយ នៅ​ក្នុង​ឆ្នាំ​នេះ។ តែ​តាម​សញ្ញា​ជោគជតារាសី​ចូល​មក​ដល់​ចុង​ឆ្នាំ ពួក​គេ​ក៏​កាន់​តែ​បាន​ផល​ធំ នេះ​វា​កើត​ចេញ​ពី​ការ​ខិតខំ​កន្លង​មក​ផង​ គួប​ផ្សំ​នឹង​សំណាង​ផង។

អ្នក​បម្រើ​ការងារ នឹង​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​មុន​ដល់​ពេល​ចាំ​ទទួល​ដំណឹង​ល្អ អាច​ឡើង​ឋានៈ មុខងារ​កាន់​តែ​ខ្ពស់ រី​ឯ​អ្នក​រកស៊ី ទទួល​បាន​អតិថិជន​ច្រើន​ជាង​ពី​ពាក់​កណ្តាល​ឆ្នាំ ជួយ​ឲ្យ​កើន​លុយ​ចំណូល​ខ្ពស់​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ យ៉ាង​ណា​ក្នុង​គ្រា​លំបាក​នៅ​ឆ្នាំ ២០២២ អ្នក​កើត​ឆ្នាំ​រកា បែរត្រូវ​បាន​គេ​កោត​សរសើរ​ ពី​វិធី​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ដោយ​ពូកែ​សន្សំ​ណាស់​ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំកុរ – ជ្រូក

Ice_screenshot_20221029 130319
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែងតែ​មាន​សំណាង​ក្នុង​កាលៈទេសៈ​លំបាក​ទាំង​ឡាយ សម្រាប់​អ្នក​កើត​ឆ្នាំ​កុរ។ នៅ​រយៈ​ពេល ០៨ ​ថ្ងៃ ដូច​បង្ហាញ​ពី​ខាង​លើ គឺ​ជា​ពេលវេលា​ដ៏​អស្ចារ្យ ឱកាស​ពិសេស​អាច​កើត​មាន​ក្នុង​ជីវិត​ឆ្នាំ​ទី ១២។

ការផ្សាយពាណិជ្ជកម្ម

ក៏​អរគុណ​ដល់​អត្តចរិត​របស់​អ្នក​កើត​ឆ្នាំ​កុរ មិន​ថា​បុរស ឬ​ស្រ្តី តែង​មាន​ចិត្ត​សប្បុរស ចេះ​ជួយ​យក​អាសា​មនុស្ស​ជុំវិញ​ខ្លួន ហើយ​បាន​សុខ ​មិន​ចេះ​នៅ​ស្ងប់​តែ​ឯកឯង​ទេ ពោល​តែង​ចង់​ស្រោចស្រង់​អ្នក​ដទៃ ឲ្យ​បាន​ល្អ​ដូច​ជា​ខ្លួន​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម